Breaking News

ការចាត់បញ្ជូនបេសកកម្មដំបូងរបស់លោកប៉ុល កិច្ចការ ១៣:១-១២

សេចក្តីផ្តើម៖នៅតាមព្រះវិហារនីមួយៗ តែងតែមានគំរោងធ្វើបេសកកម្មនៅជិតឬនៅឆ្ងាយពី
ព្រះវិហារ ឬក៏ធ្វើ បេសកកម្មឆ្លងប្រទេសមួយទៅប្រទេសមួយទៀត។ មុនចេញទៅបំពេញបេសកកម្មនៅកន្លែងណាមួយ គ្រូគង្វាលតាមព្រះវិហារធ្វើការអធិស្ឋានសុំព្រះវត្តមានរបស់ព្រះញ្ញាណបរិសុទ្ធទ្រង់ជួយបំពេញនូវកំលាំង និងអំណាចលើបុគ្គលដែលចាត់បញ្ជូនទៅបំរើបេសកកម្មថ្វាយព្រះជាម្ចាស់។ ដូចគ្នាដែរ ចំពោះព្រះគម្ពីរ កិច្ចការកើតមានឡើងស្រដៀងគ្នាជាមួយសាច់រឿងខាងដែរ ម្យ៉ាងវិញទៀត ព្រះគម្ពីរកម្ពីរកិច្ចការ ១៣:-១២ នេះបង្ហាញពីបេសកកម្មដំបូងរបស់លោកប៉ុល 

តើការចាត់បញ្ជូនបេសកកម្មដំបូងរបស់លោកប៉ុល ដោយរបៀបណា?







    II.        សង្ខេបបទគម្ពីរ

ជាក់ស្តែងក្នុងកណ្ឌព្រះគម្ពីរកម្ពីរកិច្ចការ ១៣:-១២ នេះនិយាយអំពីព្រះវិញ្ញាណបរិសុទ្ធបានញែក លោកប៉ុល និង បាណាបាស ចេញទៅបំពេញបេសកកម្ម ហើយតាមរយៈជីវិតរបស់ពួកគាត់ទាំងពីរបានធ្វើ សេចក្តីពិតចូលទៅផ្លាស់ប្តូរគំនិតដែលខុសឆ្គង
   III.        រចនាសម្ព័នបទគម្ពីរ

1.    ព្រះវិញ្ញាណបរិសុទ្ធញែកប៉ុល និងបាណាបាសដើម្បីបំពេញបេសកកម្ម (ខ.១-៣)
2.    ព្រះវិញ្ញាណបរិសុទ្ធមានអំណាចលើវិញ្ញាណទាំងអស់ (ខ.៤-១២)
តើការចាត់បញ្ជូនបេសកកម្មដំបូងរបស់លោកប៉ុលដោយរបៀបណា?

  IV.        កាត់ស្រាយ

1.    ព្រះវិញ្ញាណបរិសុទ្ធញែកប៉ុល និង បាណាបាសដើម្បីបំពេញបេសកកម្ម (ខ.១-៣)
2.    ព្រះវិញ្ញាណបរិសុទ្ធមានអំណាចលើវិញ្ញាណទាំងអស់ (ខ.៤-១២)

    V.        សេចក្តីបញ្ចប់

តើការចាត់បញ្ជូនបេសកកម្មដំបូងរបស់លោកប៉ុលដោយរបៀបណា?   ការចាត់បញ្ជូនបេសកកម្ម ដំបូងរបស់លោកប៉ុល គឺដោយព្រះវិញ្ញាបរិសុទ្ធញែកប៉ុល និងបាណាបាសដើម្បីបំពេញបេសកកម្មថ្វាយ ព្រះជាម្ចាស់។ នៅពេលលោកប៉ុល និង បាណាបាសចេញទៅផ្សាយដំណឹងល្អ ព្រះវិញ្ញាណបរិសុទ្ធទ្រង់ បានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់ ហើយដេញវិញ្ញាណអាក្រក់ចេញពីគ្រូអាបធ្មប់។

  VI.        ទេវសាស្រ្ត

·         ព្រះជាម្ចាស់ចាត់បញ្ជូនព្រះយេស៊ូវគ្រីស្ទយាងមកផែនដី ដើម្បីធ្វើបេសកកម្មដើម្បីមនុស្ស បានវិលមករកព្រះជាម្ចាស់វិញ។

·         ព្រះយេស៊ូវទ្រង់ក៏បានធ្វើត្រាស់ហៅសិស្សទាំង១២របស់ទ្រង់ ព្រមទាំងលោកប៉ុលឲ្យមក ចូលរួមចំណែកក្នុងការធ្វើបេសកកម្មរបស់ទ្រង់

·         មនុស្សត្រូវតែធ្វើតាមសេចក្តីបង្គាប់របស់ព្រះយេស៊ូវពីព្រោះចំរូតធំណាស់ តែអ្នកច្រូតមាន តិចណាស់

 VII.        អនុវត្តន៍

ដូចនេះក្នុងយើងជាគ្រីស្ទានត្រូវចូលចំណែកក្នុងការធ្វើបេសកកម្មថ្វាយដល់ព្រះជាម្ចាស់ ទោះបីជា ការធ្វើបេសកកម្មនេះមានការនឿយហត់ លំបាកពិតមែន តែព្រះយេស៊ូវទ្រង់បានធ្វើបេសកកម្មផងដែរ។


0 Comments

Type and hit Enter to search

Close