Breaking News

គំរូនៃបេសកកម្មដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវ ម៉ាកុស ១៥:២២-៣៩


សេចក្តីផ្តើម៖រឿងក្មេងស្ទាវពីរក្រុមៈ ក្មេងក្រុមទីមួយ គឺជាក្មេងដែល
ចូលចិត្តបង្កភាពអសន្តិសុខក្នុងភូមិស្រុក ពួកគេ ចូលចិត្តផឹកស៊ីហើយ វាយគ្មាន ឯក្រុមទីពីរវិញគឺជាក្មេងដែលមិនមានការបង្គ​ ឬធ្វើអ្វីអាក្រក់ឡើយ ពេល ក្រុមទីមួយឃើញពីគំរូនៃការប្រព្រឹត្តិល្អរបស់ក្រុមទីពីរ ក៏បានធ្វើតាម នឹងឈប់ប្រព្រឹត្តការអាក្រក់ដូចមុន។
សង្ខេបបទគម្ពីរ
ដើម្បីសង្រ្គោះមនុស្សព្រះយេស៊ូវត្រូវគេមើលងាយ ហើយគេឆ្កាងទ្រង់នៅលើឈើឆ្កាងយ៉ាងវេទនាពន់ ពេក។ ហើយព្រះអង្គបានសុគតដោយព្រោះតែបេសកកម្មនោះ។
សំនូរស្នូលៈ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះសំរាប់ជាគំរូដល់អ្នកដែលធ្វើក្នុងបេសកកម្ម? តើទ្រង់លះបង់ អ្វីខ្លះក្នុងបេសកកម្មរបស់ព្រះអង្គដើម្បីសង្រ្គោះមនុស្សមានបាប?




ចំនុចកាត់ស្រាយ
I.          គំរូនៃការរងទុក្ខដោយព្រោះបេសកកម្ម (១៥:២២-៣២)
. ព្រះយេស៊ូវត្រូវគេឆ្កាង (ខ២២-២៨)៖ ដើម្បីសំរេចទៅតាមសេចក្តីសង្រ្គោះរបស់ព្រះសំរាប់មនុស្ស ព្រះអង្គត្រូវគេធ្វើបាប ហើយបានឆ្កាងទ្រង់ដូចជាមនុស្សដែលពេញដោយទោសកំហុស។ គេឆ្កាងទ្រង់ជា មួយនឹងចោរ២នាក់ទៀតប្រហែលជាគេគិតថាទ្រង់ក៏ពិតជាមនុស្សមានទោសដូចចោរដែរ។ ទ្រង់ត្រូវគេ ឆ្កាងប្រហែលមកពីទ្រង់ប្រកាសថាទ្រង់ជាស្តេចនៃសាសន៍យូដា(ខ២៦)។ ទោសកំរិតធ្ងន់ធ្ងូរសំរាប់យូដា។
. ព្រះយេស៊ូវត្រូវគេជេរប្រមាថមើលងាយ (ខ២៩-៣២)៖ បន្ទាប់ពីមនុស្សគេបានប្រព្រឹត្តយ៉ាងព្រៃផ្សៃ នោះពួកគេក៏បានមើលងាយដល់ទ្រង់ទាំងចំអកទ្រង់យ៉ាងអាក្រក់ក្រៃលែង ហើយសូម្បីតែចោរដែលជាប់ ឆ្កាងដូចទ្រង់ក៏មើលងាយទ្រង់ដែរ​(ខ៣២) ប៉ុន្តែក្រោយមកមានចោរម្នាក់បានប្រែចិត្តជឿទ្រង់ទាំងនៅលើ ឈើឆ្កាង សុំឲ្រទ្រង់យកគាត់ទៅនគរស្ថានសួគ៌ផង (លូក.២៣:៣៩-៤៣)។
II.         គំរូនៃការសុគតដោយព្រោះបេសកកម្ម (១៥:៣៣-៣៩)
. ព្រះយេស៊ូវស្រែករកព្រះវរបិតា (ខ៣៣-៣៦)៖ អាកាសធាតុបានប្រែប្រូលទៅជាស្រទំក្រប់លើផែន ដី ពេលនោះព្រះយេស៊ូវបានបន្លឺសំឡេងរកព្រះបិតាទ្រង់។ មិនមែនឲ្យជួយ តែទ្រង់ហាក់មានអារម្មណ៍ថា ត្រូវគេបោះបង់ចោល ដោយសារតែអំពើបាបរបស់មនុស្ស (ទំនុក. ២២:១)។ ហើយបង្ហាញឲ្យឃើញ និស្ស័យជាមនុស្សរបស់ព្រះអង្គដែលត្រូវឈឺចាប់ផងដែរ។ គំរូដែលព្រះយេស៊ូវបានធ្វើសំរាប់អ្នកធ្វើ បេសកកម្ម គឺជាដែលទ្រង់បានឈឺចាប់នៅលើឈើឆ្កាង ទ្រង់សុគត ទ្រង់ត្រូវគេមើលងាយ ទ្រង់បាន ទ្រាំយ៉ាងលំបាកក្នុងការបំពេញបេសកកម្ម ។
. ការអស្ចារ្យបន្ទាប់ការសុគតរបស់ព្រះយេស៊ូវ (ខ ៣៧-៣៩)៖ ការអស្ចារ្យបានកើតឡើង នៅពេល ដែលព្រះយេស៊ូវទ្រង់ផុតដង្ហើម គឺវាំងននបានរហែក ដែលបង្ហាញភាពបរិសុទ្ធរបស់ព្រះបានបានខណ្ឌចែក នឹងកន្លែងបរិសុទ្ធបំផុត (និក្ខ.២៦:៣១-៣៥, ២៦:៣១) វាំងននរហែកមានន័យថា ទ្រង់បានដល់ស្ថានសួគ៌ សំរាប់នាំអ្នកជឿនៅក្នុងព្រះវត្តមានព្រះដែរ  (ហេព. :-១០,១២;១០:១៩-២០)។ មានម្នាក់ឃើញហេតុ ការណ៍នោះ នឹងដឹងថាទ្រង់ជាបុត្រានៃព្រះមែន គាត់ប្រហែលលន់តួបាប ហើយដឹងថា​គេដាក់ទោស ទ្រង់ដោយទ្រង់គ្មានទោសសោះ។
        សរុបសេចក្តី
    សរុបមកឃើញថាដោយព្រោះបេសកកម្មដើម្បីសង្រ្គោះមនុស្សលោកដែលមានបាប នោះព្រះយេស៊ូវ ទ្រង់បានលះបង់ចោលសិរិល្អរបស់ព្រះអង្គនៅស្ថានសួគ៌ ហើយសុគតនៅលើឈើឆ្កាងដោយទ្រង់គ្មាន ទោសសោះ តែត្រឡប់ទៅជារង់ទុក្ខដូចជាមនុស្សមានទោសយ៉ាងធ្ងន់។ ទ្រង់ត្រូវគេមើលងាយដោយ ព្រោះតែបេសកកម្ម ហើយនេះគឺជាគំរូមួយដ៏ល្អដែលចង់បង្រៀនដល់សិស្សទ្រង់ឲ្យគេបានមើលតាម ទ្រង់។
        ទេវសាស្រ្ត
       ព្រះយេស៊ូវទ្រង់ហ៊ានលះបង់ភាពជាព្រះរបស់ព្រះអង្គ ដើម្បីនឹងមករកមនុស្សបាប នឹងសុគតជំនួស បាបគេ (ភីលី.:-៨) ដើម្បីឲ្យមនុស្សគេមានឱកាលចូលទៅក្នុងព្រះវត្តមានទ្រង់។ មនុស្សគេមិនសមនឹង ទទួលសេចក្តី ស្រលាញ់ពីទ្រង់សោះ ប៉ុន្តែទ្រង់បានឲ្យគេដោយព្រះគុណដ៏ថ្លៃថ្លារបស់ទ្រង់ (រ៉ូម ៣:២៣-២៤)។ រីឯមនុស្សវិញ ពួកគេមិនស្គាល់អ្វីទៅជាអំពើបាប នឹងអ្វីទៅជាការធ្វើនៅសេចក្តីល្អ មនុស្សគេចូល ចិត្តមើលសេចក្តីល្អរបស់ព្រះ ទៅជាសេចក្តីអាក្រក់ដែលនាំគេឲ្យវង្វេងទៅវិញ។ គេស្អប់សេចក្តីពិតរបស់ ព្រះ តែបែរជាស្រវាយកសេចក្តីអាក្រក់របស់សាតាំង។

        ការអនុវត្តន៍
     នៅក្នុងនាមខ្ញុំ នឹងលោកអ្នកជាកូននៃព្រះ នោះព្រះយេស៊ូវចង់ឲ្យយើងបានស្វែងរកទ្រង់ ដើរតាមទ្រង់  ហើយជឿលើទ្រង់ សង្ឃឹមលើទ្រង់ មិនត្រូវរាថយឡើយ។ យកអ្វីដែលជាគំរូនៃបេសកកម្មរបស់ព្រះអង្គ ដើម្បីសម្លឹងមើលពីភាពលះបង់របស់ទ្រង់ ហើយប្រយោជន៍យើងបានចេះលះបង់សំរាប់ការងារព្រះ នឹងដើម្បីនឹងនាំមនុស្សឲ្យគេបានចូលនគរស្ថានសួគ៌ដែរ។

0 Comments

Type and hit Enter to search

Close