Breaking News

គំរូនៃបេសកកម្មដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវ ម៉ាកុស ១៥:២២-៣៩


សេចក្តីផ្តើម៖មានក្មេងស្ទាវពីរក្រុម ក្រុមទីមួយមានគ្នា ៦នាក់  ហើយក្រុមទីពីរមានគ្នា ៥នាក់។ នៅ
ក្នុងសមាជិក ក្រុមទីមួយសំបូរទៅដោយក្មេងដែលចេះតែដើរផឹកស៊ីស្រែកឡូឡា បងតូច បងធំ ហើយតែងតែបង្កភាព ចលាចលក្នុងភូមិស្រុក​ ហើយក៏សំបូរទៅដោយអ្នកដែលមានប្រវត្តិជាប់គុកច្រើនដែរ។ ចំណែកឯសមាជិក ខាងក្រុមទីពីរ ពួកគេសុទ្ធតែជាក្មេងដែលស្តាប់បង្គាប់ឪពុកម្តាយ ហើយអ្នកភូមិអ្នកស្រុកគេស្រលាញ់ នឹង សរសើរពីឥរិយាបទរបស់ពួកគេ ពួកគេមិនចេះខិលខូច ឬផឹកស៊ីបង្កភាពអសន្តិសុខដល់ភូមិស្រុកឡើយ។ ដោយសារតែក្រុមក្មេងទីពីរ សំបូរអ្នករាប់អាចច្រើន ហើយភាគច្រើនសំបូរដោយអ្នកចេះដឹង នឹងចាស់ទុំ ក្នុងភូមិស្រុកទៀត នោះក្រុមក្មេងស្ទាវទីមួយនោះគេបានគិតពិចារណា គេហាក់ឆ្ងល់ ហេតុអ្វីបានជាពួកគេ មានអ្នករាប់អាចសុទ្ធតែល្អ ហើយមិនមានអ្នកភូមិម្នាក់ស្អប់ដល់ពួកគេឡើយ។ នៅពេលដែលពួកគេបាន គិតពិចារណា នោះពួកគេរកឃើញថា គ្រប់ក្មេងទាំងអស់ក្នុងសមាជិកក្រុមទីពីរ សុទ្ធតែអ្នករៀនសូត្រ មាន ចំណេះដឹង នឹងមានសីលធម៌ ហើយមិនតែប៉ុណ្ណោះ ពួកគេមិនដែលប្រព្រឹត្តអំពើអាក្រក់អ្វីមួយដែលធ្វើឲ្យ សង្គមពិបាកគ្រប់គ្រងឡើយ ដូចជាក្រុមក្មេងទីមួយឡើយ។ នៅពេលដែលពួកគេបានមើលឃើញអំពីគំរូ  នឹងភាពល្អនោះ ពួកគេហាក់ដូចមានការបន្ទន់ចិត្ត នឹងការប្រព្រឹត្តរបស់គេ ហើយពួកគេលេងធ្វើអំពើ អាក្រក់ដូចមុនទៀត ដោយសារតែកាលពីមុនពួកគេមិនដែលទទួលការរាប់អាច ឬក៏ទទួលការគាំទ្រពី នរណាឡើយ សូម្បីតែម្តាយឪពុកពួកគេក៏ស្ទើរតែបោះបង់ពួកគេចោលដែរ។ ដូច្នេះដោយសារតែគំរូ នឹង ភាពល្អនៃក្រុមទីពីរ នោះបានធ្វើឲ្យក្រុមក្មេងទីមួយ ពួកគេត្រឡប់ទៅជាក្មេងល្អ នឹងចេះធ្វើអ្វីដែលល្អសំរាប់ សង្គម នឹងលែងបង្កភាពចលាចលក្នុងភូមិស្រុកទៀត ហើយនៅពេលដែលពួកគេបាបប្រែចិត្ត ឈប់ធ្វើការ អាក្រក់នោះទៀត នោះពួកគេក៏បានក្លាយទៅជាក្មេងដែលអ្នកភូមិអ្នកស្រុករាប់អានដូចជាក្មេងដទៃដែរ។
រឿងនេះគឺជារឿងប្រឌិត ដែលហាក់ដូចជាត្រូវជាមួយសង្គមបច្ចុប្បន្ននេះ ព្រោះថានៅក្នុងសង្គមយើង បច្ចុប្បន្នគឺមានក្មេងបែបនេះដែលពួកគេចូលចិត្តតែបង្កភាពចលាចលក្នុងសង្គម ហើយក៏មានក្មេងខ្លះ ទៀតតែងតែនំាមកនូវសន្តភាពឲ្យសង្គមដែរ គឺមិនដែលធ្វើអ្វីដែលនាំឲ្យសង្គមវឹកវរដោយសារខ្លួនឡើយ។ ឃើញថាដោយសារគំរូដ៏ល្អនៃក្មេងក្រុមទីពីរ បានធ្វើឲ្យក្មេងក្រុមទីមួយចេះប្រព្រឹត្តការល្អដូចគ្នា។ ដូច្នេះ រឿងហាក់ដូចជាស្រដៀងទៅនឹងរឿងមួយនៅក្នុងព្រះគម្ពីរ ម៉ាកុស ១៥:២២-៣៩ ដែលព្រះយេស៊ូវបានលះ បង់ព្រះជន្មទ្រង់សុគតលើឈើឆ្កាង ដើម្បីសង្គ្រោះនឹងជាគំរូដល់អ្នកបំរើទ្រង់ឲ្យគេចេះធ្វើតាមទ្រង់។ ដូចនេះយើងនឹងមើលជាមួយគ្នាថា តើព្រះយេស៊ូវទ្រង់បានធ្វើអ្វីសំរាប់ជាគំរូដល់អ្នកបំរើទ្រង់ក្នុង បេសកកម្ម?
សង្ខេបបទគម្ពីរ
ព្រះយេស៊ូវត្រូវបានគេចាប់ចង់ ហើយគេបានឆ្គាងទ្រង់ដោយឈើឆ្កាង ទ្រង់ត្រូវគេកាត់ទោសដូចជា មនុស្សដែលមានកំហុសយ៉ាងខ្លាំងក្លាដូចជាចោរដែលមានទោសជាទំងន់។ ទ្រង់ត្រូវបានគេឆ្កាងជាមួយ នឹងចោរពីរនាក់ទៀត ពួកមនុស្សដែលស្អប់ព្រះអង្គគេបានជេរប្រមាថព្រះអង្គ ហើយបដិសេធន៍ដោយគ្រវី ក្បាលនៅចំពោះព្រះភ័ក្រ្តទ្រង់។ ហើយមិនតែប៉ុណ្ណោះពួកគេចំអកដល់ទ្រង់ ហើយបង្គាប់ឲ្យព្រះអង្គជួយ សង្គ្រោះខ្លួនឯង ដើម្បីឲ្យរួចពីឈើឆ្កាងនោះ។ ពួកសង្ឃ នឹងពួកអ្នកដែលប្រឆាំងនឹងទ្រង់ គេចំអកថា ទ្រង់ មិនអាចជួយខ្លួនឯងបានទេ ដ្បិតទ្រង់អាចជួយតែអ្នកដទៃបានតែខ្លួនឯងមិនបានសោះ។ ប៉ុន្តែនៅក្នុងម៉ោង ១២ថ្ងៃត្រង់ផ្ទៃមេឃបានគ្រប់ដោយភាពខ្មៅងងឹត ហើយម៉ោង៣រសៀលទ្រង់បានស្រែករកព្រះវរបិតារបស់ ទ្រង់ ដែលនោះបញ្ជាក់ថាក្នុងភាពជាសាច់ឈាម នោះទ្រង់ពិតជាឈឺចាប់ តែដោយសារតែទ្រង់ចង់ សង្រ្គោះមនុស្ស នោះទ្រង់ស៊ូរទ្រាំឈឺចាប់នៅលើឈើឆ្កាង ដោយព្រោះសេចក្តីស្រលាញ់ចំពោះមនុស្ស មានបាប រហូតដល់ទ្រង់បានសុគត។
សំនូរស្នូលៈ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះសំរាប់ជាគំរូដល់អ្នកដែលធ្វើក្នុងបេសកកម្ម? តើទ្រង់លះបង់ អ្វីខ្លះក្នុងបេសកកម្មរបស់ព្រះអង្គដើម្បីសង្រ្គោះមនុស្សមានបាប?




  • រចនាសម្ព័ន្ធ
I.          គំរូនៃការរងទុក្ខដោយព្រោះបេសកកម្ម (១៥:២២-៣២)
    . ព្រះយេស៊ូវត្រូវគេឆ្កាង (ខ២២-២៨)
    . ព្រះយេស៊ូវត្រូវគេជេរប្រមាថមើលងាយ (ខ២៩-៣២)
II.         គំរូនៃការសុគតដោយព្រោះបេសកកម្ម (១៥:៣៣-៣៩)
    . ព្រះយេស៊ូវស្រែករកព្រះវរបិតា (ខ៣៣-៣៦)
    . ការអស្ចារ្យបន្ទាប់ការសុគតរបស់ព្រះយេស៊ូវ (ខ ៣៧-៣៩)

ចំនុចកាត់ស្រាយ
    I.គំរូនៃការរងទុក្ខដោយព្រោះបេសកកម្ម (១៥:២២-៣២)
ជាការពិតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានទុក្ខលំបាកនៅក្នុងជីវិត អ្នកខ្លះមានទុក្ខលំបាក តិច​ ហើយអ្នកខ្លះមានទុក្ខលំបាកច្រើន ​ទៅតាមកំរិតនៃបញ្ហារបស់អ្នកនោះរៀងៗខ្លួន។ កាលពីខ្ញុំរៀននៅ ថ្នាក់ឆ្នាំទីមួយ ទីពីរ នឹងពីបី ខ្ញុំមានទុក្ខលំបាករឿងលំហាត់ច្រើនគួរសម ប៉ុន្តែពេលខ្ញុំរៀនដល់ថ្នាក់ឆ្នាំទីបូន នោះខ្ញុំក៏មានទុក្ខលំបាករឿងល្អលំហាត់ច្រើនជាងកាល់ពីមុនដែរ។ ដូចគ្នាបងប្អូនខ្លះកាលពីគាត់នៅលូវ គាត់មានទុក្ខលំបាករឿងលុយកាក់ល្មម មិនសូវខ្លាំង ឬមិនសូវមានបញ្ហានាំឲ្យគិតខ្លាំង តែនៅពេលដែល គាត់មានគ្រួសារ នោះទុក្ខលំបាកផ្សេងទៀតក៏ធ្លាក់មកលើគាត់កាន់តែច្រើនឡើងៗ។ ប៉ុន្តែអ្នកខ្លះទៀតក៏ យកទុក្ខលំបាក់នោះដើម្បីធ្វើជាគំរូដល់កូនចៅគាត់ ដោយប្រាប់នឹងបង្រៀនដល់កូនចៅគាត់អំពីជីវិតថា ប្រសិនបើមិនមានទុក្ខលំបាកខ្លះទេ នោះគេមិនថាជីវិតនោះទេ ព្រោះមនុស្សកើតមកត្រូវតែមានទុក្ខលំបាក ខ្លះ ឬច្រើន ដើម្បីឲ្យជីវិតមានបទពិសោធន៍ច្រើន ហើយចេះទ្រាំទ្រក្នុងការរស់នៅតទៅមុខទៀត។ ហើយមានពុកម៉ាយបងប្អូនខ្លះគាត់បង្រៀនដល់កូនៗគាត់ថា ប្រសិនបើជីវិតជួបទុក្ខលំបាក់នោះកូនមិនគូរ នឹងរាថយឬឈប់ធ្វើវាឡើយ គឺត្រូវតែបន្តទៅមុនទៀ​ត ដូចជាពួកគាត់លំបាកក្នុងការចិញ្ចឹមកូនដែរ។ ដូច្នេះ យើងនឹងមើលពីគំរូធំៗពីររបស់ព្រះយេស៊ូវ ដែលទ្រង់បានធ្វើជាគំរូដល់អ្នកបំរើទ្រង់ក្នុងបេសកកម្មរបស់ ​ព្រះអង្គកាលពីទ្រង់គង់នៅផែនដី។ ទីមួយគឺគំរូនៃការរងទុក្ខក្នុងបេសកកម្ម តើទ្រង់បានធ្វើជាគំរូយ៉ាងដូច ម្តេចក្នុងការរងទុក្ខរបស់ព្រះអង្គទៅដល់អ្នកបំរើរបស់ទ្រង់នៅក្នុងជំនាន់មុន ក៏ដូចជានៅក្នុងជំនាន់សម័យថ្មី នេះ? យើងនឹងមើលនៅផ្នែកទីមួយនៃចំនុចធំទីមួយជាមួយនឹងគ្នា។
. ព្រះយេស៊ូវត្រូវគេឆ្កាង (ខ២២-២៨)៖
ប្រសិនបើយើងក្រឡែកមើលទៅក្រោយបន្តិចអំពីរឿងហេតុដំបូងមុនដែលព្រះយេស៊ូវត្រូវគេឆ្កាង នឹង ទ្រង់បានសុគត ពិសេសនៅក្នុង ជំពូក១៤:៣២-៧២ ឃើញថា ព្រះទ្រង់ដឹងថាទ្រង់នឹងត្រូវគេចាប់ ហើយ វាយធ្វើបាបទ្រង់ រហូតដល់ទ្រង់សុគត ទ្រង់មានព្រះហឫទ័យព្រូយខ្លាំងណាស់ ១៤:៣៣-៣៤ នេះជា របៀបមួយដែលមនុស្សតែងតែមានការព្រួយនៅពេលដែលខ្លួនដឹងថា ជិតដល់ពេលស្លាប់ ប៉ុន្តែព្រះយេស៊ូវ ទ្រង់មិនចង់គេចពីការរង់ទុក្ខលំបាកនោះឡើយ គឺព្រះអង្គឲ្យព្រះវរបិតាទ្រង់បានសំរេចទៅតាមអ្វីជាផែន ការរបស់ព្រះអង្គវិញ។ បន្ទាប់មកឃើញថាទ្រង់បានសិស្សិរបស់ទ្រង់ម្នាក់បានក្បត់គឺយូដាសអ៊ីស្ការីយ៉ុត លក់ទ្រង់ឲ្យពួកសង្ឃ នឹងបូជាចារ្យចាប់ទៅធ្វើទារុណកម្ម(១៤:៤៣-៤៦)។ ហើយមិនតែប៉ុណ្ណោះទ្រង់ក៏ត្រូវ សិស្សទ្រង់ម្នាក់ទៀតក្បត់ផងដែរ គឺលោកពេត្រុស គាត់បានបដិសេធន៍មិនស្គាល់ទ្រង់(១៤:៦៨-៧២)។ រហូតមកដល់ជំពូក១៥:២២-២៨ នៅពេលដែលពួកអ្នកប្រឆាំងគេបាន ធ្វើបាប នឹងវាយដុំលើទ្រង់ ស្តោះ ដាក់ទ្រង់រួចហើយ​ នោះគេបានយកព្រះអង្គទៅកន្លែងមួយ ដែលជាកន្លែងសំរាប់នឹងឆ្កាងដល់អ្នកទោស ដែលមានទំងន់ទោសធ្ងន់ គឺភ្នំរលាក្បាល តាមរយះឯកសារនៅព្រះគម្ពីរសិក្សាបានពន្យលភ្នំរលាក្បាល នេះថា ជាភ្នំដែលរាងដូចរលាក្បាល់មនុស្ស ហើយជាកន្លែងតែមួយដែលជនជាតិរ៉ូមំាងគេយកអ្នកទោស ទៅសំឡាប់ មានន័យថាជាកន្លែងដែលប្រហារជីវិតរបស់មនុស្ស ហើយពួកអ្នកដែលប្រឆាំងនឹង ព្រះយេស៊ូវក្នុងពេលនោះ ពួកគេបានយកព្រះយេស៊ូវទៅកន្លែងភ្នំរលាក្បាលដើម្បីនឹងសំឡាប់ដែរ ព្រោះ នៅក្នុងគំនិតគេគិតថាព្រះយេស៊ូវគឺជាអ្នកទោសកំរិតធ្ងន់ធ្ងូរ ដោយសារតែទ្រង់បានប្រមាថដល់ព្រះ នាមព្រះ ហើយថាទ្រង់នេះគឺជាព្រះមែសីដែលបានយាងមក (១៤:៦២-៦៤)។   នៅក្នុងសម័យនោះបាប ក្នុងការដែលប្រមាថដល់ព្រះនាមព្រះនោះនឹងត្រូវស្លាប់ ព្រោះវាមិនមែនគ្រាន់តែមើលងាយដល់ព្រះនាម ព្រះប៉ុណ្ណោះទេ តែក៏គេចាត់ទុកថាអ្នកនោះមើលងាយដល់អំណាចព្រះចេស្តារបស់ព្រះជាម្ចាស់ផងដែរ យើងអាចមើលឃើញក្នុងគម្ពីរ (លេវី.២៤:១០-១៦) ហើយសំរាប់ទោសនេះ ក្រៅពីព្រះគ្មាននរណា ម្នាក់អាចអត់ទោសឲ្យបានឡើយ (ម៉ាកុ.:៧)  តែប្រសិនបើយើងមើលនៅក្នុងគម្ពីរសញ្ញាចាស់ ទោស នៃការប្រមាថដល់ព្រះនាមនៃព្រះជាម្ចាស់ គឺត្រូវសំឡាប់ដោយគប់នឹងដុំថ្ម គឺមានគំរិតទោសដែលត្រូវធ្វើ ទារុណកម្មយ៉ាងវេទនា (លេវី. ២៤:១៦)។
យ៉ាងណាមិញព្រះយេស៊ូវក៏ដូចគ្នាដែរ គឺព្រះអង្គត្រូវគេយកទៅភ្នំរលាក្បាលគំរោងការរបស់ពួកគេគឺ ដើម្បីនឹងសំឡាប់ទ្រង់ ប៉ុន្តែទន្ទឹមនឹងសំឡាប់ គឺមុនដំបូងគេធ្វើទារុណកម្មទ្រង់សិន ក្នុងខ២៣ ពួកមនុស្ស គេបានយកស្រាទំពាំងបាយជូរ លាយជាមួយមួយទឹកខ្មេះ ដើម្បីនឹងថ្វាយទ្រង់សោយ ការធ្វើបែបនេះគឺ ដើម្បីបញ្ជាក់ថាព្រះយេស៊ូវកំពុងតែជួបនៅបញ្ហាដ៏ជូរល្វីងមួយក្នុងជីវិត (សុភា.៣១:៦) ហើយកាលណាគេ យកស្រាលាយជាមួយនឹងទឹកខ្មះផ្សំចូលគ្នា នោះវាទៅជាគ្រឿងមួយសំរាប់បំបាត់ការឈឺចុកចាប់មុខរបូស ឬធ្វើឲ្យរបូសនោះទៅជាស្ពឹក ហើយពេលនោះទ្រង់កំពុងតែឈឺចុកចាប់ដោយមានមុខរបូសជាច្រើន ដោយសារគេធ្វើទារុណកម្មមុនយកមកភ្នំរលាក្បាល។  នៅក្នុងខបន្ទាប់ទៀតយើងបានឃើញថា ពួកអ្នក ប្រឆាំងនឹងព្រះយេស៊ូវ ពួកគេចាប់ផ្តើមឆ្កាងព្រះយេស៊ូវ (នេះជាទោសកំរិតធ្ងន់របស់សាសន៍យូដា) គេចាត់ទុកព្រះយេស៊ូវដូចជាអ្នកទោសឧក្រឹត្យម្នាក់។ គេបានយកសំលៀកបបំពាក់ទ្រង់ទៅចាប់ឆ្នោត ជាទូទៅ នៅពេលដែលអ្នកទៅត្រូវគេសំឡាប់ ប្រសិនបើអ្នកទោសនោះគេមានទ្រព្យ ឬរបស់អ្វីក្នុងខ្លួន នោះអ្នកសំឡាប់ ឬពេជ្ឃឃាតគេយកចែកគ្នា ហើយប្រហែលគេចែកគ្នាមនដាច់បានជាពួកគេធ្វើការចាប់ ឆ្នោតទៅ នៅកាលៈទេសៈពេលនេះព្រះយេស៊ូវកំពុងមានពេលវេលាតិចណាស់ដែលនឹងអាចរស់បាន ព្រោះគេត្រៀមនឹងសំឡាប់ទ្រង់ហើយ។ ប្រសិនបើអ្នកទោសក្នុងសម័យបច្ចុប្បន្ននេះ មានទោសបាញ់ សំឡាប់ ក្នុងកាលៈទេសៈដូចព្រះយេស៊ូវពេលនោះ នោះគេពិតជាភ័យ ព្រោះពេលវេលារស់របស់គេជិត អស់ហើយ ប៉ុន្តែសំរាប់ព្រះទ្រង់ហាក់មិនមានការភ័យឡើយ ហេតុអ្វី ?​ ពីព្រោះព្រះអង្គបានមានការភ័យរូច ហើយក្នុងកាលដែលទ្រង់គង់នៅក្នុងសួនកេសិម៉ានី ព្រះអង្គដឹងជាស្រេចថា ទ្រង់នឹងសុគត់​ តែនោះជា ផលវិញ ព្រោះគំរោងនៃការសុគតគឺដើម្បីឲ្យមនុស្សដឹងថាទ្រង់ជាព្រះ នឹងដើម្បីសង្រ្គោះអ្នកជឿ ហើយមិន តែប៉ុណ្ណោះក៏ដើម្បីបង្រៀនដល់អ្នកបំរើទ្រង់ថា គេនឹងប្រឈមនឹងភាពលំបាកដូចជាត្រង់ដែរនៅពេលដែល គេប្រកាស់ដំណឹងល្អ តែត្រូវឲ្យគេចេះតស៊ូវក្នុងសេចក្តីពិតនោះ។ 
ដើម្បីឲ្យច្បាស់ថាគេចាត់ទុកទ្រង់ដូចជាអ្នកទោសកំរិតធ្ងន់ ឬដូចជាអ្នកទោសដែលក្បត់នឹងប្រទេស ជាតិ នោះគេបានឆ្កាងទ្រង់ជាមួយនឹងចោរ២នាក់ទៀតមកធ្វើជាអង្គរក្ស មួយខាងឆ្វេង មួយទៀតនៅ ខាងស្តាំ ពួកគេសុទ្ធតែមានទោសប្រហារជីវិត។ ប៉ុន្តែក្នុងខ២៨ ប្រាប់ថាទំាងអស់នោះ គឺដើម្បីតែសំរេច តាមទំនាយប៉ុណ្ណោះ ព្រោះទំនាយថាមនុស្ស​គេនឹងរាប់ព្រះយេស៊ូវ ជាអ្នកទទឹងច្បាប់  (អេសាយ. ៥៣:១២)។ ដូច្នេះយើងនឹងសិស្សជាមួយនឹងគ្នាទៀតថា តើនៅក្នុងគំរោងការរបស់ព្រះយេស៊ូវ ដើម្បីនឹង សង្រ្គោះមនុស្សបាប នឹងដើម្បីបង្រៀនដល់ពួកអ្នកបំរើទ្រង់ តើក្នុងបេសកកម្ម នោះព្រះអង្គជួបប្រឈម នឹងអ្វីខ្លះទៀត ក្រៅពីព្រះអង្គត្រូវគេវាយដុំ ត្រូវគេឆ្កាងដូចជាអ្នកទោសដូចជាចោរ  តើមានអ្វីដែលមនុស្ស ក្នុងសម័យនោះ (ជនជាតិយូដា) គេបានធ្វើមកលើព្រះយេស៊ូវ? តើព្រះអង្គតស៊ូវលះបង់អ្វី ដើម្បីបេសកកម្ម របស់ព្រះអង្គដើម្បីនាំមនុស្សទៅរកសេចក្តីសង្រ្កោះ នឹងទៅកាន់ព្រះបិតាទ្រង់នៅនគរស្ថានសួគ៌?
. ព្រះយេស៊ូវត្រូវគេជេរប្រមាថមើលងាយ (ខ២៩-៣២)៖
បន្ទាប់ពីមនុស្សគេបានប្រព្រឹត្តយ៉ាងព្រៃផ្សៃមកលើព្រះអង្គនៅក្នុងចំនុចខាងលើ នោះមកដល់ចំនុចនេះ ពួកគេក៏បានមើលងាយដល់ទ្រង់ទាំងចំអកទ្រង់យ៉ាងអាក្រក់ក្រៃលែង ទាំងពួកមនុស្សធម្មតា នឹងពួក អាចារ្យ និងពួកសង្ឃាជ​ គេចំអកឲ្យព្រះអង្គ ហើយបង្គាប់ឲ្យព្រះអង្គចុះពីឈើឆ្កាងមក ប្រសិនបើទ្រង់ពិតជា​ព្រះរាជ្យបុត្រានៃព្រះនឹងជាព្រះដែលអ្នកដែលត្រូវាបានរើសតាំងមែន គេបង្គាប់ឲ្យព្រះអង្គជួយខ្លួនឯងឲ្យ រួចពីឈើឆ្កាង (លូក.២៣:៣៥)។ ពួកគេគិតថាព្រះអង្គអាចជូយដោះស្រាយតែបញ្ហាអ្នកដទៃ តែសំរាប់ បញ្ហាខ្លួនឯងវិញគឺមិនអាចដោះស្រាយបានឡើយ ទ្រង់មិនអាចសង្រ្គោះខ្លួនឯងបានទេ។  ហើយសូម្បីតែ ចោរដែលជាប់ឆ្កាងជាមួយនឹងទ្រង់ក៏គេមើលងាយទ្រង់ដែរ គេហាក់ដូចជាមិនមានការព្រួយបារម្ភសោះ ព្រោះខ្លួនកំពុងតែស្លាប់ដូចជាព្រះយេស៊ូវដែរ ប៉ុន្តែនៅឆ្លៀតឱកាសនៅក្នុងការមើលងាយដល់ទ្រង់ទៀត​(ខ៣២)  ប៉ុន្តែក្រោយមកទៀតនៅក្នុងចំណោមចោរទាំងពីរនាក់ដែលជាប់ឆ្កាងជាមួយនឹងព្រយេស៊ូវនោះ មានចោរម្នាក់បានប្រែចិត្តជឿ ទ្រង់ទាំងនៅលើឈើឆ្កាង នឹងសុំឲ្យព្រះយេស៊ូវបានយកគាត់ទៅនគរស្ថាន សួគ៌ផងបន្ទាប់ពីគាត់បានស្លាប់ គាត់និយាយថា គេដាក់ទោសចំពោះគាត់ទាំងពីរមិនខុសទេ ព្រោះពួក គេពិតជាបានប្រព្រឹត្តអំពើបាប ប៉ុន្តែព្រះយេស៊ូវទ្រង់មិនបានធ្វើខុសអ្វីទាល់តែសោះ (លូក.២៣:៣៩-៤៣)។ ដូច្នេយើងនឹងមើលជាមួយគ្នាទៀតថា តើព្រះយេស៊ូវទ្រង់បានផ្តល់ជាគំរូអ្វីទៀតដល់អ្នកបំរើទ្រង់ ដើម្បី ជាប្រយោជន៍សំរាប់ឲ្យគេចេះធ្វើ​ ហើយមានភាពតស៊ូវនៅក្នុងការធ្វើមហាបេសកកម្មថ្វាយព្រះអង្គ? ហើយ តើគំរូបេសកកម្មដែលព្រះអង្គធ្វើវាពិតជាមានភាពលំបាកអ្វីដល់អ្នកបំរើ តើគេអាចធ្វើបានដូចជាទ្រង់ឬទេ? 
      II.គំរូនៃការសុគតដោយព្រោះបេសកកម្ម (១៥:៣៣-៣៩)
. ព្រះយេស៊ូវស្រែករកព្រះវរបិតា (ខ៣៣-៣៦)៖
នៅក្នុងវេលាថ្ងៃត្រង់ម៉ោង១២ អាកាសធាតុបានប្រែប្រូលទៅជាស្រទំក្រប់ដណ្តប់លើផែនដី រហូតដល់ ម៉ោងបីរសៀល ហើយក្នុងខណៈពេលនោះព្រះយេស៊ូវបានបន្លឺសំឡេងរកព្រះបិតាទ្រង់។​ ជាទូទៅប្រសិន ជាមានមនុស្សណាម្នាក់ជួយទុក្ខលំបាក ឬ មានគ្រោះថ្នាកអ្វីមួយ ជាធម្មតាប្រសិនយើងអ្នក នោះមិន ជឿព្រះ ភាគច្រើនបន់ឲ្យអ្នកអ្នកមកជួយរំដោះគាត់ពីស្ថានភាពដ៏លំបាកនោះ ពេលខ្លះគេបន់ដល់ជីដូនជី តាគេដែលចែកឋានហើយនោះ សូមឲ្យបានមកជួយគាត់ផង ពួកគេស្រែករកជំនួយពីឪពុកម្តាយ ឬជីដូន ជីតារបស់គេ។ ប៉ុន្តែចំពោះព្រះយេស៊ូវ នៅពេលដែលព្រះអង្គស្រែករកដល់ព្រះបិតារបស់ទ្រង់នៅក្នុង ចំនុចនេះ   គឺមិនមែនទ្រង់ចង់ឲ្យព្រះបិតារបស់ព្រះអង្គជួយព្រះអង្គឲ្យរួចពីសេចក្តីរងទុក្ខលំបាកនោះឡើយ  តែទ្រង់ហាក់មានអារម្មណ៍ថាត្រូវគេបោះបង់ចោល ដោយសារតែអំពើបាបរបស់មនុស្ស(ទំនុក.២២:១)។ ទ្រង់ហាក់ដូចជាមិនមាននរណាម្នាក់នៅជិតព្រះអង្គដែលអាចនឹងកំសាន្តចិត្តសោះ តែគ្រប់គ្នាពួកគេសុទ្ធ តែជាអ្នកដែលចំអក នឹងដៀលត្មះដល់ព្រះអង្គទាំងអស់។ នេះបង្ហាញឲ្យឃើញនិស្ស័យជាមនុស្សរបស់ ព្រះអង្គដែលត្រូវឈឺចាប់។ ប្រសិនបើលោកអ្នកស្រមៃមើលនៅក្នុងទិដិភាពក្នុងពេលនោះ ហើយនឹងថា អ្នកនោះជាខ្លួនយើង ប្រហែលជាយើងពិតជាឈឺចាប់ខ្លាំងណាស់ ប្រហែលជាឈាមដែលគេវាយបានហូរ ចេញពីសាច់ ហើយឈឺស្មានរបួសដែលគេវាយ ហើយត្រូវគេជេរប្រមាថ ចំអកឡកឡឺយ ឌឺដង មិនតែ ប៉ុណ្ណោះគ្មាននរណាម្នាក់អាចជួយយើងបាន គ្រប់គ្នាសុទ្ធតែជាអ្នកដែលប្រឆាំងនឹងយើង។ ប្រសិនបើយើង ដាក់អារម្មណ៍ទៅក្នុងស្ថានភាពបែបឈឺចាប់នោះ ប្រហែលជាលោកអ្នកគិតថា អយុត្តិធម៌សំរាប់ខ្លួនឯង ឬក៏ខឹងដល់អ្នកដែលធ្វើអំពើអាក្រក់លើយើង ជួនកាលលោកអ្នកអាចជេរប្រទេចដល់ពួកគេដែលធ្វើបាប ដល់យើងវិញក៏អាចថាបាន។ ប៉ុន្តែលោកអ្នកអើយ ព្រះយេស៊ូវព្រះអង្គមិនបានធ្វើដូច្នោះឡើយ ព្រះអង្គមិន បានជេរ ឬក៏ឆ្លើយនៅការអាក្រក់របស់អាចារ្យ ពួកសង្ឃាជ ឬអ្នកពេជ្ឃឃាតដែលធ្វើបាបព្រះអង្គនោះ ឡើយ ហើយក៏មិនស្រែករកជំមួយពីព្រះដែរ តែព្រះអង្គបែរជាអធិស្ឋានឲ្យគេវិញ ហើយថាពួកគេមិន ដឹងថាគេធ្វើអ្វីនោះទេ សូមព្រះបានអត់ទោសឲ្យពួកគេផង (លូកា ២៣:៣៤)។ ព្រះអង្គហាក់ដូចជា អណោចខ្លួន ព្រោះថាព្រះអង្គដូចត្រូវមនុស្សគេបោះបង់ ហើយពិសេសគឺព្រះបិតារបស់ព្រះអង្គបោះបង់ ចោទទ្រង់ហើយ។ តែទោះបីទ្រង់ឈឺយ៉ាងណា ដើម្បីសង្រ្គោះអំពើបាបរបស់មនុស្ស នោះទ្រង់មិនរត់គេច ពីព័ន្ធកិច្ចដ៏ឈឺចាប់នោះឡើយ។ នៅក្នុងខ៣៥ មនុស្សគេយល់ច្រឡំស្មានថាព្រះអង្គកំពុងតែស្រែករក លោកអេលីយ៉ាឲ្យជួយ ប្រហែលជាគេធ្លាបជួបបទពិសោធន៍ការឈឺចាប់ ហើយស្រែករកអ្នកជួយឬក៏មិន ដឹង ព្រោះគេយល់ច្រឡំព្រះបន្ទូលរបស់ព្រះយេស៊ូវថា (អេឡយៗ) គេបែរជាគិតថា ព្រះយេស៊ូវទ្រង់ស្រែក រកលោកអេលីយ៉ាង ដើម្បីនឹងឲ្យជួយទៅវិញ គេប្រហែលជាមានគំនិតគិតថាព្រះអង្គដូចជារូបគេ។ ដូច្នេះ យើងនឹងសិក្សាជាមួយគ្នាបន្តទៀតនៅក្នុងខបន្ទាប់ ថា តើថាអ្វីដែលជាធាតុសំខាន់សំរាប់មហាបេសកកម្ម របស់ព្រះអង្គ ដែលបានផ្តល់ជាគំរូដ៏ឥតខ្ចោះមួយមនុស្ស ឬអ្នកបំរើរបស់ព្រះអង្គមិនអាចធ្វើបានដូចជាទ្រង់​នោះ?
. ការអស្ចារ្យបន្ទាប់ការសុគតរបស់ព្រះយេស៊ូវ (ខ ៣៧-៣៩)៖
បន្ទាប់ពីព្រះយេស៊ូវទ្រង់ដង្វើយរកដល់ព្រះបិតា ហើយហាក់ដូចជា គិតថាទ្រង់ត្រូវព្រះបិតាទ្រង់លះ បង់ចោលទ្រ់ង នោះក្នុងខ៣៧ ព្រះអង្គបានស្រែកខ្លាំងៗ ហើយក៏បានផុតដង្ហើមទៅ។ ជាទូទៅប្រសិបើ មានអ្នកណាដែលគេឈឺចាប់ ឬមានជំងឺ ភាគច្រើនជំងឺ ឬភាពឈឺរបស់គេនាំឲ្យគេកាន់តែឈឺចាប់ទៅៗ នឹងធ្វើឲ្យរាងកាយគេចុះខ្សោយ អាចជាសន្លប់ ហើយក៏ផុតដង្ហើមទៅ។ ប៉ុន្តែចំពោះព្រះយេស៊ូវវិញ ទ្រង់មិន បានមានអាការៈដូចជាមនុស្សឡើយ គឺទ្រង់គ្រាន់តែស្រែកខ្លាំងៗក៏ផុតដង្ហើម ប្រហែលការឈឺចាប់មិន មែនជាហេតុនាំឲ្យទ្រង់ស្រែកខ្លាំងៗនោះទេ តែការស្រែកនេះចង់បញ្ជាក់ប្រាប់ថា គ្រប់ការទាំងអស់ត្រូវ បានសំរេចហើយ ព័ន្ធកិច្ចដែលព្រះអង្គធ្វើដើម្បីសង្រ្គោះអំពើបាបរបស់មនុស្ស នោះបានទទួលជ័យជំនះ ហើយ គឺបានបញ្ចប់នៅក្នុងពេលនេះហើយសំរាប់ព្រះរាជ្យកិច្ចរបស់ទ្រង់ កាល​ព្រះ​យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​រួច​ហើយ ក៏​មាន​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ​សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ ”(យ៉ូន. ១៩:៣០)។ ហើយនៅក្នុងផងដែរ ម៉ាថាយ២៧:៥០ ប្រាប់ថាដែរថាព្រះអង្គបានប្រគល់វិញ្ញាណទ្រង់ទៅវិញ ពាក្យថា ទៅវិញ យើងមិនដឹងច្បាស់ថាទ្រង់ប្រគល់អ្នកណាទេ ប៉ុន្តែប្រហែលជានេះជារបៀបដែល ទ្រង់សុគត់ គឺត្រូវការប្រគល់វិញ្ញាណទៅវិញ។   ខ៣៨ ក្រោយពីព្រះអង្គបានសុគតនោះការអស្ចារ្យបាន កើតឡើង គឺវាំងននបានរហែកជាពីរភាគ ឬជាពីរចំរៀក វាំងននគឺជានិមិត្តរូបដែលបង្ហាញឲ្យឃើញថាវាជា របាំងការពារ ឬជាចំនុចដែលខណ្ឌចែកកន្លែងដែល បរិសុទ្ធ នឹងកន្លែងបរិសុទ្ធបំផុត គឺមិនឲ្យជាប់គ្នាបាន ឡើយ រួច​ត្រូវ​ធ្វើ​វាំងនន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត​ទេ​ស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ត្រូវ​ពាក់​វាំងនន​នោះ​លើស​សរ​នាង​នួន​៤ ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​៤ មាន​ទាំង​ទំពក់​មាស​ផង ត្រូវ​ពាក់​វាំងនន​នឹង​ទំពក់​ទាំង​នោះ រួច​ត្រូវ​យក​ហឹប​នៃ​សេចក្ដី​បន្ទាល់​ចូល​ទៅ ដាក់​នៅ​ខាង​ក្នុង​វាំងនន ហើយ​វាំងនន​នោះ​នឹង​ឃាំង​ទី​បរិសុទ្ធ ពី​បរិសុទ្ធ​បំផុត​ឲ្យ​ឯង​រាល់​គ្នា រួច​ត្រូវ​ដាក់​ទី​សន្ដោស​ប្រោស​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត ហើយ​ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំងនន ចំហៀង​ខាង​ជើង ឯ​ជើង​ចង្កៀង នោះ​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោសថ ”  (និក្ខ.២៦:៣១-៣៥) ប៉ុន្តែនៅពេលដែលការសុគតរបស់ព្រះយេស៊ូវ បានធ្វើឲ្យវាំងននបានរហែក នោះមានន័យថាទ្រង់បានគឺជាចំនុចនៃឬសគល់ដែលអាចនាំមនុស្សទៅ នគរស្ថានសួគ៌ ហើយឲ្យអ្នកជឿនោះគេបានចូលទៅក្នុងព្រះវត្តមានព្រះ  (ហេព. :-១០,១២ ; ១០:១៩-២០)។ ពេលដែលព្រះយេស៊ូវទ្រង់បានសុគត់នោះផ្ទៃមេឃពេញដោយភាពអប់អួ ហើយផែនដីក៏កក្រើក ពេលនោះធ្វើឲ្យទាហានម្នាក់នៅក្នុងចំណោមទាហានជាច្រើនគេបាន នឹងភាំងក្នុងចិត្ត ហើយបានដឹង ថាព្រះយេស៊ូវគឺពិតជាព្រះរាជ្យបុត្រានៃព្រះមែន ដែលព្រះអង្គមិនមានទោសអ្វីសោះ ដែលយើងជាមើល ឃើញនៅក្នុង ម៉ាថាយ.២៧:៥៤ ឯ​មេ​ទ័ព​នឹង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះ​យេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី នឹង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មែន។ គាត់មានសេចក្តីអស្ចារ្យយ៉ាខ្លាំង ប្រហែលលន់តួបាប ហើយដឹងថា​គេដាក់ទោស។
        សរុបសេចក្តី
       សរុបមកវិញយើងឃើញថា នៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវ សំរាប់មនុស្សមាន បាប នោះព្រះអង្គបានផ្តល់នៅគំរូពីរយ៉ាងសំខាន់សំរាប់អ្នកដែលបំរើបេសកកម្មថ្វាយព្រះ មានទុននៅក្នុង ការនាំដំណឹងល្អទៅដល់មនុស្សឯទៀតដែលគេមិនទាន់ជឿ ទីមួយគឺជាគំរូនៃការរងទុក្ខនៅក្នុងការបំពេញ បេសកកម្ម។ ដោយព្រោះបេសកកម្ម ព្រះអង្គត្រូវអ្នកប្រឆាំងគេមើលងាយ នឹងនឹងបានឆ្កាងទ្រង់ ទុកដូចជា អ្នកទោសដែលមានគំរិតធ្ងន់ធ្ងូររហូតដល់ប្រហារជីវិត។ មនុស្សគេបានឆ្កាងព្រះអង្គជាមួយនឹងចោរ ដែល មានទោសឧក្រឹត្យ ហើយគេចាត់ទុកព្រះអង្គដូចជាអ្នកមានទោសឧក្រឹត្យក្នុងការប្រមាថព្រះនាម របស់ព្រះ ជាម្ចាស់។ គេមានចំអកឡកឡឺយឲ្យព្រះអង្គ  ទាំងមានការស្តីបន្ទោស នឹងបង្គាប់ឲ្យចុះពីឈើឆ្កាង ដោយ គេនឹងចាំព្រះបន្ទូលរបស់ព្រះអង្គ ទ្រង់ជាព្រះរាជ្យបុត្រានៃព្រះ។ ហើយមិនតែប៉ុណ្ណោះព្រះអង្គក៏បានផ្តល់ ជាគំរូដ៏ឥតខ្ចោះមួយទៀតដែលមនុស្សភាគច្រើន គេមិនអាចធ្វើបានក្នុងបេសកកម្មរបស់ពួកគេ គឺជាការ ដែលហ៊ានស្លាប់ក្នុងបេសកកម្ម។ ព្រះយេស៊ូវទ្រងបានពលីជីវិតដើម្បីតែបេសកកម្ម នឹងដំណឹងល្អរបស់ព្រះ អង្គដើម្បីឲ្យមនុស្សគេមើលឃើញថាព្រះអង្គតែមួយពិតជា ព្រះមួយអង្គគង់ដែលអាចនាំគេទៅនគរស្ថាន សួគ៌បាន ដូចដែលបន្ទាប់ពីព្រះអង្គផុតដង្ហើម វាំងនននៃព្រះវិហារបានរហែកជាពីរ ដែលនោះគឺជានិមិត្តរូប មួយដែលចង់ប្រាប់ថា រាល់អ្នកដែលបានជឿដល់ព្រះយេស៊ូវ គេនឹងអាចចូលទៅក្នុងព្រះវត្តមានរបស់ព្រះ ជាម្ចាស់បាន តាមរយះសេចក្តីជំនឿរបស់គេនោះព្រះយេស៊ូវ។
        ទេវសាស្រ្ត
       ព្រះយេស៊ូវទ្រង់ហ៊ានលះបង់ភាពជាព្រះរបស់ព្រះអង្គ ដើម្បីនឹងមករកមនុស្សបាប នឹងសុគតជំនួស បាបគេ (ភីលី.:-៨) ដើម្បីឲ្យមនុស្សគេមានឱកាលចូលទៅក្នុងព្រះវត្តមានទ្រង់។ មនុស្សគេមិនសមនឹង ទទួលសេចក្តីស្រលាញ់ពីទ្រង់សោះ ប៉ុន្តែទ្រង់បានឲ្យគេដោយព្រះគុណដ៏ថ្លៃថ្លារបស់ទ្រង់ (រ៉ូម ៣:២៣-២៤)។ ព្រះយេស៊ូវគឺជាព្រះនៃភាពគំរូដល់អ្នកបំរើទ្រង់ឲ្យគេចេះធ្វើតាមទ្រង់ ក្នុងការដែលគេធ្វើបេសកកម្ម ថ្វាយដល់ព្រះ ព្រះអង្គមិនមែនគ្រាន់តែផ្តល់ជាគំរូខាងឯការរងទុក្ខ នឹងការសុគតដោយព្រះបេសកកម្ម ប៉ុណ្ណោះ​ តែព្រះអង្គក៏បានផ្តល់ជាគំរូដល់សិស្សទ្រង់នៅការបន្ទាប់ខ្លួនផងដែរ (យ៉ូន.១៣:-១២)។ ហើយនៅពេលទ្រង់ចុះធ្វើបេសកកម្ម ព្រះអង្គបានផ្តល់ជាគំរូដល់សិស្សទ្រង់ អំពីការប្រោសជំងឺ នឹងធ្វើអ្វី ផ្សេងដើម្បីជាប្រយោជន៍សំរាប់ដំណឹងល្អផង នឹងដើម្បីឲ្យអ្នកស្តាប់គេមានអ្វីជាទំនុកចិត្តផងដែរ (ម៉ាថ.១០:-៨)។
              រីឯមនុស្សវិញ ពួកគេមិនស្គាល់អ្វីទៅជាអំពើបាប នឹងអ្វីទៅជាការធ្វើនៅសេចក្តីល្អ មនុស្ស គេចូលចិត្តមើលសេចក្តីល្អ របស់ព្រះទៅជាសេចក្តីអាក្រក់ដែលនាំគេឲ្យវង្វេង។ គេស្អប់សេចក្តីពិតរបស់ ព្រះ តែបែរជាស្រវាយកសេចក្តីអាក្រក់របស់សាតាំង។ មនុស្សទោះបីអ្នកនោះជាអ្នកបំរើព្រះ ឬជាពួកជំនុំ ធម្មតាក៏ដោយ ពួកគេសុទ្ធតែជាមនុស្សដែលមិនហានលះបង់ឡើយ ជាពិសេសលះបង់អ្វីៗដែលខ្លួនមាន សំរាប់ការដើរតាមព្រះយេស៊ូវ ឬលះបង់កិត្តិយល ឬក៏ជាជិវិតជាដើម ពួកគេមិនហានលះបង់ដូចជាព្រះអង្គ លះបង់សំរាប់ដំណឹង ក្នុងបេសកកម្មរបស់ទ្រង់នោះឡើយ។
        ការអនុវត្តន៍
     នៅក្នុងនាមយើងជាកូននៃព្រះ ជាអ្នកដែលព្រះយេស៊ូវទ្រង់ស្រលាញ់ជាខ្លាំង រហូតដល់ទ្រង់បានយាង មកហើយសុគតសំរាប់អំពើបាបរបស់យើង ដើម្បីឲ្យយើងដែលនៅក្នុងព្រះគ្រីស្ទបានមានឱកាសនៅក្នុង ការចូលទៅចំពោះព្រះជាម្ចាស់ នឹងទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។ ហើយសុទ្ធសិងតែជាអ្នកដែលព្រះ បានជ្រើសរើសសំរាប់ផែនការរបស់ទ្រង់ក្នុងការពង្រីកអាណាចក្ររបស់ព្រះអង្គ នឹងដើម្បីផ្សាយដំណឹងល្អ ដល់អ្នកផ្សេងទៀតដែលគេមិនទាន់ទទួលជឿ ឲ្យគេបានស្គាល់ព្រះសង្រ្គោះ។ ពិតប្រាកដណាស់នៅក្នុង បេសកកម្មនៃការប្រកាសដំណឹងល្អ​របស់ព្រះជាម្ចាស់ គឺពិតជាមានការលំបាកយ៉ាងខ្លាំង ពេលខ្លះយើង ត្រូវគេមើលងាយ ត្រូវគេជេរ ដោយព្រះដំណឹងល្អនោះ  ហើយមានពេលខ្លះទៀត យើងក៏ត្រូវគេស្អប់ផង ដែរ នឹងចង់សំឡាប់ដោយព្រោះតែអ្វីដែលយើងបានព្យាយាមប្រាប់ទៅគេអំពីដំណឹល្អនោះ។ ប៉ុន្តែក្នុងមាន ជាអ្នកបំរើព្រះម្នាក់ យើងមិនត្រូវមានការចុះចាញ់ឡើយ តែយើងត្រូវដឹងថា សូម្បីតែព្រះយេស៊ូវដែលព្រះ អង្គជាព្រះយ៉ាងពិតប្រាកដ នោះមនុស្សគេនៅតែមើលងាយ នឹងមិនជឿ ចុះទម្រមតែយើងជាមនុស្ស ដែល យើងមិនអាចធ្វើការអស្ខារ្យអ្វីមួយដោយអំណាចខ្លួនឯងសោះ តើមនុស្សគេនឹងបៀតបៀនប៉ុណ្ណាទៅ។ ហើយមូយវិញទៀត យើងក៏គួរចាំពីរបៀបជាគំរូដែលព្រះយេស៊ូវដែលទ្រង់បានធ្វើផងដែរ គឺជាការលះបង់ ក្នុងបេសកកម្មរបស់ព្រះអង្គ ទោះទាំងការរងទុក្ខ នឹងការស្លាប់ក្តី ព្រះអង្គមិនរុញរាក្នុងដំណើរនៃបេសកកម្ម នោះឡើយ។ ហើយយើងក៏ដូចគ្នា យើងក៏ត្រូវមានការលះបង់ខ្ពស់ចំពោះបេសកកម្ម ប្រសិនបើមិន មានការលះបង់ទេ នោះយើងមិនអាចនឹងបង្កើតផលផ្លែថ្វាយដល់ព្រះនោះឡើយ។ សំរាប់អ្នកបំរើព្រះ យើងជៀសមិនផុតអំពីសេចក្តីបៀតបៀននោះឡើយ ប៉ុន្តែត្រូវចាំថា ព្រះអង្គមិនដែលឲ្យយើងនៅតែម្នាក់ ឯងឡើយ ព្រះយេស៊ូវបានប្រាប់រូចហើយថា ព្រះអង្គនឹងគង់ជាមួយគ្រប់ទាំងអ្វីដែលយើងធ្វើ។ ប្រសិនជា យើងរងទុក្ខ នោះទ្រង់ក៏រងទុក្ខលើសយើងទៅទៀត។ តែបើយើស្លាប់ព្រះតែបេសកកម្មនោះមិនមែនជា រឿងដែលគួរឲ្យសោកស្តាយនោះទេ តែវាជាព្រះគុណដែលទ្រង់បានប្រើយើងក្នុងបេសកកម្ម ហើយយើង បានស្លាប់ក្នុងការងារនោះ ហើយព្រះអង្គសន្យាថា យើងនឹងបានព្រះពរតាមរយះអ្វីដែលយើងបានធ្វើ។


v  ឯសារពិគ្រោះ
·         ព្រះគម្ពីរសិក្សាសញ្ញាថ្មី
·         ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ កណ្ឌដំណឹងល្អ ម៉ាថាយ ដល់កិច្ចការ
·         គន្ថះធិប្បាយព្រះគម្ពីរ
·         វចនានុក្រមព្រះគម្ពីរ
·         កម្មវីធី Khmerbibleprogram

0 Comments

Type and hit Enter to search

Close