Breaking News

ការអោយពួកតម្លៃពួកជំនុំស្មើគ្នា យ៉ាកុប ២:១-១០



I.          សេចក្ដីផ្ដើម
នៅក្នុងពួកជំនុំអ្នកមានមួយគេតែងតែមានការទទួលភ្ងៀវពេលចូលមកថ្វាយបង្គំព្រះក្នុងព្រះវិហារ ដោយមានចាប់ដៃគ្នា និងអោនគោរព។ មួយសន្ទុះក្រោយមកមានក្រខ្សត់ម្នាក់គាត់
ស្លៀកពាក់ខោអាវចាស់ៗ ហើយគាត់តែតែងជិះម៉ូតូឌុបមកព្រះវិហារជានិច្ច ពេលអ្នកទទួលភ្ងៀវឃើញគាត់ ពួកគេមិនបានមានទំនាក់ទំនងចាប់ដៃឬសួរនាំអ្វីទេ ធ្វើដូចជាមើលមិនឃើញ តែនៅពេលបុរសអ្នកមានចុះពីលើឡានមកគេដូចជាស្វាគមន៍ ហើយដូចជាព្យាយាមទៅស្និទ្ធស្នាលនិងបុរសអ្នកមាននោះណាស់។ សាចរឿងខាងលើនេះនិយាយស្រដៀងបញ្ហាក្នុងពួកជំនុំដែលកើតឡើងនៅ យ៉ាកុប ២:-១០ គឺនិយាយការអោយតម្លៃពួកជំនុំមិនស្មើគ្នា។
សំណូរស្នូលៈ តើយើជាគ្រីស្ទានគួប្រកាន់វណ្ណៈ ឬឲ្យតម្លៃពួកជំនុំមិនស្មើគ្នាដែលឬទេ?





សង្ខេបបទគម្ពីរៈ យ៉ាកុប ២:-១០ និយាយអំពីពួកជំនុំមានការប្រកាន់វណ្ណៈគ្នា ការអោយតម្លៃតែមាន ការគោរពតែអ្នកមាន ហើយបន្ទាបបង្អាប់ដល់អ្នកក្រីក្រ ដែលនេះជាបញ្ហាមួយដូចមិនអោយតម្លៃស្នាព្រះហស្ថព្រះស្មើៗ បែរជាអោយតម្លៃទ្រព្យសម្បត្តិលោកីយ៍វិញ។
II.         ការកាត់ស្រាយ
១. ត្រូវអោយតម្លៃពួកជំនុំអោយស្មើភាពគ្នា (ខ១-៤)
Ø  មិនត្រូវផ្ដល់ការគោរពឲ្យតម្លៃចំពោះតែអ្នកមាននោះឡើយ(ខ១-)
Ø  មិនត្រូវរើសអើងដល់អ្នកដែលក្រខ្សត់ក្នុងពួកជំនុំទេ (ខ៣-៤)
ឧទាហរណ៍ៈ ស្ដេចទន្សាយមួយបានហៅហ្វូងកង្កែប និងគង្គក់មកជុំលៀង ហើយនៅពេលពួកគេបានដល់ នោះមានហ្វូងទន្សាយខ្លះទទួលស្វាគម៍តែពួកកង្កែប ហើយបដិសេធន៍ពួកគង្គក់ស្ដីបន្ទោសថា ជាពួករូបអាក្រក់មិនស្អាត។
  ២. ព្រះជាម្ចាស់ទ្រង់មានក្ដីស្រលាញ់ខ្លាំងដល់ពួកអ្នកក្រខ្សត់   (ខ៥-៧)
Ø  ព្រះទ្រង់ជ្រើសយកពួកអ្នកក្រ សំរាប់នគរព្រះអង្គ (ខ៥)
Ø  ព្រះទ្រង់មិនសព្វព្រះទ័យដល់មនុស្សដែលស្អប់ខ្ពើមអ្នកក្រ (ខ៦-៧)
                    ឧទាហរណ៍ៈ មានបុរសពីរនាក់គឺអ្នកមាននិងអ្នកក្រគេជឿព្រះដូចគ្នា អ្នកមានគេគិតថាការជឿព្រះគឺធម្មតា​ ទោះបីជាគេមិនជឿព្រះក៏គេអាចរស់បាន គឺគាត់ពឹងអាងលើទ្រព្យសម្បត្តិគាត់ជាងអ្វីទាំងអស់។ តែអ្នកក្រគាត់បន្ទាបខ្លួនមកកាន់ព្រះអង្គ គាត់គ្មានអ្វីពឹងអាងក្រៅពីព្រះអង្គនោះឡើយ។
             ៣. ត្រូវកាន់តាមច្បាប់ញ្ញាត្តិរបស់ព្រះ (ខ៨-១០)
Ø  ឲ្យស្រលាញ់អ្នកជិតខាងខ្លួន (ខ៨)
Ø  មិនត្រូវប្រព្រឹត្តបាបឡើយ (ខ៩-១០)
                  ឧទាហរណ៍ៈ មានបុរសម្នាក់គាត់តែងតែអោយអាហារដល់ក្មេងកំព្រាមួយគ្រួសារ គ្រួសារបុរសនោះមិនមានប៉ុន្មានទេតែគាត់ដូចមានស្រលាញ់អាណិតមេត្តា ហើយរាប់អានដល់ពួកគេទោះបី ជាមនុស្សផ្សេងៗគេមិនរាប់គ្រួសារក្រីក្រនោះក៏ដោយ។  
III.        បញ្ចាប់សេចក្ដី
            សរុបមកៈ នៅក្នុងពួកជំនុំមិនគួមានការប្រកាន់វណ្ណៈ ដោយអោយតម្លៃតែពួកដែលមាន ទ្រព្យសមប្បត្តិច្រើន ឬជាពួកអ្នកមានបុណ្យស័ក្ដិល្អនោះឡើយ តែពួកជំនុំក៏ត្រូវអោយតម្លៃ និងគោរពស្រលាញ់ដល់ពួកអ្នកដែលក្រខ្សត់ផងដែរ ពីព្រោះព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យអោយរាស្ត្រមានសេចក្ដីស្រលាញ់ស្មើៗក្នុងពួកជំនុំទោះអ្នកមានឬអ្នកក្រក្ដី។
            ទេវសាស្ត្រៈ នៅក្នុងព្រះជាម្ចាស់គឺមានសេចក្ដីស្រលាញ់ស្មើៗគ្នា មិនថាអ្ននមានឬអ្នកក្រទេ។ ហើយព្រះយេស៊ូវទ្រង់ក៏មានសេចក្ដីស្រលាញ់ស្មើៗគ្នាដែរ ទ្រង់ជួយអ្នកមានហើយទ្រងក៏តែងតែជួយពួកអ្នកក្រខ្សត់ដែរ ទ្រង់ប្រោសជំងឺអ្នកខ្សត់ខ្សោយអោយជា (២០:៣៣-៣៤)។
            មនុស្សៈ មានការប្រកាន់វណ្ណៈក្នុងពួកជំនុំ ដោយអោយតម្លៃតែពួកអ្នកមានមិនផ្ដល់ក្ដីស្រលាញ់ ដល់ពួកអ្នកក្រ។
            អនុវត្តន៍ៈ ដូច្នេះនៅក្នុងពួកជំនុំមិនមានការប្រកាន់វណ្ណៈ ដោយអោយតម្លៃតែអ្នកមាននោះទេ តែយើងក៏ត្រូវមានទំនាក់ទំនង និងគោរពស្រលាញ់ដល់ពួកអ្នកក្រផងដែរ។

0 Comments

Type and hit Enter to search

Close