សេចក្ដីផ្ដើម៖រឿង “ស្វាធ្លាក់ទៅក្នុងភក់”
មានសត្វស្វាដ៏រប៉ិលរប៉ូច
វាតែងតែហក់ពីដើមឈើមួយទៅដើមឈើមួយរាល់ថ្ងៃ រហូតដល់បឹងភក់មួយកន្លែង។
សត្វព្រៃជាច្រើនបានហាមវាមិន
អោយលោតលេងទៅក្នុងបឹងភក់នោះឡើយក្រែងអន្តារាយដល់ខ្លួន
ប៉ុន្តែវាជាសត្វស្វាដ៏មានអំនួត វាមិនបានស្ដាប់តាមការហាមឃាត់របស់សត្វព្រៃដទៃផ្សេងទៀត
វាបានហក់ទៅក្នុងបឹងភក់មួយនោះ ហើយក៏ផុងជាប់ទៅគ្មានអ្នកណាអាចជួយវាបានឡើយ
រហូតទាល់តែមានមនុស្សម្នាក់បានមកជួយវា ហើយវាក៏បានរួចខ្លួនចេញពីភក់ដ៏ស្អិតនោះទៅ។
ដូចជាមនុស្សដែលព្រះទ្រង់បានបង្កើតមកយ៉ាងដូច្នោះដែរ
មិនបានស្ដាប់តាមដំបូន្មានរបស់ព្រះជាម្ចាស់នោះឡើយ
ក៏បានបណ្ដោយខ្លួនអោយធ្លាក់ទៅក្នុងអំពើបាបដ៏ជ្រៅ ដែលមិនអាចដកខ្លួនរួចឡើយ។
សង្ខេបអត្ថបទគម្ពីរៈ អ័ដាម និងអេវ៉ាបានមិនស្ដាប់បង្គាប់ព្រះអង្គ
ដោយស្ដាប់តាមអារក្ស ដោយហ៊ានបរិភោគផ្លែឈើដឹងខុសត្រូវ ដែលព្រះទ្រង់បានហាម
ដូច្នោះហើយព្រះទ្រង់បានដាក់ទោសពួកគេដោយសារតែអំពើបាបដែលពួកគេបានប្រព្រឹត្ត។
សំនួរស្នូលៈ
តើហេតុអ្វីដែលបានបណ្ដាលអោយមនុស្សធ្លាក់ទៅក្នុងអំពើបាប?
និងតើអ្វីជាលទ្ធផលនៃការធ្លាក់ចុះទៅក្នុងអំពើបាប?
តួសេចក្ដី
ក.
អ័ដាម និងអេវ៉ាបានធ្លាក់ទៅក្នុងសេចក្ដីល្បួង (ខ១-៧)
·
សត្វពស់បានល្បួងអេវ៉ាអោយបរិភោគផ្លែឈើដឹងខុសត្រូវ(ខ១-៥)
·
អេវ៉ាស្ដាប់តាមសត្វពស់ហើយអោយអ័ដាមបរិភោគដែរ(ខ៦-៧)
ខ. ការប្រកែកមិនព្រមទទួលកំហុស(ខ៨-១៣)
·
អ័ដាមមិនបានទទួលស្គាល់កំហុសរបស់ខ្លួនទេ
ហើយថែមទាំងបន្ទោសព្រះជាម្ចាស់ និងស្រ្តីដោយព្រោះខ្លួនបានធ្វើអំពើបាបទៅទៀត។
·
ស្រ្តីមិនបានទទួលស្គាល់កំហុសរបស់ខ្លួនទេ
បែរទៅជាបន្ទោសពស់ទៅវិញ ដោយសារអ័ដាម
និងអេវ៉ាមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនជាហេតុដែលធ្វើអោយព្រះអង្គកាន់តែខ្ញាល់កាន់តែខ្លាំង។
o
ឧទាហរណ៍ កាលពីខ្ញុំ(ណារ៉ូ) នៅក្មេង ខ្ញុំមិនសូវចេះទទួលកំហុសនោះទេ
ខ្ញុំតែងតែទម្លាក់កំហុសទៅអ្នកដទៃទៀតអោយរងកំហុសជំនួសខ្ញុំ
ប៉ុន្តែពេលម្ដាយខ្ញុំដឹងការពិត គាត់វាយខ្ញុំលើសដើម ប្រសិនបើប្រាប់គាត់តាមត្រង់
ប្រហែលមិនអីទេ។ ដូចគ្នាដែរ អ័ដាម និងអេវ៉ាមានឱកាសក្នុងការសារភាពបាប ហើយកែប្រែចិត្តប៉ុន្តែពួកគេមិនបានធ្វើយ៉ាងដូច្នោះឡើយ។
គ. លទ្ធផលនៃការធ្លាក់ចុះទៅក្នុងអំពើបាប(ខ១៤-២១)
·
អំពើបាបមានលទ្ធផលរបស់វា
អ័ដាម និងអេវ៉ាបានធ្វើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់
នោះពួកគេនឹងត្រូវទទួលលទ្ធផលដែរ។
·
ទំនាក់ទំនងរវាងមនុស្សនឹងព្រះត្រូវបានកាត់ផ្ដាច់(ខ១០)
·
ទំនាក់ទំនងរវាងមនុស្ស
នឹងមនុស្សត្រូវបានកាច់ផ្ដាច់(ខ១២,១៦) កាលពីមនុស្សស្រីត្រូវជាជំនួយដល់បុរសឥលូវនេះគឺ
មនុស្សប្រុសត្រួតត្រាលើមនុស្សស្រី
·
ទំនាក់ទំនងរវាងមនុស្សនឹងធម្មជាតិត្រូវបានកាច់ផ្ដាច់
មនុស្សធ្លាប់ស៊ីផលពីធម្មជាតិឥលូវនេះ មនុស្សត្រូវធ្វើការងារហត់ណាស់សម្រាប់រស់នៅ(ខ១៧-១៩)
·
ប៉ុន្តែទ្រង់បានសន្យានឹងនាំការផ្សះផ្សារដល់មនុស្សវិញ(ខ១៥)
o
ឧទាហរណ៍ វាប្រៀបដូចជាឪពុកម្ដាយដែលកូនលែងស្ដាប់បង្គាប់ហើយ
ដាច់ចិត្តដេញកូនចេញពីផ្ទះ កាត់កាលចោលអញ្ចឹង
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ
ដោយសារអំពើបាបបានធ្វើអោយទំនាក់ទំនងដ៏ល្អឥតខ្ចោះពីមុនត្រូវបានកាច់ផ្ដាច់
មនុស្សដែលធ្លាប់មានទំនាក់ទំនងល្អជាមួយនឹងព្រះត្រូវបានកាច់ផ្ដាច់
ទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀតក៏លែងល្អដូចមុន
មនុស្សបំផ្លាញធម្មជាតិដែលព្រះអង្គបង្កើតមក ហើយក៏មានអ្នកខ្លះសម្លាប់ជីវិតខ្លួនឯងដែលព្រះអង្គទ្រង់ផ្ដល់អោយ។
ទេវសាស្រ្តៈ ព្រះជាម្ចាស់ៈ
ព្រះជាម្ចាស់ទ្រង់បរិសុទ្ធទ្រង់ត្រូវតែជំនុំជម្រះអំពើបាប
ប៉ុន្តែទ្រង់ក៏ពេញដោយព្រះគុណដែរ ទ្រង់បានសន្យាថានឹងបំផ្លាញសាតាំង
និងផ្សះផ្សារទំនាក់ទំនងដែលបាក់បែកអោយបានល្អប្រសើរឡើងវិញ។
ព្រះគ្រីស្ទវិទ្យាៈ ព្រះអង្គទ្រង់មិនព្រងើយកន្តើយចំពោះបញ្ហាទាំងនេះឡើយ
ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់មកសង្គ្រោះមនុស្សអោយរួចពីបាប(យ៉ូហាន៣:១៦)
ហើយមកផ្សះផ្សារទំនាក់ទំនងរវាងមនុស្សជាមួយនឹងព្រះជាម្ចាស់វិញដោយទ្រង់សុគត
បង្ហូរព្រះលោហិតនៅលើឆ្កាងដើម្បីនាំការផ្សះផ្សារដល់មនុស្សទាំងអស់(អេភេសូរ២:១៦, កូលុស២:២០-២២)។
មនុស្សៈ
មនុស្សពោរពេញដោយអំពើបាប(រ៉ូម៣:២៣) តែងតែបះបោរ ប្រឆាំងនឹងព្រះជាម្ចាស់
ហើយត្រូវកាច់ផ្ដាច់ទំនាក់ទំនងជាមួយនឹងព្រះអង្គដោយសារតែអំពើបាប។
ការអនុវត្តៈ ការផ្សះផ្សាររវាងមនុស្សមានបាប
និងព្រះជាម្ចាស់មិនទាន់បញ្ចប់នោះទេ ព្រះយេស៊ូវគ្រីស្ទទ្រង់បានផ្ទេរការងារផ្សះផ្សារនោះទៅមនុស្សបន្តទៀត
ជាអ្នកដែលជឿ និងដើរតាមព្រះអង្គ។
ដូច្នេះក្នុងនាមយើងជាគ្រីស្ទបរិស័ទ
យើងមានតួនាទីក្នុងការផ្សះផ្សារអ្នកដែលមិនទាន់ស្គាល់ព្រះអង្គ
អោយមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់វិញ នេះគឺជាបេសកកម្មរបស់យើង(១កូរិនថូស៥:១៨-១៩)[full-sidebar]។
0 Comments