សេចក្តីផ្តើម៖មានកូនសិស្សល្ងង់ម្នាក់
គេមិនដែលធ្វើលំហាត់បានល្អទេ ថ្ងៃមួយគាត់បាន
ទៅសួរមិត្តភក្តិរបស់ គាត់ម្នាក់ដែលរៀនពួកែក្នុងថ្នាក់
អំពីថាតើអ្វីគាត់ត្រូវធ្វើយ៉ាងដូចម្តេច រៀនដូចម្តេចទើបបានពិន្ទុល្អ នោះ
មិត្តក៏ប្រាប់ពីរបៀបរៀនបានពិន្ទុល្អ នឹងពួកែ។នោះចាប់ពីពេលនោះមកគាត់រីកចំរើន
ហើយរៀនពួកែផង។
សង្ខេបបទគម្ពីរ៖
ព្រះយេស៊ូវបានត្រាសហៅសិស្សទាំង១២នាក់
ហើយបានឲ្យគេមានអំណាចក្នុងការធ្វើបេសកកម្ម
នោះទ្រង់ក៏ចាត់ឲ្យគេទៅប្រកាសព្រះបន្ទូលទ្រង់ តែមុននឹងទៅទ្រ់ងបានប្រាប់ពីរបៀបខ្លះដើម្បីជាទុនក្នុង
ការធ្វើ។ គឺថា បើអ្នកណាទទួលព្រះបន្ទូលនោះត្រូវ
ប្រោសគេដោសប្បុរស តែបើមិនទេ នោះត្រូវដើរចេញ
សំនួរស្នូល៖ តើព័ន្ធកិច្ចអ្វីខ្លះដែលក្នុងនាមសិស្សព្រះយេស៊ូវត្រូវធ្វើនឹងបំពេញឲ្យខានទេបាន?
ចំនុចកាត់ស្រាយ
I.
ការចាក់សាវកទាំង១២ឲ្យចេញទៅធ្វើបេសកកម្ម
(១០:១-៦)
១. ព្រះយេស៊ូវប្រទានអំណាចឲ្យពួកសិស្ស
(ខ១-៤) ៖ មុនដែលព្រះយេស៊ូវបញ្ជូនសិស្សទៅផ្សាយដំ
ណឹងល្អ នោះទ្រង់បានបំពេញគេ នឹងផ្តល់អំណាចឲ្យគេចេះធ្វើការងារបានដូចជា
ប្រោសជំងឺជាដើម។
ឧ/.
មុនដែលកូនជាងអាចជួសជុលកុំព្យូទ័របានល្អ
នោះគាត់ត្រូវការបទពិសោធន៍ពីគ្រូជាមុន
២.
ដំណឹងល្អត្រូវតែដលសាសន៍យូដាមុនគេ (ខ ៥-៦) ៖ មុនដែលពួកសិស្សនាំដំណឹងល្អដល់ប្រជា
ជាតិផ្សេងៗ នោះតែប្រាប់ដល់សាសន៍យូដាជាមុនសិន (ខ៦) រូចសិមនាំទៅប្រាប់សាសន៍ដទៃពេល ក្រោយ (ខ៥) (គឺក្រោយព្រះយេស៊ូវសុគត នឹងរស់ឡើងវិញ (ម៉ាថ. ២៨:១៩ , ២១:៤៣)។
II.
របៀបដែលសិស្សព្រះយេស៊ូវធ្វើព័ន្ធកិច្ច
(១០:៧-១០)
១.
ប្រកាស់ព្រះបន្ទូល
នឹងផ្តល់សេចក្តីមេត្តាករុណា (ខ ៧-៨)៖ ពួកសិស្សមិនត្រូវគ្រាន់តែប្រាប់ពី
ដំណឹងល្អប៉ុណ្ណោះ តែក៏ត្រូវធ្វើអ្វីមួយឲ្យគេបានជឿជាក់ផងដែរ(ប្រោសជំងឹ) ដេញអារក្ស។
ឧ/. បើឃើញបងប្អូននៅអាក្រាត នោះកុំក្រាន់តែថាស្រលាញ់
ហើយប្រាប់ចូរទៅឲ្យចុះឡើយ(យ៉ា.2:14-16)
ឧ/.
នៅពេលដែលខ្ញុំស្រលាញ់នរណាម្នាក់ ខ្ញុំមិនត្រឹមតែប្រាប់គេ តែខ្ញុំត្រូវធ្វើអ្វីឲ្យគេដឹងថាខ្ញុំស្រលាញ់គេ។
២.
ត្រូវពឹងអាងលើព្រះក្នុងបេសកកម្ម (ខ៩-១០)៖ នៅក្នុងពេលគេធ្វើការគេមិនត្រូវទុក
ចិត្តលើអ្វីផ្សេង ក្រៅពីព្រះអង្គឡើយ ត្រូវសង្ឃឹមលើការផ្តត់ផ្គង់របស់ព្រះអង្គ។
ឧ/.
ចូរទីពឹងដល់ព្រះយេហូវ៉ា កុំឲ្យពឹងលើយោបល់ខ្លួនឡើយ (សុភា. ៣:៥)។
III.
របៀបដែលសិស្សត្រូវធ្វើក្នុងពេលកំពុងចុះធ្វើបេសកកម្ម (១០:១១-១៥)
១. ប្រព្រឹត្តិទៅកាន់អ្នកដែលទទួលព្រះបន្ទូល (ខ១១- ១៣(ក)) ៖ នៅពេលដែលទៅដល់កន្លែងណា
ពួក សិស្សត្រូវតែ មានការរុះរាយរាក់ទាក់ដល់អ្នកភូមិ អ្នកស្រុក នឹងម្ចាស់ផ្ទះគេ។ ត្រូវសួរសុខទុក្ខ
ស្វែងរកសន្ត ភាពនឹងគេ ហើយបើអ្នកណាគេចង់ទទួលព្រះនោះក៏អធិស្ឋានឲ្យគេថ្វាយព្រះ
ផ្តល់សេចក្តីសុខសាន្តគេ។
២. ប្រព្រឹត្តិទៅកាន់អ្នកដែលអត់ទទួលព្រះបន្ទូល (ខ ១៣(ខ)-១៥) ៖ សំរាប់អ្នកមិនទទូលដំណឹងល្អវិញ
ត្រូវចុះពីផ្ទះគេ ហើយត្រូវរលាសធូលីដីពីជើងចេញ ដើម្បីបង្ហាញគេថា
គេនឹងទទួលសេចក្តីជំនុំជំរះពីព្រះ។
ឧ/. យូដាប្រឆាំង
លោកប៉ូលនិយាយថា សូមឲ្យឈាមគេធ្លាក់លើគេវិញចុះ តែគាត់បរិសុទ្ធ(កិច្ច. ១៨:៦)។
IV.
សរុបសេចក្តី
ដូច្នេះយើងឃើញថា របៀបដែលសិស្សធ្វើក្នុងនាមជាអ្នកបំពេញបេសកកម្មថ្វាយព្រះ។
ពេលចេញទៅ គេ មិនត្រឹមតែប្រាប់ដំណឹងល្អប៉ុណ្ណោះ តែត្រូវឲ្យអ្វីដល់គេដើម្បីគេទុកចិត្តនឹងជឿតាម
ដូចជាប្រោសជំងឺជា ដើម។ ក្នុងពេលទៅ គឺត្រូវតែស្វែងរកសន្តិភាពជាមួយម្ចាស់ផ្ទះ
ម្ចាស់ស្រុកគេ ហើយឲ្យគេនៅសេចក្តីសុខពីព្រះយេស៊ូវបើគេជឿ តែបើមិនជឿនោះត្រូវរលាស់ធូលីដីពីជើង
ទុកជាការប្រមានថា គេនឹងរងទុក្ខ។
V.ទេវសាស្ត្រ
ព្រះជាម្ចាស់ទ្រង់តែងផ្តល់អំណាចដល់អ្នកបំរើទ្រង់
(យេរេ. ១:១០) អាណិតមេត្តាដល់មនុស្សមាន
បាប (ហូសេ. ៣:១)។ រីឯព្រះយេស៊ូវទ្រង់ក៏ជាព្រះដែលប្រកបដោយសេចក្តីអាណិតអាសូរចំពោះមនុស្ស
មានបាប ទ្រង់មកផែនដីព្រះតែចង់ជួយមនុស្ស មិនគ្រាន់តែឈរមើលគេឡើយ (លូកា ១៩:១០)។ ទ្រង់មានរបៀបជាច្រើនក្នុងការនាមមនុស្សបាបឲ្យស្គាលសេចក្តី តែរបៀបដែលឃើញថាអស្ចារ្យនោះ
គឺទ្រង់សុគតលើឈើឆ្កាងជំនួសបាបមនុស្សលោក (ម៉ាក.១៥:៣៧) ទ្រង់ស្តាប់បង្គាប់ព្រះបិតា។ ចំណែក មនុស្សភាគច្រើនគេមិនយល់ថា ការងារថ្វាយព្រះ
នឹងការផ្សាយដំណឹងល្អយ៉ាងដូចម្តេចឡើយ។
VI.ការអនុវត្តន៍
ក្នុងការធ្វើបេសកម្មរបស់ព្រះ
យើងចាំបាច់ត្រូវតែទុកចិត្តព្រះ ហើយកុំធ្វើអ្វីតាមតែយើងចង់ធ្វើ ឬកុំ
ចង់បានអ្វីតាមតែយើងចង់បាន។ ត្រូវពឹងលើទ្រង់ ហើយដឹងថាព្រះទ្រង់នឹងជួយ ប្រាប់ពីវិធីនឹងរបៀបល្អ
សំរាប់កិច្ចការរបស់យើង។ ហើយអ្វីដែលសំខាន់ដែលព្រះចង់ឲ្យយើងធ្វើ
នោះយើងមិនមែនគ្រាន់តែប្រាប់ គេពីដំណឹងល្អនៃសេចក្តីសង្គ្រោះប៉ុណ្ណឹងចប់នោះឡើយ ក្នុងនាមយើងអាចអ្នកបំរើទ្រង់
នោះអត្តចរិតពេញ ដោយការបន្ទាប់ខ្លួនចំពោះអ្នកដទៃ
នឹងការស្វែងរកសន្តិភាពជាមួយអ្នកផ្សេងនោះជារឿងដ៏ខាន់នឹងចាំ បាច់ណាស់ដែលត្រូវតែមាន។
0 Comments