Breaking News

ការត្រាស់ហៅដើម្បីនាំរាស្រ្តទ្រង់ចូលទឹកដីសន្យា​​ យ៉ូស្វេ ១:១-១១


សេចក្តីផ្តើម៖កាលពីឆ្នាំពី២០១២ ខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ហើយរហូតខ្ញុំបានជឿព្រះរយះ
ពេល១ឆ្នាំ នោះ ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ តាមរយះបេសកជនម្នាក់ដែលធ្វើការនៅក្នុងព្រះវិហាររបស់ខ្ញុំ នៅខេត្ត ព្រះវិហារ មុនដំបូងខ្ញុំមិនដឹងថា បេសកជនខ្ញុំនាំឲ្យទៅរៀនឯណាឡើយ ព្រោះខ្ញុំគ្រាន់តែប្រាប់ខ្ញុំថា ទៅត ប៉ុន្តែខ្ញុំមិនដឹងថាគាត់ផ្តល់ឲ្យខ្ញុំរៀនតនៅសាលាណា តាមពិតខ្ញុំគិតគាត់បញ្ជូនខ្ញុំឲ្យមកភ្នំពេញដើម្បីរ ឲ្យរៀននៅសកលវិទ្យាល័យ ពេលនោះខ្ញុំមិននឹកស្មានថាជាសាលាព្រះគម្ពីរឡើយ ប៉ុន្តែរហូតពេលខ្ញុំ       មកដល់ភ្នំពេញ នោះគាត់បាននាំខ្ញុំមកសាលាព្រះគម្ពីរ នោះទើបខ្ញុំដឹងថា គាត់ឲ្យខ្ញុំរៀននៅសាលាព្រះ គម្ពីរ ។

  ហើយនៅពេលដែលគាត់បាននាំខ្ញុំមកដល់សាលាព្រះគម្ពីរ ទើបគាត់ប្រាប់ខ្ញុំថា ខ្ញុំឲ្យពលឯងមក រៀនៅសាលាព្រះគម្ពីរនេះ ហើយព្រះបានបង្កាប់ដល់គាត់ថា ឲ្យនាំខ្ញុំមកចូលរៀននៅសាលាព្រះគម្ពីរ ដើម្បីនឹងឲ្យខ្ញុំបានរៀននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងការនឹងត្រឡប់ទៅភូមិ នឹងពួកជំនុំខ្ញុំវិញ ដើម្បី នឹងធ្វើជាអ្នកដឹងនាំនៅទីនោះ ខ្ញុំក៏បានចូលរៀននៅសាលាព្រះគម្ពីរពីឆ្នាំ២០១៣ចុងឆ្នាំ រហូតមកដល់ ឥឡូវឆ្នាំទី៤ អរគុណព្រះដែលខ្ញុំអាចតស៊ូវបានរហូតមកដល់ឥឡូវ ព្រោះពីដំបូងខ្ញុំមិនចេះអ្វីសោះ មិនដែលសូវបានអាចព្រះបន្ទូលព្រះទេ។


 តែអរគុណព្រះដែលទ្រង់ជួយខ្ញុំតស៊ូវមកដល់ពេលនេះ ដោយ រក្សាខ្ញុំដែលមិនធ្វើឲ្យខ្ញុំរត់ចោលសាលា ដែលតាមពិតខ្ញុំគួរតែរត់ព្រោះមិនមែនជាគោលបំណងខ្ញុំផង ហើយខ្ញុំក៏មិនដឹងថាខ្ញុំត្រូវមករៀននៅទីនេះដែរ ប៉ុន្តែដោយព្រះអង្គមានគោលបំណងសំរាប់ខ្ញុំ នឹងរៀបចំ សំរាប់ខ្ញុំនោះខ្ញុំត្រឡប់ជាចូលចិត្តនឹងរៀនព្រះបន្ទូលព្រះ ដោយអត់ធ្មត់ដល់ឥឡូវនេះ។
រឿងរបស់ខ្ញុំដែលព្រះបានត្រាស់ហៅខ្ញុំដើម្បីនឹងចូលមករៀនសាលាព្រះគម្ពីរ ជារឿងមួយដែលខ្ញុំគិត ថា ជាផែនការរបស់ព្រះជាម្ចាស់​ដែលចង់ឲ្យខ្ញុំបានស្គាល់ព្រះអង្គថែមទៀត ហើយកាន់តែអស្ចារ្យដែលខ្ញុំ និកស្មានមិនដល់នោះគឺខ្ញុំមិនបានគិតទុកជាមុនសោះថា ខ្ញុំចង់មករៀនសាលាព្រះគម្ពីរ​ ប៉ុន្តែទ្រង់រៀបផ្លូវ ឲ្យ។ ដូច្នេះយើងនឹងមើលជាមួយគ្នាថា តើរឿងដែលព្រះត្រាស់ហៅខ្ញុំ តើវាមានទាក់ទាក់ទង់អ្វីទៅនឹងរឿង នៅក្នុងព្រះគម្ពីរ យ៉ូស្វេ ១:-១១ នេះ ដែលព្រះត្រាស់ហៅដល់លោកយ៉ូស្វេ ដើម្បីនឹងនាំអ៊ីស្រាអែល ដែលជារាស្រ្តរបស់ព្រះអង្គចូលទឹកដីសន្យា? ហើយនឹងមើលថា តើទឹកដីសន្យាជាទឹកដីយ៉ាងដូចម្តេច ហេតុអ្វីបានជាព្រះជាម្ចាស់ឲ្យដល់អ៊ីស្រាអែល?

សង្ខេបបទគម្ពីរៈ

នៅពេលម៉ូសេស្លាប់ នោះព្រះជាម្ចាស់បានបង្គាប់ទៅកាន់លោកយ៉ូស្វេជាអ្នកជំនួយលោកម៉ូសេពីមុន ឲ្យធ្វើជាអ្នកនាំសាររបស់ព្រះ នឹងធ្វើកិច្ចការបន្តពីម៉ូសេគឺនាំពួកអ៊ីស្រាអែលេដែលជារាស្រ្តរបស់ព្រះចូល ទៅក្នុងទឹកដីសន្យា។

  
​​ ពេលចូលទៅដល់ទឹកដីសន្យារូចហើយ នោះគ្រប់ទីកន្លែងដែលគាត់នឹង អ៊ីស្រាអែលចូលទៅ នោះពួកគេអាចនឹងធ្វើអ្វីបានគ្រប់ទាំងអស់នៅលើទឹកដីនោះ ព្រះអង្គសូមតែមួយពី យ៉ូស្វេគឺជាការស្តាប់តាមទ្រង់ គឺឲ្យមានសកម្មភាពក្នុងការឆ្លងទន្លេយ័រដាន់ ដើម្បីចូលទៅក្នុងទឹកដីដែល ព្រះសន្យានឹងឲ្យដល់រាស្រ្តរបស់ព្រះអង្គ តាមការសន្យាតាំងពីដើមក ជាមួយនឹងព្ធយុកោគេ។    ទ្រង់បាន សន្យាថានឹងឲ្យយ៉ូស្វេមានអំណាចគ្មាននរណាអាចយកឈ្នះគាត់បានឡើយ។  តែទន្ទឹមនឹងឲ្យគាត់ឈ្នះ រាល់សត្រូវ នោះព្រះជាម្ចាស់មិនត្រូវឲ្យគាត់ទន់ជ្រាយឡើយ តែគឺត្រូវតែរឹងមាំហើយមានចិត្តក្លាហាន មិនត្រូវឲ្យគាត់ភ្លេចនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលដំណើរ ឬជីវិតរបស់គាត់ឡើយ។  តែត្រូវស្តាប់ នឹងធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយ គឺឲ្យគាត់បានខ្ជាប់ខ្ជួនជា មួយនឹងក្រឹត្យ នឹងសេចក្តីបង្គាប់របស់ព្រះ កុំឲ្យមានការងាករេទៅណាឡើយ។

       សំនូរស្នូលៈ  ហេតុអ្វីបានជាពួកអ៊ីស្រាអែលចាំបាច់ត្រូវការអ្នកនាំគេចូលក្នុងទឹកដីសន្យា? តើលោក យ៉ូស្វេគាតឆ្លើយតបយ៉ាងដូចម្តេចចំពោះការត្រាស់ឲ្យធ្វើបេសកកម្មនោះ?








       រចនាសម្ព័ន្ធ

I.          ព្រះឲ្យយ៉ូស្វេនាំអ៊ីស្រាអែលឆ្លងចូលទឹកដីសន្យា (១:-៥)
II.         ព្រះផ្តល់ទំនុកចិត្តឲ្យដល់យ៉ូស្វេក្នុងពេលបំពេញបេសកកម្ម (១:-៩)
III.        ការត្រៀមខ្លួនចូលទឹកដីសន្យា (១:១០-១១)

ចំនុចកាត់ស្រាយ

      I.ព្រះឲ្យយ៉ូស្វេនាំអ៊ីស្រាអែលឆ្លងចូលទឹកដីសន្យា (១:-៥)


មុនដែលខ្ញុំចូលដល់សេចក្តីបង្រៀនរបស់ខ្ញុំ ខ្ញុំចង់ប្រាប់អំពីពត៌មានខ្លះអំពីកណ្ឌយ៉ូស្វេ ក៏ដូចជាលោក យ៉ូស្វេផ្ទាល តើមានវាដំណើររឿងយ៉ាងដូចម្តេចដែលយើងនឹងធ្វើការចាប់អារម្មណ៍ នឹងយកចិត្តទុកដាក់ជា មួយគ្នាដូចតទៅ៖

ព្រះគម្ពីរយ៉ូស្វេគឺជាកណ្ឌមួយដែលស្ថិតនៅក្នុងការចាប់ផ្តើមនៃកណ្ឌប្រវត្តិសាស្រ្ត ដែលមានសរុប ចំនួន១២កណ្ឌ។ ហើយកណ្ឌនៅបានរៀបរាប់ដោយផ្តោតយ៉ាងសំខាន់ទៅលើជ័យជំនះរបស់អ៊ីស្រាអែល ដែលដឹងនាំដោយលោកយ៉ូស្វេ ក្នុងការវាយដណ្តើមយកទឹកដីកាណាន ដែលជាទឹកដីដែលព្រះជាម្ចាស់ បានសន្យានឹងឲ្យដល់ពួកកូនចៅអ៊ីស្រាអែល ហើយនឹងបានរៀបរាបអំពីការបែងចែកទឹកដីរវាងកុលសម្ព័ន្ធ នីមួយៗនៃជនជាតិអ៊ីស្រាអែល។ ព្រះបានសន្យានឹងឲ្យទឹកដីកាណានជាកម្មសិទ្ធដល់ពួកអ៊ីស្រាអែល គឺតាំងពីសម័យលោកអ័ប្រាហាំមកម្លេះ(លោក. ១៣:១៤-១៧) ប៉ុន្តែទឹកដីនោះមិនមែនពួកគេត្រូវបានភ្លាមៗ នោះទេ តែត្រូវឲ្យពួកគេរងចាំជាច្រើនរយឆ្នាំ ទំរាំដល់ពេលដែលប្រជាជាតិអ៊ីស្រាអែលបានក្លាយទៅជាប្រ ជាជាតិដ៏ធំ ដែលមានសមត្ថភាពដណ្តើមយកបាន។


 ក្នុងដំណើរនៃការដើរចូលទៅវាយដំណើមយកទឹកដី កាណាន ពួកអ៊ីស្រាអែលមានបញ្ហាមួយធ្វើឲ្យគេមិនបន្ត គឺពួកគេភ័យខ្លាចដល់សាសន៍កាណាចដែលធំៗ  ហើយគេបានប៉ះបោរជាមួយនឹងព្រះ ហើយបដិសេធដោយមិនជឿលើព្រះជាម្ចាស់ ក៏មិនជំរុលចូលទៅក្នុង ទឹកដីកាណានទៅដែរ ដូច្នេះដោយសារការមិនទុកចិត្តលើព្រះ នោះព្រះអង្គបានឲ្យគេជួបនូវបញ្ហាបន្តទៀត គឺទ្រង់ដាក់ទណ្ឌកម្មពួកគេដោយគេនៅក្នុងវាលរហោស្ថានរហូតដល់ពួកមនុស្សជំនាន់ក្រោយពេញវ័យ ហើយជំនាន់មុនស្លាប់អស់ (យ៉ូស្វេនឹងកាលែបមិនស្លាប់ទេ) (ជន. ១៤:២៨-៣៥)។  កូនចៅក្រោយបានធំ ឡើង នោះពួកគេបានរៀបចូលទឹកដីដែលព្រះបានសន្យា គឺពួកគេបានបោះជំរុះនៅក្បែរមាត់ទន្លេយ័រដាន់ គឺទល់មុននឹងតំបន់យេរីខូរ (ជន. ២២: ១)  ហើយរហូតដល់ម៉ូសេបានស្លាប់(ចោទិ.៤៣:-៥) នោះព្រះ ជាម្ចាស់ក៏បានតែងតាំងឲ្យយ៉ូស្វេធ្លាប់ជាអ្នកជំនួយការដ៏សំខាន់របស់លោកម៉ូសេ ដែលធ្លាប់តែធ្វើការជា មួយគ្នាតែពីរនាក់ ក្នុងពេលដែលលោកម៉ូសេឡើងទៅកាន់កំពូលភ្នំស៊ីណៃ ហើយគាត់បានមើលស្ថាន ការណ៍ក្នុងកាលដែលម៉ូសេឡើងទៅជួបនឹងព្រះជាម្ចាស់ (និក្ខ ២៤:១៣) ហើយ ប្តាំប់ពីម៉ូសេបានស្លាប់នោះ ព្រះហៅយ៉ូស្វេដើម្បីនឹងដឹងនាំរាស្ត្ររបស់ព្រះអង្គបន្ត (ចោទិ.៣៤:; យ៉ូស . :-២)។  ដូច្នេះយើងនឹង មើលជាមួយគ្នានៅក្នុងសាច់រឿងនៅក្នុងព្រះគម្ពីរយ៉ូស្វេនេះទាំងអស់គ្នា។

នៅក្នុងយ៉ូស្វេ១:-២ ប្រាប់ថា នៅពេលដែលព្រះម៉ូសេបានស្លាប់ នោះព្រះជាម្ចាស់បានមានព្រះបន្ទូល នឹងយ៉ូស្វេ  ព្រះអង្គចង់ប្រើលោកយ៉ូស្វេដែលជាអ្នកជំនិតរបស់អ្នកបំរើរបស់ព្រះអង្គគឺម៉ូសេ ដើម្បីប្រើយ៉ូស្វេ ឲ្យនាំអ៊ីស្រាអែលជំនាន់ថ្មីចូលវាយយកទឹកដីសន្យា ព្រះជាម្ចាស់បាបបញ្ជាយ៉ាងមឺងមាត់នឹងច្បាល់លាស់ ចំពោះលោកយ៉ូស្វេ គឺគាត់ត្រូវតែជាដឹងនាំក្នុងការទៅដណ្តើមយកទឹកដីកាណាន ដើម្បីឲ្យបានចូលទៅរស់ នៅក្នុងទឹកដីនោះឲ្យបាន។

 ប្រសិនបើយើងមើលពីអ៊ិស្រាអែលជំនាន់នោះ ពួកគេគឺជាមនុស្សដែលទើបតែ ពេញវ័យ ប្រហែលជាពួកគេមានកំលាំងខ្លាំង ព្រោះពេលនោះពួកគេប្រហែលជាអាយុ១៨ ១៩ ឬ ២០ឆ្នាំ គឺពេញកំលាំង ប៉ុន្តែទោះបីគេមានកំលាំង តែពេលនោះប្រហែលជាពួកគេមិនមានបទពិសោធធ្វើសង្រ្គាម ទេ ព្រោះពួកគេទើបតែធំ។ ប៉ុន្តែយើងឃើញថានៅក្នុងខនេះព្រះជាម្ចាស់មិនបានប្រើអ៊ីស្រាអែលឡើយ តែព្រះអង្គប្រើយ៉ូស្វេ ព្រោះទ្រង់ដឹងថាគាត់ជាមនុស្សចាស់ ហើយក៏មានបទពិសោធច្រើនខាងសង្រ្គាម ផងដែរ  គឺភាគច្រើនគាត់មិនដែលធ្វើសង្រ្គាមចាញនឹងសត្រូវឡើយ គាត់ក៏មានសមត្ថភាពគ្រប់គ្រាន់ដែល​ត្រង់យល់ថា គាត់អាចធ្វើជាអ្នកដឹងនាំបាន ព្រោះកាលពីមុនដែលគាត់ធ្វើសង្រ្គាមជាមួយនឹងអាម៉ាឡែក នោះគាត់ចេះរបៀបក្នុងការរៀបចំកងទ័ពដើម្បីទប់ទល់នឹងសត្រូវរហូតបានជ័យជំនះ (និក្ខ ១៧:-១៦)។ តាមពិតទ្រងដឹងថាអ៊ីស្រាអែលពួកគេមិនអាចដណ្តើមយកបានទឹកដីសន្យានោះបានទេ ប្រសិនជាមិនមាន អ្នកដឹងនាំគេ បើឲ្យគេទៅតែគេ នោះប្រហែលជារត់ប៉ះជើងដូចជាមនុស្សជំនាន់មុនដែលព្រោះតែក្លាច ជនជាតិកាណាចមាឌធំៗ។

 តែព្រះមានបន្ទូលបង្គាប់ដល់តែយ៉ូស្វេប៉ុណ្ណោះ នៅពេលនោះយើងឃើញថា ដូចជាអត់មាននរណាផ្សេងទៀតទេ ដែលជួយដល់យ៉ូស្វេ គាត់ហាកដូចជានៅតែម្នាក់ឯង កាលពីមុនមាន ម៉ូសេ តែឥឡូវម្នាក់ឯង ប្រហែលជាគាត់មានការភ័យខ្លាចខ្លះដែរតាមអ្វីដែលយើងបានអាចមើល ព្រោះ នៅក្នុងខ៥ ព្រះជាម្ចាស់បានធានាដើម្បីប្រាប់ដល់យ៉ូស្វេថា ព្រះអង្គនឹងគង់ជាមួយ  មិនបាច់បារម្ភឡើយ ទីកន្លែងណាដែលអ៊ីស្រាអែលទៅដល់ នោះគេនឹងបានកាន់គាប់ទឹកដីនោះជាកម្មសិទ្ធរបស់គេ។ អ្វីដែល សំខាន់គឺព្រះអង្គចង់ឲ្យយ៉ូស្វេគ្រាន់តែធ្វើតាមព្រះអង្គ នឹងដឹកនំាអ៊ីស្រាអែលក្នុងការចូលទៅវាយយកទឹកដី កាណាន សំរាប់ជ័យជំនះ គឺព្រះអង្គនឹងជួយគាត់ ជួយដល់កំឡាំងអ៊ីស្រាអែល មិនមានអ្នកណា ឬសាសន៍ ណាអាចយកឈ្នះលើពួកអ៊ីស្រាអែលបានឡើយ។  សូមឲ្យគាត់ទៅ ដោយមិនភ័យខ្លាចថាសាសន៍ កាណានធំឬក៏តូចនោះទេ ព្រះអង្គនឹងជួយឲ្យឈ្នះ ចូលទៅស្នាក់នៅទីនោះដោយសុខសាន្តចុះ។


   នៅពេលដែលព្រះជាម្ចាស់ត្រាស់ហៅដល់ម៉ូសេដំបូង ដើម្បីឲ្យគាត់ទៅរំដោះអ៊ីស្រាអែលពីអេស៊ីព្ទ ហើយពេលដែលម៉ូសេបដិសេធមិនព្រមទៅ  នឹងគាត់ខ្លាចថាអ៊ិស្រាអែលគេមិនស្តាប់តាមគាត់ នោះព្រះ អង្គក៏បានធានាដល់ម៉ូសេដូចគ្នានឹងការធានានឹងលោកយ៉ូស្វេនេះដែរ ព្រះអង្គថា ទ្រង់នឹងគង់នៅជាមួយ កុំឲ្យបារម្ភនិយាយអ្វីនោះឡើយ កុំខ្លាចថាអ៊ីស្រាអែលគេមិនជឿ គ្រាន់តែនិយាយតាមព្រះអង្គទៅ បានហើយ គេជឿនឹងហើយ ទោះបីឯគ្មានវោហា ឬដូចជានៅក្មេងក៏មិនបាច់បារម្ភដែរ  ( និក្ខ.:១០-១៥ ៤:-, ១០)។

  មួយវិញទៀតយើងជាមើលឃើញពីគំរូរបស់ដាវីឌនៅពេលដែលគាត់ធ្វើសង្គ្រាម ជាមួយ នឹងយក្សកូលីយ៉ាត ពេលនោះដាវីឌគាត់ជាមនុស្សតូចមួយនឹង ប៉ុន្តែគាត់អាចយកឈ្នះកូលីយ៉ាតមាឌ ធំដូចយក្សបាន (១សាំ.១៧:៤០-៤៩) នេះមានន័យថា ប្រសិនបើដាវីឌទៅតតាំងជាមួយកូលីយ៉ាតដោយ កំឡាំងគាត់នៅដាវីឌគ្មានផ្លូវនឹងឈ្នះបានឡើយ តែដែលឈ្នះនោះគឺមកពីព្រះវត្តមានរបស់ព្រះនៅជាមួយ គាត់នឹងជួយគាត់តើ។ ដូចគ្នាសំរាប់លោកយ៉ូស្វេក៏ដូច្នោះដែរ គឺគាត់គ្រាន់តែធ្វើតាមព្រះប៉ុណ្ណោះ ទ្រង់ធានាថា មិនបោះបង់ចោលគាត់ឡើយ ហើយទ្រង់នឹងប្រោសឲ្យបានឈ្នះដូចដែលទ្រង់ជួយដល់ ម៉ូសេដែរ (ខ៥)។ ទោះបីសាសន៍កាណានធំយ៉ាងណាក៏ដោយ នោះមិនមែនជាបញ្ហាទេ ដែលបញ្ហាគឺបើ គាត់មិនធ្វើតាមបង្គាប់ព្រះនោះគឺមិនទទួលជោគជ័យឡើយ។ ដូច្នេះគាត់ត្រូវតែនាំអ៊ីស្រាអែលឆ្លងទន្លេយ័រ ដាន់។  ដូច្នេះយើងនឹងមើលជាមួយគ្នាបន្តទៀត តើអ្វីទៀតដែលព្រះចង់ឲ្យយ៉ូស្វេមានក្នុងដំណើរនោះ?

     II.ព្រះផ្តល់ទំនុកចិត្តឲ្យដល់យ៉ូស្វេក្នុងការធ្វើបេសកកម្ម (១:-៩)

ក្នុងនាមជាអ្នកដឹងនាំម្នាក់ ដើម្បីនាំរាស្រ្តរបស់ព្រះចូលទឹកដីដែលព្រះបានសន្យា នោះលោកយ៉ូស្វេត្រូវ ទទួលបានការធានាពីព្រះជាម្ចាស់ ប៉ុន្តែទន្ទឹមនឹងការធានាពីព្រះ នោះសំរាប់លោកយ៉ូស្វេផ្ទាល់ គាត់ក៏ត្រូវ តែមានធ្វើដែលជាភាពមឺងមាត់មួយក្នុងការបំពេញបេសកកកម្មនោះដែរ។ ហើយនៅក្នុងខ ៦ដល់ខ៩នេះ យើងនឹងឃើញអំពីអ្វីដែលព្រះចង់ឲ្យលោកយ៉ូស្វេមាន ក្រៅពីធ្វើតាមបង្គាប់ទ្រង់ដោយយល់ព្រមក្នុងការនាំ រាស្រ្តរបស់ព្រះអង្គចូលក្នុងទឹកដីសន្យា។ មានលក្ខខណ្ឌបីយ៉ាងដែលជួយឲ្យលោកយ៉ូស្វេសំរេចគោលដៅ បាន ទីមួយគឺត្រូវឲ្យគាត់មានចិត្តក្លាហាន (ខ ៦,៩) ក្នុងខ៦ បានព្រះអង្គមានបន្ទូលថា ចូរឲ្យមានកំឡាំង នឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួក ព្ធយុកោគេ ហើយខ៩ ទ្រង់បង្គាប់ថា តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង ” ព្រះអង្គបានលើកទឹកចិត្តដល់យ៉ូស្វេថា កុំខ្លាចឡើយ ក៏កុំស្រយុតចិត្តដែរ ពេលជួបបញ្ហាកុំបារម្ភថាគាត់នៅម្នាក់ឯង ឬតតាំងម្នាក់ឯងឡើយ តែទ្រង់នៅជាមួយមិនទៅណាចោល គាត់ឡើយ។ ព្រោះភាពភ័យខ្លាច នឹងនាំឲ្យយ៉ូស្វេមិនអាចនឹងធ្វើអ្វីបានទេ ភាពភ័យខ្លាចនឹងធ្វើឲ្យគាត់រុញ រាក្នុងការធ្វើបេសកកម្មនោះ ដូច្នេះមិនត្រូវឲ្យខ្លាចទេ តែត្រូវរឹងមាំ ហើយគិតថា គាត់អាចធ្វើបេសកកម្មនោះ បាន។


 នៅពេលដែលព្រះជាម្ចាស់ប្រើលោកយេរេមាដើម្បីនឹងត្រាស់ហៅគាត់ នោះព្រះអង្គមិនត្រឹមតែ ធានាពីការមើលការខុសត្រូវរបស់ព្រះអង្គលើលោកយេរេមាប៉ុណ្ណោះ តែទ្រង់ក៏ឲ្យសិទ្ធដល់លោកក្នុងការ រំលីង រំលំ នឹងដកបំផ្លាញ ហើយសង់វិញផងដែរ គឺមិនមានសត្រូវណាអាចនឹងតតាំងឈ្នះគាត់បានទេ (យេរេ. :-,១៧-១៩)។ ហើយក្នុងករណីលោកយ៉ូស្វេក៏ដូចគ្នា ប្រសិនបើគាត់មានចិត្តរឹងមាំ​ នឹងក្លាហាន នោះមិននរណាអាចវាយកំទេចកងទ័ពអ៊ីស្រាអែលបានទេ។

លក្ខខណ្ឌទីពីរគឺយ៉ូស្វេគាត់ត្រូវស្តាប់តាមអ្វីដែលព្រះបង្គាប់ដល់ព្រះជាម្ចាស់ (ខ៧)  នេះគឺជារបៀប មួយដែលជាទូទៅប្រសិនបើអ្នកបំរើព្រះគេមិនស្តាប់បង្គាប់ដល់ព្រះទេ នោះទោះបីគេធ្វើការងារធំឬក៏តូចក៏ ដោយ ក៏គេមិនអាចនឹងទទួលបានជោគជ័យដែរ។ នៅពេលដែលម៉ូសេបាននាំអ៊ីស្រាអែលឆ្លងកាត់សមុទ្រ ក្រហម ហើយស្តេចផារ៉ោនដេញពីក្រោយ ពេលនោះប្រសិនបើគាត់មិនស្តាប់បង្គាប់ដល់ព្រះ ដើម្បីនឹង លើដំបងឲ្យទឹកសមុទ្របានមូលចូលគ្នាវិញ ​នោះអ៊ីស្រាអែលក៏មិនអាចគេចផុតពីការសំឡាប់របស់កងទ័យ ស្តេចផារ៉ោនដែរ (និក្ខ. ១៤:១៥-៣១) ព្រះជាម្ចាស់ប្រាប់យ៉ូស្វេថា មិនត្រូវឲ្យគាត់រវល់តែភ័យមើលឆ្វេង មើលស្តាំដើម្បីនឹងរកផ្លូវរត់នៅឡើយ បើមិនដូច្នោះទេ នោះគាត់នឹងចាញ់គេមិនខាន  កុំឲ្យភ្លេចធ្វើតាម ក្រឹត្យវិន័យរបស់ព្រះ។


  ហើយលក្ខខណ្ឌទីបីដើម្បីឲ្យទទួលជ័យជំនះបានគឺ គាត់ត្រូវសញ្ជឹងគិតលើព្រះ បន្ទូលរបស់ព្រះគ្រប់ ជំពូកកុំខាន នឹងទាំងយប់ទាំងថ្ងៃ (ខ៨)។ លក្ខខណ្ឌនេះគឺខ្លាំងជាងលក្ខខណ្ឌទីមួយ នឹងទីពីរ ព្រោះត្រូវ​ សញ្ជឹងគិតលើព្រះបន្ទូលទំាងយប់ទាំងថ្ងៃ គឺមានន័យថា មិនត្រូវឲ្យឃាតពីមាត់ ត្រូវចាំរហូត  ប្រសិនបើមិន ដូច្នោះទេ​ នោះឥតប្រយោជន៍ទេ មិនកើតការឡើយ គាត់មិនទទួលជ័យជំនះឡើយ។ ពិតប្រាកដណាស់ ក្នុងនាមជាអ្នកបំរើព្រះ លោកយ៉ូស្វេផ្ទាល់ត្រូវតែមានភាពអង់អាច នឹងប្រកបដោយប្រាជ្ញា ប្រសិនមិនអង់ អាច នឹងប្រយុទ្ធដោយប្រើគំនិតខ្ពល់ក្នុងការធ្វើសង្រ្គាមទេ នោះពិតប្រាកដគាត់ពិតជាចាញ់សាសន៍ កាណានជាមិនខាន។ ខ្ញុំពីខ្ញុំរៀននៅព្រះគម្ពីរលេវីវិន័យ នៅពេលដែលអ៊ីស្រាអែលគេបានធ្លាក់ក្នុងអំពើ បាប ដើម្បីឲ្យគេអាចនឹងទទួលការអត់ទោសគឺមានលក្ខខណ្ឌមួយ គឺពួកគេត្រូវយកដង្វាយជាចៀម ឬគោ ដែលល្អ ដើម្បីនឹងនាំយកទៅឲ្យសម្តេចសង្ឃ ដើម្បីធ្វើសង្ឃធ្វើពីធីសុំការអត់ទោសពីព្រះជាម្ចាស់(លេវី. :-៣) ។ 


   មួយវិញទៀត សំរាប់សង្គមយើងបច្ចុប្បន្នក៏ដូចគ្នាដែរ ពិសេសសំរាប់ប្រុសៗ មានលក្ខខណ្ឌ មួយដែលត្រូវធ្វើមុននឹងចង់បានប្រពន្ធ គឺត្រូវតែមានការងារធ្វើ ឬក៏មានមុខរបរច្បាស់លាស់ដែលអាចមាន លុយចាយដោយខ្លួនឯង ប្រសិនបើមិនធ្វើដូច្នោះ គឺមិនមានស្រីណាគេស្រលាញ់ទេ ព្រោះគេមនុស្ស គឺត្រូវ ការពឹងបុរសជាប្តីជាជំហរ ប្រសិបយើងជាមនុស្សប្រុសអត់ការងារ អត់លុយឲ្យគេចាយ នោះគេមិន យកទេ។

   ដូច្នេះលក្ខខណ្ឌរបស់លោកយ៉ូស្វេក៏ដូចគ្នា ប្រសិនបើគាត់ចង់ទទួលបានជ័យជំនះក្នុងបេស កកម្មនាំអ៊ីស្រាអែលចូលដល់ទឹកដីកាណានដោយជោគជ័យ នោះគាត់ត្រូវមានលក្ខខណ្ឌ គាត់ត្រូវមានចិត្ត អង់អាចក្លាហាន មិនត្រូវងាកឆ្វេង ងាកស្តាំដើម្បីត្រៀមរត់ដូចយ៉ូណាស់ឡើយ តែត្រូវតែស្តាប់បង្គាប់ព្រះ ហើយក៏ត្រូវតែចាំព្រះបន្ទូលដែលព្រះសន្យាផងដែរ ដើម្បីកុំឲ្យគាត់ភ័យថាព្រះអង្គនឹងឲ្យបានទទួលជោគ ជ័យ សំខាន់គឺត្រូវនឹងចាំលើព្រះបន្ទូលរបស់ព្រះអង្គ គ្រប់ទាំងដំណើររបស់គាត់។  ដូច្នេះយើងនឹងសិក្សា ជាមួយគ្នានៅចំនុចបន្តទៀតក្នុងខ ១០ នឹង១១ ថា តើបន្ទាប់ពីលោកយ៉ូស្វេទទួលបានព្រះបន្ទូលពីព្រះ ជាម្ចាស់ នឹងការធានាអះអាងពីព្រះអង្គថាទ្រង់នឹងការពារថែរក្សា នឹងមិនឲ្យសត្រូវណាមួយអាចឈ្នះ អ៊ីស្រាអែលបានទេ  បន្ទាប់មកទ្រង់ថា សំខាន់ឲ្យគាត់ធ្វើតាមអ្វីដែលទ្រង់ប្រាប់ គឹមានចិត្តកា្ហហាន នឹងកុំ រុញរេ ត្រូវតែតត្រុលទៅមុន កុំថយក្រោយ  តើយ៉ូស្វេគាត់ឆ្លើយតបយ៉ាងដូចម្តេចចំពោះសេចក្តីបង្គាប់នេះ ចំពោះការត្រាស់ហៅនេះ?

    III.ការត្រៀមខ្លួនចូលទឹកដីសន្យា (១:១០-១១)

ខ្ញុំគិតថានៅពេលពេលដែលព្រះជាម្ចាស់ត្រាស់លោកយ៉ូស្វេ គឺវ័យរបស់គាត់ខុសពីពេលដែលព្រះអង្គ ត្រាស់ហៅលោកម៉ូសេ នឹងយេរេមា។ សំរាប់លោកម៉ូសេ នឹងយេរេមា ពេលនោះពួកគេប្រហែលជានៅវ័យ ក្មេង ឬក៏មានវ័យកំឡោះ តែសំរាប់លោកយ៉ូស្វេគាត់មានវ័យចំណាស ព្រោះគាត់ដឹងនាំតាំងពីអ៊ីស្រាអែល ជំនាន់មុន ហើយពួកគេបានស្លាប់អស់ ហើយគាត់បានដឹងនាំជំនាន់ក្រោយទៀត។ ហើយខ្ញុំគិតថា លោក យ៉ូស្វេគាត់មិនសូវមានការភ័យខ្លាចប៉ុន្មានទេ ព្រោះគាត់ធ្លាប់ជួបបទពិសោធធ្វើសង្រ្គាម តែសំរាប់ពេល ដែលព្រះហៅម៉ូសេឲ្យរំដោះអ៊ីស្រាអែល នឹងត្រាស់ហៅព្យាការីយេរេមា នោះពួកគាត់ដូចអត់មានបទ ពិសោធធ្វើសង្រ្គាម ឬក៏ដឹងនាំអ្វីជាក់លាក់ទេ ដូច្នេះបានជាលោកទាំងពីរបដិសេធព្រះដូចគ្នា គឺថាពួកគាត់ អត់មានវោហារ និយាយទេ ម្នាក់សុទ្ធតែថា ខ្លួនឯងនៅក្មេង (និក្ខ .:១០ ; យេរេ.:៦)។ 

    
   ប៉ុន្តែសំរាប់ លោកយ៉ូស្វេវិញគាត់អត់បដិសេធចំពោះការត្រាស់ហៅនោះទេ ដូចនឹងហោរាអេសាយដែរ គាត់ឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះដោយក្លាហាន មិនរុញរាឡើយ (អេសា. :៨)  លោកយ៉ូស្វេបានធ្វើតាម បង្គាប់របស់ព្រះជាម្ចាស់ ដោយយើងនៅក្នុងខ ១០ ដល់១១ នេះថា បន្ទាប់ពីទទួលបញ្ជានោះមក គាត់ក៏​ចាប់ផ្តើមរៀបចំ ហើយណែនាំអ្នកដែលនៅក្រោមបញ្ជាគាត់ឲ្យរៀចចំរបស់របរ ម្ហូបចំណី កន្លេលភួយ នឹង របស់ផ្សេងទៀតដែលអាចប្រើក្នុងការធ្វើដំណើរឆ្លងទន្លេយ័រដាន់នោះ ប្រហែលជាពួកគេត្រូវការត្រៀម របស់របរច្រើន ព្រោះលោកបានទុកពេលឲ្យប្រជារាស្ត្ររៀបខ្លួនឲ្យបានស្រេចដល់ទៅ៣ថ្ងៃឯណោះ។  ប្រហែលជាលោកយ៉ូស្វេត្រូវការរៀបចំកងទ័ព ដើម្បីនឹងហាត់សម ទុកជាមុន ដើម្បីមុននឹងទៅតយុទ្ធជា មួយសាសន៍កាណាន ព្រោះពួកកាណានគេមិនមែន កំឡាំងខ្សោយទេ ដោយសារតែពួកគេមានមាឌធំៗ (ជន. ១៣:៣២-៣៣)។


  ប្រសិនបើសមរយះពេលបីថ្ងៃនៅតិចផង មិនគ្រប់គ្រាន់ទេ​ តែលោកយ៉ូស្វេមិន ចំណាយពេលយូរទេ ធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីចង់ទៅរស់នៅក្នុងទឹកដីដែលព្រះសន្យានោះ ប្រហែលជាគាត់ក៏ចង់ដឹងផងដែរថា វាមានសណ្ឋានបែបណា ហេតុអ្វីបានជាព្រះជាម្ចាស់សន្យាឲ្យ អ៊ីស្រាអែល ហើយការសន្យានោះមិនមែនជិតទេ គឺតាំងពីសម័យអ័ប្រាំហាម្លេះ  ព្រោះអង្គសន្យាឲ្យគាត់ មានប្រជាជាតិយ៉ាងធំ ហើយឲ្យមករស់នៅទឹកដីដែលទ្រង់ផ្តល់ឲ្យនោះឯង។
  
 ដូច្នេះយើងឃើញថា លោក យ៉ូស្វេគាត់បានស្តាប់បង្គាប់តាមព្រះជាម្ចាស់ក្នុងការនាំរាស្រ្តរបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែលចូលទឹកដី សន្យា ជាទឹកដីកាណាន ដោយមិនមានប្រកែកក្នុងការបំពេញបេសកកម្មនោះឡើយ។ ព្រះអង្គមិនឲ្យ អ៊ីស្រាអែលចូលតែពួកគេឡើយ ព្រោះពួកមនុស្សជំនាន់មុនគេមានបទពិសោធធ្លាប់រត់ចោលជួរ ដោយ ខ្លាចសាសន៍កាណាចមានមាឌធំៗ ដូច្នេះពេលនេះព្រះអង្គឲ្យមានអ្នកកា្លហានដើម្បីជាជំហរសំរាប់នាំគេ កុំឲ្យគេរត់ចោលជួរដូចឪពុក ជីតាគេពីមុនទៀត។ ហើយនៅក្នុងខ ១២នេះ ពួកគេបានត្រៀមខ្លួនក្នុងការ ចូលទឹកដីសន្យាក្រោមការដឹងនាំរបស់លោកយ៉ូស្វែ ហើយលោកយ៉ូស្វេដឹងនាំក្រោមការជួយជ្រុះជ្រែងពី ព្រះជាម្ចាស់។

សរុបសេចក្តី

សរុបមកយើងឃើញថា ដើម្បីឲ្យលោកយ៉ូស្វេអាចសំរេចគោលបំណងក្នុងបេសកកម្មនៃការត្រាស់ហៅ បរស់ព្រះ ដើម្បីនាំប្រជារាស្រ្តរបស់ព្រះអង្គក្នុងការចូលទឹកដីសន្យាបាន គឺលោកយ៉ូស្វេត្រូវតែមានចំនុច មួយចំនួន ដើម្បីឲ្យគាត់អាចនឹងមានចិត្ត នៅក្នុងការនាំ ទីមួយគឺលោកយ៉ូស្វេត្រូវតែ មានចិត្តក្ហាហាន អង់ អាច មិនត្រូវមានការព្រួយបារម្ភចំពោះហេតុការណ៍ដែលនឹងកើតឡើងខាងមុខ ក៏មិនត្រូវរុញរាលើបញ្ហា ដែលនឹងកើតផងដែរ។ អ៊ីស្រាអែលពួកគេមិនអាចចូលទៅរស់នៅក្នុងទឹកដីសន្យាដោយខ្លួនឯងបានឡើយ ប្រសិនគ្មានអ្នកដឹងនាំ ព្រោះនៅក្នុងគំនិតរបស់ពួកគេខ្លាចការសំឡាប់របស់សាសន៍កាណាច ព្រោះគេ មានមាឌធំៗ អ៊ីស្រាអែលគេខ្លាចមាឌជនជាតិអាណាក់ (គេរស់នៅទឹកដីកាណាន) ជាជាងខ្លាចព្រះទៅ ទៀត គេភ្លេចគិតថា ព្រះចាំជួយគេ គេគិតថាគេទៅតយុនោះគឺដោយកំឡាំងពួកគេ។ ដូច្នេះព្រះអង្គត្រូវប្រើ យ៉ូស្វេ ព្រោះម៉ូសេអ្នកបំរើទ្រង់បានស្លាប់ តែដើម្បីឲ្យគាត់រឹងមាំបាន គឺយ៉ូស្វេត្រូវតែជឿជាក់ថា ខ្លួនគាត់ អាចធ្វើបាន ហើយមិនភ័យខ្លាច ត្រូវមានចិត្តក្លាហាន។

  លក្ខខណ្ឌទីពីរដើម្បីឲ្យយ៉ូស្វេអាចសំរេចគោលបំ ណងបាន គឺត្រូវស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ ទោះបីគាត់ធ្លាប់មានបទពិសោធធ្វើសង្រ្គាមមែន តែបើគាត់ មិនស្តាប់បង្គាប់តាមព្រះទេ នោះគាត់នឹងបរាជ័យ ធ្វើគឺត្រូវតែធ្វើ តែក្នុងពេលធ្វើគឺត្រូវស្តាប់ព្រះអង្គជាមុន ប្រសិនបើព្រះមិនឲ្យធ្វើកុំធ្វើ ប្រសិនបើព្រះមិនឲ្យចូលទៅ កុំចូលទៅប្រយ័ត្នត្រូវសាសន៍កាណានគេ សំឡាប់ស្លាប់អស់។ ហើយកុំរវល់តែភ័យខ្លាច តែត្រូវស្តាប់បង្គាប់ថាព្រះឲ្យធ្វើអ្វីទ្រង់នឹងជួយ។  ទោះបីព្រះ ថាទ្រងនឹងជួយមែនតែបើគាត់មិនស្តាប់បង្គាប់ដល់ព្រះបន្ទូលរបស់ព្រះអង្គ នោះព្រះបន្ទូលក៏ក្លាយទៅ ជាឥតន័យសំរាប់គាត់ ហើយគាត់នឹងបរាជ័យក្នុងដំណើរនៃការចូលទឹកដីនោះ។

   មួយវិញទៀត​លក្ខខណ្ឌ ទីបី គឺ ត្រូវឲ្យគាត់សញ្ចឹងគិតលើព្រះបន្ទូលរបស់ព្រះអង្គ មានន័យថា ត្រូវនឹកចាំពីព្រះបន្ទូលសន្យារបស់ ព្រះ មិនត្រូវឲ្យគាត់ភ្លេចឡើយ​ តែត្រូវយកព្រះបន្ទូលនោះជាប់ក្នុងមាត់ ដូចជាទន្ទិញចាំរិលមាត់ មិនភ្លេច ប្រសិនបើមិនដូច្នេះ តែភ្លេច ហើយមិននឹកចាំទេ នោះពេលសត្រូវមកដល់ គេមាឌធំ គេមានចំនួនច្រើន  នោះគាត់នឹងភ័យ នឹងគ្មានសង្ឃឹមថាឈ្នះឡើយ តែបើគាត់នឹកចាំវិញនោះនឹងនាំឲ្យគាត់មានសេចក្តី សង្ឃឹម ហើយសេចក្តីសង្ឃឹមនោះនឹងនាំឲ្យគាត់ទទួលបានភាពជោគជ័យ ក្នុងការនាំប្រជារាស្រ្តរបស់ព្រះ អង្គចួលទៅក្នុងទឹកដីដែលព្រះអង្គបានសន្យានឹងព្ធយុកោគេនោះ។

ទេវ​សាស្ត្រ

        ព្រះជាម្ចាស់ទ្រង់តែងតែស្រលាញ់ដែលរាស្រ្តរបស់ទ្រង់ ទោះបីគេមិនស្តាប់បង្គាប់ក៏ដោយតែទ្រង់ នៅតែអោបក្រសោបគេ ផ្តល់សេចក្តីសង្ឃឹមដល់គេ តួយ៉ាងទ្រង់ក៏នៅតែឲ្យគេបានចូលក្នុងទឹកដីដែល ទ្រង់សន្យាតាំងពីដើមនឹងព្ធយុកោគេ សេចក្តីស្មោះត្រង់របស់ទ្រង់ចំពោះប្រជារាស្ត្រព្រះអង្គមិនដែលប្រែ ប្រួល (ម៉ាឡា.:៦)។  នៅពេលដែលព្រះអង្គប្រើនរណាម្នាកដើម្បីធ្វើការថ្វាយព្រះអង្គ នោះទ្រង់មិនដែល ទុកគេចោលឲ្យគេធ្វើម្នាក់ឯង ដោយកំឡាំងគេនោះទេ គឺទ្រង់តែងតែជួយគេ នឹងផ្តល់កំឡាំងដល់គេជានិច្ច (ទំនុក ២៩:១១ ; ៨៩:២១) ទ្រង់មិនដែលបោះបង់ចោលរាស្រ្តទ្រង់ឡើយ (យ៉ូស.:; ទំនុក. ៣៩:២៨)។ ហើយអ្នកដែលពឹងជ្រកនឹងព្រះអង្គនោះទ្រង់នឹងផ្តល់នៅកន្លែងដែលស្រស់ស្អាតសំរាប់គេ(ទំនុក២៣:-៦) ហើយព្រះអង្គនឹងឲ្យពរនឹងដាក់បណ្តាសារដល់អ្នកដស្តាប់បង្គាប នឹងមិនស្តាបបង្គាប់(ចោទិ ៣១: ១៥-១៨ )

  ចំពោះព្រះយេស៊ូវវិញ ទ្រង់បានសន្យាជាមួយនឹងមនុស្សបាបថា ប្រសិនបើគេដើរតាមព្រះអង្គ គោរពតាមផ្លូវរបសព្រះ នោះទ្រង់សន្យានឹងគេថា គេនឹងបាបទទួលសេចក្តីសង្គ្រោះ ហើយនគរស្ថានសួគ៌ គឺជាទឹកដីដែលព្រះអង្គសន្យានឹងឲ្យដល់ពួកគេ មិនមែនទឹកដី​កាណានតែជាស្ថានសួគ៌ទុកជាមរដកវិញ (កូល. :២៤; ម៉ាថ. ១៩:២៩; លូក. ២៣:៣៩-៤៣)។ ព្រះអង្គជាព្រះដែលតែងតែចំរើនកំឡាំងដលអ្នក ដែលត្រូវការជំនួយ (ភីលីព ៤:១៣)។ ហើយមិនតែប៉ុណ្ណោះព្រះយេស៊ូវ ទ្រង់ក៏អាចនឹងជួយដល់អ្នកដែល ធ្វើបេសកកម្ម ក៏ដូចជាពួកជំនុំ ពួកគេអាចយកឈ្នះនៅសត្រូវខាងឯវិញ្ញាណផងដែរ​ដោយពឹងលើព្រះ បន្ទូលរបស់ព្រះអង្គជា អាវុធសំរាប់ធ្វើសឹកនោះ(អេភេសូ ៦:១០-១៨)។

  ឯមនុស្សគេតែងតែខ្សោយ ពេលជាច្រើនគេមិនស្តាប់បង្គាប់ទ្រង់ឡើយ គេតែងតេមានការភ័យខ្លាច នៅពេលដែលព្រះអ្នកប្រើគេដើម្បីនឹងនាំដំណឹងល្អទៅដល់អ្នកផ្សេងទៀត ពិសេសគេភ័យខ្លាចក្នុងការ ដែលអ្នកផ្សេងបៀតបៀន ហើយការជួនកាលគេទុកសេចក្តីភ័យខ្លាចនោះសំខាន់ជាការទុកចិត្តលើព្រះ ទៅទៀត។ គេទុកសេចក្តីភ័យខ្លាច ខ្លាំងជាការយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ។

    ពេលខ្លះគេធ្វើអ្វីៗដែលមិនទុកចិត្តលើព្រះគម្ពីរ ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ គេគិតថាព្រះបន្ទូល ខុស ហើយគំនិតគេត្រឹមត្រូវជាងព្រះបន្ទូល។ មនុស្សគេចូលចិត្តមើលឧបសគ្គសំខាន់ជាងការធ្វើតាម​ ព្រះបន្ទូលរបស់ព្រះ គេទុកព្រះបន្ទូលព្រះ ហើយព្យាយាមដើរដោយពឹងលើយោបល់ខ្លួនឯង។

ការអនុវត្តន៍
ដូច្នេះក្នុងនាមខ្ញុំ នឹងពួកជំនុំព្រមទាំងបងប្អូនគ្រីស្ទបរិស័ទទាំងអស់ យើងគួរតែបានស្តាប់បង្គាប់ទ្រង់ ហើយសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ហើយដើរក្នុងការទុកចិត្តលើការរៀបចំរបស់ទ្រង់ ដោយ ចងចំាថា គ្រប់កាលៈទេសៈទាំងអស់ព្រះយេស៊ូវទ្រង់គង់នៅជាមួយយើង ចាំជួយយើងនៅគ្រប់ទាំងផ្លូវ របស់យើងដើរ។   ដូច្នេះយើងត្រូវតស៊ូវក្នុងជីវិតនឹងសំលឹងមើលទៅរកសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ នឹងគោលដៅដែលទ្រង់បានសន្យាទុកឲ្យនៅសា្ថនសូគ៌។ នៅពេលដែលយើងត្រូវបានព្រះត្រាស់ហៅដើម្បី នឹងធ្វើបេសកកម្មថ្វាយព្រះអង្គក្នុងការចេញទៅដើម្បីនាំមនុស្ស ពិសេសបងប្អូនអ្នកដែលគេមិនទាន់ជឿ ឲ្យគេមករកសេចក្តីសង្រ្គោះពីព្រះយេស៊ូវ នោះយើងមិនត្រូវមានការរាថយ ឬរត់គេគេចពីការត្រាស់ហៅ​នោះឡើយ តែត្រូវមានការភ្ញាក់ខ្លួនថា ប្រសិនបើយើងមិនចាប់ផ្តើមធ្វើដោយចេញពីភាពភ័យខ្លាចនោះទេ​ នោះយើងគ្មានឱកាស នឹងនាំបងប្អូនយើងដែលគេកំពុងតែរស់នៅក្នុងពិភពនៃសេចក្តីងងឹតក្រោបដោយ អំពើដើម្បីមកស្វែងរកសេចក្តីសង្គ្រោះពីព្រះយេស៊ូវឡើយ។ យើងត្រូវតែចាំថា ប្រសិនបើយើងខំធ្វើតាម ព្រះ នឹងដើរតាមព្រះបន្ទូលរបស់ព្រះអង្គ នោះព្រះអង្គបានសន្យាតាំងពីដើមមកថា ព្រះអង្គមិនដែលបោះ បង់ចោលយើងឡើយ ព្រះអង្គគង់ចាំការពារ នឹងផ្តល់ជាគំនិត នឹងកំឡាំងក្នុងការដែលយើងធ្វើគ្រប់ការ​នោះ។ យ៉ាងណាមិញយើងត្រូវស្តាប់បង្គាប់ មិនត្រូវចាត់ទុកការបៀតបៀន សេចក្តីភ័យខ្លាចក្នុងការ ប្រកាសដំណឹងល្អ ធំជាងការគោតខ្លាចព្រះនោះឡើយ យើងត្រូវកោតខ្លាចព្រះជាអ្វីៗទាំងអស់ ហើយ ធ្វើតាមទ្រង់ មានតែផ្លូវរបស់ព្រះយេស៊ូវតែមួយដែលជួយយើងឲ្យបានឃើញស្ថានសួគ៌។


v  ឯកសារពិគ្រោះ

·         ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពិរ កណ្ឌ យ៉ូស្វេ ដល់ នាងអេសធើរ
·         ព្រះគម្ពីរសំរាប់សិក្សា សញ្ញាចាស់ នឹងសញ្ញាថ្មី
·         វចនានុក្រមព្រះគម្ពីរ
·         កម្មវិធី Khmerbibleprogram

0 Comments

Type and hit Enter to search

Close