I.
សេចក្ដីផ្ដើម
នៅប្រទេសប៉ែកលោកខាងលិចមួយ
ដំបូងគឺមានមនុស្សតែម្នាក់ទេដែលជឿព្រះយេស៊ូវ គ្រីស្ទ តែតាមរយៈការបង្រៀន ការផ្សាយដំណឹងល្អនោះធ្វើឲ្យនិមិត្តធំរបស់គាត់បានជោគជ័យ
គឺ
រវាង៣ឆ្នាំមានអ្នកទទួលជឿព្រះគ្រីស្ទ ៥០០០នាក់
ដែលនេះជំហាននៃការជោគជ័យក្នុងនិមត្តិរបស់គាត់។ ហើយនៅម៉ាថាយ ២៨:១៦-២០ ក៏និយាយអំពីនិមិ្មតដ៏ធំរបស់ព្រះគ្រីស្ទផងដែរ។
សំណួរស្នូលៈ
តើព្រះយេស៊ូវបង្គាប់អោយមាននិមិត្តក្នុងការបង្កើតសិស្សយ៉ាងដូចម្ដេច?
សង្ខេបបទគម្ពីរៈម៉ាថាយ ២៨:១៦-២០
ព្រះយេស៊ូវបានបង្គាប់ឲ្យសិស្សទ្រង់ចេញទៅបង្កើតសិស្សគ្រប់ទាំងសាសន៍ ហើយទ្រង់គង់ជាមួយយើងទ្រង់មានអំណាចគ្រប់ទាំងអស់។
II.
ការកាត់ស្រាយ
១. ការជួបចុងក្រោយ
និងអំណាចព្រះយេស៊ូវ (ខ១៦-១៨)
Ø សាវកថ្វាយបង្គំទ្រង់
(ខ១៦-១៧)
Ø ព្រះយេស៊ូវមានគ្រប់ទាំងអំណាច
(ខ១៨)
ឧទាហរណ៍ៈ
មានសត្វដំរីទឹកមួយធំណាស់ ហើយមានអំណាចក្នុងទឹកនិងក្នុងព្រៃគ្មានសត្វណាហ៊ានមកក្បែរវាឡើយ
គ្រប់សត្វទាំងអស់សុទ្ធស្ដាប់ហើយចុះចូលនិងវា។
២. ការបង្គាប់ឲ្យបំពេញនិម្មិតដ៏ធំ (ខ១៩-២០)
Ø
ចេញទៅបង្កើតសិស្ស
(ខ១៩)
Ø
បង្រៀនដល់សិស្ស
(ខ២០)
ឧទាហរណ៍ៈ នៅក្នុងពួកជំនុំមួយគេតែងតែបង្រៀនដល់អ្នកជឿថ្មីៗ
ហ្វឹកហ្វឺន គេអោយក្លាយជាអ្នកដឹកនាំ គឺគេមានវិធីម្នាក់ត្រូវបង្រៀនម្នាក់ទៀត
សកម្មភាពបែបនេះរីកចំរើនមែនទែនក្នុងពួកជំនុំគេ។
III.
សេចក្ដីបញ្ចាប់
សរុបមកៈ ព្រះយេស៊ូវបង្គាប់អោយចេញទៅបង្កើតសិស្ស
នៅគ្រប់ទាំងសាសន៍ ហើយត្រូវបង្រៀនគេឲ្យចេះដើរតាមព្រះអង្គ ហើយទុកចិត្តលើព្រះចេស្ដាដែលទ្រង់ចាំជួយជានិច្ច
ព្រះអង្គតែងតែថែរក្សានិងប្រទានព្រះពរដល់ដែលបំរើព្រះអង្គ។
ទេវសាស្ត្រៈ ព្រះជាម្ចាស់ទ្រង់មាននិម្មិតដ៏ធំទ្រង់សព្វព្រះទ័យអោយមនុស្សទាំងត្រឡប់មកគោរពថ្វាយបង្គំទ្រង់ដែលជាព្រះដ៏ពិត
ហើយព្រះយេស៊ូវគ្រីស្ទទ្រង់ក៏មាននិមិ្មតយ៉ាងធំផងដែរ សំរាប់មនុស្សលោកទាំងអស់ ទ្រង់បង្រៀនអោយពួកសិស្សចេញទៅសម្រេចនិមិ្មត្តដ៏ធំនេះក្នុងការផ្សាយដំណឹងល្អបង្រៀន
ហើយនាំព្រលឹងមនុស្សថ្វាយព្រះជាម្ចាស់ (ម៉ាថាយ ២៨:១៩)។
មនុស្សៈ មនុស្សមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់
គេគ្មាននិមិ្មតក្នុងការប្រកាសពីព្រះនាមដល់មនុស្សដ៏ទៃទៀតអោយស្គាល់ពីព្រះយេស៊ូវគ្រីស្ទទេ។
ការអនុវត្តន៍ៈ យើងត្រូវចេះផ្សាយដំណឹងល្អទៅដល់មនុស្សដែលគេមិនទាន់បានជឿព្រះ
ហើយត្រូវបង្រៀនគេ យកចិត្តទុកដាក់បំប៉ងជំនឿរបស់គេអោយរឹងមាំ ។
0 Comments