Breaking News

ការបង្កើតសិស្សថ្វាយដល់ព្រះ (ម៉ាថាយ ២៨:១៦-២០)


​​ ​      
 I.សេចក្ដីផ្ដើម
       ខ្ញុំចាំបានថាពេលដែលលោកតាខ្ញុំឈឺធ្ងន់ គាត់បានផ្តាំផ្ងើរឪពុករបស់ខ្ញុំមុនពេលគាត់ស្លាប់ថានៅពេលដែលអត់ពីគាត់ទៅគឺឪពុករបស់ខ្ញុំត្រូវជួយមើលថែរក្សាលោកយាយ ហើយនិងបងប្អូនកុំអោយឈ្លោះគ្នា។
ហើយដីធ្លីរបស់គាត់គឺគាត់បានចែកអោយឪពុកខ្ញុំខ្លះហើយនិង អ៊ុំ ប្រុសរបស់ខ្ញុំ។ តាមពិតពាក្យរបស់លោកតារបស់ខ្ញុំគឺសុទ្ធតែជាពាក្យដែលសំខាន់ ហើយគាត់ចង់អោយឪពុករបស់ខ្ញុំបានយល់ព្រមធ្វើបន្តជំនួសលោកតារបស់ខ្ញុំគឺត្រូវមើលថែលោកយាយរបស់ខ្ញុំ។ ទន្ទឹមនិងនេះព្រះយេស៊ូវបានប្រទានមហាបេសកកម្មមួយដ៏សំខាន់ដល់ពួកសិស្សរបស់ទ្រង់ផងដែរ អោយពួកគេបានធ្វើបន្តពីទ្រង់​ដូចដែលមានចែងក្នុងព្រះគម្ពីរ​  ម៉ាថាយ ២៨:១៦-២០។ 

សំណួរស្នូលដើម្បីអោយកាន់តែយល់ច្បាស់ថែមទៀតយើងនិងសឹក្សាជាមួយគ្នាថា តើព្រះយេស៊ូវគ្រីស្ទទ្រង់បានប្រទានមហាបេសកកម្មអ្វីខ្លះដល់ពួកសិស្សទ្រង់? 



               សង្ខេបបទគម្ពីរ៖​ ពួកសិស្សទ្រង់ទាំង១១នាក់បានឡើងទៅលើភ្នំនៅស្រុកកាលីឡេ ហើយព្រះអង្គបានមានបន្ទូលជាពាក្យផ្តាំផ្ញើរអោយពួកគេបានធ្វើបេសកកម្មបន្តពីទ្រង់ក្នុងការបង្កើតសិស្សនៅគ្រប់ទាំង 
សាសន៏ ធ្វើបុណ្យជ្រមុជទឹកដល់គេ ព្រមទាំងបង្រៀនដល់គេ ហើយអោយគេបានកាន់គ្រប់ទាំងសេចក្តីបង្គាប់របស់ទ្រង់។ ដោយព្រះអង្គបានប្រទានអំណាចដល់ពួកគេ ហើយក៏គង់ជាមួយនិងពួកគេរហូត។
រចនាសម្ព័ន្ធ
. ពួកសិស្សទាំង១១នាក់បានធ្វើតាមបណ្តាំរបស់ព្រះយេស៊ូវ និង ការប្រទានអំណាច (ខ ១៦-១៨)​   ​ ​​      ​ 
-ពួកសិស្សបានធ្វើតាមពាក្យផ្តាំផ្ញើរមកកាលីឡេ (ខ១៦-១៧)
- ព្រះយេស៊ូវប្រទានអំណាចដល់ពួកសិស្ស (ខ១៨)
២.មហាបេសកកម្មដែលព្រះយេស៊ូវប្រទានដល់ពួកសិស្ស(ខ១៩-២០)
-សេចក្តីបង្គាប់ព្រះយេស៊ូវអោយបង្កើតសិស្ស (ខ១៩)                                ​​       ​​ ​ ​​​​​    ​​     
-សេចក្តីសន្យារបស់ព្រះយេស៊ូវថាទ្រង់និងគង់ជាមួយ (ខ២០)
II. ការកាត់ស្រាយ                                                                                           ​ ​​​     ​​​​​ ​​​​  
. ពួកសិស្សទាំង១១នាក់បានធ្វើតាមបណ្តាំរបស់ព្រះយេស៊ូវ និង ការប្រទានអំណាច (ខ ១៦-១៨)​   ​ ​​      ​ 
-ពួកសិស្សបានធ្វើតាមពាក្យផ្តាំផ្ញើរមកកាលីឡេ (ខ១៦-១៧)  
មុនពេលដែលព្រះយេស៊ូវទ្រង់សុគតហើយព្រះអង្គបានហើយព្រះអង្គបានធ្វើពិធីជប់លៀងចុងក្រោយជាមួយពួកសិស្ស នោះព្រះអង្គបានផ្តាំប្រាប់ពួកគេថា << ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា (ម៉ាថាយ​២៦:  ៣២) >>
     - ព្រះយេស៊ូវប្រទានអំណាចដល់ពួកសិស្ស (ខ១៨) ​: ព្រះយេស៊ូវទ្រង់ប្រទានគ្រប់ទាំងអំណាចដល់ពួកសិស្សទាំងនៅស្ថានសួគ៌ និង នៅផែនដី​​​​  ​​ ​​​​​  ​​ ​​ ​​ ​ ​  ​​     ​​                      ​ ​     ​​​     ​​ ​​           ​​​
២.មហាបេសកកម្មដែលព្រះយេស៊ូវប្រទានដល់ពួកសិស្ស(ខ១៩-២០)
-សេចក្តីបង្គាប់ព្រះយេស៊ូវអោយបង្កើតសិស្ស (ខ១៩)
-សេចក្តីសន្យារបស់ព្រះយេស៊ូវថាទ្រង់និងគង់ជាមួយ (ខ២០)                                    
ឧទាហរណ៏: យប់មួយមុនពេលចូលគេងឪពុកបានប្រាប់កូនថា កូនស្អែកព្រឹកពុកចង់នាំកូនទៅរកត្រីនៅទឹកអូមួយខាងកើតភូមិ។ ពេលនោះមកដល់កូននោះខ្លាចមិនហ៊ានចុះទឹកសោះព្រោះតែគាត់មិនចេះហែលទឹក។ ឪពុកបានប្រាប់កូនទាំងទំនុកចិត្តថា កូនអើយកុំខ្លាចអីពុកនៅទីនេះជាមួយនិងកូនពុកនិងជួយដល់កូនមិនអោយគ្រោះថ្នាក់បាននោះទេ កូនចុះទៅក្នុងទឹកនេះទៅ ហើយទឹកនេះរាក់ទេ កូននិងមិនលេច ហើយលង់ក្នុងទឹកនេះឡើយ។                    ​​    ​ ​​​​              

III.សេចក្តីបញ្ចប់                                                                                                 ​​  

សរុបសេចក្តីមក: 

              ព្រះយេស៊ូវទ្រង់បានផ្តាំផ្ញើរដល់ពួកសិស្សទ្រង់អោយបំពេញមហាបេសកកម្មបន្តពីទ្រង់ក្នុងការបង្កើតសិស្សគ្រប់ទាំងសាសន៏ ហើយបង្រៀនដល់ពួកគេអោយបានកាន់តាមព្រះបន្ទូលនៃទ្រង់ ដោយព្រះ
អង្គបានប្រទានអំណាចដល់ពួកសិស្សហើយព្រះអង្គសន្យាថានិងគង់នៅជាមួយនិងពួកគេជារៀងរហូតទៅ ។                                   
-ព្រះជាម្ចាស់
ព្រះជាម្ចាស់ជាព្រះស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ ព្រះអង្គបានបញ្ជូនព្រះរាជបុត្រាទ្រង់តែមួយដើម្បីនិងធ្វើបេសកកម្មចំពោះលោកិយនេះដែលពេញដោយភាពបែកបាក់ អោយមនុស្សមានផ្លូវមួយដើម្បីវិលទៅរកព្រះអង្គវិញ (យ៉ូហាន៣:១៦)។                                             ​ 

- ព្រះគ្រីស្ទ
       ព្រះយេស៊ូវគ្រីស្ទទ្រង់ស្រលាញ់ដល់មនុស្សលោកយ៉ាងខ្លាំងបានជាព្រះអង្គបានយាងមកផែនដីនេះទ្រង់បានធ្វើជាគំរូនៃបេសកកម្មដល់ពួកសិស្សទ្រង់ហើយព្រះអង្គនិងគង់នៅជាមួយនិងពួកគេរហូត (ម៉ាថាយ២៨:២០) 
                                                     ​​​                           

- មនុស្ស :  មនុស្សត្រូវការដំណឹងល្អ មនុស្សបានបាក់បែកហើយវង្វេងចេញពីព្រះ ចិត្តរបស់គេបានពេញទៅដោយបាប ពួកគេមិនអាចជួយខ្លួនងបានឡើយ។                                                   ​​      ​ 

ចំណុចអនុវត្តន៏                                                                       ​​​ ​​​​​                ​​        ​​ ​    ​​​​ ​​​​​​​      

យើងបានជឿលើព្រះអង្គ ហើយក៏បានទទួលសេចក្តីសង្រ្គោះពីព្រះជាម្ចាស់រួចហើយ ហេតុនេះយើងគឺជាអ្នកដែលចេញទៅដើម្បីរួមចំណែកក្នុងការបំពេញមហាបេសកកម្មថ្វាយដល់ព្រះ ដោយយើងជឿជាក់ថាព្រះជាម្ចាស់ទ្រង់គង់ជាមួយនិងយើង យើងមានអំណាចពីព្រះអង្គក្នុងការនាំដំណឹងល្អទៅគ្រប់ទាំងជាតិសាសន៏។


0 Comments

Type and hit Enter to search

Close