Breaking News

ការឆ្លើយតបដោយក្លាហានក្នុងការត្រាស់ហៅ អេសាយ ៦:១-១៣

 សេចក្តីផ្តើម៖មានគ្រួសារមួយរស់នៅក្នុងព្រៃជ្រៅ ថ្ងៃមួយប្រពន្ធប្រាប់ដល់ប្តីថា យើងអស់អំបិល
ប្រហុស នឹងប៊ី ចេងហូបហើយ សូមបងចំណាយមួយថ្ងៃទៅភូមិដើម្បីទិញវា។ ប្តីថាខ្ញុំរវល់ខ្លាំងណាស់ សូមប្រើកូនយើង ទៅ នោះម្តាយក៏ហៅកូនប្រុសមក ហើយប្រើឲ្យដើរមួយថ្ងៃដើម្បីទិញ កូនក៏ឆ្លើយតបយ៉ាងពេញចិត្តដោយ សុខចិត្តដើរទៅទាំងផ្លូវលំបាកនឹងឆ្ងាយផង។

            សង្ខេបបទគម្ពីរៈ បន្ទាប់ពីស្តេចយ៉ូសៀសសុគត នោះព្រះជាម្ចាស់បានបើកបង្ហាញឲ្យលោក អេសាយអំពីសិរីរុងរឿងរបស់ព្រះអង្គគ្រប់គ្រងដោយអំណាចចេស្តា មិនមានអ្នកបំរើណាមួយហ៊ានមើល ទ្រង់ឡើយ។ ភាពបរិសុទ្ធនោះបានធ្វើឲ្យអេសាយដឹងថាគាត់ពិតជាមនុស្សមានបាប ដូចរាស្រ្តព្រះឯទៀត។ គាត់ក៏បន្ទាប់ខ្លួន ហើយយល់ព្រមធ្វើតាមការត្រាស់ហៅរបស់ព្រះដោយមិនប្រកែក គឺស្ម័គ្រចិត្តធ្វើ។
            សំនួរស្នូលៈ  ហេតុអ្វីបានជាអេសាយឆ្លើយតបចំពោះព្រះដោយក្លាហានមិនរេរាអ្វីសោះ?





            ចំនុចកាត់ស្រាយ
I.          ព្រះនៃសិរីរុងរឿងនឹងបរិសុទ្ធ (៦:-៤)
. អេសាយស្គាល់ពីអំណាចព្រះ ៖ លោកអេសាយបានឃើញអំពីការបើកបង្ហាញ នឹងពីសីរីល្អរបស់ ព្រះ ព្រមទាំងអំណាចរបស់ទ្រង់គ្មានអ្វីប្រៀប អំណាចទ្រង់លើអ្វីៗទាំងអស់សូម្បីតែពួកទេវតា ក៏មិន ហ៊ានមើលពីអំណាច នឹងរស្មីនៃសិរីរុងរឿងរបស់ព្រះអង្គដែរ។ គាត់ហាក់មានការអស្ចារ្យនឹងអំណាចនោះ
/  អំណាចរបស់ព្រះធ្វើឲ្យម៉ូសេមិនហ៊ានមើលហើយខ្ទប់មុខ(និក្ខ. :-៦)  
II.         ព្រះជាម្ចាស់ប្រទានសេចក្តីសប្បុរសដល់អេសាយ​ (៦:-៧)
. ការដឹងខ្លួន នឹងការអត់ទោស៖ នៅពេលដែលលោកអេសាយបានដឹង នឹងឃើញអំពីការដ៏មាន អំណាចអស្ចារ្យរបស់ទ្រង់ នោះគាត់ចាប់ផ្តើមដឹងថាគាត់ពិតជាមនុស្សមានបាប គាត់មិនមែនជាមនុស្ស សុចរិតឡើយ (ខ៥) គាត់ក៏មានការបន្ទាបខ្លួនចំពោះទ្រង់។  ដូច្នេះទន្ទឹមនឹងការសារភាព នោះព្រះក៏អត់ ទោសអំពើបាបឲ្យអេសាយ ឲ្យគាត់រូចពីសេចក្តីវេទនា។
/ ដាវីឌធ្វើបាបនឹងបាតសេបា ហើយពេលសារភាពនោះព្រះអត់ទោសឲ្យគាត់(២សាំ. ១១:១៣-៣១)
/ នៅពេលកូនធ្វើខុសនោះឪពុកវាយប្រដៅ រំឭក តែពេលកូនសារភាពនោះឪពុកក៏ស្រលាញ់ថ្មាក់ ថ្មម ហើយក៏ឈប់ខឹងកូន នឹងអត់ទោសឲ្យកូនផង។
III.        ការបន្ទាបខ្លួនដោយស្ម័គ្រចិត្តធ្វើតាមព្រះ (៦:-១៣)
. សេចក្តីប្រឈមក្នុងបេសកកម្ម (៦:-១២)  ពេលអេសាយដឹងថាខ្លួនមានបាប គាត់បានបន្ទាបខ្លួន ភ្លាម ហើយឮទ្រង់ហៅសំរាប់ធ្វើបេសកកម្ម នោះគាត់គាត់បានឆ្លើយតមយ៉ាងពេញចិត្តក្នុងការទៅតាមការ ត្រាស់ហៅនោះ (ខ៨) តែព្រះប្រាប់ថា គាត់នឹងជួបបញ្ហាដោយសារតែយូដាគេបដិសេធ ព្រះបន្ទូល ប៉ុន្តែចុងក្រោយគេនឹងមកទ្រង់ ពេលគេកាន់តែលំបាក គេនឹងសុំការអត់ទោសពីទ្រង់ (ខ១០) តែលោក ត្រូវស៊ូទ្រាំព្រោះថា ពេលវេលាវារាងយូរច្រើនដែរសូមកុំថុយទ្រាន ឬឈប់ធ្វើវាឡើយ(ខ១១-១២)
. មនុស្សស្មោះត្រង់ព្រះនឹងរក្សា (ខ១៣)៖  ប៉ុន្តែទោះបីមានមនុស្សគេមិនព្រមទទួលស្គាលទ្រង់យ៉ាង ណា នោះអ្នកដែលស្មោះត្រង់ នោះទ្រង់នឹងទុកគេ រក្សាគេពីការជំនុំជំរះ គឺមនុសបរិសុទ្ធនឹងត្រូវរក្សាទុក។
IV. សរុបសេចក្តី
          ព្រះជាម្ចាស់បានបង្កាញឲ្យអេសាយដឹង នឹងស្គាលពីអំណាចទ្រង់ហើយដឹងថាខ្លួនគាត់មានបាប ហើយនៅពេលដែលគាត់ដឹងដូច្នោះ នោះគាត់សារភាពឲ្យទ្រង់បានអត់ទោសឲ្យគាត់ នឹងប្រើគាត់ក្នុង បេសកកម្ម។ អេសាយជាគំរូដ៏ល្អមួយដែលចេះសារ​ភាពបាបខ្លួន នឹងធ្វើតាមបង្គាប់ព្រះ ទោះបីមាន ឧបសគ្គក៏ដោយ។  គាត់ឆ្លើយតមសំរាប់ការត្រាស់នៅនោះដោយក្លាហាន មិនរុញរាទេ ព្រោះគាត់ដឹងថា ខ្លួនគាត់មានបាប ដូច្នេះមិនមានអ្វីក្រៅពីតាមព្រះអង្គ នឹងសុំការអត់ទោសពីទ្រង់នោះឡើយ។
      V.ទេវសាស្រ្ត
ពិតណាស់ព្រះជាម្ចាស់ប្រកបដោយ អំណាចព្រះចេស្តា គឺគ្មាននរណាអាចនឹងប្រៀបស្មើរត្រង់ ឡើយ។ ទ្រង់ពេញដោយភាពបរិសុទ្ធ មនុស្សមានបាបមិនអាចនឹងមើលបានទេ។ ទ្រង់តែងទោសចំពោះ អ្នកណាដែលសារភាព ហើយព្រមស្គាល់ទ្រង់(អេសា ២:១២)។ ឯព្រះយេស៊ូវវិញ ទ្រង់ក៏មានអំណាចអាច ធ្វើឲ្យមនុស្សអាក្រក់ទៅជាល្អបាន (កិច្ច ៩:-៩) ទ្រង់នឹងអ្នកស្មោះត្រង់បានគ្រងមរដកនៅស្ថានសួគ៌ ហើយបានកើតជាថ្មីក្នុងទ្រង់ដែរ។ ហើយសំរាប់មនុស្សអ្នកណាដែលដំកើងខ្លួន នោះនឹងបន្ទាបចុះ (លូកា១៤:១១)។​ គេជាមនុស្សមានបាប ហើយមិអាចនឹងយល់អំពីអំពើបាបខ្លួន នឹងទំហំនៃអំណាចរបស់ ព្រះបានទេ។
      VI. ការអនុវត្តន៍
          នៅក្នុងមានជាគ្រីស្ទានម្នាក់ យើងទាំងអស់គ្នាគួរតែបានសារភាពអំពើបាបខ្លួន ដូចជាលោក អេសាយជាគំរូ ពេលគាត់ដឹងថាខ្លួនមានបាបនោះក៏សារភាពកំហុសចំពោះទ្រង់។  យើងគូរតែសារភាព អំពើបាបខ្លួនចំពោះព្រះ សុំការបានអត់ទោស ហើយត្រូវមានចិត្តកា្លហានក្នុងការ ទទួលនៅការត្រាស់ហៅ របស់ព្រះសំរាប់បេសកកម្មទ្រង់ ទោះបីពេលខ្លះស្រួល ឬពិបាកក៏ដោយ។

0 Comments

Type and hit Enter to search

Close