Breaking News

សេចក្តីជំនឿពិត និងការទុកចិត្តព្រះ ដានីយ៉ែល ៣: ១ - ៣០

 សេចក្តីផ្តើម:មានសាច់រឿងមួយដែលនិយាយអំពីស្តី្រម្នាក់ឈ្មោះថា ពែពេទូអា ដែលរស់នៅក្នុង
ទ្វីប       អាហ្វ្រិក នាង ពែពេទូអា ជាស្រី្តម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀតដែលបានតស៊ូវ នូវរក្សា      សេចក្តីជំនឿរបស់ខ្លួន ទោះបីជាមានការធ្វើទុក្ខបៀតបៀនដ៏សាហាវព្រៃផ្សៃ ពីសំណាក់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ពោលគឺនាងព្រមឲ្យពួកទាហ៊ាន ធ្វើទុក្ខប៊ុកម្និញ គ្រប់បែបយ៉ាង ។ តែទោះជាយ៉ាងណាក៏នាងមិនព្រមបោះបង់ចោលសេចក្តីជំនឿរបស់នាងទេ ដែលបានជឿលើព្រះនោះទេ។ ពេលនោះអ្នកនាងត្រូវបានពួកទាហានរបស់រាជរដ្ឋាភិបាលចាប់ទៅឃុំឃាំងក្នុងគុកងងឹត ព្រមទាំងចាប់បង្ខំឲ្យបដិសេធន៏ជំនឿរបស់គាត់ដោយនិយាយថា គាត់មិនមែនជាគ្រីស្ទបរិស័ទ ទេ ពួកគេបាន វាយធ្វើបាបនាង មិនតែប៉ុណ្ណោះគេប្រលេងឲ្យសត្វខ្លាឃ្មុំ គោព្រៃ និងសត្វសាហាវផ្សេងទៀតមកឲ្យដេញជល់ ក្រញៅធ្វើបាបនាងខ្លាំងមែនទែន។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរនោះ ទោះបីជារងទុក្ខវេទនាយ៉ាងណាក៏ នាងនៅតែមិនបានបដិសេធន៏នូវសេចក្តីជំនឿរបស់អ្នកនាងឡើយ។ ម្យ៉ាងវិញទៀតឃើញថា សូម្បីតែនៅក្នុងក្រុមគ្រួសាររបស់នាងជាពិសេសឪពុកនាង តែងតែមកជួបហើយព្យាយាមនិយាយបញ្ចុះបញ្ចូលប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឲ្យអ្នកនាងព្រមបោះបង់ជំនឿចោល តែមិនបានសម្រេចឡើយ។ រហូតដល់វេលាមួយគឺគេបានយកអ្នកនាងទៅដាក់នៅផ្សារ កណ្តាលទីក្រុងដែលមានមនុស្សជាច្រើន ហើយបង្ខំឲ្យគាត់ថ្វាយសក្ការ: បូជាដល់ព្រះចៅអធិរាជ បើមិនដូច្នោះនាងនឹងត្រូវសម្លាប់ជាមិនខានគេនៅតែព្យាយាមគំរាមកំហែងនាងតែគ្រប់ទាំងអស់មិនអាចបង្ខំឲ្យនាងនិយាយបដិសេធន៏ជំនឿរបស់គាត់ឡើយ គឺអ្នកនាងនៅតែនិយាយដ៏ដែលថា នាងជាគ្រីស្ទបរិស័ទ។ ដោយឃើញពីសេចក្តីជំនឿយ៉ាងអស្ចារ្យដូច្នោះធ្វើឲ្យពួកអ្នកដែលធ្វើទុក្ខបៀតបៀនទាំងនោះផ្លាស់ប្តូរចិត្តមិនសម្លាប់អ្នកនាងព្រមទាំងអ្នកដ៏ទៃទៀតដែរតស៊ូក្នុងសេចក្តីជំនឿ ហើយប្រមូលពួកអ្នកដែលបដិសេធន៏ជំនឿរបស់ខ្លួនមកសម្លាប់ទាំងអស់ទៅវិញ។ តាមរយះរឿងខាងលើនេះគឺវាស្រដៀងគ្នាទៅនឹងសាច់រឿងមួយទៀតដែរ ដែលមានចែងនៅក្នុងព្រះគម្ពីរដានីយ៉ែលជំពូកទី៣:-៣០ដែរដែលខ្ញុំនិងលើកយកមកធ្វើការចែកចាយដល់អស់លោកអ្នកបងប្អូនក្នុងថ្ងៃនេះឯង
  • សំនួរស្នូល: ជាធម្មតាមនុស្ស ទាំងចាស់ ទាំងក្មេង តែងតែខ្លាចស្លាប់ណាស់  តែនៅទីនេះហេតុអ្វីបានជាសាដ្រាក់ មៃសាក់ និងអ័បេឌ- នេកោគាត់មិនភ័យខ្លាចចំពោះការប្រមាន និងការសម្លាប់របស់ស្តេចនេប៊ូក្នេសា ដោះការដុតទាំងរស់ក្នុងគុកភ្លើងដ៏សាហាវដូច្នេះទៅវិញ?





  • សង្ខេបបទគម្ពីរ :
         ដានីយ៉ែលជំពូក៣ : - ៣០ នេះគឺជាសាច់រឿងមួយដែលបង្ហាញអំពីនៃសេចក្តីជំនឿរបស់បុរសសាសន៏យូដាបីនាក់ដែលហ៊ានប្តូរជីវិត មិនខ្លាចស្លាប់ក្នុងការបង្ហាញពីសេចក្តីជំនឿរដែលជឿលើព្រះ ដែលខ្លួនបានជឿឲ្យមនុស្សលោកដឹង។ គឺមានពេលមួយស្តេចនេប៊ូក្នេសា បានសង់រូបមាសយ៉ាងធំមួយ ហើយចេញបញ្ជាបង្ខំឲ្យប្រជា នរាស្រ្តទាំងអស់នៅក្រោមអំណាច គោរពថ្វាយបង្គំរូបនោះ ។ តែមានបុរសសាសន៍យូដាបីនាក់  គាត់មិនបានស្តាប់និងធ្វើតាមបង្គាប់ របស់នេប៊ូក្នេសានោះទេ ដូច្នេះក៏មានពួកខាល់ដេ យកការនេះទៅប្តឹងដល់នេប៊ូក្នេសា ដឹងដូច្នេះហើយស្តេចនេប៊ូក្នេសា​ បានទុកឪកាសម្តងទៀត ដល់សាសន៍យូដាទាំងបីនោះ ដោយប្រមានថា  បើពួកគេនៅតែមិនព្រ​មថ្វាយបង្គំដល់រូបនោះទៀត ពួកគេនឹងត្រូវចាប់បោះចូលទៅក្នុងគុកភ្លើងទាំងរស់ហើយ។ ជាចុងក្រោយអ្នកទាំងបីក៏ត្រូវ បានបោះចូលទៅក្នុងគុកភ្លើងដែលកំពុងតែឆេះយ៉ាង សន្ធោសន្ធៅនោះ ដោយសាការមិនធ្វើតាមបញ្ជាស្តេច។ តែជាព្រះគុណដោយសារសេចក្តីជំនឿ ដ៏ស្មោះត្រង់នោះ ព្រះជាម្ចាស់ទ្រង់បានការពាពួកគាត់ មិនឲ្យមានគ្រោះថ្នាក់ឡើយ ផ្ទុយទៅវិញ អ្នកដែលចាប់គាត់បោះចូលភ្លើងនោះ បែជាត្រូវឆេះស្លាប់ទៅវិញ។
·         តួសេចក្តី:
                      I.        ស្តេចនេប៊ូក្នេសាបង្ខំឲ្យមនុស្សទាំងអស់ថ្វាយបង្គំរូបមាស (៣: - ៧)
          -បើស្ថិតក្នុងស្ថានភាពមួយដ៏តានតឹង ត្រូវអ្នកដែលមានឥទ្ធិពលយ៉ាងខ្លាំងម្នាក់ បង្គំឲ្យថ្វាយបង្គំព្រះដ៏ទៃ បដិសេធជំនឿលើព្រះគ្រីស្ទតើត្រូវគួដោះស្រាយយ៉ាងណា?
         យើងបានមើលឃើញថានៅក្នុងជំពូកទី២ បានប្រាប់ថាមានពេលមួយ ស្តេចនេប៊ូក្នេសាទ្រង់បានសុបិន តែទ្រង់មិនចាំថាទ្រង់សុបិនឃើញអ្វីនោះទេ(២:៥) ក៏គ្មាននរណាអាចដឹងដែរថាទ្រង់បានសុបិនឃើញអ្វីដែរ? លើសពីនោះទៅទៀតនោះគ្មាននរណាអាចបកស្រាយសុបិនរបស់ទ្រង់បានទេ ព្រោះគេមិនដឹងជាទ្រង់សុបិនឃើញពីអ្វី។ តែមានបុរសម្នាក់ឈ្មោះថាដានីញ៉ែលគាត់ជាសាសន៏យូដា  ជាអ្នកកោតខ្លាចដល់ព្រះយេហូវ៉ា គាត់អាចដឹងពីអ្វីដែលស្តេចនោះសុបិនឃើញ គឺស្តេចនេប៊ូក្នេសាបានសុបិនឃើញរូបមួយយ៉ាងធំសំបើម(: ៣១)។
        បានជាក្នុងជំពូកទី៣នេះ ឃើញថាស្តេចនេប៊ូក្នេសា បានសាងសង់រូបមាសនោះឡើង   (៣:) ហើយដាក់រូបមាសនោះនៅវាលឌូរ៉ា ដែលវាលនេះគឺជាទីកន្លែងមួយដែលមានដីទួលងាយស្រួលនឹងឲ្យមនុស្សទាំងអស់មើលឃើញ។ ។ ម្យ៉ាងទៀតប្រហែលជាដោយសារតែនៅក្នុងចក្រភពបាប៊ីឡូន គឺមានជាតិសាសន៏ចំរុះជាច្រើនបាន(ខ៧) ជាទ្រង់ធ្វើរូបនោះដើម្បីឲ្យពួកគេបានឃើញពីអំណាចនៃការគ្រប់គ្រងរបស់ទ្រង់ និងដើម្បីឲ្យជាតិសាសន៏ទាំងនោះបានចុះចូលមកជាជាតិសាសន៏តែមួយ ហើយកោតខ្លាចនូវអំណាចរបស់ទ្រង់។ អញចឹងហើយបានជានៅពេលដែលពួកគេឮសូរត្រែ ខ្លុយ   ស៊ុង ចាប៉ី ពិណ និងប៉ី ហើយតន្ត្រីគ្រប់យ៉ាងនោះស្តេចតម្រូវឲ្យមនុស្សទាំងអស់ត្រូវក្រាបថ្វាយបង្គំរូបមាសដែលទ្រង់បានធ្វើនោះតែបើមានអ្នកណាមិនក្រាបថ្វាយបង្គំទេនោះ នឹងត្រូវបោះចូលទៅក្នុងគុក  ភ្លើងដែលឆេះយ៉ាងសន្ធៅជាមិនខាន   ឡើយ។ ការនេះប្រហាក់ប្រហែលគ្នាទៅនឹងសាច់រឿងមួយទៀតដែរ ដែលបានកើតឡើងនៅក្នុងគម្ពីរ           ដានីយ៉ែលនេះដដែលក្នុងជំពូកទី៦ គឺនៅពេលដែលពួកមេដឹកនាំបាប៊ីឡូន ស្អប់មិនពេញចិត្តដល់            ដានីយ៉ែល គឺពួកគេនាំគ្នាផ្តល់គំនិតឲ្យស្តេចដារីយុសឲ្យធ្វើរូបសំណាកមួយដែលដំណាងឲ្យព្រះសំរាប់គោរពបូជាថ្វាយបង្គំ។ តែបើអ្នកណាមិនគោរពថ្វាយបង្គំរូបព្រះនោះហើយបែរជាគោរពព្រះ  ដ៏ទៃនោះនឹងត្រូវបោះទំលាក់ទៅក្នុងរូងសត្វតោ(យ៉ូហាន៦:៧)។ ឃើញថានេះ គឺជាមធ្យោបាយមួយដែលស្តេចនេប៊ូក្នេសាទ្រង់ មានឱកាសដើម្បីប្រាប់មនុស្សថាទ្រង់គឺជាអ្នកដែលមានអំណាចខ្លាំងបំផុតក្នុងការធ្វើគ្រប់ទាំងអស់ ជាអំនួតអួតបំប៉ោងខ្លួនណាស់។ដែលជាទីគួស្អប់ ហើយគួខ្ពើមផងនៅចំពោះព្រះ ដែលព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យទាល់តែសោះចំពោះការបែបនោះ គឺការដែលសេចនេប៊ូក្នេសាបានធ្វើនេះជាការ ដែលបង្ហាញពីការមិនស្តាប់បង្គាបហើយជាមួយដែលអាចហៅបានថាជាប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងពេញមុខជាលក្ខណ:ផ្លូវការ ជាសាធារណ: តែម្តង ។
               II.      ភាពអង់អាចក្នុងការក្សាជំនឿដ៏ពិត ដោយទុកចិត្តព្រះ (៣ : - ២៣)
ភាពអង់អាចក្នុងការរក្សាជំនឿ ដោយការទុកចិត្តលើព្រះជាលក្ខណ:មួយដែលពិសេសណាស់ ដែលគ្រប់គ្នាដែលជាគ្រីស្ទាគួតែមានលក្ខណ:យកគម្រូតាម
A ពួកខាល់ដេរបៀតបៀនបុរសសាសន៍យូដាទាំងបីនាក់ ( : -១២)
        នៅទីនេះផងដែរឃើញថាមានពួកខាល់ដេ បានចូលមកហើយប្តឹងដល់ស្តេចនេប៊ូក្នេសាថា មានពួកសាសន៏យូដាបីនាក់ដែលទ្រង់បានតាំងឲ្យធ្វើការក្នុងក្រសួងការងារខេត្តបាប៊ីឡូននោះវាមិនព្រមក្រាបថ្វាយបង្គំដល់រូបព្រះដែលទ្រង់បានធ្វើនោះទេ។ សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ ពួកគេគឺជាជនជាតិសាសន៏យូដាទេ តែពួកគេត្រូវបានតែងតាំងឲ្យធ្វើអ្នកត្រួតត្រានៅ ខេត្តបាប៊ីឡូនដោយសារតែដានីយ៉ែលគាត់បានសូមដល់ស្តេចឲ្យពួកគេ បន្ទាប់ពីដានីយ៉ែលបានបកស្រាយសុបិនរបស់ទ្រង់(:៤៩។ បានជានៅទីនេះពួកខាល់ដេគេអត់ពេញចិត្ត​នឹងពួកគេទេ ដូច្នេះបានជាឃើញថាពួកគេមានគំនិតចង់ចាក់រុកឈ្នានីស ក៏បានទៅប្តឹងដល់ស្តេច ខ៨)។ មានរឿងមួយដែលជារឿងពិតបានកើតឡើងនៅក្នុងសង្គមការងារសព្វថ្ងៃគឺថា នៅក្នុងស្ថាប័នអង្គការមួយមាន បុគ្គលិកធ្វើការងារជាក្រុម។ ពួកគេត្រូវបានអ្នកគ្រប់គ្រងតម្រូវឲ្យធ្វើការតែមួយជាមួយគ្នា តែឃើញថានៅក្នុងចំណោមបុគ្គលិកការងារទាំងអស់នោះមានម្នាក់ដែលគាត់ហាក់បីដូចជា ឆ្លាត ឈ្លៀសវៃជាងគេ ហើយមានភាពស្មោះត្រង់ត្រឹមត្រូវទៅនឹងការងាររបស់គាត់។ តែទោះជាយ៉ាងនេះក្តី នៅក្នុងក្រុមការងាររបស់គាត់គេមិនចូលចិត្តជាមួយគាត់នោះទេ ពីព្រោះពួកគេមិសូវជាពូកែនឹងការងារទេ តែពូកែខាងម្យ៉ាងគឺយកចិត្ត ផ្កាបផ្គុនមេ ហើយព្យាយាមនិយាយបញ្ចុះបញ្ចូលយ៉ាងណាឲ្យពេញចិត្តគេរៀងៗខ្លួន យកមុខមាត់ ប្រជែងគ្នា។ ដូច្នេះយើងឃើញថា ពួកខាល់ដេ ពួកគេប្រហែលជាមិនមែនជាបុគ្គលដែលពូកែធ្វើការងារទេ ប៉ុន្តែពួកគេប្រហែលជាពូកែខាងព្យាបាតគេ គឺធ្វើយ៉ាងណាដើម្បីឲ្យអ្នកដ៏ទៃត្រូវិនាស។ 
ពិតមែនហើយបើសិនជាយើងមើលតៅក្នុងខ១២ យើងឃើញថាពួកសាសន៏យូដាទាំងបី គឺ  សាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ គេមិនបានក្រាបថ្វាយបង្គំដល់រូបមាសដែលស្តេចនោះបានធ្វើឡើងនោះទេពីព្រោះវាជាការដែលខុសទៅនឹងបំណងព្រះហឫ័យរបស់ព្រះជាម្ចាស់។ ពួកគេជាអ្នកដែលកោតខ្លាចដល់ព្រះជាម្ចាស់ ដែលជាព្រះពិតតែមួយ មិនតែប៉ុណ្ណោះនៅទីនេះបានបង្ហាញថា ពួកគេបានកាន់តាមក្រិត្យវិន័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានបង្គាប់ នៅក្នុងព្រះគម្ពីរ(និក្ខមនំ២០:-) ដែលទ្រង់បានហាមថា កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ  កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែន​ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង។  ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិបត្តិ​តាម នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រច័ណ្ឌ ក៏​ទំ​លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ។ មិនមែនពួកគេមានគំនិតចង់បះបោរទាស់ប្រឆាំងជាមួយស្តេចនេប៊ូក្នេសាទេ ប៉ុន្តែអ្វីដែលពួកគេធ្វើនគឺគ្រាន់តែចង់បង្ហាញថា ពួកគេបានយកព្រះជាទីមួយគេមានភាពស្មោះត្រង់ចំពោះជំនឿរបស់គេ។
B.ការនៅតែជាប់ក្នុងសេចក្តីជំនឿ(: ១៣-២៣)
នៅទីនេះបានប្រាប់ថាស្តេចនេប៊ូក្នេសា ទ្រង់ខឹងចំពោះអ្នកទាំងបីដោយមិនស្តាប់តាមការបង្គាប់បញ្ជាររបស់ទ្រង់ ហើយទ្រង់ក៏ផ្តល់ឱកាសឲ្យគេម្តងទៀត ដោយប្រាប់ថា គ្មានព្រះណាទៀតដែលអាចជួយពួកគេបានទេ បើស្តេចមិនលើកលែងទោសឲ្យនោះទេ(ខ១៥)។ នៅទីនេះនេប៊ូក្នេសាទ្រង់កំពុងមានអំណួតខ្លាំងមែនទែនទៅលើអំណាគ្រប់គ្រងរបស់ទ្រង់ ស្តេចនេប៊ូក្នេសាបំភ្លេចពីអំណាចរបស់ព្រះដែលទ្រង់បានទទួលស្គាល់ថាជាព្រះលើអស់ទាំងព្រះ ទ្រង់ជាព្រះលើសអស់ទាំង      ស្តេច:៤៧

              III.      ការសង្រ្គោះបុរសទាំងបីពី គុកភ្លើង យ៉ាងអស្ចារ្យ (៣: ២៤ - ៣០)
       ជាការពិតណាព្រះជាម្ចាស់ទ្រង់ មានអំណាចគ្រប់ព្រះចេស្តា ហើយទ្រង់នឹងជួយសង្រ្គោះដល់អស់អ្នកណាដែលស្វែងរក ពឹងជ្រកក្នុងទ្រង់ ដោយពិតត្រង់ ដោយព្រោះសេចក្តីមេត្តានៃព្រះ
     ២៤-២៥មកដល់កន្លែងនេះបានឃើញថា ការខឹងក្តៅក្រហាយ ដាច់ក្បាល ដាច់កន្ទុយរបស់    ស្តេចនេប៊ូក្នេសាហាក់បីដូចជាប្រែក្លាយទៅជារឿងមួយដែលធ្វើឲ្យទ្រង់តក់ស្លុតរន្ធត់ទៅវិញ។ ដោយសារតែថាទ្រង់បានមើលទៅក្នុងគុកភ្លើង ដែលទ្រង់បញ្ជាឲ្យគេបោះសាសន៍យូដាទាំងបីចូលនោះស្រាប់តែឃើញមនុស្សដល់ទៅបួននាក់ដើរក្នុងនោះទៅវិញ ដែលការពិតជាក់ស្តែងមនុស្សដែលបានបោះចូលក្នុងគុកភ្លើងនោះមានតែបីនាក់តែប៉ុណ្ណោះ។  ការពិតណាស់ព្រះជាម្ចាស់ព្រះអង្គទ្រង់គឺជាព្រះដែលប្រោសលោះ ទ្រង់យុត្តិធម៌ ហើយស្មោះត្រង់ណាស់ ទ្រង់មិនមែនមិនខ្វល់ខ្វាយចំពោះកូនរបស់ទ្រង់ឡើយ ផ្ទុយទៅវិញទ្រង់តែងតែប្រុងចាំជួយដល់យើងគ្រប់ពេលវេលា ដូចជាមានចំរៀងមួយបទដែលច្រៀងថា ទោះបីជាយើងត្រូវមនុស្សបោះបង់យើងមិនទទួលស្គាល់យើងដោយព្រោះតែការដែលយើងជឿដល់ទ្រង់នោះ នៅមានទ្រង់ដែលទ្រង់មិនដែល      ប្រងើយកន្តើយចំពោះមនុស្សឡើយ។
           ពិតនៅទីនេះ  អ្វីដែលស្តេចនេប៊ូក្នេសាបានឃើញនោះមិនមែនជាការព្រិលភ្នែកនោះទេតែជាការពិតជាក់ស្តែងពិតមែន។ មនុស្សទីបួន ដែលត្រូវបានស្តេចនេប៊ូក្នេសាមើលឃើញ ហៅថា កូនព្រះ  នៅត្រង់ចំណុចនេះស្តេចនេប៊ូក្នេសា កំពុងតែនិយាយតាមរបៀបសាសន៍ដ៏ទៃ ដែលពួកគេជឿលើព្រះច្រើនអង្គ មិនមែនតែមួយទេ។[1]នាក់ទីបួនដែលស្តេចនេប៊ូក្នេសាបានឃើញនោះគឺជាទេវតារបស់ព្រះដែលទ្រង់បានចាត់ឲ្យមកដើម្បីសង្គ្រោះបុរសទាំងបីនោះឲ្យរួចពីការឆេះនៃភ្លើងដ៏សន្ធោរសន្ធៅនោះ នេះគឺដូចជាអ្វីដែលបានកើតឡើងចំណោះដានីយ៉ែលដែរ គឺថាដានីញែលត្រូវបានព្រះបិទមាត់តោមិនឲ្យស៊ីគាត់ឡើយ  ដយ ៦ :២២-២៦-៣០ ម្តងទៀតហើយដែលស្តេចនេប៊ូក្នេសាទ្រង់បានបន្ទាបចិត្តកាយរបស់គាត់ដែលធ្លាប់តែមានអំណាចហើយគិតថា គ្មានអ្នកណាមានដូចទ្រង់ផងនោះ ដោយទទួលស្គាល់ថាព្រះរបស់បុរសទាំងបីនោះគឺជាព្រះពិត ហើយទ្រង់មានអំណាច(:៤៧)ដែលនឹងជួយបុរសទាំងបីនោះឲ្យរួចពីការស្លាប់បាន។ គឺស្តេចនេប៊ូក្នេសា​ទ្រងើបានសរសើរដល់ព្រះជាម្ចាស់ដែលជាព្រះរបស់ជនជាតិយូដា ហើយចេញសេចក្តីប្រកាសមួយអនុញ្ញាតឲ្យជនជាតិយូដាមានសេរីភាពកក្នុងការថ្វាយបង្គំព្រះ ហើយក៏បញ្ឈប់ការជិះជាន់លើពួកគេ ហើយព្រមទាំងដំឡើងដំណែងឲ្យអ្នកទាំងបីនោះទៀតផង។ នេះជាលទ្ធិផលនៃសេចក្តីស្មោះត្រង់ក្នុងសេចក្តីជំនឿដែលជាទីគាប់ព្រះហឬទ័យដល់ ព្រះជាម្ចាស់ណាស់ ចំពោះរាស្រ្តរបស់ដែលជាអ្នកជឿពិត។
·         សរុបសេចក្តី :
        សរុបសេចក្តីមកវិញយើងឃើញថា នៅពេលដែលស្តេចនេប៊ូក្នេសាទ្រង់បានធ្វើរូមមាសនោះឡើងនោះទ្រង់បានបង្ខំឲ្យមនុស្សគ្របើគ្នាក្រាបថ្វាបង្គំដល់រូបមាសនោះបន្ទាប់ពីបានឮសូរសំលេងត្រែ ពិណ ចាប៉ី ប៉ី និងត្រន្រី្តគ្រប់យ៉ាង​ បើមិនដូច្នោះទេទ្រង់នឹងចាប់បោះចូលទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ដូច្នេះមនុស្សទាំងអស់ក៏បានស្តាប់តាម។ តែមានតែបុរសបីនាក់ដែលពួកគេមិនមែនក្បាលរឹងទេ តែពួកគេមានសេចក្តីជំនឿរឹងមាំវិញ គឹបុរសទាំងបីនាក់នោះមិនព្រមស្តាប់តាមបង្គាប់របស់ស្តេចទេ តែពួកគេបានស្តាប់តាម ហើយនិងធ្វើតាមព្រះហឫទ័យរបស់ព្រះវិញ គឺដោយមិនក្រាបថ្វាយបង្គំរូបមាសនោះឡើយ ហើយគេក៏ចាប់គាត់បោះចូលក្នុងភ្លើងតែពួកគេមិនបានស្លាប់ដោយសារភ្លើងនោះឆាបឆេះពួកគេទេ គឺព្រះដែលពួកគេមាជំនឿលើនោះទ្រង់បានជួយដល់ពួកគេ។ ជាចុងក្រោយយើងឃើញថា ដោយសេចក្តីជំនឿរបស់គាត់ដ៏អង់អាចម៉ុសមុតនោះព្រះនាមរបស់ព្រះត្រូវបានល្បីយ៉ាងរន្ទឺពេញទាំងខេត្តបាប៊ីឡូន។
·         ផ្នែកទេវសាស្រ្ត:
-ព្រះជាម្ចាស់  ទ្រង់គឺជាព្រះដែលធំលើសអស់ទាងព្រះ ទ្រង់ជាព្រះដែលបានបង្កើតគ្រប់អ្វីៗទាំង   អស់។ ព្រះអង្គទ្រង់មានគ្រប់ទាំងព្រចេស្តា ទ្រង់មានគ្រប់ទាំងអំណាចគ្មានអ្វីដែលមានអំណាចលើសពីទ្រង់បានឡើយ ព្រះជាម្ចាស់ទ្រង់បានប្រោសលោះមនុស្សចេញពីសេចក្តី ក្នុងគុកភ្លើងនៃនេប៊ូក្នេសា(ដ យ ៣:)
-ព្រះគ្រីស្ទ  តាមរយ:ព្រះយេស៊ូគ្រីស្ទយើងត្រូវបានប្រោសឲ្យរួចពីបាបតាមរយ:សេចក្តីជំនឿ ជឿដល់ទ្រង់។ ព្រះគ្រីស្ទទ្រង់មានអំណាចលើសេចក្តីស្លាប់ ទ្រង់ប្រោសឲ្យយើងរួចផុតពីការបោះចូលទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច គឺបឹងភ្លើង បាន។
        ការអនុវត្តន៍:
       តើអ្នកទាំងអស់គ្នានឹងសម្រេចចិត្តយ៉ាងណាចំពោះសេចក្តីជំនឿរបស់អ្នករាល់គ្នា ប្រសិនបើជាមានពេលមួយប្រទេសកម្ពុជាត្រូវបានរាជរដ្ឋាភិបាលចេញច្បាប់ ជាផ្លូវការបង្ខំប្រជាជនទាំងអស់ឲ្យត្រូវតែថ្វាយបង្គំរូបព្រះ ជាដាច់ខាត។ បើមិនក្រាបថ្វាយបង្គំទេនោះនឹងត្រូវគេសម្លាប់ចោលទាំងគ្រួសារនោះ?
តើអ្នកហ៊ានលះបង់ជីវិត ដំណែងដែលអ្នកកំពុងតែមានដើម្បីបង្ហាញពីគំរូភាពនៃសេចក្តីជំនឿ របស់អ្នកដែរឬទេ? ដូចគ្នានេះយើងឃើញថា តាមរយះសាចរឿងខាងលើបានប្រាប់ថា សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ ពួកគេហ៊ានបង់បោះអ្វីៗគ្រប់យ៉ាងដើម្បីតស៊ូវចំពោះសេចក្តីចំនឿរបស់ពួកគេ ដែលហ៊ានប្រឈមជាមួយនឹងបញ្ហាការបៀតបៀនគ្រប់យ៉ាងមិនខ្លាចបាត់បង់សូម្បីតែជីវិតខ្លួនដោយសារតែសេចក្តីជំនឿនិងការទុកចិត្ត១០០ភាគរយលើព្រះជាម្ចាស់។  
         ដូច្នេះហើយ តាមរយ:ព្រះបន្ទូល នៅថ្ងៃនេះបានលើកទឹកចិត្តដល់អស់លោកអ្នកបងប្អូនរួមទទាំងខ្ញុំផងដែរ ដែលយើងទាំងអស់គ្នាជាអ្នកស្តាប់ ដែលទទួលព្រះបន្ទូលនៃព្រះអម្ចាស់ ថាសូមឲ្យយើងបានដាក់សេចក្តីជំនឿនិងការទុកចិត្តទាំងស្រុងដោយឥតសង្ស័យទៅលើព្រះជាម្ចាស់ដែលជាព្រះអង្គសង្រ្គោះនៃយើងរាល់គ្នា ដែលព្រះអង្គនោះ ទ្រង់មានគ្រប់ព្រះចេស្តា គ្មានអ្វីដែលទ្រង់មិនអាចធ្វើបាននោះឡើយ ។ សូមឲ្យគ្រប់គ្នាបានរក្សានូវសេចក្តីជំនឿ ដោយស្មោះត្រង់ជានិច្ចទៅចំពោះទ្រង់ ដោយមិនត្រូវបែរទៅគោរពថ្វាយបង្គំរូបអ្វី ឬព្រះឯណាទៀតក្រៅពីទ្រង់នោះឡើយ។  សូមបានចំនាយពេលពិចារណា ដោយខ្លួនឯងថា តើខ្ញុំហ៊ានលះបង់ជីវិត មុខដំណែង យសសក្តិ ទ្រព្យសម្បត្តិ ដែលកំពុងតែមាននេះ  ដើម្បីបង្ហាញពីគសេចក្តីជំនឿជឿលើព្រះ ដែរឬទេ? ដូចជាបានឃើញដែរថា ក្នុងសាច់រឿងខាងលើបានប្រាប់ថា សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ ពួកគេហ៊ានបង់បោះអ្វីៗគ្រប់យ៉ាងដើម្បីតស៊ូវចំពោះសេចក្តីចំនឿរបស់ពួកគេ ដែលគាត់បានជឿទៅលើព្រះជាម្ចាស់។ ក្នុងនាមជាកូនព្រះ ជាអ្នកដែលបានជឿពិត ត្រូវតែទុកចិត្តជានិច្ចលើព្រះជាម្ចាស់ដោយការស្តាប់ បង្គាបតាមព្រះអង្គទុកទ្រង់ជាអាទិភាពទីមួយក្នុងជីវិត នៅត្រូវឲ្យស្តាប់តាម ឬជឿកោតខ្លាចអ្នកណាជាជាងព្រះជាម្ចាស់សោះឡើយ។
ដូចជាក្នុង កណ្ឌដំណឹងល្អម៉ាថាយ (ម៉ាថាយ១០:២៨) ដែលបានលើកទឹកចិត្តយើងទាំងអស់គ្នាថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប​កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ​អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប​កាយ​វិនាស​ទៅ​ក្នុង​នរ​ក​   ផង។



[1] ព្រះគម្ពីរសិក្សាសញ្ញាចាស់ និងសញ្ញាថ្មី

0 Comments

Type and hit Enter to search

Close