សេចក្ដីផ្ដើម៖មានស្រ្ដីម្នាក់គាត់បានបោះបង់
អាជីពការងាររបស់គាត់បានទៅរៀបការជាមួយនឹងបុរសម្នាក់ ដែលបានស្ដីដណ្ដឹងនាងរៀបការ
ទាំងបានសន្យាថាស្រលាញ់រក្សានាងរហូត
ដល់ចាស់កោងខ្នង។ មួយ រយៈពេលក្រោយមក
នារីម្នាក់នោះក៏បានិយាយផ្ដាំទៅស្រីៗ មុននឹងជ្រើសគូរស្រករត្រូវគិតឲ្យល្អិត ល្អន់ខ្លាំង
ព្រោះបុរស់ដែលបានសន្យាជាមួយនាង សាច់ញ្ញាតិរបស់នាងថាស្រលាញ់ថ្នាក់ថ្នមនាងរហូត អស់ជីវិត
រៀងខ្លួនបាន បន្សល់ទុកនូវស្នាមជាំពេញខ្លួន ត្រូវក្បាលនឹងកំបិត
ទាំងលេងល្បែងពាលារជា ច្រើនទៀត បានធ្វើឲ្យនាងគ្រាំចិត្ដស្ទើស្លាប់ទាំងរស់។
ឃ្លាភ្ជាប់ តាមរយៈសាចខឮ់រឿងនេះ បានបង្ហាញពីក្ដីស្រលាញ់មិនពិតប្រាកដរបស់ បុរសជាប្ដីដែលមិន បានធ្វើតាមសេចក្ដីសន្យាជាមួយប្រពន្ធនិង
សាច់ញ្ញាតរបស់ប្រពន្ធនោះទេ ប្រហែលជារឿងនេះបានកើត ឡើងមានច្រើននៅក្នុង សង្គមខ្មែរយើង
ចុះនៅក្នុងព្រះគម្ពីរបានបង្រៀនយើងពីអ្វី ពីក្ដីស្រលាញ់ដែលមាន យ៉ាងពិតប្រាកដនោះ។
សំនួរស្នូល
តើត្រូវធ្វើយ៉ាងណា
ទើបបង្ហាញបានថា មានក្ដីស្រលាញ់យ់ាងពិតប្រាកដ?
សង្ខេបបទគម្ពីរ
សាវកប៉ុលបានិយាយអំពី
សេចក្ដីស្រលាញ់ដែលពិតប្រាកដ ព្រោះថា គ្រប់ទាំងអ្វីដែលយើងបាន
ធ្វើបើយើងធ្វើគ្មានក្ដីស្រលាញ់ចេញពីចិត្ដពិតប្រាកដនោះទេគឺ
អ្វីដែលធ្វើនោះស្មោះគ្មានន័យអ្វីទាំងអស់ ប្រៀបដូចជាឈឺងដែលបានឭទ្រហឹងទទេ។
ស្រលាញ់តែងតែអត់ធ្មត់ សប្បុរស មិនចេះឈ្លាននីស មិន អួតខ្លួន
មិនដែលប្រព្រឹត្ដិបែបមិនគួសម
មិនដែលរកប្រយោជន៏ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនអរសប្បាយព្រោះ
ការទុចរិតឡើយ គឺអរសប្បាយការស្មោះត្រង់វិញ គ្រប់បាំងទាំងអស់ ជឿទាំងអស់
សង្ឃឹមទាំងអស់ ហើយទ្រាំទ្រួទាំងអស់ ម្យ៉ាងគ្រប់ការទាំងអស់ដែលមាននៅលើផែនដីនេះ
អាចនឹងសាប សូន្របាត់អស់ តែក្ដីស្រលាញ់មានរហូតវិញ ព្រោះសេចក្ដីជំនឿ សេចក្ដីសង្ឃឹម
និងសេចក្ដីស្រលាញ់ សេចក្ដីអ្វីដែលពិសេសនោះ គឺសេចក្ដីស្រលាញ់។
តួរសេចក្ដី
រចនាបទគម្ពីរ
I.
ធ្វើគ្រប់យ៉ាងគ្មានក្ដីស្រលាញ់ស្មើសូន្រ(១៣:១-៣)
តាមរយៈសាច់រឿងខាងលើ តើបុរសជាប្ដីនោះ មានក្ដីស្រលាញ់ចំពោះប្រពន្ធដែរឬទេ?
ព្រោះតែស្រលាញ់ ប្រពន្ធហ៊ានលះបង់គ្រប់បែបយ៉ាង មកប្រថុយជីវិតចុងក្រោយរបស់នាង
ភាពស្រស់ ស្អាត ភាពសប្បាយរីករាយរបស់នាងទាំងប៉ុន្មាន មកស៊ូទ្រាំទ្រជាមួយប្ដី ចុះក្រោយគ្រប់ទាំងអ្ចីដែលប្រពន្ធ
បានធ្វើដោយក្ដីស្រលាញ់បែរត្រលប់ជាឥតប្រយោជន៏ចំពោះនាងប្ដីទៅវិញ ថែមទាំងពិបាកខ្លួនថែមទៀត។
ផ្ទុយទៅវិញព្រះគម្ពីរបានបង្ហាញឲ្យឃើញថា
បើយើងធ្វើអ្វីដោយគ្មានក្ដីស្រលាញ់នោះទេ គឺគ្មាន ន័យនោះទេគឺ ប្រៀបដូចជាឈឹងឭទទេ(ខ១)។ លោកប៉ុលក៏បានបង្រៀនទៀតថា
បើគាត់ចេះនិយាយ គ្រប់ភាសារ គាត់ចេះអធិប្បាយគាត់ជំនឿល្មមអាចរើភ្នំចេញបាន គាត់បានចែកទ្រព្យសម្បត្ដិជាអាហារ
ដល់គេប្រគលរូបកាយឲ្យគេដុត បើគ្មានក្ដីស្រលាញ់ គឺគ្មានន័យសោះ(២)។ លោកប៉ុលចង់ឲ្យពួក
ជំនុំនៅក្រុងកូរិនថូសបានយល់ ពីសេចក្ដីស្រលាញ់ត្រូវធ្វើអ្វី១ត្រូវមានសេចក្ដីស្រលាញ់ចេញពីចិត្ដពិត ប្រាកដទោះកិច្ចការនោះ តូចធំបានលទ្ធផលល្អឬមិនល្អយ៉ាងក៏ដោយ(១សាំយូអែល១៦:៧)។ លើស ពីនេះ ទៅទៀត
យើងក៏ឃើញថា ដោយព្រោះព្រះអង្គទ្រង់ស្រលាញ់ដល់រាស្រ្ដអ៊ីស្រាអែល ទ្រង់ក៏បានចាត់លោក ម៉ូសេឲ្យ
ទៅនាំអ៊ីស្រាអែលរួចផុតពីការកៀបសង្កត់នៅអេស៊ីព ទោះបីជាយើងបានដឹងថា ពួកអ៊ីស្រាអែល
ពូជពង្ស ដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើសធ្វើជារាស្រ្ដពិសេសរបស់ទ្រង់ក៏ដោយ
តែអ្វីដែលពួកគេបាន ធ្វើនោះ គឺពូកគេបានប្រព្រព្រឹត្ដិាកាអាក្រក់ជាច្រើន
ដែលពួកគេសាកសមនិង ទទួលទោសតែដោយ ព្រោះតែព្រះជាម្ចាស់ទ្រង់មានសេចក្ដីស្រលាញ់
ព្រះអង្គទ្រង់មិនចង់ឃើញរាស្រ្ដរបស់ព្រះរង់ទុក្ខរហូត នោះ ទេបានជាទ្រង់បានចាត់ម្នាក់គឺលោក
ម៉ូសេឲ្យបានដឹកនាំពួកគេចេញពីប្រទសសេអេស៊ីពមក(និក្ខមនំ៣)។ អ្វីដែលពិសេសជាងនេះ ទៅទៀតនោះគឺ
ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា ស្រលាញ់មនុស្សទាំងអស់ទ្រង់មិនមែនគ្រាន់តែ
មានបន្ទូលចោលនោះទេ គឺទ្រង់បានប្រទានព្រះរាជបុត្រារបស់ព្រះអង្គមកផែនដី ដើម្បីនឹងសង្រ្គោះមនុស្សលោកទាំងអស់(យ៉ូហាន៣:១៦-១៧)។
យើងក៏ឃើញថាសេចក្ដីស្រលាញ់របស់មនុស្សនិង ក្ដីស្រលាញ់របស់ព្រះជាម្ចាស់គឺមិនដូចគ្នានោះ
ឡើយ ព្រោះក្ដីស្រលាញ់របស់មនុស្សងាយនិង ប្រែប្រួលតែក្ដីស្រលាញ់របស់ព្រះវិញមិនដែលប្រែប្រួល
អ្វី ដែលទ្រង់មានបន្ទូលទ្រង់ធ្វើ។
ហេតុនេះហើយបានជាលោកសាវកប៉ុលបានបង្រៀនដល់ពួកជំនុំនៅ កូរិនថូសថា
ត្រូវធ្វើគ្រប់យ៉ាងត្រូវមានសេចក្ដីស្រលាញ់ បើគ្មានសេចក្ដីស្រលាញ់នោះទេ
គឺគ្មាប្រយោជន៍ សោះ។
II.
សេចក្ដីស្រលាញ់ដែលពិតប្រាកដ(១៣:៤-៧)
រឿងខ្លី មានគូរស្នេហ៏មួយគូរបានស្រលាញ់គ្នា
ពួកគេទាំងពីរនាក់ក៏បានស្រលាញ់គ្នាចេញ
ចិត្ដរឿងខ្លួន ដោយព្រោះក្ដីស្រលាញ់ថ្មីថ្មោង
ភ្លាមនោះបុរសម្នាក់ក៏សុំសន្យាជាមួយដែលខ្លូនស្រលាញ់ថា សុំយើងកុំបែកគ្នា
ត្រូវស្រលាញ់គ្នារហូតណា ក៏បបួលគ្នាស្បត ធ្វើឲ្យម្នាក់ខាងស្រីសប្បាយចិត្ដជាខ្លាំង
ក៏បានសន្យាជាមួយគ្នា។ លុះក្រោយមកប្រហែលជា៣ទៅ៤ ខែបែរជាបុរស
ម្នាក់នោះក៏មានអ្នកថ្មីទៀត ក៏
បានផ្លាស់ប្ដូរក្ដីស្រលាញ់ដែលមានចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់
គ្រប់យ៉ាងលែងដូចមុនហើយ សន្យាបានតែជាពាក្យសន្យាតែប៉ុណ្ណោះ។ «ទឹកហូរមិនចេះហត់
ពាក្យមនុស្សស្បទកុំឲ្យជឿ»
តែផ្ទុយទៅវិញ
យើងឃើញថាក្ដីស្រលាញ់របស់បុរសម្នាក់នៅក្នុងរឿងខាងលើនេះ គឺជាក្ដីស្រាញ់
មិនពិតប្រាកដនោះទេ ចុះក្ដីស្រលាញ់បែបណាដែល
សាវកប៉ុលដែលគាត់ជាអ្នកដឹកនាំម្នាក់បានបង្រៀន?
ក្ដីស្រលាញ់គឺ តែងតែអត់ធ្មត់ ហើយក៏សប្បុរស ក្ដីស្រលាញ់មិនចេះឈ្លាននីស
មិនចេះអួតខ្លួន មិនដែល មានចិត្ដធំ មិនដែលប្រព្រឹត្ដិបែបមិនគួរសម
មិនដែលរកប្រយោជន៏ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ ទោសមិនដែលអរសប្បាយចំពោះអំពើទុចរិតឡើយ
អរសប្បាយតែសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំង អស់ជឿទាំងអស់សង្ឃឹមទាំងអស់។
យើងឃើញថាលោកសាវកប៉ុល គាត់បានសរសេរសំបុត្រនេះ មក លោកធីម៉ូថេ
ដែលលោកជាអ្នកដឹកនាំដែលមានភាពវ័យក្មេង សំបុត្រនេះក៏មិនត្រឹមតែដល់លោកធីម៉ូថែតែ
ប៉ុណ្ណោះទេ ក៏បានដាស់តឿនរំឭកដល់ក្រុមជំនុំនៅក្នុងកូរិនថូលផងដែរថា
ពួកគេដែលជាអ្នកដើរតាមព្រះ យេស៊ូវ ជាអ្នកជឿលើព្រះអង្គសង្គ្រោះ
ហើយពួកគេទាំងអស់គ្នាជា អវជីវៈនៃព្រះគ្រីស្ទ បើអវជីវៈគ្មានក្ដី ស្រលាញ់ចំពោះគ្នា
ឬមិនមានការរួបរួមជាមួយគ្នានោះទេគឺ ពួកគេគ្មានក្ដីស្រលាញ់មកពីព្រះដែរ ហើយ
ពួកគេដែលបាននិយាយថា ជាអ្នកជឿព្រះ ជាពួកជំនុំគឺ មិនពិតឡើយ ព្រោះថា ម៉ាថាយ២០: ចូរស្រលាញ់ព្រះឲ្យអស់ពីចិត្ដ
អស់ពីប្រលឹង ហើយស្រលាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង។ យើងឆ្លុះបញ្ចាំង ជាមួយគ្នាថា
តើរូបកាយទាំងមូលរបស់យើង អាចមានផ្នែកណាមួយ ដាច់ចេញផ្សេងពីគ្នាមិនត្រូវការគ្នា
បានដែរឬទេ?
ឧទាហរណ៏ អាខ្វាក់អាខ្វិន រឿងនេះជារឿងព្រេងមួយដែលខ្មែរយើងតែងនិយាយតៗគ្នាមក
មានបុរសពីរនាក់ជាមិត្ដសម្លាញ់នឹងគ្នា ដែលបានទៅរស់នៅផ្ទះរបស់ចៅហ្វាយមួយ
ហើយពូកគេទាំងពីរ ខិតខំធ្វើការយ៉ាងលំបាកលំបិន្ដ ថ្ងៃមួយនោះ
ដោយសារការរស់នៅជាមួយចៅលំបាកខ្លាំងពេកនោះ ពួកគេ ទាំងពីរនាក់នោះ
បានបបួលគ្នារត់ចេញពីផ្ទះរបស់ចៅហ្វាយនោះ ម្ដងជាពីរម្ដងពីគេរត់មិនបានសោះ ព្រោះ
ម្នាក់ខ្ចាក់ភ្នែក មើលអ្វីមិនឃើញ បើដើរក៏មិនបានលឿនដែរ គឺដើរបានតិចៗ
ចំណែកឯមិត្ដភក្ករបស់គេម្នាក់ វិញទៀតខ្វិន ការរត់គេញពីព្រះចៅហ្វាយនោះ
រិតតែយឺតថែមទៀត ព្រោះគេគ្មានជើងរត់ ឬដើរឲ្យលឿន បានឡលើយ។ រហូតដល់ថ្ងៃមួយនោះ
ពួកគេទាំងពីរនាក់បាន គិតគ្នាតើធ្វើយ៉ាងណា ដើម្បីរត់ចេញពីផ្ទះ
ចៅហ្វាយដ៏សែនអាក្រក់នេះបាន? ក៏មានពេលក្រោយមកទៀត ពួកគេទាំងពីបានរត់កាត់ព្រៃ ដោយសារ
អាខ្វាក់វារត់បានលឿន តែវារត់បុកនេះបុកនោះ ចំនែកឯអាខ្វាក់វិញ វារត់យឺត
វាក៏បានស្រែកប្រាប់អាខ្វាក់ថាទៅនេះទៅនោះ ចឹងពួកក៏មានគមនិតមួយទៀតថា ពួកគេក៏គិតថា
ឲ្យអាខ្វិនបានជិះករលើអាខ្វាក់ ពួកគេក៏បានរត់យ៉ាងលឿនរួចផុតពីផ្ទះចៅហ្វាយចិត្ដអាក្រក់របស់ខ្លួនទៅ
ហើយរឿងនេះក៏បានបង្ហាញចុង ក្រោយថា ដោយការរួបរួមសាមគ្ពីគ្នា បានធ្វើឲ្យពួកគេបានជា
អាខ្វិនក៏បានដើររួច ហើយចំនែកឯអាខ្វាក់ វីញក៏បានមើលឃើញវិញដែរ
ពួកគេក៏បានរស់នៅជាមួយគ្នាជាបងប្អូនយ៉ាងសប្បាយចិត្ដ។ នៅក្នុងរឿងនេះក៏បានប្រាប់យើងទាំងអស់គ្នាដែរថា
ការរួបរួមគ្នាដោយក្ដីស្រលាញ់ អាចធ្វើអ្វីមួយបានសម្រេចមែន ព្រោះថាមនុស្សមិនមានអ្វីៗគ្រប់គ្រាន់បានទាំងអស់នោះទេ
មនុស្សតែងតែមានចំនុចខ្វះខ្វាតរៀងៗខ្លួន បើ មនុស្សរស់នៅជាមួយគ្នា
ចេះស្រលាញ់គ្នាធ្វើការអ្វីចេះស្រលាញ់ នឹងមានការអត់ធ្មត់ជាមួយគ្នា កុំឈ្លាន
នីសគ្នាកុំគិតតែពីប្រយោជន៏ម្នាក់ៗ ពេលមានអ្នកណាម្នាក់បានធ្វើខុសចេះកែតម្រូវគ្នាទៅ
វិញទៅមក ដោយក្ដីស្រលាញ់ពិតប្រាកដនោះ
ទោះបីថាម្នាក់នោះទៅដល់ទីកន្លែងណាក៏ដោយក៏មានការរីកចម្រើន ដែរ។
ដូចគ្នាបើមនុស្សពីរនាក់បានស្រលាញ់គ្នា រស់នៅជាមួយគ្នានៅក្នុងផ្ទះ
បើរស់នៅគ្មានក្ដីស្រលាញ់ នោះទេ មិនចេះជួយគ្នាទៅវិញទៅមក មិនចេះយល់ពីការល្អ និង
ការអាក្រក់ជាមួយគ្នាទេ មិនជឿលើគ្នា ទៅវិញទៅមក
មិនផ្ដល់ក្ដីសង្ឃឹមលើគ្នាទៅវិញទៅមកទាំងកំលាំងកាយចិត្ដនោះទេ ហើយក៏គ្មានការទ្រាំទ្រ
ជាមួយគ្នានោះទេ ឲ្យធ្វើម្ដេចឲ្យគ្រូសារនោះរបស់នៅមានសេចក្ដីសុខសាន្ដបាន?
លើសពីនេះទៅទៀត បើអ្នកដឹកនាំធ្វើការជាមួយកូនចៅ
ជាមួយពួកជំនុំគ្មានក្ដីស្រលាញ់ពិតប្រាកដនោះទេ ធ្វើដូចម្ដេចឲ្យពួកជំនុំ
មានការរីកចម្រើន ថ្វាយសិរីល្អទៅព្រះជាម្ចាស់បានបើពូកជំនុំ
និងអ្នកដឹកនាំគ្មានក្ដីស្រលាញ់ចំពោះគ្នាពិត
ប្រាកដផង ដូច្នេះហើយបានជាលោកសាវកប៉ុលដែលគាត់ជាអ្នកដឹកនាំម្នាក់
គាត់បានសរសេរសំបុត្រមក ពួគជំនុំនៅក្នុងក្រុងកូរិនថូសថា
ត្រូវរស់នៅនិងបម្រើព្រះអង្គត្រូវមានសេចក្ដីស្រលាញ់ចំពោះគ្នាទៅវិញ ទៅមក
ដែលអ្នកដឹកនាំត្រូវរស់នៅបម្រើព្រះអង្គត្រូវមានក្ដីស្រលាញ់ដល់ពួកជំនុំ
ដូចជាព្រះគ្រីស្ទបាន ស្រលាញ់ដល់ពួកជំនុំដែរ។
III.
អ្នកដឹកនាំដែលដឹកនាំពូកជំនុំឲ្យមើលឃើងក្ដីស្រលាញ់យ៉ាងពិតប្រាកដទៅឯព្រះ១៣:៨-13
1.
ក្ដីស្រលាញ់មានអស់កល្ប(១៣:៨-១០)
លោកសាវកប៉ុលគាត់បានបង្រៀនដល់ពួកកូរិថូសថា
ក្ដីស្រលាញ់នោះគឺសំខាន់ខ្លាំងណាស់ម្យ៉ាង
ក្ដីស្រលាញ់គឺ វាពិសេសលើអ្នកទាំងអ្វីៗដែលមាន
ហើយវាក៏មានស្ថិតស្ថេររហូតទៅផងដែររហូតដល់ថ្ងៃ ចុងក្រោយនៃមនុស្ស ពិព្រោះថាទោះបីជាថ្ងៃចុងក្រោយ
បើអ្នកដឹកនាំឬមានអ្នកណាម្នាក់ពូកែខាងឯ សេចក្ដីអធិប្បាយខ្លាំងមែនទែនតែពេលដល់ថ្ងៃនោះ
នឹងត្រូវបាត់ចេញពីផែនដី ភាសាដ៏ទៃដែលមនុស្ស គិតថា ជាភាសាពិសេសហើយទាំងចំណេះដែលមនុស្សមាន
ដែលថាចេះធ្វើនេះ ចេះធ្វើ នោះបង្កើតបាន ជាអ្វីដែលប្លែកៗហើយមនុស្សគិតថា
មនុស្សមានប្រាជ្ញាបានបង្កើតនោះបានសាបសូន្រ ប៉ុន្ដែក្ដីស្រលាញ់ វិញមានរហូតមិនដែលផុតឡើយ។
ពេលថ្ងៃមួយជាថ្ងៃចុងក្រោយដែលអ្វីៗមាននៅលើ ផែនទាំងល្អនិង អាក្រក់ អ្វីដែលបានធ្វើហើយនិងមិនទាន់បានធ្វើហើយ
តែពេលដែលព្រះអង្គទ្រង់យាងមកនោះគ្រប់ យ៉ាងនឹងត្រូវបាត់ទៅក្រោមអំណាចរបស់ព្រះអង្គ។
ចុះយើងគិតជាមួយគ្នាវិញថា តើនៅថ្ងៃចុងក្រោយនឹង មានអ្វីដែលពីសេសជាងគេ ហើយមានរហូតទៅ? ដូចជាបទចម្រៀងយើងតែងតែច្រៀងថា
សេចក្ដី ស្រលាញ់ មិនចេះផុតឡើយ ឯពាក្យចំនាយនោះនឹងក្រែងរលាយបាត់អស់
ភាសារដ៏ទៃគ្មានគេនិយាយ ទៀតសោះ ឯចំណេះទាំងប៉ុន្មាននោះក៏នឹងត្រូវសាបសូន្របាត់អស់…..។ ហេតុនេះហើយ បានជាលោក
សាវកប៉ុលដែលគាត់ជាអ្នកដឹនាំម្នាក់
គាត់បង្រៀនឲ្យយើងមានក្ដីស្រលញ់ចំពោះគ្នាទៅវិញទៅមកដូចជា
ព្រះគ្រីស្ទបានស្រលាញ់ដល់យើងគ្នាដែរ តែបើផ្ទុយទៅវិញ
ជីវិតរបស់យើងរស់នៅគ្មានក្ដីស្រលាញ់វិញ នោះ យើងរស់នៅទីណាក៏គ្មានសន្ដិភាពដែរ។
2.
សេចក្ដីស្រលាញ់គឺវិសេសជាងគេ(១៣:១១-១៣)
ដូចជាពាក្យមួយគេ តែងតែនិយាយថា
ក្មេងអាងយំ មនុស្សធំ អាងវាយកាប់ចាក់ មនុស្សចាស់អាង
មាត់និយាយ។ នៅទីនេះលោកសាវកប៉ុលបាននិយាយថា កាលដែលគាត់នៅក្មេង គាត់និយាយ មានចិត្ដ គំនិត
ទាំងការពិចារ្យណារបស់គាត់នោះដូចជាក្មេង តែពេលដែលគាត់ធំ គាត់បានលះចោលការរបស់កូន
ក្មេងចេញហើយ។ មានសំនួរមួយបានសួរថា តើលោកសាវកប៉ុលបានលះចោលអ្វីខ្លះ
ពីកាលដែលគាត់ បាននិយាយថា ពីកាលនៅក្មេង?
បើយើងបានមើលពីជីវិតរបស់គាត់កាលនៅក្មេងគាត់ជាមនុស្សម្នាក់ ដែលស្អប់អ្នកជឿព្រះ
លោកស៊ុលដែលគេគេបានហៅថា ប៉ុលគាត់ជាមនុស្សម្នាក់ដែល ធ្វើទុក្ខបុកម្នេញជា
ខ្លាំងដល់ពួគជំនុំ គាត់បានទាយពួកជំនុំប្រុសស្រីយកទៅដាក់គុក(កិច្ចការ៨:៣, ៩:១)។ យើងឃើញថា ជិវិតរបស់លោកប៉ុលជាមនុស្សម្នាក់ដែល
កាចសាហាវណាស់ តែពេលដែលព្រះជាម្ចាស់បានផ្លាស់ប្ដូរគាត់ វីញនោះ
គាត់មានការផ្លាស់ប្ដូរច្រើន ដូចជាមនុស្សថ្មីមួយទៀតគឺ គាត់ជាមនុស្សម្នាក់ដែលមានសេចក្ដី
ស្រលាញ់ចំពោះពួគជំនុំវីញ។ គាត់ក៏បានចាប់ផ្ដើមប្រកាសពី ព្រះបន្ទូល ប្រកាសពីនាមរបស់ព្រះជាម្ចាស់ ដោយមិនខ្លាចសេចក្ដីស្លាប់ឡើយគេបានចោលគាត់នឹងថ្មព្រោះ
តែគាត់បាន ផ្សាយពីព្រះបន្ទូលរបស់ព្រះ ជាម្ចាស់(កិច្ចការ១៤:១៩-២៨)។ ចឹងហើយបានជាគាត់បាននិយាយថា ពីមុនគេគិត គាត់បានធ្វើ ជាគំនិត ដែលក្មេង
តែគាត់បានប្ដូរហើយជាគំនិតមនុស្សធំវិញ។ យើងឃើញថា ជីវិតរបស់លោកប៉ុល បានផ្លាស់ប្រែហើយ
ទោះបីជាអ្វីដែលពេលនេះគាត់បានធ្វើ ទោះបីជាគាត់មិនទាន់ដឹង ច្បាស់១០០% ពេលនេះ
គាត់មិនទាន់បានឃើញព្រះជាម្ចាស់ច្បាស់ភ្នែក ទាល់នឹងភ្នែក ហើយអ្វីដែលគាត់ បានធ្វើថ្វាយព្រះជាម្ចាស់ទាំងអស់
គាត់បានបង្ហាញថា គាត់ជឿថាពេលដែលព្រះអង្គយាងមក យើងនឹង
បានទៅនៅជាមួយនឹងព្រះអង្គជាពិតប្រាកដមែន គាត់នឹងបានស្គាល់ព្រះអង្គដូចជា
ព្រះអង្គបានស្គាល់ គាត់ដែរ។ ម្យ៉ាងអ្វីដែលគាត់បានិយាយនេះ ដែលយើងគិតថាថាសំខាន់
ដូចជាសេចក្ដីជំនឿ សេចក្ដី សង្ឃឹម និងសេចក្ដីស្រលាញ់
តែអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្រលាញ់។ ដូចជាយើងបានដឹង ហើយមកថា
ដោយព្រោះក្ដីស្រលាញ់បានជាព្រះវបិតា ចាត់ព្រះរាជបិត្រារបស់ទ្រង់តែមួយដើម្បីឲ្យអស់
អ្នកណាដែលបានជឿព្រះរាជបុត្រានោះ នឹងមានជីវិតអស់លក្បជានិច្ចវិញ(យូហ៊ាន៣:១៦)។
សរុបសេចក្ដីមក នៅក្នុង១កូនរិនថូស១៣នេះ
លោកសាវកប៉ុលដែលជាអ្នកដឹកនាំម្នាក់បាន បង្រៀននៅក្នុងកូរិនថូស១៣នេះថា
គ្រប់ទាំងអស់អ្វីដែលមនុស្សបានធ្វើ បើការធ្វើនោះគ្មានក្ដីស្រលាញ់
នោះគ្មានប្រយោជន៏នោះទេ
ហើយបើមានក្ដីស្រលាញ់ត្រូវមានក្ដីស្រលាញ់ដែលពិតប្រាកដចេញអំពីចិត្ដ ពិព្រោះថា
អ្នកដឹកនាំ ឬ ជាអ្នកដែលដើរតាមព្រះបើ មានក្ដីស្រលាញ់នោះ គឺត្រូវមើលពីក្ដីស្រលាញ់ពិត
ប្រាដកទៅឯព្រះវិញ ជាពិសេសអ្នកដឹកនាំ
បើដឹកនាំត្រូវតែនាំឲ្យគេបានមើលឃើញពីក្ដីស្រលាញ់ទៅវព្រះ ជាម្ចាស់វីញ។
ទេវសាស្រ្ដ
ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់ជាព្រះនៃសេចក្ដីស្រលាញ់ ទ្រង់ជាព្រះនៃសេចក្ដីមេត្ដាករុណាដល់ពិភពលោក
ទាំងមូល ទាំងនៅផែនដី និងនៅស្ថានសួរផង ហើយព្រះអង្គ ទ្រង់ជាប្រភពនៃសេចក្ដីស្រលាញ់
ហើយព្រះ ទ្រង់ក៏បានប្រទានក្ដីស្រលាញ់ដល់មនុស្សទាំងអស់
ហើយព្រះអង្គក៏មានក្ដីស្រលាញ់ដល់មនុស្សទាំងអស់ ដែរ(យ៉ូហាន៣:16-១៧)។ ហើយដោយព្រោះ
ទ្រង់មានសេចក្ដីស្រលាញ់ ទ្រង់ក៏តែងអត់ទោសបាបដល់ មនុស្សគ្រប់គ្នា
ទ្រង់ក៏បានផ្ដល់សេចក្ដីមេត្ដាករុណាជានិច្ចដល់មនុស្ស ហើយទ្រង់ក៏តែងផ្ដល់ឱកាសជា
ច្រើនសំរាប់ឲ្យមនុស្សបានកែប្រែចិត្ដដើម្បីទទួលបានព្រះពរ
និងសេចក្ដីសង្គ្រោះមកពីព្រះអង្គ(យ៉ូហាន១៧ :៣)។
ព្រះយេស៊ូវគ្រីស្ទ
ដោយសារតែមនុស្សមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់
បានជាមនុស្សបានធ្លាក់ចុះទៅក្នុង អំពើបាប
មនុស្សមិនអាចមានក្ដីស្រលាញ់ពេញដ៏បូរបូរបាននោះទេ
ហើយមនុស្សក៏មិនអាចរកក្ដីស្រលាញ់ឲ្យខ្លួមឯង
និងមនុស្សផ្សេងមានក្ដីស្រលាញ់គ្រប់គ្រាន់បាននោះដែរ
បានជាព្រះជាម្ចាស់ទ្រង់បានចាត់ព្រះរាជបុត្រា របស់ទ្រង់តែមួយ គឺព្រះយេស៊ូវគ្រីស្ទដើម្បីមកសង្គ្រោះមនុស្សទាំងអស់ដែលបាត់បង់។
យើងក៏បានឃើញ ពីសេចក្ដីស្រលាញ់របស់ព្រះអង្គ
បានជាទ្រង់បានលះបង់ព្រះកាយរបស់ព្រះអង្គនៅលើឈឺឆ្កាង រង់នូវការ ប្រមាថមើលងាយពីមនុស្ស
ព្រោះអ្វី? គឺដោយសារទ្រង់បានស្រលាញ់មនុស្ស(លូកា24).
មនុស្ស
ចំនែកឯមនុស្ស មនសុ្សទាំងអស់គឺគ្មានអ្នកណាម្នាក់ដែលមានក្ដីស្រលាញ់ស្ថិតស្ថេរនោះទេ
ក្ដីស្រលាញ់របស់មនុស្សតែងប្រែប្រួល ក៏មានការផ្លាស់ប្ដូរជានិច្ច។ ព្រោះតែមនុស្សមាននិស្ស័យបាប
ដូច្នេះ ហើយមនុស្សគ្មានក្ដីស្រលាញ់ដែលពិតប្រាកដឬ
ស្ថិតស្ថេដូចជាព្រះជាម្ចាស់នោះឡើយ។ មនុស្សត្រូវការ សេចក្ដីស្រលាញ់មកពីព្រះជាម្ចាស់
ដើម្បីដឹកនាំខ្លួនឯងឲ្យមានក្ដីស្រលាញ់ចំពោះខ្លួនច្បាស់លាស់ និង
មានក្ដីស្រលាញ់ដល់អ្នកផ្សេងៗទៀតបាន។ ហើយមនុស្សក៏មិនអាចនាំខ្លួនឯងឲ្យមានក្ដីស្រលាញ់ពេញ
បរិបូរដែរ មានតែពឹងលើព្រះជាម្ចាស់តែប៉ុណ្ណោះ។
អនុវត្ដន៏
ដូច្នេះហើយក្នុងនាមយើង
ជាអ្នកដែលបានដើរតាមព្រះជាម្ចាស់ ជាអ្នកដែលដើរតាមព្រះអង្គម្ចាស់
ជាពិសេសចំពោះអ្នកនាំ ជាពិតប្រាកដថា ទោះបីជាមនុស្សនោះ មានគំនិតប្រាជ្ញា ពូកែយ៉ាងណា
ឬ មួយ អ្នកនោះបានស្គាល់ព្រះជាម្ចាស់ បម្រើព្រះជាម្ចាស់យូរឆ្នាំប៉ុណ្ណាក៏ដោយ
គឺយើងត្រូវសូមព្រះជាម្ចាស់ទ្រង បានប្រទានក្ដីស្រលាញ់មកដល់យើង
ហើយឲ្យទ្រង់នាមដឹកនាំយើងក្នុងការបម្រើព្រះអង្គដល់មនុស្សផ្សេង
ទៀតឲ្យមានក្ដីស្រលាញ់មកពីព្រះអង្គផងដែរ។ ជាពិសេស អ្នកដឹកនាំនៅក្នុងពួកជំនុំ
អ្នកដឹកនាំត្រូវយល់ ឲ្យច្បាស់ថា តើក្ដីស្រលាញ់មួយណាច្បាស់មកពីព្រះជាម្ចាស់
ហើយក្ដីស្រលាញ់មួយណាពិតប្រាកដ សំរាប់បម្រើដែលកើតចេញពីខ្លួនឯង។
មនុស្សដែលដឹកនាំដោយក្ដីស្រលាញ់ពិតប្រាកដនោះ អ្នកដឹកនាំ
ត្រូវមានក្ដីស្រលាញ់មកព្រះជាម្ចាស់
ហើយក៏បានដឹកនាំពួកជំនុំឲ្យបានមើលឃើញក្ដីស្រលាញ់ទៅឯព្រះ
ជាជាងក្ដីស្រលាញ់មើលទៅឯមនុស្សវិញ។ ដូចគ្នា
ពួកជំនុំក៏ត្រូវមានក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ដែរ ព្រោះថា បើយើងជាអ្នកជឿព្រះ
យើងជាអវៈជីវៈរបស់ព្រះគ្រីស្ទ យើងជារូបកាយរបស់ព្រះអង្គ
យើងគ្មានក្ដីស្រលាញ់ស្រលាញ់ចំពោះគ្នានោះទេ ពួកជំនុំនោះគ្មានការរីកចម្រើន
និងបានដើរទៅមកមុខ បាននោះទេ ហើយបើយើងគ្មានក្ដីស្រលាញ់ចំពោះគ្នាផង
ធ្វើដូចម្ដេចយើងអាចបង្ហាញក្ដីស្រលាញ់របស់ យើងដែលមានមកព្រះទៅដល់អ្នកដ៏ទៃគេបានឃើញ
ហើយបានជឿ។
0 Comments