Breaking News

អ្នកដឹកនាំដែលស្គាល់សេចក្ដីល្បួង ២សាំយ៉ួអែល១១:២-២១

រឿងបុរសមានកំលាំងមហិមាអត្ដន័យនៅក្នុងសាច់រឿងនេះនិយាយអំពីបុរសនេះមានកំលាំងយ៉ាងណាក៏នូវមានចំនុចខ្សោយដែរ       ហើយចំនុចខ្សោយនោះបាននាំឲ្យគាត់វិនាសក្រោម
សេចក្ដីល្បួងរបស់នារីម្នាក់។

           ឃ្លាភ្ជាប់ នៅក្នុងរឿងនេះបានបង្ហាញពីបុរសម្នាក់បានធ្លាក់ចុះក្នុងសេចក្ដីល្បួងនាំឲ្យវិនាសរឿងនេះក៏ប្រហែលកើតមានជាក់ស្ដែងនៅក្នុងសង្គមមិនមែនតែនៅ ក្នុងរឿងនោះទេហើយរឿងនេះវាមានអត្ដន័យស្រដៀងគ្នាទៅក្នុងបទគម្ពីរនេះដែរដាវីឌបានធ្លាក់ចុះក្នុងសេចក្ដីល្បួងដែរ។ចុះនៅក្នុងព្រះគម្ពីរវិញបានបង្រៀនអ្វីដល់អ្នកដឹកនាំឲ្យយល់ដឹងពីសេចក្ដីល្បួង?
សង្ខេបទគម្ពីរ
          ពេលដែលស្ដេចដាវីឌបានក្រឡេកទៅបានឃើញស្រ្ដីម្នាក់ ដែលកំពុងងូតទឹកក៏បានធ្វើឲ្យទ្រង់បានបាក់ចិត្ដស្រលាញ់លើនាងដក់ព្រះទ័យមិនរួចសោះក៏បានឲ្យគេបាននាំស្រី្ដម្នាក់នោះ មកឯព្រះអង្គហើយមកស្រី្ដម្នា់នោះក៏មានកូនដំណឹងក៏បានដឹងដល់ទ្រង់ហើយទ្រង់ក៏ជ្រាប់ថាជាប្រពន្ធរបស់អ៊ូរី ផងនោះក៏ខ្លាចនូវភាពអាម៉ាស់ទ្រង់ក៏បានរៀបចំល្បិចកល្បផ្សេងៗដើម្បីគ្រប់បាំងភាពអាម៉ាសតែគ្រប់យ៉ាងបានបរាជ័យ។
សំនួរស្នូលតើសេចក្ដីល្បួងកើតចេញពីណា?​តើអ្នកណាអាចយកឈ្នះលើសេចក្ដីល្បួងបាន?



រចនាសម្ព័ន្ធ
1.   ចិត្ដនាំបាននាំឲ្យដាវីឌធ្លាក់ចុះក្នុងសេចក្ដីល្បួង(១១:-)
·         ដាវីឌបានចាញ់សេចក្ដីល្បួងព្រោះសម្រស់ប្រពន្ធរបស់អ៊ូរី
·         អ័ដាមនិងអេវ៉ាបានធ្លាក់ក្នុងសេចក្ដីល្បួងព្រោះភ្លិចសេចក្ដីបង្គាប់របស់ព្រះ(លោកុ៣:)
·         តែព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីល្បួង(ម៉ាថាយ៤:-១១)
2.   ធ្លាក់ក្នុងសេចក្ដីល្បួងនាំឲ្យក្លាចភាពអាម៉ាស(១១:-១៣)
រឿងសង្សាមួយគូររឿងនេះបានបង្ហាញគូរនេះបានស្រលាញ់គ្នាណាស់រហូតដល់មានកូនមុនថ្ងៃរៀបការដោយខ្លាចភាពអាម៉ាសបុរសបានឲ្យនារីម្នាក់នោះទំលាក់កូននោះចោលទៅ។
·         លោកុ៣:-១៣អ័ដាមនិងអេវ៉ាបានទំលាក់កំហុសលើគ្នាទៅវិញទៅមក
សរុបសេចក្ដីមក
          អ្នកដឹកនាំត្រូវតែស្គាល់ពីប្រពភនៃសេចក្ដីល្បួងហើយត្រូវមានការប្រុងប្រយ័ត្នដែរថាអ្វីខ្លះអាចនាំឲ្យខ្លួនបានធ្លាក់ចុះក្នុងសេចក្ដីល្បួងព្រោះសេចក្ដីល្បួងនាំឲ្យមានភាពអាម៉ាស់តែដើម្បីឲ្យអ្នកដឹកនាំបានស្គាល់សេចក្ដីល្បួងច្បាស់នោះហើយអាចជាសបានអ្នកដឹកនាំត្រូវមានព្រះជាផ្លូវ។
ទេវសាស្រ្ដ
ព្រះជាម្ចាស់
          ព្រះជាម្ចាស់ទ្រង់ជាព្រះដែលជ្រាប់គ្រប់ការទាំងអស់ហើយគ្មានការណាមួយដែល អាចលាក់កំបាំងជាមួយនិងព្រះអង្គបានឡើយព្រោះព្រះជាម្ចាស់ទ្រង់ព្រះដែលបង្កើតសព្វសារពើគ្រប់យ៉ាង ដែលមាននៅលើផែនដីគឺព្រះជាម្ចាស់ទ្រង់ជាអ្នករៀបចំអ្វី ដែលទ្រង់បានរៀបចំសុទ្ធតែល្អប្រពៃហើយព្រះអង្គទ្រង់ក៏ជ្រាប់ថាអ្វីមិនអាចកើតឡើងឬអាចកើតឡើង។ លោកុ៣ព្រះជា្រប់គ្រប់ការដែលមនុស្សចាញ់សេចក្ដីល្បួងអារក្សតែព្រះទ្រង់បានផ្ដល់សិទ្ធដល់មនុស្ស។
ព្រះគ្រីស្ទ
          ដោយសារតែព្រះជាម្ចាស់ទ្រង់បានជ្រាប់ថា មនុស្សមិនអាចយកឈ្នះគ្រប់ទាំងសេចក្ដីល្បួងបានជាទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មកយកកំណើតជាមនុស្សនៅលើផែនដីនេះ ហើយព្រះអង្គម្ចាស់យេស៊ូវ  គ្រីស្ទទ្រង់ជាព្រះទ្រង់ក៏មិនបានចាញ់សេចក្ដីល្បួងរបស់អារក្សដែរ(ម៉ាថាយ៤)
មនុស្ស
          តែចំនែកឯមនុស្សវិញយើងក៏បានឃើញថាមនុស្សទាំងអស់ងាយ នឹងចាញ់សេចក្ដីល្បួងណាស់តាមរយៈការផ្សេងៗទៀតដែលមនុស្សមិនអាចយល់និងស្គាល់ពី សេចក្ដីល្បួងនោះបែបជាយ៉ាងណាបានហេតុដូច្នេះហើយបានជាមនុស្សងាយនឹងធ្លាក់ក្នុងសេចក្ដីល្បួងមានតែអ្នកដឹកនាំដែលមានព្រះគ្រីស្ទជាបង្អែកទេហើយយកព្រះបន្ទូលរបស់ទ្រង់ជាផ្លូវទេ ទើបអ្នកដឹកនាំអាចស្គាល់នឹងយល់បានក្នុងការឈ្នះសេចក្ដីល្បួងបាន។
អនុវត្ដន៏
          ដូច្នេះហើយដើម្បីឲ្យយើងក្លាយជាអ្នកដឹកនាំស្គាល់ច្បាស់ ពីសេចក្ដីល្បួងនោះគឺយើងត្រូវដឹងថាយើងមានព្រះជាម្ចាស់ដែលទ្រង់ាមនអំណាចលើគ្រប់ទាំងអស់ហើយ ទ្រង់អាចធ្វើគ្រប់ការទាំងអស់បានដូច្នេះហើយយើងត្រូវពឹងលើព្រះអង្គដើម្បីឲ្យយើងបានដឹងថាអ្វីជាប្រភព  នៃសេចក្ដីល្បួងហេតុនេះមានតែទុកចិត្ដលើព្រះអង្គប៉ុណ្ណោះព្រោះថាបើមនុស្សមនុស្សក៏ចាញ់សេចក្ដីល្បួងដែរ។

0 Comments

Type and hit Enter to search

Close