Breaking News

បេសកកម្មតាមរយៈជីវិតរស់នៅ ម៉ាថាយ៥:១៣-១៦


សេចក្ដីផ្ដើម
            តុលាការកាត់ក្ដី អាស្រ័យទៅលើភ័ស្តុតាងគ្រប់គ្រាន់ និងសាក្សី​ បើគ្មានភ័ស្តុតាងទេ ទោះបើមេធាវី ឬដើមចោទ ចុងចោទខំនិយាយអោយបែកពពុះមាត់ក៏គ្មានន័យអ្វីដែរ។ ដូចគ្នានៅ
ក្នុងសេចក្ដីជំនឿរបស់យើងជាគ្រីស្ទបរិស័ទ ដែលយើងប្រកាសថាស្រលាញ់ព្រះយេស៊ូវ មានជំនឿទៅលើព្រះយេស៊ូវ ក៏ត្រូវការភ័ស្តុង។ ព្រះគម្ពីររ៉ូម៣:២៨ថា យើងមិនបានសង្រ្គោះដោយសារការប្រព្រឹត្តទេ ប៉ុន្តែយ៉ាកុប២:១៤ បានប្រាប់យើងថា ជំនឿបើគ្មានការប្រព្រឹត្តនោះគឺស្លាប់ លោកយ៉ាកុបកំពុងតែរកភ័ស្តុតាងពីសេចក្ដីជំនឿគ្រីស្ទ។
សង្ខេបអត្ថបទគម្ពីរៈ នៅក្នុងម៉ាថាយ៥:១៣-១៦ ព្រះយេស៊ូវគ្រីស្ទទ្រង់បានបង្រៀនអ្នកដែលដើរតាមព្រះអង្គថាពួកគេគឺជា ពន្លឺនៃលោកិយដើម្បីបំភ្លឺផ្លូវ ហើយពួកគេគឺជា អំបិលនៃផែនដីដែលត្រូវបំប្រៃដល់លោកិយទាំងមូល អោយគេឃើញជីវិតអ្នកដើរតាមព្រះយេស៊ូវគេចង់ស្គាល់ព្រះយេស៊ូវដែរ។
សំនួរស្នូលៈ តើគ្រីស្ទបរិស័ទនឹងផ្ដល់ភ័ស្តុងតាងអ្វីសម្រាប់បញ្ជាក់ពីសេចក្ដីជំនឿរបស់ខ្លួន?




តួសេចក្ដី
   ក. ជីវិតរបស់គ្រីស្ទបរិស័ទត្រូវតែរស់នៅជាអំបិល(ខ១៣)
·         ត្រូវតែធ្វើអំបិលដែលមានជាតិប្រៃ(ខ១៣)
·         អំបិលដែលអស់ជាតិប្រៃនោះនឹងត្រូវបោះបង់ចោល(ខ១៣)
·         ត្រូវតែធ្វើជាអំបិលដែលស្អាត
·         ការរស់នៅធ្វើជាអំបិលនោះគឺជា ភ័ស្តុតាងទី១
o   ឧទាហរណ៍ កាលពីជំនាន់ប៉ុលពតអំបិលដើរតួនាទីយ៉ាងសំខាន់ ព្រោះមានតម្លៃខ្លាំងណាស់ត្រូវទិញដោយមាស មនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺហើយស្លាប់ដោយសារគ្មានជាតិអំបិលនៅក្នុងខ្លួន ដូច្នេះជីវិតរបស់គ្រីស្ទបរិស័ទត្រូវតែធ្វើអោយខ្លួនអោយសំខាន់នៅក្នុងសហគមន៍ដែលខ្លួនរស់នៅ។
   ខ. ជីវិតរបស់គ្រីស្ទបរិស័ទត្រូវរស់នៅជាពន្លឺ(ខ១៤-១៥)
·         គ្រីស្ទបរិស័ទជាពន្លឺលោកិយដែលត្រូវបំភ្លឺពីព្រះនៅចំពោះមនុស្សដែលនៅជុំវិញខ្លួន(ខ១៤)
·         គ្រីស្ទបរិស័ទត្រូវតែបំភ្លឺដល់លោកិយ មិនមែនអោយលោកិយមកធ្វើជាពន្លឺដល់ខ្លួននោះទេ(ខ១៥)
o   ឧទាហរណ៍ រឿង កប៉ាល់នៅក្នុងព្យុះ មានកប៉ាល់ដឹកនាំអ្នកដំនើរមួយប៉ុន្តែស្រាប់តែ មានព្យុះរកផ្លូវមិនឃើញ អ្នកនៅលើកោះក៏បានជួយគ្នាដុតបំភ្លឺកោះ ដើម្បីអោយអ្នកបើកកប៉ាល់អាចមើលឃើញទិសដៅ ដូច្នេះជីវិតជាគ្រីស្ទបរិស័ទត្រូវតែបំភ្លឺអ្នកដទៃអោយស្គាល់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូច្នោះដែរ។
គ. មូលហេតុនេះការធ្វើជាពន្លឺ និងអំបិល(ខ១៦)
·         ដើម្បីអោយមនុស្សទាំងអស់មើលឃើញជីវិតរបស់គ្រីស្ទបរិស័ទគេសរសើរដំកើងដល់ព្រះជាម្ចាស់ដែលជាព្រះវរបិតា(ខ១៦)
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ ព្រះយេស៊ូវទ្រង់បានបង្រៀនអ្នកដែលដែលដើរតាមព្រះអង្គ អោយចេះរស់នៅជាគំរូ គោលបំណងនៃការធ្វើជាទីបញ្ចេញពរគឺ នៅពេលដែលគេឃើញជីវិតរបស់គ្រីស្ទបរិស័ទគេចង់ស្គាល់ព្រះរបស់គ្រីស្ទបរិស័ទដែរ នាំព្រះពររបស់ព្រះទៅដល់គេ។ ការរស់នៅជាអំបិល និងពន្លឺដល់អ្នកដទៃ នោះគឺជាភ័ស្តុងពីសេចក្ដីជំនឿរបស់គ្រីស្ទបរិស័ទ។
ទេវសាស្រ្ត
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យអោយមនុស្សបានប្រកាសដំណឹងល្អ ប៉ុន្តែទ្រង់ក៏សព្វព្រះហឬទ័យអោយមនុស្សប្រកាសដំណឹងល្អតាមរយៈជីវិតរបស់ពួកគេដែរ។
ព្រះគ្រីស្ទវិទ្យាៈ ព្រះយេស៊ូវទ្រង់បានរស់នៅជាគំរូ ទ្រង់បានធំឡើងពោរពេញដោយប្រាជ្ញា ជាទីគាប់ចិត្តដល់ព្រះ និងដល់មនុស្សផង(លូកា២:៥២) ទ្រង់បានរស់នៅជាគំរូជាមុន ទើបទ្រង់បង្រៀនដល់ពួកសិស្សរបស់ទ្រង់តាមក្រោយ(កិច្ចការ១:១)។
មនុស្សៈ មានមនុស្សជាច្រើនដែលចូលចិត្តប្រកាសថាខ្លួនឯងជាគ្រីស្ទាន ប៉ុន្តែជីវិតរបស់គេមិនបានបញ្ជាក់នូវអ្វីដែលគេជឿតាមឡើយ គេចូលចិត្តប្រកាសតែដំណឹងល្អដែលចេញពីមាត់ ប៉ុន្តែជីវិតរបស់ពួកគេមិនបានប្រកាសដំណឹងល្អដល់គេនោះឡើយ។
អនុវត្តន៍ៈ ដូច្នេះជីវិតរបស់យើងជាគ្រីស្ទបរិស័ទត្រូវធ្វើជាគំរូនៃការល្អដល់មនុស្សដទៃទៀត ជីវិតរបស់យើងគឺជា បេសកកម្មនៃការធ្វើជាទីបញ្ចេញពរ ដូច្នេះត្រូវរៀនចេះធ្វើការល្អដើម្បីអោយអ្នកដទៃគេបានទទួលព្រះពរពីព្រះដែរ ជាពិសេសព្រះពរនៃសេចក្ដីសង្រ្គោះ។ 

0 Comments

Type and hit Enter to search

Close