Breaking News

ពួកអ៊ីស្រាអែលបរាជ័យក្នុងការធ្វើជាទីបញ្ចេញពរ អេសេគាល១៦:៤៤-៥២


សេចក្ដីផ្ដើមមានមន្រ្តីធំម្នាក់ដែលជា ឪពុកក្មេករបស់ស្ដេច ថ្ងៃមួយស្ដេចបានចេញបញ្ជាអោយគាត់ទៅចែកស្បៀងទៅដល់ជនរងគ្រោះដោយគ្រោះទុរភឹក្ស ប៉ុន្តែគាត់មិនបានចែកស្បៀងដល់ប្រជា
រាស្រ្តនោះទេ ប៉ុន្តែបែរជាទៅធ្វើអំពើអាក្រក់នៅទីនោះ សម្លាប់មនុស្សយកកូនក្រមុំគេមកធ្វើជាប្រពន្ធរបស់គាត់។ គាត់មិនបានធ្វើខ្លួនអោយសាកសមទៅនឹងដំណែងជា ឪពុកក្មេកស្ដេច ហើយក៏មិនបានធ្វើខ្លួនអោយសមនឹងដំណែងជាមន្រ្តីធំម្នាក់ ហើយក៏មិនបានស្ដាប់តាមការបង្គាប់បញ្ជារបស់ស្ដេចនេះឡើយ។រឿងនេះវាដូចជាជីវិតរបស់ពួកអ៊ីស្រាអែលដែលពួកគេមិនបានធ្វើខ្លួនអោយសាកសមជារាស្រ្តរបស់ព្រះអង្គសោះឡើយ ដោយគេបានធ្វើអំពើបាបយ៉ាងអាក្រក់ជាច្រើន។

សង្ខេបអត្ថបទគម្ពីរៈ ព្រះជាម្ចាស់ទ្រង់បានប្រៀបធៀបពួកអ៊ីស្រាអែលទៅនឹងជាតិសាសន៍ផ្សេងៗដែល ជាតិសាសន៍ទាំងនោះសុទ្ធតែជាជាតិសាសន៍ដែលអាក្រក់ ជាជាតិសាសន៍ដែលពោរពេញដោយអំពើបាប។ ពួកអ៊ីស្រាអែលជារាស្រ្តដែលផិតក្បត់ដូចជា ប្រពន្ធដែលផិតក្បត់ជាមួយប្ដីរបស់ខ្លួនឯង អំពើបាបរបស់គេអាក្រក់លើសទាំងជាតិសាសន៍ទាំងប៉ុន្មានផង គេបានធ្វើបាបអ្នកក្រីក្រ ព្រមទាំងគ្មានចិត្តអាណិតដល់មនុស្សទុរគតសោះឡើយ។ ពួកគេបានបរាជ័យក្នុងការធ្វើជាទីបញ្ចេញពររបស់ព្រះ។
សំនួរស្នូលៈ តើអ្វីដែលធ្វើអោយពួកអ៊ីស្រាអែលបរាជ័យក្នុងការធ្វើជាទីបញ្ចេញពររបស់ព្រះជាម្ចាស់?



តួសេចក្ដី

   ក. ពួកអ៊ីស្រាអែលជាបងប្អូននឹងជាតិសាសន៍ដែលអាក្រក់ (ខ៤៤-៤៧)
·         ពួកអ៊ីស្រាអែលជាកូនស្រីរបស់ស្ត្រីដែលផិតប្ដី និងបងប្អូនស្រីដែលផិតប្ដីដែរ(ខ៤៤-៤៥)
·         ពួកអ៊ីស្រាអែលប្អូនស្រីរបស់ពួកសាម៉ារី និងជាបងស្រីរបស់ពួកសូដុំម(ខ៤៦)
·         ពួកអ៊ីស្រាអែលប្រព្រឹត្តអាក្រក់ជាងជាតិសាសន៍ទាំងអស់(ខ៤៧)
o   ឧទាហរណ៍ សុភាសិតខ្មែរដែលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពួកអ៊ីស្រាអែលជាជាតិសាសន៍ដែលប្រព្រឹត្តអាក្រក់ដូចជាបងប្អូនគេនោះដែរ។
   ខ. អំពើបាបរបស់ពួកអ៊ីស្រាអែល(ខ៤៨-៥១)
·         ពួកអ៊ីស្រាអែលអាក្រក់ជាងពួកសូដុំម និងកូម៉ូរ៉ា និងជាតិសាសន៍ដទៃទៀត(ខ៤៨,៥១))
·         ពួកអ៊ីស្រាអែលព្រងើយកន្តើយនឹងអ្នកក្រីក្រ ពួកគេខ្វះភាពសប្បុរស(ខ៤៩)
·         ពួកគេអំនួត នឹងគួរអោយស្អប់(ខ៥០)
·         ពួកអ៊ីស្រាអែលត្រូវតែរងនូវអ្វីដែលខ្លួនបានធ្វើ ព្រោះគេតែងតែនិយាយថាខ្លួនសុចរិតជាងអ្នកដទៃទៀត ប៉ុន្តែជាតិសាសន៍ដទៃបានសុចរិតជាងពួកអ៊ីស្រាអែលទៅទៀត(ខ៥២)
o   ឧទាហរណ៍ៈ ក្រៀមភាសារបស់អ្នកព្រះវិហារគេនិយាយថា ប្រយ័ត្នស្លាប់ដូចខ្មោចឪដែលសម្ដៅទៅលើបើឪពុកអាក្រក់ហើយ កូននោះអាចអាក្រក់ជាងឪទៅទៀត ដូចជាពួកអ៊ីស្រាអែលដែលអាក្រក់ជាងជាតិសាសន៍ផ្សេងទាំងអស់។
សេចក្ដីបញ្ចប់ៈ
សរុបសេចក្ដីៈ ពួកអ៊ីស្រាអែលជាជាតិសាសន៍ដែលអាក្រក់ ជាជាងជាតិសាសន៍ណាផ្សេងទាំងអស់ ដោយសារអំពើអាក្រក់របស់ពួកគេ នោះពួកគេបានបរាជ័យក្នុងការធ្វើជាទីបញ្ចេញពរតាមដែលព្រះទ្រង់បានហៅអោយពួកគេធ្វើ។
ទេវសាស្រ្តៈ
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់។ត្រាស់ហៅមនុស្សអោយធ្វើជាទីបញ្ចេញពរតាមគំរូ ដែលព្រះអង្គទ្រង់ត្រាស់ហៅលោកអ័ប្រាហាំដែរ។
ព្រះគ្រីស្ទវិទ្យាៈ ផ្ទុយពីពួកអ៊ីស្រាអែលដែលគេខ្វះភាពសប្បុរស នោះព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលពោរពេញដោយភាពសប្បុរស ទ្រង់បានក្លាយទៅជាទីបញ្ចេញព្រះពរដល់មនុស្សទាំងអស់(ម៉ាថាយ១១:១២-១៥)។
មនុស្សៈ មនុស្សមានចរិកអាក្រក់ពីកំណើត មិនចេះខ្វល់ខ្វាយពីអ្នកដទៃ អាត្មានិយមមិនចង់ជួយអ្នកដទៃ ហើយគ្រីស្ទបរិស័ទខ្លះភ្លេចពីតួនាទីរបស់ខ្លួនដែលត្រូវធ្វើជាទីបញ្ចេញពរ។
ចំណុចអនុវត្តន៍ៈ ក្នុងនាមជាគ្រីស្ទបរិស័ទត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវតួនាទីរបស់ខ្លួនដែលជាអ្នកដែលនាំព្រះពរដល់មនុស្សទាំងអស់ អោយគេបានស្គាល់ព្រះតាមរយៈជីវិតរបស់យើង។

0 Comments

Type and hit Enter to search

Close