Breaking News

អ្នកដឹកនាំដែលមានក្ដីស្រលាញ់ពិតប្រាកដ ១កូនរិនថូស១៣


        សេចក្ដីផ្ដើម៖មានស្រ្ដីម្នាក់គាត់បានបោះបង់ អាជីពការងាររបស់គាត់បានទៅរៀបការជាមួយនឹងបុរសម្នាក់ ដែលបានស្ដីដណ្ដឹងនាងរៀបការ ទាំងបានសន្យាថាស្រលាញ់រក្សានាងរហូត
ដល់ចាស់កោងខ្នង។ មួយ រយៈពេលក្រោយមក នារីម្នាក់នោះក៏បានិយាយផ្ដាំទៅស្រីៗ មុននឹងជ្រើសគូរស្រករត្រូវគិតឲ្យល្អិត ល្អន់ខ្លាំង ព្រោះបុរស់ដែលបានសន្យាជាមួយនាង សាច់ញ្ញាតិរបស់នាងថាស្រលាញ់ថ្នាក់ថ្នមនាងរហូត អស់ជីវិត រៀងខ្លួនបាន បន្សល់ទុកនូវស្នាមជាំពេញខ្លួន ត្រូវក្បាលនឹងកំបិត ទាំងលេងល្បែងពាលារជា ច្រើនទៀត បានធ្វើឲ្យនាងគ្រាំចិត្ដស្ទើស្លាប់ទាំងរស់។
ឃ្លាភ្ជាប់
តាមរយៈសាចខឮ់រឿងនេះ បានបង្ហាញពីក្ដីស្រលាញ់មិនពិតប្រាកដរបស់ បុរសជាប្ដីដែលមិន បានធ្វើតាមសេចក្ដីសន្យាជាមួយប្រពន្ធនិង សាច់ញ្ញាតរបស់ប្រពន្ធនោះទេ ប្រហែលជារឿងនេះបានកើត ឡើងមានច្រើននៅក្នុង សង្គមខ្មែរយើង ចុះនៅក្នុងព្រះគម្ពីរបានបង្រៀនយើងពីអ្វី ពីក្ដីស្រលាញ់ដែលមាន យ៉ាងពិតប្រាកដនោះ។
សំនួរស្នូល
            តើត្រូវធ្វើយ៉ាងណា ទើបបង្ហាញបានថា មានក្ដីស្រលាញ់យ់ាងពិតប្រាកដ?




សង្ខេបបទគម្ពីរ
            សាវកប៉ុលបានិយាយអំពី សេចក្ដីស្រលាញ់ដែលពិតប្រាកដ ព្រោះថា គ្រប់ទាំងអ្វីដែលយើងបាន ធ្វើបើយើងធ្វើគ្មានក្ដីស្រលាញ់ចេញពីចិត្ដពិតប្រាកដនោះទេគឺ អ្វីដែលធ្វើនោះស្មោះគ្មានន័យអ្វីទាំងអស់ ប្រៀបដូចជាឈឺងដែលបានឭទ្រហឹងទទេ។ ស្រលាញ់តែងតែអត់ធ្មត់ សប្បុរស មិនចេះឈ្លាននីស មិន អួតខ្លួន មិនដែលប្រព្រឹត្ដិបែបមិនគួសម  មិនដែលរកប្រយោជន៏ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនអរសប្បាយព្រោះ ការទុចរិតឡើយ គឺអរសប្បាយការស្មោះត្រង់វិញ គ្រប់បាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រួទាំងអស់ ម្យ៉ាងគ្រប់ការទាំងអស់ដែលមាននៅលើផែនដីនេះ អាចនឹងសាប សូន្របាត់អស់ តែក្ដីស្រលាញ់មានរហូតវិញ ព្រោះសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ សេចក្ដីអ្វីដែលពិសេសនោះ គឺសេចក្ដីស្រលាញ់។




តួរសេចក្ដី
រចនាបទគម្ពីរ
I.        ធ្វើគ្រប់យ៉ាងគ្មានក្ដីស្រលាញ់ស្មើសូន្រ(១៣:១-៣)
II.         សេចក្ដីស្រលាញ់ដែលពិតប្រាកដ(១៣:៤-៧)
  រឿងខ្លី មានគូរស្នេហ៏មួយគូរបានស្រលាញ់គ្នា ពួកគេទាំងពីរនាក់ក៏បានស្រលាញ់គ្នាចេញ
«ទឹកហូរមិនចេះហត់ ពាក្យមនុស្សស្បទកុំឲ្យជឿ»
III.   អ្នកដឹកនាំដែលដឹកនាំពូកជំនុំឲ្យមើលឃើងក្ដីស្រលាញ់យ៉ាងពិតប្រាកដទៅឯព្រះ១៣:៨-13
1.         ក្ដីស្រលាញ់មានអស់កល្ប(១៣:៨-១០)
2.       សេចក្ដីស្រលាញ់គឺវិសេសជាងគេ(១៣:១១-១៣)
          សរុបសេចក្ដីមក នៅក្នុង១កូនរិនថូស១៣នេះ លោកសាវកប៉ុលដែលជាអ្នកដឹកនាំម្នាក់បាន បង្រៀននៅក្នុងកូរិនថូស១៣នេះថា គ្រប់ទាំងអស់អ្វីដែលមនុស្សបានធ្វើ បើការធ្វើនោះគ្មានក្ដីស្រលាញ់ នោះគ្មានប្រយោជន៏នោះទេ ហើយបើមានក្ដីស្រលាញ់ត្រូវមានក្ដីស្រលាញ់ដែលពិតប្រាកដចេញអំពីចិត្ដ ពិព្រោះថា អ្នកដឹកនាំ ឬ ជាអ្នកដែលដើរតាមព្រះបើ មានក្ដីស្រលាញ់នោះ គឺត្រូវមើលពីក្ដីស្រលាញ់ពិត ប្រាដកទៅឯព្រះវិញ ជាពិសេសអ្នកដឹកនាំ បើដឹកនាំត្រូវតែនាំឲ្យគេបានមើលឃើញពីក្ដីស្រលាញ់ទៅវព្រះ ជាម្ចាស់វីញ។
            ទេវសាស្រ្ដ
ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់ជាព្រះនៃសេចក្ដីស្រលាញ់ ទ្រង់ជាព្រះនៃសេចក្ដីមេត្ដាករុណាដល់ពិភពលោក ទាំងមូល ទាំងនៅផែនដី និងនៅស្ថានសួរផង ហើយព្រះអង្គ ទ្រង់ជាប្រភពនៃសេចក្ដីស្រលាញ់ ហើយព្រះ ទ្រង់ក៏បានប្រទានក្ដីស្រលាញ់ដល់មនុស្សទាំងអស់ ហើយព្រះអង្គក៏មានក្ដីស្រលាញ់ដល់មនុស្សទាំងអស់ ដែរ(យ៉ូហាន៣:16-១៧)។ ហើយដោយព្រោះ ទ្រង់មានសេចក្ដីស្រលាញ់ ទ្រង់ក៏តែងអត់ទោសបាបដល់ មនុស្សគ្រប់គ្នា ទ្រង់ក៏បានផ្ដល់សេចក្ដីមេត្ដាករុណាជានិច្ចដល់មនុស្ស ហើយទ្រង់ក៏តែងផ្ដល់ឱកាសជា ច្រើនសំរាប់ឲ្យមនុស្សបានកែប្រែចិត្ដដើម្បីទទួលបានព្រះពរ និងសេចក្ដីសង្គ្រោះមកពីព្រះអង្គ               (យ៉ូហាន១៧ :៣)។
ព្រះយេស៊ូវគ្រីស្ទ
            ដោយសារតែមនុស្សមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ បានជាមនុស្សបានធ្លាក់ចុះទៅក្នុង អំពើបាប មនុស្សមិនអាចមានក្ដីស្រលាញ់ពេញដ៏បូរបូរបាននោះទេ ហើយមនុស្សក៏មិនអាចរកក្ដីស្រលាញ់ឲ្យខ្លួមឯង និងមនុស្សផ្សេងមានក្ដីស្រលាញ់គ្រប់គ្រាន់បាននោះដែរ បានជាព្រះជាម្ចាស់ទ្រង់បានចាត់ព្រះរាជបុត្រា របស់ទ្រង់តែមួយ គឺព្រះយេស៊ូវគ្រីស្ទដើម្បីមកសង្គ្រោះមនុស្សទាំងអស់ដែលបាត់បង់។ យើងក៏បានឃើញ ពីសេចក្ដីស្រលាញ់របស់ព្រះអង្គ បានជាទ្រង់បានលះបង់ព្រះកាយរបស់ព្រះអង្គនៅលើឈឺឆ្កាង រង់នូវការ ប្រមាថមើលងាយពីមនុស្ស ព្រោះអ្វី? គឺដោយសារទ្រង់បានស្រលាញ់មនុស្ស(លូកា24).
មនុស្ស
            ចំនែកឯមនុស្ស មនសុ្សទាំងអស់គឺគ្មានអ្នកណាម្នាក់ដែលមានក្ដីស្រលាញ់ស្ថិតស្ថេរនោះទេ ក្ដីស្រលាញ់របស់មនុស្សតែងប្រែប្រួល ក៏មានការផ្លាស់ប្ដូរជានិច្ច។ ព្រោះតែមនុស្សមាននិស្ស័យបាប ដូច្នេះ ហើយមនុស្សគ្មានក្ដីស្រលាញ់ដែលពិតប្រាកដឬ ស្ថិតស្ថេដូចជាព្រះជាម្ចាស់នោះឡើយ។ មនុស្សត្រូវការ សេចក្ដីស្រលាញ់មកពីព្រះជាម្ចាស់ ដើម្បីដឹកនាំខ្លួនឯងឲ្យមានក្ដីស្រលាញ់ចំពោះខ្លួនច្បាស់លាស់ និង មានក្ដីស្រលាញ់ដល់អ្នកផ្សេងៗទៀតបាន។ ហើយមនុស្សក៏មិនអាចនាំខ្លួនឯងឲ្យមានក្ដីស្រលាញ់ពេញ បរិបូរដែរ មានតែពឹងលើព្រះជាម្ចាស់តែប៉ុណ្ណោះ។
អនុវត្ដន៏
            ដូច្នេះហើយក្នុងនាមយើង ជាអ្នកដែលបានដើរតាមព្រះជាម្ចាស់ ជាអ្នកដែលដើរតាមព្រះអង្គម្ចាស់ ជាពិសេសចំពោះអ្នកនាំ ជាពិតប្រាកដថា ទោះបីជាមនុស្សនោះ មានគំនិតប្រាជ្ញា ពូកែយ៉ាងណា ឬ មួយ អ្នកនោះបានស្គាល់ព្រះជាម្ចាស់ បម្រើព្រះជាម្ចាស់យូរឆ្នាំប៉ុណ្ណាក៏ដោយ គឺយើងត្រូវសូមព្រះជាម្ចាស់ទ្រង បានប្រទានក្ដីស្រលាញ់មកដល់យើង ហើយឲ្យទ្រង់នាមដឹកនាំយើងក្នុងការបម្រើព្រះអង្គដល់មនុស្សផ្សេង ទៀតឲ្យមានក្ដីស្រលាញ់មកពីព្រះអង្គផងដែរ។ ជាពិសេស អ្នកដឹកនាំនៅក្នុងពួកជំនុំ អ្នកដឹកនាំត្រូវយល់ ឲ្យច្បាស់ថា តើក្ដីស្រលាញ់មួយណាច្បាស់មកពីព្រះជាម្ចាស់ ហើយក្ដីស្រលាញ់មួយណាពិតប្រាកដ សំរាប់បម្រើដែលកើតចេញពីខ្លួនឯង។ មនុស្សដែលដឹកនាំដោយក្ដីស្រលាញ់ពិតប្រាកដនោះ អ្នកដឹកនាំ ត្រូវមានក្ដីស្រលាញ់មកព្រះជាម្ចាស់ ហើយក៏បានដឹកនាំពួកជំនុំឲ្យបានមើលឃើញក្ដីស្រលាញ់ទៅឯព្រះ ជាជាងក្ដីស្រលាញ់មើលទៅឯមនុស្សវិញ។ ដូចគ្នា ពួកជំនុំក៏ត្រូវមានក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ដែរ ព្រោះថា បើយើងជាអ្នកជឿព្រះ យើងជាអវៈជីវៈរបស់ព្រះគ្រីស្ទ យើងជារូបកាយរបស់ព្រះអង្គ យើងគ្មានក្ដីស្រលាញ់ស្រលាញ់ចំពោះគ្នានោះទេ ពួកជំនុំនោះគ្មានការរីកចម្រើន និងបានដើរទៅមកមុខ បាននោះទេ ហើយបើយើងគ្មានក្ដីស្រលាញ់ចំពោះគ្នាផង ធ្វើដូចម្ដេចយើងអាចបង្ហាញក្ដីស្រលាញ់របស់ យើងដែលមានមកព្រះទៅដល់អ្នកដ៏ទៃគេបានឃើញ ហើយបានជឿ។

0 Comments

Type and hit Enter to search

Close