Ø សេចក្ដីផ្ដើម៖មានយុវជនម្នាក់ដែលជាសិស្សរៀននៅថ្នាក់ទី៨នៃសាលាអនុវិទ្យាល័យមួយកន្លែងដែលគាត់ជាកូនប្រុសច្បងនៅក្នុងចំណោមបងប្អូនបួននាក់។
គ្រួសាររបស់គាត់ចាប់ផ្ដើមធ្លាក់ខ្លួនក្រ
បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ចោលគាត់តាំងពីគាត់អាយុបានប្រហែលជាដប់បីឆ្នាំ។ ហើយក្រោយមកទៀត ម្ដាយរបស់គាត់ក៏មានជម្ងឺឈឺជាប្រចាំ ជាហេតុធ្វើឲ្យពួកគាត់មានជីវភាពកាន់តែក្រលំបាកទៅៗ។ ជារៀងរាល់ពេលយុវជនម្នាក់នោះគាត់តែងតែដើរទៅរៀនជាប្រចាំ ដោយសារតែគាត់គ្មានអ្វីជិះនឹងគេ។ បន្ទាប់ពីសម្រាកពីការសិក្សា គាត់តែងតែចំណាយពេលដើម្បីទៅបេះត្រកួនជាមួយប្អូនៗរបស់គាត់យកទៅលក់នៅឯផ្សារដើម្បីយកលុយមកផ្គត់ផ្គង់ដល់គ្រួសាររបស់គាត់។ ប៉ុន្មានឆ្នាំក្រោយមក ដោយសារតែគ្រួសាររបស់គាត់កាន់តែធ្លាក់ដុនដាបទៅៗនោះគាត់ក៏បានសម្រេចចិត្តថាឈប់រៀនដើម្បីទៅរកការងារធ្វើនៅឯប្រទេសថៃជាមួយបងប្អូនជីដូនមួយរបស់គាត់។ សារតែគាត់គ្មានប្រាក់ដើម្បីនឹងធ្វើលិខិតឆ្លងដែន ទើបធ្វើឲ្យគាត់ធ្វើដំណើរទៅធ្វើការនោះ ដោយការលួចលាក់ទៅតាមអ្នកនាំពលករឆ្លងដែន(មេខ្យល់)ម្នាក់យកពួកគាត់ទៅ។ នៅពេលបានចូលទៅដល់ប្រទេសថៃហើយ គេក៏បានបំបែកគាត់ចេញពីបងប្អូនជីដូនមួយរបស់គាត់ឲ្យទៅធ្វើការនៅលើទូកមួយនៅនាកណ្ដាលសមុទ្រគ្មានកោះ គ្មានត្រើយឡើយ។
បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ចោលគាត់តាំងពីគាត់អាយុបានប្រហែលជាដប់បីឆ្នាំ។ ហើយក្រោយមកទៀត ម្ដាយរបស់គាត់ក៏មានជម្ងឺឈឺជាប្រចាំ ជាហេតុធ្វើឲ្យពួកគាត់មានជីវភាពកាន់តែក្រលំបាកទៅៗ។ ជារៀងរាល់ពេលយុវជនម្នាក់នោះគាត់តែងតែដើរទៅរៀនជាប្រចាំ ដោយសារតែគាត់គ្មានអ្វីជិះនឹងគេ។ បន្ទាប់ពីសម្រាកពីការសិក្សា គាត់តែងតែចំណាយពេលដើម្បីទៅបេះត្រកួនជាមួយប្អូនៗរបស់គាត់យកទៅលក់នៅឯផ្សារដើម្បីយកលុយមកផ្គត់ផ្គង់ដល់គ្រួសាររបស់គាត់។ ប៉ុន្មានឆ្នាំក្រោយមក ដោយសារតែគ្រួសាររបស់គាត់កាន់តែធ្លាក់ដុនដាបទៅៗនោះគាត់ក៏បានសម្រេចចិត្តថាឈប់រៀនដើម្បីទៅរកការងារធ្វើនៅឯប្រទេសថៃជាមួយបងប្អូនជីដូនមួយរបស់គាត់។ សារតែគាត់គ្មានប្រាក់ដើម្បីនឹងធ្វើលិខិតឆ្លងដែន ទើបធ្វើឲ្យគាត់ធ្វើដំណើរទៅធ្វើការនោះ ដោយការលួចលាក់ទៅតាមអ្នកនាំពលករឆ្លងដែន(មេខ្យល់)ម្នាក់យកពួកគាត់ទៅ។ នៅពេលបានចូលទៅដល់ប្រទេសថៃហើយ គេក៏បានបំបែកគាត់ចេញពីបងប្អូនជីដូនមួយរបស់គាត់ឲ្យទៅធ្វើការនៅលើទូកមួយនៅនាកណ្ដាលសមុទ្រគ្មានកោះ គ្មានត្រើយឡើយ។
យុវជនម្នាក់នោះមានភាពភ័យខ្លាចមែនទែន
ដោយសារតែអ្នកធ្វើការជាមួយគាត់នៅក្នុងទូកនោះសុទ្ធតែជាអ្នកប្រើគ្រឿងញៀន
និងធ្វើការគ្មានពេលសម្រាកទាល់តែសោះ។ ថៅកែនៅលើទូកនោះមិនដែលឲ្យប្រាក់ខែដល់គាត់ទាល់តែសោះ
ហើយថែមទាំងគំរាមហែងថាចង់សម្លាប់គាត់ចោល បើសិនណាជាគាត់ចង់លួចរត់។
ដូច្នេះយុវជនម្នាកនោះ គាត់ត្រូវបង្ខំចិត្ដធ្វើការនៅទីនោះដោយគ្មានបានអ្វីទាល់តែសោះ។
គាត់បានរស់នៅក្នុងភាពវេទនាជាខ្លាំង គាត់ពិតជាចង់ត្រឡប់មកផ្ទះវិញណាស់ ប៉ុន្ដែគាត់មិនអាចចេញពីទូកនោះបានឡើយ។
ក្រោយមកទៀត គាត់ក៏បានចូលរួមប្រើប្រាស់ថ្នាំញៀនដូចគេឯទៀតដែរ។ នៅពេលនេះខ្សែជីវិតរបស់យុវជនម្នាក់នេះ
បើយើងមើលទៅវាហាក់បីដូចជាកាន់តែលំបាកទៅៗ។ ជីវិតរបស់ផងគាត់ពិតជាមិនអាចនឹងវិលត្រឡប់មកសភាពដើមបានឡើយ
គាត់មិនអាចស្រាយចំណងនៃសេចក្ដីលំបាកវេទនានេះបានឡើយ
គឺទាំងក្រុមគ្រួសារគាត់រួមទាំងគាត់បានជួបនូវភាពលំបាកលើសពីមុនទៅទៀត។ ដោយសារតែចង់បំពេញតាមជីវិតខាងសាច់ឈាម
គឺគាត់ត្រូវប្រឈមមុខជាមួយនឹងសេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ។
ប៉ុន្ដែផ្ទុយទៅវិញ
ជីវិតរបស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ គឺមានភាពខុសស្រឡះពីជីវិតរបស់យុវជនម្នាក់ដែលបាននិយាយនៅក្នុងសាច់រឿងអម្បាញ់មិញនេះ។
ពីព្រោះយើងដឹងថាជីវិតខាងសាច់ឈាម គឺតែងតែជួបនូវសេចក្ដីវេទនាទុក្ខលំបាក ហើយនិងការប្រឈមមុខជាមួយសេចក្ដីស្លាប់ជាពិតប្រាកដ
គ្មានផ្លូវនឹងអាចរួចពីសេចក្ដីវេទនាបាននោះឡើយ។ ប៉ុន្ដែជីវិតរបស់គ្រីស្ទបរិស័ទ
ទោះបីជាជួបប្រទះនូវទុក្ខលំបាកវេទនាក្នុងជីវិតយ៉ាងណា ក៏យើងនៅតែមានសង្ឃឹមថា យើងនឹងបានរស់ឡើងវិញជាថ្មីម្ដងទៀត
តាមរយៈព្រះគុណដ៏អស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទ។ ដូចជានៅក្នុងគម្ពីរ អេភេសូរ ២:១-១០ បាននិយាយពីជីវិតរបស់គ្រីស្ទបរិស័ទដែលនឹងត្រូវរស់ជាថ្មីឡើងវិញម្ដងទៀតក្នុងព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះគុណដ៏អស្ចារ្យនៃទ្រង់។
Ø
សំណួរស្នូល
·
តើយើងអាចរស់ជាថ្មីឡើងវិញម្ដងទៀតក្នុងព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា?
Ø
រចនាសម្ព័ន្ធ
I. ការរំលឹកអំពីនិស្ស័យចាស់ខាងសាច់ឈាម(២:១-៣)
II. សេចក្ដីសង្រ្គោះដែលបានមកពីព្រះគុណ(២:៤-១០)
Ø
សង្ខេបបទគម្ពីរ
លោកសាវកប៉ុលបានសរសេរសំបុត្រនេះដើម្បីផ្ញើទៅពួកជំនុំនៅក្រុងអេភេសូរ
ដើម្បីជួយពង្រឹងនូវសេចក្ដីជំនឿរបស់ពួកអ្នកជឿដែលនៅទីនោះ(១:១) ជាប្រយោជន៍ដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់អំពីបំណងផែនការដ៏ល្អ
និងពីព្រះគុណដែលព្រះជាម្ចាស់ទ្រង់មានតាំងពីដើមអស់កល្បរៀងមក។ មួយវិញទៀត
លោកក៏បាននិយាយរំឭកប្រាប់ពួកជំនុំនៅទីនោះអំពីទង្វើខុសឆ្គងមួយចំនួនដែលពួកគេធ្លាប់បានប្រព្រឹត្តតាមរបៀបលោកិយនេះ
នៅមុនពេលដែលពួកគេបានផ្លាស់ប្រែចិត្តទទួលជឿព្រះអម្ចាស់។ កាលនោះ
ពួកគេគឺជាមនុស្សរឹងចចេស
ហើយតែងប្រព្រឹត្តអំពើតាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមជាច្រើន។
ព្រមទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម
និងគំនិតដែលពួកគេចង់បានដោយមិនគិតពីអ្វីទាល់តែសោះ។ ជាហេតុដែលនាំឲ្យព្រះអម្ចាស់ទ្រង់មានសេចក្ដីខ្ញាល់ចំពោះពួកគេដូចជាទ្រង់ធ្លាប់ធ្វើចំពោះមនុស្សពីមុនមកដែរ។
ក៏ប៉ុន្ដែ ដោយព្រោះតែសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណាដ៏ច្រើនលើសលប់របស់ព្រះអង្គ
នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានទទួលជីវិតថ្មី
និងសេចក្ដីសង្រ្គោះក្នុងព្រះយេស៊ូវគ្រីស្ទឡើងវិញ។ ដោយព្រោះតែព្រះគុណនោះឯង យើងរាល់គ្នាបានរស់ឡើងវិញ
ក៏បាននៅជិតព្រះយេស៊ូវគ្រីស្ទផងដែរ។ ជាពិសេសនោះ យើងក៏មានសិទ្ធិទៅអង្គុយជាមួយនឹងទ្រង់នៅស្ថានដ៏ខ្ពស់នោះដែរ។
ដ្បិតយើងដឹងថា គឺដោយសារតែព្រះគុណតែម្យ៉ាងប៉ុណ្ណោះ ដែលអាចឲ្យយើងគ្រប់គ្នាបានទទួលសង្រ្គោះ។
ផ្ទុយទៅវិញ វាមិនមែន ដោយសារតែការប្រព្រឹត្ត ឬការធ្វើល្អរបស់យើងម្នាក់ៗដើម្បីឲ្យបានសង្រ្គោះនោះឡើយ។
ដ្បិតយើងដឹងថាមនុស្សគ្រប់គ្នាគឺជាស្នាព្រះហស្ថរបស់ព្រះអង្គផ្ទាល់ដែលជាអ្នកបង្កើតមកសម្រាប់ជាការល្អ
ដែលទ្រង់បានរៀបចំជាមុនដើម្បីឲ្យយើងគ្រប់គ្នាប្រព្រឹត្តតាមព្រះអង្គ។
Ø
កាត់ស្រាយ
I. ការប្រព្រឹត្តតាមនិស្ស័យចាស់ខាងសាច់ឈាម(២:១-៣)
ជាពិតប្រាកដ ដោយសារតែមនុស្សយើងគ្រប់គ្នាបានធ្លាក់ទៅក្នុងអំពើបាបតាំងពីដើមដំបូងមក
ម្លោះហើយបានជាអំពើទាំងនោះបានបន្ដរហូតមកដល់ពេលឥឡូវនេះ។ ហើយជាពិសេសនោះ ដូចជានៅសម័យពួកជំនុំដំបូងនៅក្រុងអេភេសូរដែលលោកសាវកប៉ុលបាននិយាយរៀបរាប់ក្នុងកណ្ឌអេភេសូរ
គឺជាការពិណ៌នាអំពីទង្វើរបស់ពួកអ្នកជឿនៅទីនោះ។ ដូចជានៅក្នុង(២:១)លោកប៉ុលបានប្រាប់ថាពីដើមពួកគេបានស្លាប់ក្នុងការប្រព្រឹត្តរំលង
ក្នុងអំពើបាបរួចហើយ ពួកគេមិនអាចនឹងរួចខ្លួនពីការជំនុំជំរះរបស់ព្រះជាម្ចាស់បាននោះទេ។
ដ្បិតពួកគេបាននាំគ្នាធ្វើតាមរបៀបលោកិយនេះតាំងពីដើមមក ដែលវាគឺជាទង្វើមួយមិនគួរគប្បីនឹងប្រព្រឹត្តទាល់តែសោះ។
លោកប៉ុលក៏បានបញ្ជាក់ទៀតថា ការដែលពួកគេនាំគ្នាប្រព្រឹត្តនោះ
គឺជាការបណ្ដោយខ្លួនទៅឲ្យសេចក្ដីអាក្រក់ដែលកើតចេញពីការល្បួងរបស់អារក្សសាតាំងនាំវិញ្ញាណរបស់ពួកគេឲ្យទៅធ្វើរឿងដែលលោកិយនេះកំពុងតែធ្វើខុសដែរ
គឺជាការរឹងចចេស ការមិនស្ដាប់បង្គាប់តាមព្រះអម្ចាស់ជាដើម(ខ២)។
លោកក៏បន្ដទៀតដែរថាដោយសារតែសេចក្ដីប្រាថ្នាចង់បានខាងឯសាច់ឈាម ការលោភលន់
ការចង់បាននូវរបស់គ្រប់បែបយ៉ាងនៅក្នុងលោកិយនេះ
វាគឺជាការមួយដែលព្រះទ្រង់មិនសព្វព្រះហឫទ័យនឹងឲ្យពួកគេប្រព្រឹត្ដនោះឡើយ គឺទ្រង់ខ្ញាល់ចំពោះទង្វើដែលពួកគេបានធ្វើទាំងអស់នេះ(ខ៣)។
ដូចជាលោកសាវកប៉ុលបាននិយាយនៅក្នុង (រ៉ូម១:១៨-២០) ថាសេចក្ដីក្រោធនៃព្រះអម្ចាស់បានសម្ដែងមកទាស់នឹងមនុស្សទម្មិលល្មើស
និងសេចក្ដីទុច្ចរិតរបស់ពួកគេ
ដ្បិតទ្រង់មិនសព្វព្រះហឫទ័យទៅនិងទង្វើដែលមនុស្សប្រព្រឹត្ដខុសនៅចំពោះទ្រង់នោះឡើយ។
ឧទាហរណ៍ ពីអ៊ុំប្រុសម្នាក់ដែលគាត់ជឿព្រះបានជាង១០ឆ្នាំហើយ
គាត់បានធ្វើទីបន្ទាល់ពីជីវិតរបស់គាត់មុនពេលទទួលជឿព្រះយេស៊ូវ គាត់បានមានប្រសាសន៍ថា
ពីមុនគាត់ជាមនុស្សម្នាក់ដែលចេះធ៌ម ព្រះពុទ្ធជ្រៅជ្រះ ចេះក្បួនសីលក្នុងការទស្សន៍ទាយ
ចេះស្ដោះផ្លុំដល់អ្នកជម្ងឺគ្រប់បែបយ៉ាង។
ហើយជាពិសេសនោះគឺគាត់មានវិញ្ញាណគ្រប់គ្រងដឹកនាំគាត់ (គ្រូកាន់)។ ដោយសារតែភាពល្បីល្បាញរបស់គាត់ គឺមានមនុស្សជាច្រើនបានមករកគាត់ដើម្បីឲ្យគាត់ជួយដូចជា
ព្យាបាលជម្ងឺ ដេញអារក្ស ទស្សន៍ទាយ លើករាសី ស្រោចទឹកបណ្ដោះគ្រោះជាដើម។ ជាពិសេសនោះ
គាត់ក៏ចេះមន្ដអាគម ដាក់ ឬ ដោះស្នេហ៍ដល់អ្នកណាដែលចង់ឲ្យគាត់ធ្វើ ឬដាក់។
គាត់បានបន្ដថា នៅពេលនោះគាត់បានធ្វើរឿងមិនល្អច្រើនណាស់ ដោយសារដើម្បីរកលុយបំពេញដល់នូវភាពលោភលន់ចង់បានរបស់គាត់ផ្ទាល់។
រហូតដល់គាត់ក្លាយជាគ្រូខ្មែរដ៏ល្បីឈ្មោះ មានគេស្គាល់ច្រើនគ្រប់ទីកន្លែងទាំងអស់។
ប៉ុន្ដែក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវដោយសារមានការអស្ចារ្យជាច្រើនបានបង្ហាញឲ្យគាត់ឃើញ
នៅពេលដែលគាត់បានធ្វើមិនត្រឹមត្រូវទាំងអស់នេះ។ ជីវិតគាត់ត្រូវបានផ្លាស់ប្រែទាំងអស់
ភាពលោភលន់ និងអ្វីៗគ្រប់បែបយ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុង។ ហើយសព្វថ្ងៃនេះ
គាត់បានក្លាយទៅជាអ្នកជឿម្នាក់ដែលមានភាពចាស់ទុំយល់ដឹងពីព្រះគម្ពីរច្រើន
គាត់តែងនិយាយលើកទឹកចិត្តដល់ពួកជំនុំទាំងអស់ឲ្យមានអត់ធ្មត់ហើយកាន់ខ្ជាប់នូវសេចក្ដីបង្គាប់ដែលមានចែងនៅក្នុងព្រះគម្ពីរ។
ជាពិសេសនោះគាត់បាននាំក្រុមគ្រួសារគាត់ឲ្យជឿព្រះទាំងអស់គ្នា។ ហើយអ្វីដែលពិសេសនោះ
ទ្រព្យសម្បត្តិដែលគាត់មានគឺគាត់បានចែកដល់អ្នកក្រីក្រ
និងជួយផ្គត់ផ្គង់ដល់ព្រះវិហារថែមទៀតផង។
ដូច្នេះយើងបានឃើញពីទីបន្ទាល់របស់អ៊ុំប្រុសម្នាក់នេះហើយថា ជីវិតរបស់គាត់កាលពីមុនគឺ
គាត់បានធ្វើរឿងអាក្រក់ជាច្រើន ដោយការចុះចូលជាមួយវិញ្ញាណអាក្រក់
គាត់លោភលន់ចង់បានអ្វីៗគ្រប់យ៉ាងនៅក្នុងលោកិយនេះ។ បើយើងមើលទៅ គាត់កំពុងស្ថិតនៅក្នុងអំពើបាប
ដែលនឹងត្រូវទទួលការជំនុំជំរះពីព្រះអម្ចាស់នៅពេលចុងក្រោយ។ ប៉ុន្ដែផ្ទយទៅវិញ
ព្រះអង្គបានប្រោសគាត់ឲ្យវិលត្រឡប់មកឯទ្រង់វិញ វាជាកាដ៏អស្ចារ្យមួយដែលបង្ហាញថា
គាត់បានដោះនិស្ស័យចាស់របស់គាត់ចោលទាំងស្រុង ហើយបានរួចពីចំណងនៃអំពើបាបទាំងអស់ហើយ។ រឿងខាងលើនេះវាមិនមែនជារឿងពិតនោះទេ
គឺខ្ញុំគ្រាន់តែលើកយកមកដើម្បីបញ្ជាក់ពីបញ្ហាដែលលោកសាវកប៉ុលរំលឹកដល់ពួកជំនុំនៅក្រុងអេភេសូរ
ទាក់ទងអំពីនិស្ស័យចាស់របស់ពួកគេកាលពីដើម ដ្បិតពួកគេក៏បានប្រព្រឹត្តអំពើបាបច្រើនដែរ។
ហើយអំពើទាំងអស់នោះ គឺពួកគេសមនឹងទទួលការជំនុំជំរះពិតប្រាកដណាស់ ប៉ុន្ដែផ្ទុយទៅវិញ
ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យពួកគេមានសេរីភាពឡើងវិញដើម្បីឲ្យពួកគេធ្វើការល្អសម្រាប់ទ្រង់។
II. សេចក្ដីសង្រ្គោះដែលបានមកពីព្រះគុណ(២:៤-១០)
នៅក្នុង(ខ៤-៥) លោកសាវកប៉ុលចង់បញ្ជាក់ប្រាប់ពួកជំនុំនៅក្រុងអេភេសូរថា
គឹដោយសារទ្រង់មានសេចក្ដីមេត្ដាករុណាដ៏លើសលប់
ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំងដែលទ្រង់មានចំពោះពួកគេ នៅត្រង់នេះលោកចង់ប្រាប់ថា
ពួកគេគ្រប់គ្នាសុទ្ធតែមានបាប
ហើយមិនអាចនឹងទទួលបានសេចក្ដីសង្រ្គោះពីព្រះអម្ចាស់នោះទេ ប៉ុន្ដែគឺដោយព្រោះព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ
នោះទើបធ្វើឲ្យពួកគេរាល់គ្នាបានសង្រ្គោះ។ វាមានន័យថា ទ្រង់ប្រោសឲ្យពួកគេគ្រប់គ្នាឲ្យបានរួចពីចំណងនៃអំពើបាប
ហើយពួកគេអាចមានឱកាសរស់ឡើងវិញជាមួយនឹងព្រះយេស៊ូវគ្រីស្ទ។ ដ្បិតយើងដឹងថាព្រះយេស៊ូវគ្រីស្ទបានយាងមកសុគតនៅលើឈើឆ្កាងដើម្បីនឹងជួយដោះមនុស្សចាស់
ដែលជាអំពើបាបរបស់យើង ឲ្យត្រូវឆ្កាងជាមួយនឹងទ្រង់លើឈើឆ្កាង(រ៉ូម៦:៦-១០) ពីព្រោះដែលទ្រង់សុគតគឺ
សុគតខាងឯបាប១ដងជាសម្រច ហើយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ នោះទ្រង់រស់ខាងឯព្រះវិញ។
ជាពិសេសនោះនៅក្នុង(ខ៦-៧)បានប្រាប់ថា ” ទ្រង់បានប្រោសយើងឲ្យរស់ឡើងវិញ
ក៏ឲ្យយើងអង្គុយជាមួយនិងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ “ ។ ពាក្យថា ” ស្ថានដ៏ខ្ពស់
“ ឃ្លានេះមានចំនួន៥ដងនៅក្នុងកណ្ឌអេភេសូរនេះ ដែលបញ្ជាក់ពីគំនិតរបស់លោកសាវកប៉ុល
ក្នុងការលើកតម្កើងដល់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ អំពីការមានព្រះជន្មរស់ឡើងវិញ
និងការគង់លើបល្ល័ង្គនៅខាងស្ដាំព្រះហស្ថរបស់ព្រះអម្ចាស់(អេភេសូរ១:៣)។ ហើយវាក៏ជាការលើកទឹកចិត្តឲ្យពួកជំនុំនៅទីនោះ
ឲ្យពួកគេចេះរួបរួមគ្នាលើកតម្កើងព្រះគ្រីស្ទឲ្យសមជាព្រះដ៏ខ្ពស់បំផុត ហើយវាក៏ជាបំណងដ៏ធំជាងគេបំផុតរបស់យើងផងដែរ។
ម្យ៉ាងវិញទៀត លោកសាវកប៉ុលមានបំណងចង់ឲ្យពួកជំនុំគ្រប់រូបទទួលបាននូវព្រះពរខាងព្រលឹងវិញ្ញាណដែលជាកម្មសិទ្ធិនៅឯស្ថានសួគ៌ដ៏ខ្ពស់បំផុត។
ហើយព្រះពរទាំងអស់នោះ នឹងត្រូវបានបង្ហាញឲ្យពួកគេឃើញនៅក្នុងថ្ងៃអនាគត គឺជាពេលព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកវិញនោះអ្វីៗទាំងអស់នឹងត្រូវបង្ហាញឲ្យឃើញ(ខ៧)។
ឧទាហរណ៍
ដូចជាក្មេងម្នាក់ដែលចង់បាននំពីម្ដាយមកញ៉ាំ ប៉ុន្ដែមុននឹងបាននំនោះម្ដាយគាត់ប្រើគាត់ឲ្យទៅទិញអ្វីមួយនៅផ្សារ
ហើយដើម្បីឲ្យបាននំនោះ គឺគាត់ប្រាកដជាទៅផ្សារតាមបង្គាប់ម្ដាយ។ ទោះបីជាគាត់មិនបានដឹងថាម្ដាយគាត់កុហក់គាត់ឬយ៉ាងណានោះទេ
គឺគាត់ទៅដោយគ្មានការសង្ស័យ ឬគ្មានការរុញរាអ្វីនោះឡើយ។
ហើយទីបំផុតគឺក្មេងនោះពិតជាបាននំញ៉ាំពិតប្រាកដមែន។ ហើយវាក៏ដូចជាសម្ដីរបស់លោកសាវកប៉ុលផងដែរ
ដើម្បីឲ្យពួកជំនុំទទួលបានសេចក្ដីសង្រ្គោះ
គឺទាមទារឲ្យពួកគេចេះស្ដាប់បង្គាប់ព្រះអម្ចាស់ដោយមិនមានការសង្ស័យអ្វីនោះឡើយ
ហើយនៅថ្ងៃចុងក្រោយពួកគេនឹងទទួលបានព្រះគុណ
ក៏ដូចជាព្រះពរដ៏អស់កល្បជានិច្ចនៅចំពោះព្រះអម្ចាស់។
នៅក្នុង(ខ៨) លោកសាវកប៉ុលបានបញ្ជាក់ថា
”ដ្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្រ្គោះ ដោយសារសេចក្ដីជំនឿ
ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ “
ឃ្លានេះលោកចង់ប្រាប់ដល់ពួកជំនុំនៅទីនោះអំពីព្រះគុណរបស់ព្រះអម្ចាស់ដែលទ្រង់មានចំពោះពួកគេដោយសេចក្ដីស្រឡាញ់
ភាពសប្បុរស ការអនុគ្រោះ ការអត់ទោសជាដើម។ ពួកគេរាល់គ្នាបានសង្រ្គោះគឺមានន័យថា ពួកគេបានរួចចេញពីសេចក្ដីក្រោធរបស់ព្រះអម្ចាស់ហើយ។
ពួកគេមានសេរីភាពរួចពីចំណងនៃអំពើបាបអស់ហើយ។ ក៏ប៉ុន្ដែវាមិនមែនមានន័យថា
ពួកគេអាចធ្វើអ្វីបានតាមតែអំពើចិត្តបាននោះទេ គឺពួកគេដាច់ខាតត្រូវចេះស្ដាប់បង្គាប់
និងធ្វើតាមព្រះបន្ទូលរបស់ទ្រង់ជានិច្ច។ ម្យ៉ាងទៀតយើងឃើញថា
លោកសាវកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីសង្រ្គោះនេះមិនមែនកើតចេញពីពួកគេនោះទេ
ប៉ុន្ដែវាគឺជាអំណោយទានដ៏អស្ចារ្យមួយដែលបានមកពីព្រះអម្ចាស់ផ្ទាល់(ទីតុស៣:៥)។ ជាពិសេសនៅក្នុង(ខ៩)
លោកសាវកប៉ុលបន្ដទៀតថា ការសង្រ្គោះនេះមិនមែនបានមកដោយសារការប្រព្រឹត្តរបស់ពួកគេផ្ទាល់នោះទេ។
ដ្បិតយើងបានដឹងហើយថា មនុស្សមិនអាចទទួលសេចក្ដីសង្រ្គោះតាមរយៈ
ការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ(រ៉ូម៣:២០)។ ហើយមនុស្សគ្រប់គ្នា
គឺជាស្នាព្រះហស្ថរបស់ព្រះអម្ចាស់ដោយផ្ទាល់ គឺទ្រង់នេះហើយជាអ្នកដែលបានបង្កើតយើងមកក្នុងព្រះយេស៊ូវគ្រីស្ទ
ដើម្បីឲ្យយើងបានក្លាយទៅជាអ្នកដែលអាចរួមចំណែកនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ដោយធ្វើតាមគំរូទ្រង់(ខ១០)។
ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ គឺការស្ដាប់បង្គាប់
និងការប្រព្រឹត្តតាមព្រះបន្ទូលរបស់ទ្រង់ផងដែរ។ ពីព្រោះព្រះយេស៊ូវគ្រីស្ទទ្រង់បានបង្រៀនយើងឲ្យចេះស្រឡាញ់ដល់ព្រះ
និងស្រឡាញ់ដល់អ្នកជិតខាងឲ្យដូចខ្លួនឯង(លូកា១០:២៧)។
Ø
សរុបសេចក្ដី
·
តើយើងអាចរស់ជាថ្មីឡើងវិញម្ដងទៀតក្នុងព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា?
នៅក្នុងព្រះគម្ពីរ អេភេសូរ២:១-១០ នេះបានប្រាប់យើងថា
ការរស់ជាថ្មីឡើងវិញក្នុងព្រះយេស៊ូវគ្រីស្ទ គឺជាការមួយដែលយើងអាចទទួលបានតាមរយៈព្រះគុណ
និងសេចក្ដីសង្រ្គោះដ៏ធំធេងដែលមិនអាចវាស់បានពីព្រះអម្ចាស់ផ្ទាល់។
ដ្បិតលោកសាវកប៉ុលដឹងហើយថា មនុស្សទាំងអស់សុទ្ធតែមានជាប់នូវអំពើបាបតាំងពីដើមមកម្ល៉េះ(រ៉ូម៦:១៧)។ ដូច្នេះដោយសារតែអំពើបាបទាំងនេះបានធ្វើឲ្យមនុស្សត្រូវដាច់ចេញពីព្រះជាម្ចាស់។
ដោយសារតែពួកជំនុំនៅអេភេសូរធ្លាប់បានប្រព្រឹត្តតាមនិស្ស័យចាស់របស់ខ្លួនកន្លងមក
ហើយវាក៏ជាការមួយដែលពួកគេត្រូវតែដឹងថាការប្រព្រឹត្តល្អ ឬធ្វើអ្វីផ្សេងៗទៀត គឺមិនអាចជួយសង្រ្គោះគេឲ្យរួចពីរួចពីអំពើបាប
និងពីចំណងនៃសេចក្ដីស្លាប់បាននោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ គឺមានតែព្រះគុណនៃព្រះអម្ចាស់តែមួយប៉ុណ្ណោះដែលអាចនឹងជួយសង្រ្គោះពួកគេឲ្យរួចពីចំណងនៃអំពើបាបនោះបាន។ មួយវិញទៀត ព្រះអង្គទ្រង់បង្កើតយើងមកគឺដើម្បីឲ្យយើងចេះស្ដាប់បង្គាប់តាមព្រះបន្ទូលទ្រង់
ហើយធ្វើការបម្រើទ្រង់។
Ø
ទំនាក់ទំនងសញ្ញាចាស់
និងសញ្ញាថ្មី
ព្រះជាម្ចាស់ទ្រង់ជាព្រះដែលពេញដោយសេចក្ដីមេត្តាករុណា
សេចក្ដីស្រឡាញ់ឥតគណនាចំពោះរាស្រ្ដទ្រង់
ព្រះអង្គជាព្រះដែលបានប្រោសឲ្យយើងរាល់គ្នារស់ឡើងវិញជាមួយនឹងទ្រង់(អេភេសូរ២:៤-៥)។
ព្រះអង្គស្អប់អំពើបាបដែលមនុស្សបានប្រព្រឹត្ត
ជាពិសេសនោះទ្រង់ចង់ឲ្យមនុស្សយើងគ្រប់គ្នាបានលឺ
ហើយផ្លាស់ប្រែចេញពីជីវិតចាស់របស់ខ្លួនមកឯទ្រង់វិញ។ ព្រះអង្គជាព្រះដែលតែងតែជួយសង្រ្គោះរាស្រ្ដទ្រង់តាមរយៈព្រះគុណដ៏ពោរពេញរបស់ទ្រង់
ក្នុងគ្រប់ពេលវេលា។
មនុស្សយើងមានបាបមិនអាចចូលទៅជិតព្រះបាននោះឡើយ
ពួកយើងតែងតែធ្វើនូវរឿងដែលព្រះទ្រង់មិនសព្វព្រះហឫទ័យ
មនុស្សមានចិត្តលោភលន់ចង់បានអ្វីៗគ្រប់បែបយ៉ាងដែលមាននៅក្នុងលោកិយនេះ។ មនុស្សចូលចិត្តធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខ្ញាល់គ្រប់ពេលវេលា
ហើយមិនតែប៉ុណ្ណោះ យើងគ្រប់គ្នាមិនដែលស្ដាប់បង្គាប់តាមព្រះបន្ទូលទ្រង់បានគ្រប់ពេលនោះទេ(១កូរិនថូស១៤:២១)។
យើងចូលចិត្តធ្វើតាមចិត្តខ្លួនឯងជាជាងតាមព្រះ។ ម្យ៉ាងវិញទៀត
យើងតែងតែចង់វិលត្រឡប់ទៅរកនិស្ស័យចាស់របស់ខ្លួនដែលពោរពេញទៅដោយអំពើបាប
និងការជំនុំជំរះនៅចំពោះព្រះអង្គ។
ចំណែកឯព្រះយេស៊ូវគ្រីស្ទវិញ
យើងឃើញថាព្រះអង្គបានមកផែនដីនេះ គឺតាមរយៈការស្ដាប់បង្គាប់តាមព្រះវរបិតាទ្រង់គ្រប់យ៉ាង។
ជាពិសេសព្រះយេស៊ូវទ្រង់មិនដែលធ្វើឲ្យព្រះវរបិតាទ្រង់មានសេចក្ដីខ្ញាល់ចំពោះការប្រព្រឹត្តរបស់ទ្រង់ឡើយ។
នៅពេលដែលព្រះយេស៊ូវទ្រង់គង់នៅផែនដី
ទ្រង់បានធ្វើកិច្ចការជាច្រើនទៅតាមការបង្គាប់មកពីព្រះវរបិតាទ្រង់(យហ១៤:៣១)។
ហើយព្រះយេស៊ូវទ្រង់បានយាងមក គឺដើម្បីឲ្យមនុស្សទាំងអស់បានផ្សះផ្សា
រួបរួមគ្នាឲ្យក្លាយទៅជារូបកាយតែ១
ព្រះវិញ្ញាណតែ១តាមរយៈឈើឆ្កាងនៃព្រះអង្គទ្រង់ផ្ទាល់(អេភេសូរ២:១៦-១៨)។
Ø
អនុវត្តន៍
ដើម្បីឲ្យយើងអាចមានឱកាសក្នុងការរស់ឡើងវិញជាថ្មីម្ដងទៀតក្នុងព្រះយេស៊ូវគ្រីស្ទបាន
គឺយើងត្រូវតែមានភាពស្មោះត្រង់ចំពោះព្រះបន្ទូលទ្រង់ ដោយការស្ដាប់បង្គាប់
ហើយតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ចង់ឲ្យយើងធ្វើ។
មិនត្រូវឲ្យយើងបែរចេញពីព្រះអង្គដោយសារតែរបស់របរដែលមាននៅក្នុងលោកិយនេះទាញចិត្តយើងបាននោះឡើយ។
ជាពិសេសចូរយើងអធិស្ឋានដើម្បីសុំឲ្យព្រះអម្ចាស់ប្រទានពរ ប្រទានកម្លាំងដើម្បីនឹងតយុទ្ធជាមួយនឹងសេចក្ដីល្បួងទាំងនោះ។
ហើយចូរឲ្យយើងអរសប្បាយ
ដ្បិតដោយសារតែយើងបានសព្វថ្ងៃនេះបានរស់នៅក្រោមព្រះគុណដ៏ថ្លៃថ្លាដែលមកពីព្រះយេស៊ូវគ្រីស្ទ។
ចូរឲ្យយើងចេះចែករំលែកនូវព្រះពរគ្រប់យ៉ាងដែលយើងទទួលបានពីព្រះជាម្ចាស់
ដើម្បីឲ្យមនុស្សទាំងអស់បានមើលឃើញពីព្រះគុណរបស់ទ្រង់ក៏មានសម្រាប់ពួកគេផងដែរ។
0 Comments