សេចក្ដីផ្ដើម ៖និយាយរឿង គ្រួសារមួយតែងតែបាត់លុយជាញឹកញាប………..។
លទ្ធិផលចុងក្រោយ
ទៅប្ដឹងគ្នានៅតុលាការ…….។
ទៅប្ដឹងគ្នានៅតុលាការ…….។
សំណួរស្នូល ៖ តើនៅពេលដែលពួកជំនុំមានបញ្ហាតើយើងគួរតែដោះស្រាយយ៉ាងដូចម្ដេច?
·
សង្ខេបបទគម្ពីរ
នៅក្នុងពួកជំនុំមានអំពើអយុត្តិធម៌កើតឡើង
ពួកគេបានទៅប្ដឹងផ្ដល់គ្នានៅក្នុងពួកជំនុំជាមួយចៅក្រមខាងក្រៅដែលមិនមែនជាអ្នកដែលជឿលើព្រះ។
ឲ្យពួកគេទាំងនោះជាអ្នកកាត់ក្ដីចំពោះរឿងរ៉ាវរបស់ពួកគេ វិញ។
តែលោកសាវ័ប៉ូលបានបា្រប់ពួកគេថាពួកគេត្រូវតែដោះស្រាយបញ្ហានោះត្រឹមតែនៅក្នុងពួកជំនុំបានហើយមិនត្រូវឲ្យពួកអ្នកមិនជឿដោះស្រាយឲ្យយើងនោះទេ។ ព្រោះពួកនោះគេមិនមែនជាមនុស្សដែលសុចរិតនោះទេ
ហើយពួកគេក៏មិនបានគ្រងនគរព្រះទុកជាមរដក ដែរ។
រចនាសម្ព័ន:
I.
របៀបដោះស្រាយការទាស់ទែងគ្នាក្នុងពួកជំនុំ(១-៧)
II. ពួកអ្នកខាងឯសាច់ឈាមមិនអាចទទួលនគរព្រះបានឡើយ
(៨-១១)
តួរសេចក្ដី
II.
របៀបដោះស្រាយការទាស់ទែងគ្នាក្នុងពួកជំនុំ(១-៧)
·
ការប្ដឹងផ្ដល់គ្នានៅក្នុងពួកជំនុំ
មនុស្សមិនថាតែពួកអ្នកដែលជឿព្រះឬមិនព្រះនោះទេគឺតែងតែមានបញ្ហាជាមួយគ្នាមិនខាន ឡើយ។ ប៉ុន្ដែនៅពេលដែលពួកជំនុំមានបញ្ហាពួកជំនុំមិនគួរនឹងទៅប្ដឹងផ្ដល់គ្នានៅក្នុងចំណោមពួកអ្នកមិនជឿព្រះនោះទេ
ព្រោះថាយើងជាពួកអ្នកដែលបរិសុទ្ធតែបែជាឲ្យពួកទុច្ចរិតវិនិច្ឆ័យយើងវិញឬអី?
គឺយើងត្រូវដោះស្រាយនៅក្នុងគ្រួសារយើងបានហើយ នៅក្នុងពួកជំនុំយើងបានហើយ។
III. ពួកអ្នកខាងឯសាច់ឈាមមិនអាចទទួលនគរព្រះបានឡើយ
(៨-១១)
·
ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត
បើសិនជាយើងយករឿងរ៉ាវនៃការទាស់ទែងគ្នានៅក្នុងពួកជំនុំទៅប្ដឹងផ្ដល់ដល់ពួកអ្នកមិនជឿព្រះពួកអ្នកលោកីយគឺមានន័យថាឲ្យពួកគេជាអ្នកវិនិច្ឆ័យយើងហើយ។
តាមពិតទៅពួកគេគឺជាពួកមានទោសរួចទៅហើយ យើងមិនគួរនឹងអនុញ្ញាតឲ្យពួកទុច្ចរិតវិនិច្ឆ័យយើងនោះទេ
គឺយើងត្រូវឲ្យព្រះជាអ្នកវិនិច្ឆ័យសម្រាប់យើងវិញ ។
·
សេចក្ដីបញ្ចប់
ដូច្នេះសរុសេចក្ដីមកវិញនៅពេលដែលយើងមានបញ្ហានៅក្នុងពួកជំនុំយើងត្រូវតែដោះស្រាយបញ្ហានោះត្រឹមតែនៅក្នុងពួកជំនុំទៅបានហើយ។
មិនចាំបាច់ទៅប្ដឹងផ្ដល់ដល់ពួកអ្នកដែលមិនជឿព្រះនាំតែអាប់អោនកិត្តិនាមព្រះធ្វើអី? ព្រោះថាព្រះក៏ប្រទានប្រាជ្ញាសម្រាប់ឲ្យយើងចេះមានការគិតពិចារណារកខុសរកត្រូវបានដែរ។
ត្រូវដឹងថាពួកទុច្ចរិតមិនអាចគ្រងនគរព្រះបានទេ
ចុះហេតុអ្វីបានយើងទៅរកគេឲ្យជួយវិនិច្ឆ័យយើងយ៉ាងដូច្នេះទៅវិញ។
ដ្បិតយើងមានព្រះដ៏ធំដែលជាអ្នកវិនិច្ឆ័យលើគ្រប់ការទាំងអស់ហើយ។
·
ទេវសាស្រ្ដអំពី
- ព្រះជាម្ចាស់
ព្រះជាម្ចាស់ជាអ្នកវិនិច្ឆ័យទោសមនុស្សទាំងអស់ដោយយុត្តិធម៌ដោយសេចក្ដីសុចរិតត្រឹមត្រូវ
មនុស្សទាំងអស់មិនអាចលាក់កំបាំងអំពើទុច្ចរិតរបស់ខ្លួនបានឡើយ។
- ព្រះគ្រីស្ទ
នៅថ្ងៃចុងបំផុតនៃផែនដីនោះព្រះយេស៊ូវគ្រីស្ទទ្រង់នឹងជំនុំជំរះមនុស្សទាំងអស់ដោយអំណាចេស្ដារបស់ព្រះអង្គ
អ្នកដែលប្រព្រឹត្តដោយសេចក្ដីយុត្តិធម៌អ្នកដែលស្មោះត្រង់
អ្នកដែលស្រឡាញ់ព្រះនោះនឹងបានគ្រងផែនដីជារមដក។
- មនុស្ស
យើងជាពួកបរិសុទ្ធនៅក្នុងព្រះយេស៊ូវគ្រីស្ទ
យើងត្រូវចេះអត់ទោសឲ្យគា្នទៅវិញទៅមក
មិនត្រូវចូលចិត្តប្រព្រឹត្តអំពើអយុត្តិធម៌មិនស្មោះត្រង់ចំពោះគ្នានោះទេ។
អ្នកដែលកោតខ្លាចព្រះនឹងបានទៅនៅជាមួយព្រះ
តែពួកលោកីយវិញនិងបានទៅនៅស្ថានដែលវេទនាជាទីបំផុត។
Ø
អនុវត្តន៏
នៅពេលដែលយើងមានបញ្ហានៅក្នុងពួកជំនុំយើងត្រូវចេះដោះស្រាយនៅត្រឹមតែក្នុងពួកជំនុំបានហើយ
គឺដោះស្រាយតាមរបៀបព្រះគម្ពីរ(ម៉ាថាយ ១៥:១៥-១៧)។
ព្រោះព្រះអង្គបានផ្ដល់ប្រាជ្ញាឲ្យយើងរួចទៅហើយយើងមិនគួរទៅប្ដឹងនៅក្នុងតុលាការនៃពួកអ្នកដែលមិនជឿព្រះនោះទេ។
0 Comments