ប្រុសខ្លួនកុំឲ្យរកស៊ីឬក៏ធ្វើអំពើខុសច្បាប់។ តែដោយសារតែភាពមានះ និងសេចក្តីលោភលន់ កូនប្រុសនោះក៏ល្មើសនិងដំបូន្មានឪពុកខ្លួនដែលតែងតែទូន្មានកន្លងមក។ កូនប្រុសនោះបានទៅរកស៊ីជួញដូរគ្រឿងញៀន ជាលក្ខណ: ទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំរហូតបានក្លាយជាអ្នកមាន តែរឿងនេះក៏ដឹងដល់ឪពុកគាត់ខឹងណាស់ ក៏បានមករំលឹងនិងប្រមានដល់កូនជាថ្មីម្តងទៀត។ គួឲ្យស្តាយកូនក្បាលរឹងដែលដុះស្លាប់ហើយនោះគេមិនបានស្តាប់គាត់ទេ ដូច្នេះជាលទ្ធិផលគឺនៅថ្ងៃមួយបុរស់ជាកូនក្បាល់រឹងនោះត្រូវបានប៉ូលិសចាប់បាន ព្រមទាំងដកហូតទ្រព្យសម្បតិ្តទាំងអស់មកជារបស់រដ្ឋ ហើយថែមទាំងដាក់ទោសឲ្យគាត់ជាប់គុកអស់មួយជីវិតទៀតផង។
·
សំនួរស្នូល: ដូច្នោះក្នុងនាមជាគ្រីស្ទាន ដែលជាអ្នកដែលបានសង្រ្គោះហើយ
តើយើងគួតែមានឥរិយាបថយ៉ាងណាដែរ ក្នុងជីវិតប្រចាំថ្ងៃ
ក្នុងការឆ្លើយតបទៅចំពោះសេចក្តីបង្គាប់ក្នុងព្រះបន្ទូលព្រះជាម្ចាស់?
·
សង្ខេបគម្ពីរ:
ព្រះយេហូវ៉ាទ្រង់មានបន្ទូលបង្គាប់ដល់ទាំងពួកអ៊ីស្រាអែល
និងសាសន៍ដទៃទាំងពួកកំរៀវផងដែរថា ត្រូវឲ្យកាន់តាមអស់អស់ទាំងសេចក្តីយុត្តិធម៌ សុចរិត
ព្រមទាំងកាន់តាមការងារបស់ទ្រង់ដែរ ពីព្រោះសេចក្តីសង្រ្គោះរបស់ទ្រង់បានមកជិតដល់ហើយ គឺព្រះទ្រង់និងប្រទាននៅសេចក្តីសង្ឃឹមដល់ពួគេ។នាំគេឲ្យបានមានសេចក្តីអរសប្បាយ
ក្នុងដំណាក់នៃព្រអង្គ គឺព្រះទ្រង់និងប្រមូលគេដែលត្រូវបំបរបំបង់ឲ្យបានមកវិញ។
·
រចនាសម្ពន័
1.សេចក្តីបង្គាប់នៃព្រះយេហូវ៉ាដល់រាស្រ្តទ្រង់
ឲ្យរក្សាសេចក្តីសុចរិត យុត្តិធម៌(៥៦: ១- ៥)
2.សេចក្តីបង្គាប់ដល់សាសន៍ ដទៃឲ្យដើរតាមបង្គាបនៃព្រះ(៥៦: ៦ - ៨)
·
តួសេចក្តី :
I.
សេចក្តីបង្គាប់នៃព្រះយេហូវ៉ាដល់រាស្រ្តទ្រង់
ឲ្យរក្សាសេចក្តីសុចរិត យុត្តិធម៌(៥៦: ១- ៥)
-ព្រះយេហូវ៉ាទ្រង់
មានបន្ទូលថា ត្រូវរក្សាសេចក្តីយុត្តិធម៌ ហើយត្រូវប្រព្រត្តិតាមសេចក្តីសុចរិតនៃព្រះចុះ(ខ១)
-អ្នកដែលបានកាន់ភ្ជាប់នូវសេចក្តីសុចរិត
យុត្តិធម៌នោះនឹងបានពរ(ខ២)
-ទាំងសាសន៍ដ៏ទៃ ពួកកំរៀវនឹងមានសង្ឃដោយបានរក្សាហើយស្តាប់ បង្គាប់នៅព្រះបន្ទូលព្រះ(ខ ៣- ៤)
- ព្រះអង្គទ្រង់នឹងឲ្យមានឈ្មោះអស់កល្បជានិច្ចដែលមិនត្រូវកាត់ចេញ
មានកន្លែងក្នុងវិហារទ្រង់(ខ៥)
II.
សេចក្តីបង្គាប់ដល់សាសន៍
ដទៃឲ្យដើរតាមបង្គាបនៃព្រះ(៥៦: ៦ - ៨)
-គ្រប់ទាំងសាសន៏ទោះជាពួកសាសន៏ណាក្តី
បើបានកាន់ជាប់សេចក្តីបង្គាប់នៃនោះ ព្រះទ្រង់និងប្រទានឲ្យសេចក្តីអរសប្បាយ
ក្នុងដំណាក់ព្រះអង្គ ហើយទ្រង់នឹងទទួលដង្វាយដុតនិងយញ្ញបូជារបស់ថ្វាយដល់ទ្រង់ផង(ខ ៦-៧)
-ព្រះយេហ៊ូវ៉ាទ្រង់នឹងប្រមូលអស់អ្នកដែលត្រូវបំបរបំបង់បានមកក្នុងព្រះពន្លានៃទ្រង់(ខ៨)
·
សេចក្តីបញ្ចាប់
:
ត្រូវរក្សានូវសេចក្តី យុត្តិធម៌
និងសុចរិតនៃព្រះ ហើយនិងថ្ងៃឈប់សម្រាក់នៃទ្រង់ដែរ
ព្រមទាំងខ្ជាបខ្ជួនក្នុងការងានៃព្រះផង។ ដ្បិតបើបានធ្វើយ៉ាងនោះ
នោះព្រះទ្រង់នឹងសព្វព្រះហឬទ័យ ហើយប្រទានឲ្យមាននូវសេចក្តីអរសប្បាយ
ក្នុងដំណាក់នៃទ្រង់មិនខាន ជាពិសេសគឺ ទ្រង់និង ទទួលនូវអស់ទាំង ដង្វាយ
ហើយនិងយញ្ញបូជាដែលអ្នកទាំងនោះបានថ្វាយដែរ។
·
ផ្នែកទេវសាស្ត្រ:
-ព្រះជាម្ចាស់:
ព្រះយេហូវ៉ាទ្រង់ជាព្រះសង្រ្គោះ
ដែលទ្រង់មានសេចក្តីយុត្តិធម៌ សុចរិត (ខ ១)
-ព្រះគ្រីស្ទ:
ទ្រង់និងផ្តល់នូវសេចក្តីប្រោសលោះ
ដល់អស់អ្នកដែលកានតាមអស់ទាំងសេចក្តីដែលព្រះវបិតាបានបង្គាបទុក ក្នុងកិច្ចការរបស់ទ្រង់
។
-មនុស្ស:
ត្រូវការព្រះ
មនុស្សមិនសុចរិត ហើយយុត្តិធម៌ដូចព្រះនោះទេ មនុស្សតែងមានបាប (រ៉ូម៨:១០)។
·
អនុវត្តន៍:
ត្រូវរក្សាអស់ទាំងសេចក្តីយុត្តិធម៌ សុចរិត នៃព្រះ ដោយកាន់ខ្ជាប់នូវកិច្ចការរបស់ព្រះ
ដែលព្រះអង្គបានបង្គាប់មក និងកាន់តាមថ្ងៃឈប់សម្រាក់នៃទ្រង់ផងដែរ។
មិនត្រូវភ្លេចនូវសេចក្តីបង្គាប់ទាំងនេះឡើយពីព្រោះនេះជាព្រះបន្ទូលនៃព្រះ
ត្រូវមានជួយអ្នកដ៏ទៃដោយមិនរើសមុនឡើយទោះជាអ្នកក្រ
ឬមានក្តីព្រះទ្រង់មិនដែលរើសមុនអ្នកដែលត្រូវបានសង្រ្គោះដូចគ្នាដែរ
ទោះបីជាយើងជាមនុស្សអាក្រក់ យ៉ាងណា ក៏ព្រះអង្គមិនដែលរើសអើង ឬក៏រំឭកនៅអនុសាវរីន៍ចាស់ដែលយើងបានធ្វើអាក្រក់នោះដែរ។
0 Comments