Breaking News

អេសាយ ៧:១០-២៥ ព្រះជាម្ចាស់បង្ហាញទីសំគាល់ដើម្បីផ្តល់ក្តីសង្ឃឹមដល់រាស្រ្តទ្រង់

សេចក្តីផ្តើម៖នៅថ្ងៃមួយពិសិដ្ឋទៅពិនិត្យឈាមមើលមេរោគអេសដន៍ ហើយគាត់បានជួប
ជាមួយគ្រូពេទ្យដើម្បី បូមឈាមពិនិត្យមើលមេរោគអេសដន៍ គ្រូពេទ្យបា្រប់ទៅពិសិដ្ឋថារង់ចាំមួយអាទិត្យទើបដឹងលទ្ធផល ឈាម សូមត្រឡប់ទៅផ្ទះវិញចុះ។ មួយអាទិត្យក្រោយមក ពិសិដ្ឋបានទៅជួបគ្រូពេទ្យម្តងទៀត ដើម្បីចង់ ដឹងលទ្ធផលឈាមរបស់គាត់ គ្រូពេទ្យក៏ហុយក្រដាស់ពិនិត្យឈាមឲ្យទៅពិសិដ្ឋមើល ពិសិដ្ឋក៏មិនបង្អង់ យូរដែរ ពីព្រោះពិសិដ្ឋមានចិត្តអន្ទះសារចង់ឃើញលទ្ធផលឈាមរបស់គាត់ខ្លាំងណាស់ ហើយពិសិដ្ឋក៏ ហែកសំបុត្រនោះ មើលក៏ឃើញសញ្ញាគូសធិកលើពាក្យអង់គ្លេសថា Negative ភ្លាមស្រាប់តែពិសិដ្ឋ យប់ហ៊ូរ លោកគ្រូពេទ្យមើលឃើញដូច្នេះ ក៏ឆ្ងល់ក៏សួរទៅពិសិដ្ឋថា ហេតុអ្វីបានជាអ្នកយំដូច្នេះ អ្នកគួរតែ សប្បាយចិត្តទើបត្រូវ ហើយអ្នកត្រូវតែមានសង្ឃឹមក្នុងជីវិតរស់នៅ ហេតុអ្វីបានអ្នកមិនអរនៅពេលឃើញ លទ្ធផលឈាម ឬមួយអ្នករំភើបខ្លាំងពេក ទើបយំដូច្នេះ ពិសិដ្ឋឆ្លើយថា ឲ្យខ្ញុំអរយ៉ាងដូចម្តេចកើតទៅ ហើយមានសង្ឃឹមយ៉ាងដូចម្តេចកើតទៅ បើលទ្ធផលឈាមរបស់ខ្ញុំទទួលបាន Negative  រង់ចាំតែសេចក្តី ស្លាប់នោះ គ្រូពេទ្យឆ្លើយថា ពិសិដ្ឋអ្នកយល់ច្រឡំហើយ ពាក្យ Negative នេះជា សញ្ញាមួយបាន សំគាល់បញ្ជាក់ថា អ្នកមិនមានមេរោគអេសដន៍នោះទេ ហេតុនេះ អ្នកមានក្តីសង្ឃឹមក្នុងជីវិតរស់នៅ ហើយ។ សាច់រឿងខាងលើនេះ ជាសាច់រឿងឆ្នៃប្រឌិតទេ វាមិនមែនពិតប្រាកដនោះទេ ក៏ប៉ុន្តែវាអាច កើតឡើងនៅក្នុងសង្គមខ្មែរខ្លះ ប្រហែលជាមានមនុស្សមួយចំនួនប្រហែលមានការយល់ច្រឡំសញ្ញា សំគាល់ដូចពិសិដ្ឋដែរ។ ហើយនៅក្នុងកណ្ឌគម្ពីរអេសាយ ៧:១០-២៥ នេះ វាមិនទាក់ទងទៅនិងការយល់ ច្រឡំសញ្ញាសំគាល់នោះទេ តែវាជាសាច់រឿងមួយបានផ្តល់ក្តីសង្ឃឹម ដូចជាពិសិដ្ឋបានទទួលសញ្ញាមួយ ពីគ្រូពេទ្យបានធ្វើឲ្យពិសិដ្ឋមានក្តីសង្ឃឹមសាជាថ្មីម្តងទៀតក្នុងជីវិតរស់នៅតទៅទៀត។

តើព្រះជាម្ចាស់ បង្ហាញទីសំគាល់ដើម្បីផ្តល់ក្តីសង្ឃឹមដល់រាស្រ្តទ្រង់យ៉ាងដូចម្តេច?





    II.        សង្ខេបបទគម្ពីរ
ជាក់ស្តែងនៅក្នុងព្រះគម្ពីរអេសាយ ៧:១០-២៥ នេះជាសាច់រឿងដែលនិយាយរៀបរាប់អំពីហោរា អេសាយទៅប្រាប់ទីសំគាល់របស់ព្រះជាម្ចាស់ដល់ស្តេចអេហាស តែមុនទីសំគាល់កើតឡើងពួកយូដាត្រូវ ប្រទេសអាសស៊ើរ និងប្រទេសអេស៊ីព្ទបំផ្លាញ ហើយពួកគេនឹងជួបប្រទះបញ្ហាទុភិរក្ស។
   III.        រចនាសម្ព័ន្ធបទគម្ពីរ
1.    អេសាយប្រាប់ទីសំគាល់របស់ព្រះជាម្ចាស់ដល់ស្តេចអេហាស (ខ.១០-១៧)
2.    មុនទីសំគាល់កើតឡើង ពួកយូដាត្រូវខ្មាំងសត្រូវបំផ្លាញ (ខ.១៨-២២)
3.    មុនទីសំគាល់កើតឡើង ពួកយូដាជួបប្រទះនូវទុភិរក្ស (ខ.២៣-២៥)
តើព្រះជាម្ចាស់ បង្ហាញទីសំគាល់ដើម្បីផ្តល់ក្តីសង្ឃឹមដល់រាស្រ្តទ្រង់យ៉ាងដូចម្តេច?
  IV.        កាត់ស្រាយបទគម្ពីរ
1.    អេសាយប្រាប់ទីសំគាល់របស់ព្រះជាម្ចាស់ដល់ស្តេចអេហាស (ខ.១០-១៧)
2.    មុនទីសំគាល់កើតឡើង ពួកយូដាត្រូវខ្មាំងសត្រូវបំផ្លាញ (ខ.១៨-២២)
3.    មុនទីសំគាល់កើតឡើង ពួកយូដាជួបប្រទះនូវទុភិរក្ស (ខ.២៣-២៥)
    V.        សេចក្តីបញ្ចប់
តើព្រះជាម្ចាស់ បង្ហាញទីសំគាល់ដើម្បីផ្តល់ក្តីសង្ឃឹមដល់រាស្រ្តទ្រង់យ៉ាងដូចម្តេច?   ព្រះជាម្ចាស់បង្ហាញទីសំគាល់ដើម្បីផ្តល់ក្តីសង្ឃឹមដល់រាស្រ្តទ្រង់គឺ ព្រះជាម្ចាស់បានបង្គាប់អេសាយឲ្យទៅ ប្រាប់ទីគាល់របស់ព្រះជាម្ចាស់ដល់ស្តេចអេហាស ថាព្រះជាម្ចាស់សន្យាថា ទ្រង់នឹងប្រទានបុត្រមួយសំរាប់ ផ្តល់សង្ឃឹមដល់ពួកយូដា មុននឹងបុត្រនេះមកដល់ ពួកយូដាត្រូវខ្មាំងត្រូវបំផ្លាញ គឺពួកអាសស៊ើរ និង ពួក អេស៊ីព ដោយពួកគេបានពឹងពាក់លើមនុស្ស តែមិនពឹងលើព្រះជាម្ចាស់ ម្យ៉ាងវិញទៀត ពួកយូដានឹងជួប ប្រទះនូវទុភិរក្សកើតឡើងចំពោះពួកគេ ដោយផ្នែកដំណាំមិនអាចបង្កើតផលបានទេ។
  VI.        ទេវសាស្រ្ត
·         ព្រះជាម្ចាស់ តែងតែមានព្រះហឫទ័យយកចិត្តទុកដាក់ចំពោះរាស្រ្តរបស់ទ្រង់ជានិច្ច ទ្រង់ នឹងធ្វើការរយៈពួកហោរាទ្រង់ឲ្យប្រកាសពីបទទំនាយ ប្រកាសពីសារដល់រាស្រ្តរបស់ទ្រង់ ប្រកាសពី សេចក្តីសន្យារបស់ព្រះជាម្ចាស់ នឹងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តាមរយៈព្រះរាជបុត្រារបស់ទ្រង់ (អេសាយ ៧:១៤)។
·         ព្រះយេស៊ូវទ្រង់ជាផ្លូវ ជាសេចក្តីពិត ជាជីវិត (យ៉ូហាន ១៤:) ព្រះយេស៊ូវផ្តល់ក្តី សង្ឃឹមដល់មនុស្សពិត (១ពេត្រុស :២១ ) ព្រះយេស៊ូវ​បានផ្តល់សេចក្តីសង្ឃឹមដល់អ្នកដែលដើរតាម ទ្រង់ ដោយព្រះអង្គបានប្រទានសេចក្តីសន្យាថា បញ្ជូនព្រះវិញ្ញបរិសុទ្ធមកជួយ (យ៉ូហាន ១៤:១៦-១៨)។
·         មនុស្សគ្រប់រូបតែងតែរស់នៅសង្ឃឹមលើសមត្ថិភាពខ្លួនឯង ឬអ្នកដទៃ ជាជាង សង្ឃឹមលើព្រះ ពីព្រោះពួកគេគិតថា ពួកគេអាចជួយខ្លួនឯងបាន ដូច្នេះពួកគេមិនត្រូវពឹងផ្អែក លើព្រះនោះទេ ប៉ុន្តែសង្ឃឹមលើលោកិយនោះវាមិនស្ថិស្ថេរនោះទេ (ទំនុកដំកើង ៤៩:១២) បើទាំង នោះមិនស្ថិតស្ថេរទៅហើយ មានតែព្រះយេស៊ូវតែមួយគត់អាចផ្តល់សេចកីសង្ឃឹមដ៏អស់កល្ប (ទីតុស ២:១៣ ) ដោយសារព្រះយេស៊ូវគ្រីស្ទយើងមានក្តីសង្ឃឹម (១ពេត្រុស ១:២១) យើងតាំង ព្រះគ្រីស្ទឡើងដោយសេចក្តីសង្ឃឹមរបស់យើង (១ពេត្រុស ៣:១៥)។
 VII.        អនុវត្តន៍
ដូច្នេះ ព្រះជាម្ចាស់ឲ្យទីសំគាល់តាមរយៈហោរា ប្រាកដជាកើតឡើងជាមិនខាន យើងអរព្រះគុណ ដល់ព្រះជាម្ចាស់ដែលឲ្យទីសំគាល់ដ៏អស្ចារ្យ ហើយជាព្រះគុណមួយដ៏ធំធេងខ្លាំងណាស់ ដោយសារទី សំគាល់នេះហើយ ទើបយើងទាំងអស់គ្នាទទួលបានសេចក្តីសង្រ្គោះរួចពីសំណាញ់នៃអំពើបាប។

0 Comments

Type and hit Enter to search

Close