សេចក្តីផ្តើម:នាយសំនិងនាយសុកពួកគេទាំងពីរនាក់ជាមិត្តសម្លាញ់រួមស្លាប់រស់នឹងគ្នាពួកគេទាំង
ពីរនាក់តែងតែទៅណាមកណាជាមួយគ្នាជារៀងរាល់ថ្ងៃ មានរឿងអ្វីគេតែងតែចែកចាយជាមួយគ្នា ចំណីមួយមាត់ក៏ញាំជាមួយគ្នាដែរ ។ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យទំនាក់ទំនងគេទាំងពីកាន់តែស្និទ្ធស្នាលឡើងៗ ។ ក៏ប៉ុន្តែគួឲ្យសោកស្តាយនៅថ្ងៃមួយក៏ស្រាប់តែនាយសំបានធ្វើឲ្យនាយសុកជាមិត្តឈឺចាប់ជាខ្លាំង ដែលពុំងាយនិងអាចបំភ្លេចបានឡើយ រឿងនោះវាបានកើតឡើងដោយសារតែនាយសំគាត់មានចេត្តនា ប៉ែងជើងចង់លេងសើចធ្វើឲ្យ នាយសុកជំពប់ដួលខ្មាស់គេតែប៉ុណ្ណោះ ក៏ប៉ុន្តែការលេងសើចនេះវាបានធ្វើឲ្យសុក ជំពប់ដួលពេលមួយទំហឹងផ្កាបមុខត្រូវនឹងដុំថ្ម បាក់ធ្មេញអស់ពីរទៀតផង។ ដោយសារកានេះធ្វើឲ្យទំនាក់ទំនងមិត្តសម្លាញ់ទាំងពីរប្រេះស្រាំមើលមុខគ្នាលែងចំ ប្តូរពីរមិត្តភាពដ៏សែនស្និទ្ធស្នាល ទៅជាស្ទើតែអាចហៅបានថាជាសត្រូវនឹងគ្នា(ប្តូរពីមិត្តសម្លាញ់ ទៅជាមិត្តសម្លាប់ដូចពាក្យមួយដែលគេចូលចិត្តនិយាយលេងសើចថា អាសម្លាញ់ អាប់ អាសម្លាប់អញវិញ)។ដោយសារតែរាល់ព្រឹកពេលសុកមើលកញ្ចក់ឃើញចន្លោះធ្មេញខ្លួនដែលបានបាក់ដោយសាការលេងសើចរបស់ សំ នោះ សុក ពិតជាមានការឈឺចាប់ ហើយមានកំហឹងជាខ្លាំងចំពោះអ្នកដែលបានធ្វើឲ្យបាក់ធ្មេញនោះ វាពិតជាមិនអាចនឹងបំភ្លេចបានទេ ជាពិសេសនៅពេលគាត់ចេញទៅណាម្តងៗ សុកពិតជាពិបាកណាស់ មិនហ៊ានសើច មិនហ៊ានសូម្បីតែ បើកមាត់និយាយពីព្រោះពេលដែលគេឃើញគាត់បាក់ធ្មេញបែបនេះ មិនថាមិត្តភក្តិ ឬ មនុស្ស ដែលនៅជុំវិញគាត់ គេតែងតែនាំគ្នាសើចចំអកឲ្យគាត់ជានិច្ច។

មិនថាតែពេលចេញក្រៅនោះទេ សូម្បីតែពេលញាំ
ពេលគេងក៏សុកនៅពិបាកចិត្តជាខ្លាំងណាស់ ដោយគិតពីពាក្យសំដីនិងការសើចចំអករបស់អ្នកដ៏ទៃ
គឺពិតជាធ្វើឲ្យគាត់ឈឺចាប់ហើយ ភ្លើងកំហឹងក៏កាន់តែខ្លាំងឡើងៗចំពោះអ្នកដែលធ្វើឲ្យគាត់ទទួលនារអាម៉ាស់យ៉ាងនេះ
ការឈឺចាប់បានចាក់ដោតពេញក្នុងឪរ៉ា ដ៏សែនឈឺចុកផ្សាជាទីបំផុត។ ពេលវេនាកន្លងយូទៅ
សុកក៏បានក្លាយជាគ្រីស្ទាន ដោយសារបានឃើញគម្រូក្តីស្រឡាញ់ការអត់ទោសនៃព្រះជាម្ចាស់
និងការបង្រៀននៃព្រះបន្ទូលទ្រង់ នោះក៏បានបំផ្លាស់គំនិតគុំគួនរបស់សុកចោលអស់។ គឺគាត់ឈប់ស្អប់
និងមានការចងគំនុំជាមួយនិងសំដែលបានធ្វើឲ្យគាត់ឈឺចាប់កាលពីរមុននោះទៀតហើយដោយការអត់ទោស
និងសេចក្តីស្រឡាញ់សុកក៏បំភ្លេចការឈឺចាប់ និងគំនុំទាំងនោះអស់ទៅ គាត់លែងគិតចង់សងសឹកទៀតហើយ។
តាមរយ: រឿងនេះផងដែរវាមានភាពស្រដៀងគ្នាទៅនឹងដំណើររឿងមួយទៀតដែលបានកើតឡើងក្នុងព្រះគម្ពីរលោកុប្បត្តិ៥០:(១៥- ២៦)នេះដែរ។
·
សំនួរស្នូល:តើយ៉ូសែបគាត់បាន
ឆ្លើយតមទៅចំពោះពួកបងៗដែលជាអ្នកដែលបានធ្វើអាក្រក់ចំពោះគាត់យ៉ាងដូចម្តេច?ហេតុអ្វីបានជាគាត់ធ្វើបែបនោះ?
·
រចនាសម្ព័ន
I.
ការឆ្លើយតបដោយការល្អស្រទន់ចំពោះអ្នកដែលធ្វើអាក្រក់ដល់ខ្លួន(៥០:១៥-២១)
II.
បណ្តាំចុងក្រោយមុនពេលយ៉ូសែបស្លាប់(៥០:២២-២៦)
·
តួសេចក្តី :
I.
ការឆ្លើយតបដោយការល្អស្រទន់របស់យ៉ូសែបចំពោះអ្នកដែលធ្វើអាក្រក់ដល់ខ្លួន
បើមើលពីដំណើរឿងចាប់តាំងពីជំពូកទី៣៧មកឃើញថាលោកយ៉ូសែបត្រូវបានជាកូន សម្លាញ់សំណព្វចិត្តរបស់ឪពុក
ហើយដោយសារតែការនេះ បានធ្វើឲ្យពួកបងៗរបស់គាត់ កើតមានសេចក្តីច្រណែន និងស្អប់ដល់យ៉ូសែបជាខ្លាំង
រហូតដល់មានថ្ងៃមួយ នៅ ឯទីវាលកន្លែងឃ្វាលចៀមពួកគេប៉ងចង់ស្លាប់យ៉ូសែបទៀតផង។
(២០- ២១) ក្នុងខ នេះជា សារដ៏សំខាន់បំផុត ដែលយ៉ូសែបបានប្រាប់ដល់បង ៗគឺថា ពួកបងៗបានធ្វើអាក្រក់ដល់គាត់
តែព្រះជាម្ចាស់បានសម្រេចជាការល្អ គាត់មិនបាន បន្ទោសពួកគេឡើយ ដោយថា អ្វីដែលបានកើតឡើងជាការបណ្តាល
មកពីព្រះ ដែល ទ្រង់មានគម្រោងជាស្រេចសម្រាប់ជីវិតគាត់ គឺជាផែនការណ៍ដែល ព្រះបាន រៀបចំ សម្រាប់គាត់និងប្រជារាស្ត្រ
អ៊ីស្រាអែល ព្រមទាំងមនុស្ស ទូទាំងនគរទាំងមូល ដែលបាន ទទួលការផ្គត់ផ្គង់ស្បៀងអាហារពីអេស៊ីព្ទ នាគ្រោះអំណត់នោះផង។នៅទីនេះឃើញថា
យ៉ូសែបមិនត្រឹមតែមិនបាន អ្វីអាក្រក់ស្នងទៅពួកបងៗខ្លួនវិញនោះទេ គឺគាត់ថែម ទាំង ផ្តល់នូវសេចក្តី
ស្រឡាញ់ដល់គេដោយសន្យាថា និងទទួលចិញ្ចឹមគេគ្រប់ គ្នាព្រមទាំង គ្រួគេទាំងអស់ផងដែរ ឲ្យបានរស់នៅដោយបរិបូណ៌
តាមរយ: ការនេះ ព្រះយេហូវ៉ា ទ្រង់បាន បង្ហាញពីព្រះទ័យ យកចិត្តទុកដាក់
ដល់ប្រជាជាតិទាំងឡាយ ឲ្យបានយល់ពី បំណងព្រះទ័យទ្រង់ ចំពោះពួកគេ គឺនៅចំពោះព្រះជាម្ចាស់គ្រប់គ្នាពិត
ជាសំខាន់ ហើយ ព្រះនិងប្រទានសេចក្តីសង្ឃឹម ជាសេចក្តីសង្រ្គោះតាមរយ: ពូជន៍ពង្ស
អ៊ីស្រាអែល កូនចៅអ័ប្រាហាំ ជាពិត។
II.
បណ្តាំចុងក្រោយមុនពេលយ៉ូសែបស្លាប់
ក្នុង ខ២៣
ប្រាប់ថាលោកយ៉ូសែបគាត់ពិតជា ម្នាក់ដែរព្រះបានជ្រើសរើស អ្នកដែលបាននាំមកនូវព្រះពរដែល
ព្រះទ្រង់បានតាំងឡើងជាមិន ដោយទ្រង់បាន សម្រេចការល្អជាច្រើន ដល់ប្រជារាស្រ្តនៃ ទ្រង់តាមរយ: គាត់ លើសពីនេះទៅ ទៀត ឃើញថា ព្រះទ្រង់បានប្រទានឲ្យគាត់ បានរស់នៅដោយ មានអាយុវែង
យូអង្វែងថែមទៀតផង ដោយតាមខ ២៣ នេះបានបញ្ជាក់ថា មើលឃើញពួក កូនចៅអេប្រាអិម រហូតដល់ទៅ៣ដំណរឯណ្ណោះ
ហើយព្រមទាំង កូន ចៅម៉ាណាសេដែរ( យ៉ូប៤២:១៦, យ៉ូស្វេ១៧:១)។
សរុបសេចក្តី
បើទោះបីជាពួកបងៗគេបានប្រព្រឹត្តិអាក្រក់
ដល់គាត់យ៉ាងណាក៏ដោយ ក៏យ៉ូសែប គាត់មិនបានឆ្លើយតបវិញដោយការអាក្រក់វិញទេ
គឺដោយយ៉ូសែបគាត់យល់ថាទាំងអស់ជាផែនការព្រះទោះបើមនុស្សព្យាយាមធ្វើអាក្រក់តែ
ទ្រង់នឹងសម្រេចការល្អដល់គាត់វិញ ។ ដូច្នេះហើយយ៉ូសែបមិនត្រឹមតែមិនចងគំនុំ កំកួន
សងសឹកជាមួយនិងពួកអ្នកដែលបានធ្វើអាក្រក់ដាក់ខ្លួនជាខ្លាំងនោះទេ ។ គឺថែមទាំង
កំសាន្តចិត្តដល់គេហើយសន្យានិងចិញ្ចឹមមិនត្រឹមតែពួកគេតែដល់ក្រុមគ្រួសាកូនចៅគេដែលជាអ្នកដែលតែងតែធ្វើបាបហើយនិងចង់សម្លាប់គាត់ទៀតផង(២០-២១)។
·
ផ្នែកទេវសាស្រ្ត:
-ព្រះជាម្ចាស់
: ព្រះជាម្ចាស់ទ្រង់ ជាព្រះនៃសេចក្តីសង្រ្គោះ
មានអំណាចលើទាំងអស់ អាចធ្វើឲ្យការអាក្រក់សម្រេចជាល្អវិញបាន គ្មានព្រះណាដូចជាទ្រង់ទេ
មានតែទ្រង់ប៉ុណ្ណោះ។
-យេស៊ូព្រះគ្រីស្ទ: ទ្រង់មានសេចក្តីមេត្តាករុណា
អត់ទោសដល់អ្នកដែលគេធ្វើអាក្រក់ដាក់ទ្រង់ ទ្រង់មិនត្រឹមតែមិនតមសេចក្តីអាក្រក់ទៅវិញទេ
តែទ្រង់ថែមទាំងប្រទានសេចក្តីល្អទៅគេវិញ នៅពេលគេចេះដឹងខ្លួន ហើយប្រែចិត្តឡើងវិញ(ម៉ាថាយ២៦:៥៥)
-មនុស្ស:
មានចិត្តច្រណែន ខឹងស្អប់អ្នកដ៏ទៃចូលចិត្តធ្វើការអាក្រក់
តែងតែភ័យខ្លាចនៅការអាក្រក់របស់ខ្លួនសងមកលើខ្លួនវិញ។
·
អនុវត្តន៍:
ដូចគ្នាដែរក្នុងនាមយើងជាកូនព្រះ
តើយើងគួធ្វើយ៉ាងដូចម្តេចចំពោះអ្នកដែលគេបានធ្វើឲ្យយើងមានការឈឺចាប់
ទោះបីជាផ្លូវចិត្ត ឬផ្លូវកាយក្តី?
យើងនឹងតបស្នងការអាក្រក់ទៅគេវិញដើម្បីឲ្យគេបានទទួលការឈឺចាប់ដូចអ្វីដែលគេធ្លាប់ធ្វើដាក់យើងឬ?
ទេព្រះជាម្ចាស់ទ្រង់មិនដែល សព្វព្រះហឬទ័យឲ្យកូនព្រះអង្គ អ្នកជឿធ្វើបែបនោះទេ
ក៏មិនចង់ឲ្យកូនព្រះអង្គក្លាយជាអ្នកដែលចូលចិត្តចង់គំនុំដែរ ដូចជាមានព្រះបន្ទូលដែលចែងថា
កុំឲ្យសង់សឹកឲ្យ កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ(រ៉ូម១២:១៩-២០) ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ
ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក
នោះស្រេចនឹងអញ អញនឹងសងដល់គេ»។ជាការពិតក្នុងសាច់
ឈាមជាដែលរស់នៅក្នុង លោកិយ
ក្នុងនិស្ស័យបាប
ជាមនុស្ស យើងមានចិត្ត មានបេះដូងដែលជាសាច់ ពិតជាឈឺចាប់ ពិបាកនិង បំភ្លេចនៅពេល ដែលមាន
រឿងអ្វីមួយ ជាពិសេសនៅពេលមានគេធ្វើឲ្យយើងឈឺចាប់ នោះចំណង នៃនិស្ស័យបាប វាបានធ្វើឲ្យចង់តែចងចាំដែលពិបាកនិងបំភ្លេច
ជាពិសេសនៅពេលដែល
បញ្ហានោះ កាន់តែធំ យើងកាន់តែចង់ចាំ ពិបាកនិងភ្លេចណាស់ បើគ្មានសេចក្តីស្រឡាញ់ទេ តែក្នុងនាមយើង ជាគ្រីស្ទាន ដែលមានសេចក្តីស្រឡាញ់នៃព្រះគង់នៅជាមួយ គឺយើងត្រូវតែដាក់សេចក្តីស្រឡាញ់ ជាគោលដើម្បីអាច អត់ទោសដល់អ្នកដទៃ ដែលគេបានធ្វើខុសមកលើយើងបាន ដោយ ព្យាយាមបំភ្លេចនូវការឈឺចាប់ទាំងអស់នោះ។ តែបើដរាបណាយើង នៅតែព្យាយាម ចងចាំកំហុស របស់គេហើយនិង ការឈឺចាប់ដែលយើងទទួលរងនោះ
យើងពិតជាមិនអាចអត់ទោស បានពិតប្រាកដទេ ហើយក៏ត្រូវបូកជាមួយសេចក្តីស្រឡាញ់ដែរ
បើសិនជាខ្វះសេចក្តីស្រឡាញ់ និងការបំភ្លេច នោះពិតជាយើងមិនអាច អត់ទោសឲ្យគេ បានទេ ។ប្រហែលជា អាចបានធូស្រាលមួយ ភ្លេតតែ នៅពេលណាមួយ យើងអាចនិងនឹកឃើញហើយសើររើវាឡើងវិញជាមិនខាន។
0 Comments