កម្ពុជា គ្មានសិទ្ធធ្វើអ្វីទេ។ នៅឆ្នាំ១៩៥៣ សម្តេចតានៃយើងទ្រង់បានទៅទាមទារឯករាជ្យភាពពីប្រទេសបារាំង ដើម្បីរំដោះប្រជាជន នោះបានជោគជ័យ ហើយប្រទេសកម្ពុជាក៏អាចធ្វើអ្វីដែលខ្លួនចង់ធ្វើ។
សង្ខេបបទគម្ពីរៈ ព្រះជាម្ចាស់បានបង្ហាញ់អង្គទ្រង់ឲ្យម៉ូសេឃើញក្នុងសណ្ឋានជាភ្លើងឆេះនៅគុម្ភ បន្លាដែលឆេះមិនសុស។ ទ្រង់មានបន្ទូលដល់ម៉ូសេ ទ្រង់អាណិត ដែលឃើញរាស្រ្តទ្រង់មានការលំបាក វេទនានៅអេស៊ីព្ទ ទ្រង់ឲ្យម៉ូសេទៅរំដោះគេពីការគាប់សង្កត់។ ម៉ូសេហាក់មិនហ៊ាន តែព្រះប្រាប់គាត់អំពីអ្វី ដែលគាត់ត្រូវប្រាប់ដល់អ៊ីស្រាអែល។
សំនួរស្នូលៈ តើអ៊ីស្រាអែលពូកគេមានបញ្ហាលំបាកអ្វីបានជាត្រូវការមានអ្នករំដោះ?
ចំនុចកាត់ស្រាយ
I. ការបើកបង្ហាញនៅគុម្ពបន្លា (៣:១-៦)
១.ការបង្ហាញអង្គទ្រង់ក្នុងសណ្ឋានជាអណ្តាតភ្លើង : ទេវតានៃព្រះមកឯលោកម៉ូសេ ក្នុងស្ថានភាពដ៏ ចំឡែក គឹក្នុងគុម្ពបន្លាដែលឆេះមិនសុស។ ទ្រង់មិនមកឲ្យលោកឃើញដោយផ្ទាល់ទេ ក៏មិនចង់ឲ្យចូលជិត ដែលព្រោះជាកន្លែងបរិសុទ្ធ។
ឧទាហរណ៍ៈ រឿងសង្សារដ៏ផ្អែមល្ហែមៈ ថ្ងៃមួយជាថ្ងៃខួបកំណើតរបស់សង្សារស្រី ហើយចំថ្ងៃបុណ្យ ក្តីស្រលាញ់ផងដែរ បុរសជាសង្សារប្រាប់ថាគាត់មិនបានចូលរួមទេ ព្រោះជាប់រវល់ការងារ សង្សាស្រីខូច ចិត្តខ្លាំង។ ប៉ុន្តែសង្សារប្រុសបានពឹងឲ្យក្រុមការងាររៀបចំកម្មវិធីយ៉ាងស្អាតសំរាប់ម្នាក់ស្រីនោះ មាន ស្លាយបញ្ជាំង មានរូបគាត់ជាមួយម្នាក់ស្រីផង បុរសនិយាយក្នុងវីដេអូយ៉ាងផ្អែមល្ហែម និយាយជូនពរ ហើយក៏និយាយថាបងស្រលាញ់អូន។ រួចមកបុរសបានបង្ហាញខ្លួនឲ្យសង្សារស្រីឃើញពេលក្រោយ។ II.ព្រះដ៏ទតឃើញពីទុក្ខលំបាករាស្ត្រ (៣:៧-១០)
១. ព្រះជាម្ចាស់ប្រើម៉ូសេឲ្យរំដោះអ៊ីស្រាអែល: ដោយសារអ៊ីស្រាអែលគេជួបទុក្ខលំបាកនៃការជិះជាន់
ពីពួកអេស៊ីព្ទ នោះទ្រង់អាណិតដល់គេ។ ព្រះជាម្ចាស់ប្រៀបដូចជាឪពុកដែលតែងតែមើល នឹងថែរក្សាកូន ពេលកូនជួបទុក្ខក៏ជួយរំសាយពីទុក្ខគេ។ ទ្រង់ប្រើម៉ូសេដើម្បីនាំគេឲ្យបានរូចផុតពីការជិះជាន់នោះ។
នៅពេលដែលអាដាមគេនៅតែម្នាក់ឯង ទ្រង់ក៏ឃើញថាគេដូចជាមិនស្រួល នឹងជួបបញ្ហានោះទ្រង់ឲ្យ គាត់មានអេវ៉ា នឹងស្វត្វផងគ្រាន់តែជាគ្នារំដោះបញ្ហា (លោកុ.២:១៨- ២៤)។
III. ភាពរារេចិត្តក្នុងការត្រាស់ហៅ (៣:១១-១៥)
១. ភាពភ័យខ្លាចរបស់ម៉ូសេ (ខ១១-១២) : នៅពេលដែលមានបេសកកម្មមកចំពោះមុខ លោកម៉ូសេ ហាក់មិនសូវពេញចិត្តនឹងការងារនោះឡើយ គាត់ហាក់មានភាពភ័យខ្លាចអ៊ីស្រាអែលគេមិនស្តាប់អ្វីដែល គាត់និយាយ។ ព្រះជាម្ចាស់ធ្វើឲ្យគាត់ទុកចិត្ត តាមរយះការលើកទឹកចិត្តគាត់ថាទ្រង់នឹងជួយគាត់។
លោកយេរេមាគាត់មានការប្រកែកជាមួយព្រះថា គាត់នៅក្មេង គ្មានវោហាទេ(យេរេមា១:៦; និក្ខ៤:១២)
ឧ/ រឿងបុរសល្ងង់ហែលទឹក: មានបុរសម្នាក់ជាមនុស្សដែលខ្លាចទឹកបំផុត គាត់មិនហ៊ានលេងទឹកទេ ខ្លាចលង់ ទោះទឹកជំរៅមិនលិចគាត់ ហើយមិនមានចំងាយវែងក៏ដោយ។ តែថ្ងៃមួយមិត្តគាត់លេងជាមួយ ហើយគេក៏បង្រៀនគាត់ រហូតគាត់ចេះហែលទឹកបានលែងខ្លាចទៀត។
២.ព្រះដ៏ជាព្រះ ជាព្រះនៃឭយុកោ (ខ១៣-១៥) : ដោយសារតែភាពភ័យខ្លាច នឹងការរារេរបស់ម៉ូសេ ដូច្នេះដើម្បីឲ្យគាត់មានពាក្យនិយាយទៅកាន់អ៊ីស្រាអែលបាន ហើយគេអាចជឿ នោះព្រះប្រាប់គាត់អំពី លក្ខណះរបស់ព្រះអង្គ នឹងនាមរបស់ព្រះអង្គឲ្យគាត់ដឹង ហើយប្រាប់រាស្រ្តទ្រង់ថាទ្រង់ជាព្រះដ៏ជាព្រះ ហើយជាព្រះនៃតា នឹងព្រះនៃឪពុកគេ។ នេះដោយសារតែគាត់នឹងអ៊ីស្រាអែលគេមិនទាន់ស្គាល់ព្រះអង្គ ច្បាស់នៅឡើយទេ។ ទ្រង់ផ្តល់ទុនឲ្យម៉ូសេក្នុងការនិយាយ នឹងមានទំនុកចិត្ត។
IV. សរុបសេចក្តី
សរុបមកវិញ ព្រះជាម្ចាស់បានត្រាស់ហៅម៉ូសេដើម្បីនឹងរំដោះអ៊ីស្រាអែលពីការគាប់សង្គត់របស់ អេស៊ីព្ទ នៅក្នុងខណះដែលម៉ូសេមិនដែលធ្វើបេសកកម្មនេះសោះគាត់មានការភ័យខ្លាច ពិសេសពេល និយាយទៅអ៊ីស្រាអែលគេមិនជឿតាម ប៉ុន្តែព្រះបានផ្តល់ជាទុនសំរាប់គាត់ឲ្យនិយាយពីលក្ខណះរបស់ព្រះ ហើយគាត់មិនត្រឹមតែមានឱកាលធ្វើបេសកកម្ម តែគាត់ក៏បានស្គាល់ព្រះកាន់តែច្បាស់ថែមទៀតដែរ។
V. ទេវសាស្ត្រ
ព្រះជាម្ចាស់ទ្រង់ស្រលាញ់ដល់រាស្រ្តរបស់ព្រះអង្គមិនចង់ឲ្យជួបទុក្ខវេទនាឡើយ។ សំរាប់ព្រះយេស៊ូវ វិញ ទ្រង់មិនមែនគ្រាន់តែរំដោះអ្នកជឿលើទ្រង់ខាងសាច់ឈាមប៉ុណ្ណោះ តែទ្រង់រំដោះគេអំពើបាប ពីសេចក្តីស្លាប់ ឲ្យបានទៅស្ថានសួគ៌ (ម៉ាថ.១០:៤៥; លូកា ១៩:១០)។ មនុស្សតែងតែមានការភ័យខ្លាច ចំពោះការងារដែលមិនដែលធ្វើ ឬរារេចំពោះបញ្ហាដែលមិនទាន់មកដល់។
VI. ការអនុវត្តន៍
នៅពេលដែលព្រះយេស៊ូវទ្រង់យាងមកដើម្បីរំដោះអំពើបាបរបស់យើង នោះអ្វីដែលយើងនឹងធ្វើទៅ កាន់ក្តីស្រលាញ់គឺយើងគួរតែបានជឿទុកចិត្ត ហើយគោរពថ្វាយបង្គំព្រះ នឹងកុំធ្វើអំពើបាបតទៅទៀត។ ហើយយើងក៏ត្រូវមានតួនាទីក្នុងការទៅរំដោះដល់អ្នកដែលគេកំពុងតែរស់នៅក្នុងអំពើបាប ឲ្យគេបាន សង្រ្គោះតាមរយះព្រះយេស៊ូវដែរ។
0 Comments