I.
សេចក្ដីផ្ដើម
មានបុរសម្នាក់នៅពេលដែលគាត់បានជឿព្រះយេស៊ូវ
គាត់រងទុក្ខលំបាកជាខ្លាំងពីការបៀត បៀនរបស់សង្គមជុំវិញ
តែគាត់មិនបានបោះបង់សេចក្ដីជំនឿគាត់ឡើយ ហើយគាត់នៅតែបំរើព្រះ
ជានិច្ច
គាត់បានធ្វើដំណើរតាមខេត្តឆ្ងាយៗ ដើម្បីប្រកាសដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ។
ដូចគ្នាដែលលោកប៉ុលពេលគាត់បានប្រែចិត្តជឿដល់ព្រះយេស៊ូវគ្រីស្ទ
ហើយគាត់មានការបំរើយ៉ាងសកម្ម។
សំណួរស្នូលៈ តើការប្រែចិត្តនិងការបំរើដ៏ពិតមានលក្ខណៈយ៉ាងដូចម្ដេច?
សង្ខេបបទគម្ពីរៈ កិច្ចការ៩:២០-២៥ លោកសុលនៅពេលដែលបានប្រែចិត្តគាត់
បានប្រកាសដំណឹង ល្អពីព្រះយេស៊ូវយ៉ាងឆេះឆួល តែពួកសាសន៍យូដារកវិធីសម្លាប់គាត់តែគាត់រត់រួច។
II.
ការតាត់ស្រាយ
១.
សកម្មភាពជីវិត (២០-២២)
Ø ការបំរើព្រះ
(២០)
Ø ការជឿជាក់ក្នុងជំនឿ
(២១-២២)
ឧទាហរណ៍ៈ
យុវនារីម្នាក់នៅពេលដែលលងទឹក ហើយបានគេជួយសង្រ្គោះទាន់ពេល នោះពេលមកដល់ផ្ទះ ឪពុកគាត់បានហាមកុំឲ្យទៅលេងទឹក
នោះគាត់ក៏ឈប់ទៅរហូត។
២. មានជំនឿបន្តទៅមុខជានិច្ច(២២-២៥)
Ø
មិនធ្លាក់ទឹកចិត្តក្នុងការរងទុក្ខ
(២២-២៣)
Ø
រួមរួមជាមួយពួកអ្នកជឿ
(២៤-២៥)
ឧទាហរណ៍ៈ បុរសម្នាក់បានរត់ប្រណាំងជាមួយក្រុមមនុស្សជាច្រើន
ដល់ពាក់កណ្ដាលផ្លូវគាត់ហត់អស់កំលាំង តែគាត់នៅតែជឿលើខ្លួនឯងថានិងរត់
ដល់កងព័ន្ធជាមិនខាន់។
III.
សេចក្ដីបញ្ចាប់
សរុបសេចក្ដីៈ
ការប្រែចិត្តដ៏ពិតមានប្រាកដ គឺជាបង្ហាញសកម្មភាពនៃជីវិតស្មោះត្រង់ជាមួយព្រះគ្រីស្ទ
ហើយមានសេចក្ដីជំនឿឥតកែប្រែជារៀរហូត ទោះមានបញ្ហាជាច្រើនចូលមកក្នុងជីវិតក៏ដោយ
តែនៅតែធ្វើជាទីបន្ទាល់ដ៏ល្អជានិច្ច។
ទេវសាស្ត្រៈ ព្រះជាម្ចាស់ទ្រង់ជាព្រះមានចរិតលក្ខណៈបំរើដោយស្មោះត្រង់
ហើយព្រះយេស៊ូវគ្រីស្ទទ្រង់ក៏ជាព្រះនៃការបំរើដ៏ស្មោះត្រង់ផងដែរ
ទោះបីជាទ្រង់ជ្រាបថាទ្រង់ត្រូវសុគត
ក៏ទ្រង់នៅតែបំរើបំពេញព័ន្ធទ្រង់ចុងក្រោយបានជោគជ័យ (រ៉ូម ៥:១៩)។
មនុស្សៈ អ្នកមិនជឿព្រះគេបៀតបៀនគេស្អប់ដល់អ្នកដែលជឿ គេរកល្បិចបំផ្លាញ់ជានិច្ច។
ការអនុវត្តន៍ៈ យើងត្រូវមានសេចក្ដីជំនឿយ៉ាងពិតប្រាកដ
លើព្រះយេស៊ូវគ្រីស្ទ ពីព្រោះនេះជាជំនឿដែលផ្ដល់នូវជីវិតអស់កល្បនៅនគរស្ឋានសួគ៌។
0 Comments