Breaking News

បេសកកម្មដ៏លំបាករបស់ហោរាអេសាយ (អេសាយ ៦:១-១០)


I.សេចក្ដីផ្ដើម
​  មានតំបន់ដាច់ស្រយ៉ាលមួយដែលជាតំបន់ដែលមានមនុស្សរស់នៅក្នុងជីវភាពក្រីក្របំផុតគ្មានទឹកស្អាតគ្មានមន្ទីរពេទ្យនិងសាលារៀន។មានថ្ងៃមួយកូនតូចៗរបស់អ្នកភូមិមានជំងឺអាសន្នរោគបានឆ្លងតគ្នាៗកាន់តែច្រើនឡើង។ពេលនោះមានការប្រកាសរកក្រុមគ្រូពេទ្យដើម្បីចុះទៅព្យាបាលដល់ជំងឺរបស់អ្នកភូមិ។នេះជាបេសកកម្មមួយដែលអាចនិងគ្រោះថា្នក់ដល់គ្រូពេទ្យដែលចុះទៅទីនោះផងដែរព្រោះជំ
ងឺអាសន្នរោគនេះបានឆ្លងយ៉ាងសាហាវប្រសិនណាមិនបានប្រយត្នទេនោះ។ដូច្នេះហើយតើអ្នកណនិង
ទៅទីនោះហើយលះបង់ទាំងជិវិតរបស់ខ្លួន។ស្របគ្នាផងដែរពួកយូដានិងអ៊ីស្រាអែលក្នុងសម័យហោរាអេសាយពួកគេបានប្រព្រឹត្តអំពើបាបយ៉ាងអាក្រក់ចំពោះព្រះជាម្ចាស់ពួកគេមិនស្តាប់ការ
អំពាវនាវអោយត្រលប់មកឯព្រះវិញនោះទេពួកគេកំពុងតែឈឺជំងឺធ្ងន់ជាងជំងឺអាសន្នរោគនេះទៅទៀតគឺពួកគេទាំងអស់បានធ្វើបាបទាស់និងព្រះជាម្ចាស់ដោយគ្មាននរណាម្នាក់ល្អសោះ។
                                                                   ​​​       ​​​​        ​            
សំណួរស្នូល៖ តើអ្វីទៅដែលជាបេសកកម្មដ៏លំបាកដែលអេសាយបានជួបប្រទះ?ដូច្នេះហើយតើហោរាអេសាយមានអាកប្បកិរិយាយ៉ាងដូចម្តេចខ្លះចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ?



សង្ខេបបទគម្ពីរ: ព្រះជាម្ចាស់បានបើកសម្តែងអោយហោរាអេសាយបានឃើញពីសិរីរុងរឿងនៃព្រះដែល ទ្រង់គង់លើបល្លង័្កនិងពួកសេរភីមដែលបម្រើទ្រង់ហើយពេញដោយភាពបរិសុទ្ធនៃព្រះដែលគ្មានបាបសោះ។ពេលនោះលោកអេសាយបានសារភាពថាលោកជាមនុស្សដែលពេញដោយបាប ហើយព្រះជាម្ចាស់បានសម្អាតអំពើបាបដល់គាត់។ព្រះជាម្ចាស់បានមានបន្ទូលថាតើព្រះអង្គនិងចាត់នរណាអោយចេញទៅប្រកាសប្រាប់ដល់អ៊ីស្រាអែលដែលពេញដោយបាបភ្លាមៗនោះហោរាអេសាយបាន
ស្មគ្រ័ចិត្តក្នុងការធ្វើការថ្វាយដល់ព្រះ។ព្រះអង្គបានប្រាប់ដល់អេសាយអោយបានដឹងពីបេសកកម្មដ៏លំបាករបស់គាត់ពីព្រោះតែរាស្រ្តរបស់ទ្រង់គេនិងមិនស្តាប់លោកឡើយទោះបីជាអេសាយខិតខំប្រាប់គេច្រើនប៉ុណ្ណាដ៏ដោយគឺគេនិងបដិសេធជាមិនខានហើយពួកគេនិងកាន់តែធ្វើបាបខ្លាំងឡើងដែលជាការលំបាកក្នុងការហៅពួកគេអោយមកឯព្រះអង្គវិញ។

II. ការកាត់ស្រាយ                                                                         ​​​ ​​​​​​​      ​ ​​ ​​​​​​​      ​​​​​​​  ​​​​​​​​​​​​ ​​​​​   ​​​​​​​​ ​ ​​ ​​  ​   ​​​​​​  ​​​​​ ​​​  

១.ការបើកសម្តែងរបស់ព្រះចំពោះលោកអេសាយ (ខ១-៤)                                                                                                      

            ខ១ នៅត្រង់ចំណុចនេះ បានប្រាប់ថាការបើកសម្តែងរបស់ព្រះចំពោះហោអេសាយគឺនៅក្នុងកំឡុងឆ្នាំដែលស្តេចអ៊ូសៀសបានសុគត។អេសាយបានឃើញព្រះអង្គម្ចាស់ដែលគង់លើបល្លង័បានដំកើងឡើង
 ហើយរំភាយព្រះពស្រ្តទ្រង់បានសាយពេញក្នុងព្រះវិហារ។ ខ២ បាននិយាយពីពួកសេរភីមនីមួយៗមានស្លាប៦  ក៏បាំងមុខដោយស្លាប២។ ការដែលបាំងមុខដោយស្លាប ២បានបញ្ជាក់ពីភាពបរិសុទ្ធនៃព្រះដែលសូម្បីតែពួកគេដែលបម្រើព្រះអង្គនៅស្ថានសួគ៌គ្មានបាប សោះក៏មិនអាចសម្លឹងភ្នែករបស់ពួកគេទៅចំពោះសិរីល្អនៃព្រះអង្គម្ចាស់បានដែរ។  មកដល់ខ៣ ដល់ខ៤ យើងឃើញថាមានពាក្យដែលសង្កត់បីដង ដែលនិយាយថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ពាក្យបរិសុទ្ធនេះបាននិយាយពីភាពបរិសុទ្ធនៃព្រះ ដែលព្រះអង្គពេញដោយសិរីល្អ ហើយជាសេច ក្តីបរិសុទ្ធដែលឥតប្រែប្រួលរបស់ទ្រង់ ដូចដែលបានចែងនៅក្នុងព្រះគម្ពីរ វីវរណះ ៤:៨។ ហើយកំ ពុងដែលសេរភីម បានបន្លឺឡើងថាបរិសុទ្ធ នោះក្របទ្វារក៏ញរ័ ព្រមទាំងមានផ្សែងពេញពាសនៅក្នុងព្រះវិហារ។ ទិដ្ឋភាពនេះបានកើតឡើងស្រដៀងគ្នាដែរ គឺនៅពេលដែលលោកម៉ូសេបានឡើង ទៅលើភ្នំសីណាយ ពេលនោះស្រាប់តែមានសំឡេងរបស់ព្រះដែលធ្វើអោយអ៊ីស្រាអែលញរ័ នៅភ្នំស៊ីណាយ ហើយនៅភ្នំនោះបានពេញទៅដោយពពក ឬក៏ផ្សែង ដូចដែលបានចែងក្នុងព្រះគម្ពីរ(និក្ខមនំ ១៩:១៨-១៩)។
២.ការសំអាតបាបរបស់លោកអេសាយមុនធ្វើបេសកកម្ម (ខ៥-៧)
  ក. ការទទួលស្គាល់ពីភាពមានបាបរបស់អេសាយ (ខ៥)                                           ​​ ​​     ​​​​ ​​ ​      ​    ​       ​    ​  ​នៅក្នុងខ៥នេះបានចង្អុលប្រាប់ថា បន្ទាប់ពីហោរាអេសាយបានឃើញពីភាពបរិសុទ្ធរបស់ ព្រះជា
ម្ចាស់ដែលនាំអោយគាត់មើលមកខ្លួនឯងថាជាមនុស្សដែលមានបាប ហើយលោកមិនបាន ឃើញមនុស្សធម្មតាដែលមានបាបដូចជាលោកនោះទេ តែអេសាយកំពុងតែឃើញព្រះមហាក្សត្រ ដែលនិង
នាំអោយគាត់ស្លាប់ជាមិនខាន ដូចដែលលោកបាននិយាយថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាស ជាពិត។ អេសាយដឹងថាការ នរណាដែលបានឃើញភាពបរិសុទ្ធនៃព្រះហើយ នោះនិងត្រូវស្លាប់ ជាមិនខានដូចដែលបាននិយាយនៅក្នុង និក្ខមនំ ៣៣:២០ << ទ្រង់ក៏មានបន្ទូលថា ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ  >>។ ជាបន្តមក ទៀតយើងមើលនៅឃ្លាចុងក្រោយនៃខ៥ នេះដែលបានបង្ហាញពីការទទួលស្គាល់មួយរបស់ អេសាយដែលបាននិយាយថាលោកជាមនុស្សដែលមានបបូរមាត់មិនស្អាត។ បបូរមាត់មិនស្អាត មិនមែនមានន័យថាជាបបូរមាត់ដែលប្រឡាក់ដី ឬកខ្វក់នោះទេ តែជាពាក្យមួយដែលសំដៅថា លោកជាមនុស្សដែលពេញដោយអំពើបាប។ ហើយអេសាយបានស្ថិតនៅក្នុងចំណោមនិងអ្នក ដែលមានបបូរមាត់មិនស្អាត គឺជាមនុស្សមានបាបដែរ។ បើយើងក្រលេកមើលបន្តិចពីខាងដើម នៃកណ្ឌអេសាយនេះ យើងនិងឃើញពីអំពើបាបរបស់រាស្រ្តអ៊ីស្រាអែល ដែលពួកគេបានផ្ទុកទៅ ដោយអំពើទុច្ចរិត ប្រព្រឹត្តតែការដែលអាក្រក់ គេបានបោះបង់ចោលព្រះយេហូវ៉ា មិនតែប៉ុណ្ណោះ គេថែមទាំងប្រមាថ ដល់ព្រះដ៏បរិសុទ្ធ ដូចដែលមាននៅក្នុងអេសាយ១: ៤។                                                                                                                                              
   ​ខ.ការអត់ទោសបាបរបស់ព្រះចំពោះលោកអេសាយ(៦-៧)                                                   
  ជាបន្តមកទៀតនៅក្នុងខ៦ នេះបាននិយាយថាសេរភីម១បានហើរមកអេសាយ ដោយដៃកាន់ រងើកភ្លើង ដែលបានយកពីអាសនា។ ដៃកាន់រងើកភ្លើងត្រង់ចំណុចនេះគឺចង់សំដៅពីការនាំយក រងើកភ្លើងទៅឯទីបរិសុទ្ធបំផុតនៅថ្ងៃលាងបាបដែលបានធ្វើយញ្ញបូជាដើម្បីកែប្រែសារភាព កំហុសពីអំពើបាបដូចដែលបាននិយាយក្នុងលេវីវិន័យ ១៦:១២។ ជាបន្តមកទៀតយើងឃើញថា រងើកភ្លើងបានប៉ះមាត់អេសាយ ហើយរងើកភ្លើងនោះបានសំអាតសេចក្តីទុច្ចរិតរបស់អេសាយ ហើយក៏បានអត់ទោសអំពើបាបគាត់ចោលចេញ។ ស្របគ្នាផងដែរយើងអាចឃើញពីលោក យេរេមាដែលព្រះជាម្ចាស់បានត្រាស់ហៅ  ព្រះអង្គបានមានបន្ទូលមិនអោយយេរមា  មានការភ័យខ្លាចហើយគិតថាខ្លួននៅក្មេងឡើយ ព្រះអម្ចាស់បានលូកព្រហស្ថមកពាល់មាត់របស់លោកយេរេមា (យេរមា១៦: ១២)។ឧទាហរណ៏: មានស្រ្តីម្នាក់មានជំងឺធ្លាក់ឈាមអស់រយះពេល១២ឆ្នាំហើយ នាងបានពាល់ ជាយព្រះពស្រ្តព្រះយេស៊ូវ នោះព្រះយេស៊ូវទ្រង់ជ្រាប ហើយមានបន្ទូលទៅកាន់នាងថាដោយ ការជឿរបស់នាងនោះនាងបានជាហើយ ដូចដែលមាននៅក្នុងម៉ាថាយ ៩: ២០-២២។

៣.ការឆ្លើយតបរបស់អេសាយ និងការធ្វើបេសកកម្មដ៏លំបាករបស់អេសាយ(៨-១០)      ​        ​​   ​ ​  ​       ​​     
ក.ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំ(ខ៨)                                                              ​    ​   ​      ​   ​
            ដើម ខ៨ ព្រះជាម្ចាស់បានមានបន្ទូលសួរអេសាយថា តើអ្នកណានឹងនាំដំណឹងពីព្រះអង្គទៅប្រាប់
ដល់ប្រជារាស្រ្តរបស់ទ្រង់ ហើយនៅចុងខនេះដដែលអេសាយបានឆ្លើយតបទៅកាន់ ព្រះជាម្ចាស់វិញថា  <<  ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ >> អេសាយបានស្មគ្រ័ ចិត្តក្នុងការនាំដំណឹងពីព្រះជាម្ចាស់ទៅប្រាប់ដល់ប្រជារាស្រ្តដែលពេញដោយបាប អេសាយមិន បានរុញរាឬក៏ស្ទាក់ស្ទើនោះឡើយ ហើយក៏សូមពេលវេលាក្នុងការគិតមើលសិននោះដែរ គឺលោកបានឆ្លើយតបយល់ព្រមភ្លាមៗតែម្តង។
ខ . បេសកកម្មដ៏លំបាករបស់លោកអេសាយ (ខ៩-១០) 
ក៏ប៉ុន្តែចាប់ពី ខ៩ ដល់ ខ១០ ព្រះជាម្ចាស់បានប្រាប់ពីបេសកកម្មរបស់អេសាយដែលជាបេសកកម្មមួយដ៏លំបាកជាខ្លាំង។ ពីព្រោះថាទោះបីជាអេសាយ ខិតខំថ្លែងពីព្រះបន្ទូលព្រះទៅដល់ពួកគេច្រើនប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចទទួលយកបាន នោះដែរ ដោយពួកគេស្តាប់ហើយមិនអាចយល់បាន ពួកគេបានមើលតែគេមិនអាចឃើញទៅវិញ តាមពិតព្រះបន្ទូលទ្រង់មិនបានសំដៅពីលក្ខណះខាងក្រៅដែលរាស្រ្តរបស់ទ្រង់ ខ្វាក់ភ្នែក ឬ ត្រចៀកថ្លង់នោះទេ។ តែព្រះអង្គចង់សំដៅថាពួកគេបានខ្វាក់ខាងឯវិញ្ញាណ ពួកគេបានពេញដោយអំពើបាប ហើយចិត្តគេបាបបដិសេធដល់ព្រះហើយ ដូចដែលបាននិយាយដូចគ្នាដែរថាអ៊ីស្រា អែលគេមានចិត្តរឹង មិងព្រមស្តាប់ ជាពួជពង្សរឹងចចេស ដែលបានចែងក្នុង (អេសេគាល ២: ៣-៤)។ បើយើងមើលទៅក្នុងកណ្ឌគម្ពីរអេសាយនៅក្នុងជំពូក២៩:១៣-១៤ ក៏បាននិយាយបន្ថែម ទៀតដែរថាចិត្តរបស់រាស្រ្តទ្រង់បាននៅឆ្ងាយពីព្រះអង្គ គឺគេមិនបានធ្វើដោយចិត្តពីចិត្តនោះទេ ដោយគ្រាន់តែជាការសម្តែងប៉ុណ្ណោះ។ លោកអេសាយនិងមិងងាយស្រួលក្នុងការដែលនាំសាទៅ កាន់រាស្រ្តរបស់ទ្រង់ ព្រោះគេនិងបដិសេធកាន់តែខ្លាំងដែរ។ 

           ហើយពួកគេនិងធ្លាក់ទៅក្នុងអំពើ បាបកាន់តែជ្រៅទៅៗ ដែលធ្វើអោយពិបានក្នុងការដែលនាំអោយពួកគេបានប្រែចិត្តវិលមកឯ ព្រះដើម្បីនិងទទួលការអត់ទោសពីព្រះអង្គ។ ឧទាហរណ៏: មានបេសកកជនម្នាក់គាត់បានទៅធ្វើ បេសកកម្មនៅប្រទេសមួយ គាត់បានទៅរស់នៅក្នុងកុលសម្ពន្ធ័មួយដែលពួកគេតែងតែកាប់គ្នាហើយមានជំលោះគ្នាហើយក៏កាប់សម្លាប់ដល់គ្នាជាញឹកញាប់ មិនតែប៉ុណ្ណោះពួកគេតែងតែយកសាច់របស់មនុស្សស្លាប់មកធ្វើជាអាហារ។ នៅពេលដែលគាត់មានឱកាសចែកចាយដំណឹងល្អ គាត់បានប្រាប់ពួកគេព្រះយេស៊ូវគ្រីស្ទ តែប្រជាជននៅទីនោះបានច្រានចោលអ្វីដែលគាត់និយាយ ហើយថែមទាំងទាស់ប្រឆាំងជាមួយនិងបេសកកជននោះថែមទៀត។ ដោយគេមិនយល់អំពីដំណឹងល្អនោះទេ តែគេគិតថាជាវប្បធម៌ផ្សេងដែលនិងមកផ្លាស់ប្តូរអ្វីដែលគេធ្លាប់ធ្វើកន្លងមក។ដូចគ្នាផងដែរព្រះវរបិតាបានចាត់ព្រះយេស៊ូវគ្រីស្តជាព្រះរាជបុត្រាទ្រង់តែមួយអោយមកផែនដីនេះដើម្បីបំពេញនៅមហាបេសកកម្មរបស់
ទ្រង់។ យើងឃើញថាបេសកកម្មរបស់ព្រះយេ ស៊ូវគ្រីស្តគឺជួបនិងទុក្ខលំបាក ការទាស់ប្រឆាំងរបស់មនុស្សជាច្រើន ពួកសិស្សទ្រង់នៅតែមាន ចិត្តសង្ស័យមិន ទុកចិត្តដល់ព្រះអង្គ ហើយទ្រង់បានធ្វើដំណើរគ្រប់ទីកន្លែង តែមនុស្សខ្លះបានប ដិសេធដល់ព្រះអង្គ។ មិនតែប៉ុណ្ណោះបេសកកម្មរបស់ព្រះអង្គបានប្រឈមមុខនិងសេចក្តីស្លាប់ គ្រប់ពេលទាំងអស់ សិស្សរបស់ព្រះអង្គបានក្បត់ជាមួយនិងទ្រង់ ហើយព្រះអង្គត្រូវបានក្រុមមនុស្សប្រឆាំងចំពោះព្រះអង្គដោយចាប់ទ្រង់ឆ្កាង ។ 
ព្រះអង្គគ្មានទោសសោះម៉ាថាយជំពូក២៧តែទ្រង់ត្រូវទទួលទោសជំនួសមនុស្សហើយរងការប្រមាថជាច្រើន។តែព្រះអង្គមិនបានបោះបង់បេសកកម្មរបស់ទ្រង់នោះទេ។  ព្រះអង្គនៅតែបន្តផែនការរបស់ទ្រង់ រហូតដល់ទ្រង់បានសុគតសំរាប់មនុស្សទាំងអស់។សរបញ្ជាក់ថាព្រះយេស៊ូវបានធ្វើជាគំរូនៃបេសកកម្មយ៉ាងល្អដល់អ្នកដែលដើរតាមព្រះអង្គដោយទ្រង់បានឆ្លងកាត់នូវបេសកកម្មដ៏លំបាកសំរាប់ជាការផ្សះផ្សារដល់
មនុស្សមានបាប អោយមានទំនាក់ទំនងជាមួយនិងព្រះអង្គវិញ។
III.សេចក្តីបញ្ចប់                                                                               ​        ​​​ ​ ​​​  ​   ​ ​ ​​  ​​     
            សរុបសេចក្តីមក: ហោរាអេសាយ បានឃើញពីការបើកសម្តែង ពីសិរីរុងរឿងរបស់ព្រះជាម្ចាស់នោះ
ស្រាប់តែមានរងើកភ្លើងនៃព្រះ បានមកពាល់និងមាត់របស់គាត់ ហើយបានសំអាតគាត់អោយបានស្អាត។ អេសាយបានឆ្លើយតបចំពោះព្រះជាម្ចាស់ក្នុងការថ្លែងព្រះបន្ទូលព្រះទៅប្រាប់ រាស្រ្តរបស់ព្រះអង្គតែបេសកកម្មរបស់គាត់និងជួបប្រទះនូវទុក្ខលំបាកជាខ្លាំងដោយព្រោះតែពួកគេនិងមិនស្តាប់ និងមិនអាចយល់ ហើយក៏មិនទទួលយកព្រះបន្ទូលរបស់ទ្រង់នោះទេ ដោយគេមានចិត្តរឹង។               ​​​  ​   ​        

-ព្រះជាម្ចាស់ ៖ ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏បរិសុទ្ធ ព្រះអង្គចង់អោយមនុស្សបានប្រែចិត្តវិលមករក ព្រះអង្គវិញ បានជាទ្រង់តែងតែចាត់បញ្ជូនអោយមានអ្នកដែលទៅប្រាប់អោយគេបានលឺ។

-ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកផែនដីនេះ ហើយបានបំពេញនូវមហាបេ
សកកម្មដ៏លំបាកនៅលើផែនដីនេះ តែទ្រង់ជាគំរូមួយយ៉ាងល្អក្នុងការប្រកាសដំណឹងល្អ ពីសេចក្តី សង្រ្គោះទៅកាន់មនុស្សគ្រប់ជាតិតសាសន៏ទ្រង់បានលះបង់ទាំងព្រះជន្មរបស់ទ្រង់ក្នុងការបំពេញនូវមហាបេសកកម្មដ៏លំបាកនេះ។

-មនុស្ស ៖ មនុស្សទាំងអស់សុទ្ធតែមានចំណែកក្នុងការធ្វើបេសកកម្មថ្វាយដល់ព្រះ តែនិស្ស័យ ជាមនុស្សគឺតែងតែបដិសេធមិនចង់ធ្វើ គឺចង់តែរត់គេចពីផែនការនៃទ្រង់។ មនុស្សមិនចង់ធ្វើអ្វី ដែលជាការលំបាកនោះទេ គេចង់តែធ្វើអ្វីដែលស្រួលៗប៉ុណ្ណោះ។

ចំណុចអនុវត្តន៏
យើងជាអ្នកជឿលើព្រះអង្គនៅតែទុកចិត្តដល់ព្រះក្នុងការបម្រើដល់ទ្រង់ទោះបីជាយើងជួបនៅទុក្ខលំបាកនិងសេចក្តីបៀតបៀនដោយព្រោះតែព្រះនាមទ្រង់យ៉ាងណាក៏ដោយព្រោះយើងដឹងច្បាស់ថាលោកិយនេះបានពេញទៅដោយអំពើបាប មនុស្សបានវង្វេងមិនស្គាល់សេចក្តីពិត តែយើងជឿជាក់ថាព្រះអង្គតែងតែគង់ជាមួយនិងយើងគ្រប់ពេលទាំងអស់ទ្រង់ជាកម្លាំងនៃយើង។

0 Comments

Type and hit Enter to search

Close