Breaking News

ការលះបង់របស់អ្នកដឹកនាំ កិច្ចការ ២១:៨-១៤



I.          សេចក្ដីផ្ដើម
មានលោកមេទ័ពម្នាក់ចេញច្បាំង ហើយគាត់បានទទួលបរាជ័យចំពោះចម្បាំងរបស់គាត់ ដោយព្រោះសត្រូវគិតតែខំម្រុកសំដៅមករកគាត់គ្រប់ទិសទី នៅពេលដែលសត្រូវព័ន្ធគាត់
និងកូនចៅរបស់គាត់។ សត្រូវរបស់គាត់បាននិយាយថាបើមេទ័ពសម្លាប់ខ្លួន នោះគេនិងដោះកូនចៅរបស់គាត់ទាំងអស់ ហើយដើម្បីជួយកូនចៅទាំងអស់លោកមេទ័ពក៏សម្លាប់ខ្លនបាត់ទៅ។ ហើយកិច្ចការ ២១:-១៤ ក៏បាននិយាយដូចគ្នាទាក់ទងនិងការលះរបស់អ្នកដឹកនាំ។
សំណូរស្នូលៈ តើអ្នកដឹកនាំត្រៀមខ្លួនលះបង់ដល់កំរិតណាសំរាប់ការងារបំរើព្រះ?






សង្ខេបបទគម្ពីរៈ កិច្ចការ ២១:-១៤នេះ លោកសាវកប៉ុលត្រូវបានហោរាអ័ក្ដាបុសទាំយពីគ្រោះថ្នាក់របស់លោកនឹងត្រូវមក ហើយនិងត្រូវគេធ្វើបាបជាខ្លាំងត្រូវគេចាប់ចងបើគាត់ទៅយេរ៉ូសាឡឹម តែលោកប៉ុលចង់បញ្ចាក់ថាទោះត្រូវស្លាប់ទៀតក៏គាត់ព្រមដែរ ក្នុងការបំរើព្រះជាម្ចាស់។

II.         តួសេចក្ដី
១. ការត្រៀមខ្លួនអោយគេចាប់ចង (៨-១១)
Ø  ដំណើរនៃការផ្សាយដំណឹងល្អរបស់ប៉ុល (ខ៨)
Ø  ហោរាទាយពីការចាប់ចង (ខ៩-១១)
                   ឧទាហរណ៍ៈ មានកូនលលកមួយព្រានព្រៃចាប់បាន ហើយដាក់ក្នុងអន្ទាក់ទ្រុយ មួយ នៅពេលដែលមេវាឃើញក៏ហើរទៅក្បែដើម្បីជួយកូន ទោះបីជាដឹងថាទ្រុងនោះជាអន្ទាក់សំរាប់ចាប់ខ្លួនក៏ដោយ។
២. ត្រៀមខ្លួនសំរាប់ស្លាប់ (១២-១៤)
Ø  ការមិនស្ដាប់ពាក្យឃាត់ (ខ១២)
Ø  ការមិនខ្លាចសេចក្ដីស្លាប់ (ខ១៣-១៤)
                   ឧទាហរណ៍ៈ មានបេសកជនមា្នក់គាត់ទៅផ្សាយដំណឹងល្អដល់ រដ្ឋអ៊ីស្លាម (IsIs) គាត់បាននិយាយថាទោះគាត់ត្រូវគេសម្លាប់ក៏ដោយ ក៏គាត់ចង់ចែកដំណឹងល្អពីព្រះដ៏ពិតដែរ អោយពួកគេឭដែរ។
III.        សេចក្ដីបញ្ចប់
                 សរុបមកៈ អ្នកដឹកនាំដ៏ល្អគឺលះបង់គ្រប់យ៉ាង ទោះទាំងដឹងថាត្រូវបាត់បង់ជីវិតផង ដើម្បី ការងាព្រះអង្គ ហើយមិនស្ដាយអ្វីទាំងអស់ ពីព្រោះគាត់ដឹងថាព្រះជាម្ចាស់ទ្រង់មានគ្រោងការច្បាស់ លាស់សំរាប់ការងាររបស់ព្រះអង្គ។
               ទេវសាស្ត្រ :ព្រះជាម្ចាស់ទ្រង់ជាព្រះដែលមានចរិតលក្ខណៈលះបង់ ហើយព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាគំរូនៃអង្គដែលលះបង់ផងដែរ ព្រះអង្គទ្រង់សុខចិត្តលះបង់នគរស្ថានសួគ៌   លះចោលភាពឧត្តដ្គឧត្តង្គដ៏ប្រសើថ្លៃថ្លាមកប្រសូត្រជាមនុស្សដើម្បីបំរើមនុស្សទាំងអស់ (ភីលីព២:)
            មនស្សៈ មនុស្សមានភាពអាត្មានិយម គិតតែពីទ្រព្យសម្បត្តិ ភាពសុខសាន្ត  គឺគេគិតតែផលប្រយោជន៍ខ្លួនឯង គឺមិនមានការលះបង់សំរាប់អ្នកដទៃនោះឡើយ។
          ការអនុវត្តន៍ៈ ចំពោះយើងជាគ្រីស្ទានយើងត្រូវលះបង់អ្វីដែលយើងមាន ដើម្បីអោយព័ន្ធកិច្ច ព្រះអង្គបានរីកចំរើន ទោះពេលវេលា ឬ ដង្វាយក្ដីត្រូវមានចំណែកជំនួយដល់ព័ន្ធកិច្ចទ្រង់។

0 Comments

Type and hit Enter to search

Close