Breaking News

ការប្រែចិត្តជាដំណោះស្រាយសំរាប់អ្នកមានកំហុស អេសាយ ១:១០-២០

សេចក្តីផ្តើម ៖កាលពីឆ្នាំ២០១៤ គឺជាពេលដែលខ្ញុំបានរៀននៅសាលាព្រះគម្ពីរនៅឆ្នាំទី២ នៅក្នុង
ឆមាស២ខ្ញុំ បាននៅមុខវិជ្ជាមួយដែលមានប្រធានបទថា គោលលទ្ធិនៃព្រះ គឺលោកមហាវិទ្យាធិការ ស៊ុន វុទ្ធីជាអ្នក បង្រៀននៅពេលនោះ នៅពេលលោកគ្រូបានដាក់សំនូរមួយសំរាប់នឹងឲ្យពួកខ្ញុំធ្វើនៅក្នុងថ្នាក់ ជាការប្រ លងពាក់កណ្តាលឆមាស គឺសំនួរទាក់ទងគោលលទ្ធិនៃព្រះ ឲ្យសរសេរជាបែបណេរឲ្យបានពីរទំព័រយ៉ាង តិច​  ពេលនោះខ្ញុំចាំបានថាខ្ញុំខំធ្វើមែនទែន ទាំងរិះរកគំនិតណាដែលវាពាក់ព័ន្ធនឹងមុនវិទ្យា ឬចំទៅនឹង សំនូរដែលគាត់ដាក់ឲ្យនោះ ព្រោះវាជាសំនូរដែលស៊ីជម្រៅពីគោលលទ្ធិដែលខ្ញុំគួរតែចេះពីភាពជាព្រះ ហើយខ្ញុំសរសេរបានពីរទំព័រកន្លះ។

 ពេលនោះពិន្ទុសំរាប់ប្រលងពាក់កណ្តាលឆមាសគឺតែ១០%ប៉ុណ្ណោះ ហើយតាមរយះការខំប្រឹងប្រែងរបស់ខ្ញុំសំរាប់សំនូរដែលគ្រូដាក់ឲ្យនោះ នៅពេលដែលលទ្ធិផលចេញមក គួរឲ្យសោកស្តាយគឺខ្ញុំមិនបានពិន្ទុខ្ពស់ ឬក៏បានពាក់កណ្តាលនោះឡើយ តែខ្ញុំបានថ្លៃទឹកប៊ិចចំនូន ១ពិន្ទុ ប៉ុណ្ណោះ ជាមួយនឹងមិត្តភក្តិខ្ញុំបូនប្រាំនាក់ទៀត។ ពិតណាស់បើយើងស្តាប់មួយភ្លេត លទ្ធិផលដែលខ្ញុំ ទទួលបានវាមិនសមជាមួយនឹងអ្វីដែលខ្ញុំខិតខំប្រឹងធ្វើទាល់តែសោះ ប៉ុន្តែនៅពេលលោកគ្រូឲ្យក្រដាស ប្រលងមកខ្ញុំវិញ គាត់ប្រាប់ថា​ អ្នកធ្វើត្រូវហើយសំរាប់គំនិតរបស់អ្នក ប៉ុន្តែវាអត់ត្រូវទៅនឹងគំនិតរបស់ខ្ញុំ ដែលចង់ឲ្យអ្នកធ្វើនោះឡើយ ហើយនេះជាព្រះគុណដែលគាត់ឲ្យខ្ញុំ១ពិន្ទុជាថ្លៃទឹកប៊ិច តាមពិតគឺពួកខ្ញុំ បួនប្រាំនាក់នោះត្រូវធ្លាក់ ព្រោះធ្វើមិនត្រូវគំនិតរបស់គ្រូ។

នេះជារឿងពិតរបស់ខ្ញុំ ដែលស្រដៀងទៅនឹងសាច់រឿងនៃសេចក្តីអធិប្បាយរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ អេសាយ។ ដូច្នេះយើងនឹងមើលថាតើរឿងរបស់ខ្ញុំវាស្រដៀងគ្នាយ៉ាងដូចម្តេចទៅនឹងរឿងរបស់អ៊ីស្រាអែល ដែលគេក៏មិនខុសពីខ្ញុំដែរ ដែលខំថ្វាយដង្វាយ នឹងធ្វើអ្វីៗដល់ព្រះយ៉ាងច្រើនដល់ព្រះជាម្ចាស់ ប៉ុន្តែការ នោះគឺមិនត្រូវបានព្រះជាម្ចាស់ទ្រង់គាប់ព្រះទ័យ ឬឲ្យពិន្ទុច្រើនដើម្បីឲ្យគេធ្វើទៀតនោះឡើយ។ តែទ្រង់ បន្ទោសគេវិញ ព្រោះតែមិនបានធ្វើដោយស្មោះត្រង់។ ដូច្នេះ យើងនឹងមើលជាមួយគ្នាដូចតទៅ។

អត្ថបទព្រះគម្ពីរ (អេសាយ ១:១០-២០)

១០ ឱ​ពួក​គ្រប់​គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរផ្ទៀងត្រចៀក​ស្ដាប់​ក្រិត្យ​វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ១១ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា យញ្ញ​បូជា​ដ៏​មាន​ច្រើន​ម្ល៉េះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល​ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ ១២ កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទី​លាន​របស់​អញ​នេះ ១៣ កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត​មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ ១៤ ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ ១៥ កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្ដាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម១៦ ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ១៧ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ​ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ចូរ​កាត់​ក្ដី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្ដី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។១៨ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ ១៩ បើ​សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្ដាប់​បង្គាប់​នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ ២០ តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះ​បោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា បាន​មាន​បន្ទូល​ស្រេច​ហើយ 

ចំណងជើង:    ការប្រែចិត្តជាដំណោះស្រាយសំរាប់អ្នកមានកំហុស
                                     ​ (អេសាយ ១:១០-២០)
សំនូរស្នូល

       តើការថ្វាយបង្គំយ៉ាងដូចម្តេចដើម្បីកុំឲ្យមានកំហុស  ហើយព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យ?  បើ អ៊ីស្រាអែលបានប្រព្រឹត្តឲ្យមានកំហុស តើពួកគេត្រូវធ្វើអ្វីដើម្បីកែខៃកំហុសគេឲ្យបានល្អវិញនូវចំពោះព្រះ?






រចនាសម្ព័ន្ធ

  1. របៀបខុសឆ្គងនៃការថ្វាយបង្គំ (១:១០-១៥)
. ការថ្វាយបង្គំដែលព្រះមិនសព្វព្រះទ័យ

  1. ការអំពាវនាវឲ្យមានការប្រែចិត្ត (១:១៦-១៧)
. ព្រះជាម្ចាស់សព្វព្រះទ័យចំពោះការឈប់ធ្វើអំពើបាប

  1. ព្រះជាម្ចាស់នឹងសម្អាតឲ្យបានបរិសុទ្ធ (១:១៨-២០)
. ការពីភាក្សានាំទៅរកដំណោះស្រាយនៃអំពើបាប (១:១៨)
. គុណសម្បត្តិនៃការស្តាប់បង្គាប់ដល់ព្រះ ​(១:១៩)
. គុណវិប្បត្តិនៃការមិនស្តាប់បង្គាប់ដល់ព្រះ (១:២០)

បរិបទប្រវត្តិសាស្រ្ត

        ពូកអ៊ីស្រាអែលនឹងពួកយូដានៅក្នុងសម័យនៃព្រះគម្ពីរអេសាយ គឺពួកគេពិតជាមានការរីកចំរើន យ៉ាងខ្លាំង ពិសេសគឺមានការរីកចំរើនទៅលើផ្អែកមួយចំនូនដូចជា នយោបាយ សេដ្ឋកិច្ច ទឹកដី ជីវភាព នឹងប្រហែលជាពួកគេក៏មានការល្បីល្បាញខាងកេរ្តិ៍ឈ្មោះផងដែរ។  ប៉ុន្តែសំរាប់ការខាងផ្នែកសាសនាគឺ ពួកគេមិនមានការរីកចំរើននោះទេ ពោលគឺពួកគេមិនមានរបៀបយ៉ាងច្បាស់លាស់ ឬ ត្រឹមត្រូវនៅក្នុងការ ថ្វាយបង្គំដល់ព្រះជាម្ចាស់ឡើយ។ ដូច្នេះយើងនឹងមើលថាតើពួកគេថ្វាយបង្គំព្រះជាម្ចាស់យ៉ាងដូចម្តេច?

            សេចក្តីផ្តើម

  1. របៀបខុសឆ្គងនៃការថ្វាយបង្គំ (១:១០-១៥)
        ពិតណាស់បើយើងពិនិត្រមើលនៅក្នុងព្រះគម្ពីរ អេសាយ ១:១០ លោកហោរាអេសាយគាត់បានចាប់ ផ្តើមដោយការនិយាយអំពីក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ដើម្បីថាឲ្យទៅកាន់ពួកអ៊ីស្រាអែល តើហេតុអ្វីបានជា លោកចាប់ផ្តើមដោយនិយាយអំពីក្រុងទាំងពីរនេះ មុននឹងនិយាយទៅកាន់អ៊ីស្រាអែល? តើក្រុងទាំងពីរ នេះវាជាប់ពាក់ព័ន្ធអ្វីនឹងការប្រព្រឹត្តរបស់អ៊ីស្រាអែលនឹងយូដា ព្រោះរឿងក្រុងនោះវាយូរយារមកហើយ  ប្រហែលជាលោកអេសាយចង់ឲ្យអ៊ីស្រាអែលមានការស្តាប់ព្រះបន្ទូលនឹងក្រឹត្យវិន័យរបស់ព្រះ កុំឲ្យធ្វើដូច ជាពួកមនុស្សនៅក្រុងសូដុំម នឹងក្រុងកូម៉ារ៉ា ព្រោះបើយើងក្រលែកទៅមើលក្នុងប្រវត្តិសាស្រ្តនៃព្រះគម្ពីរ មនុស្សនៅក្រុងទាំងពីរនេះ គឺជាសុទ្ធតែជាពួកមនុស្សដែលមិនស្គាល់អ្វីទៅថាជាការធ្វើត្រឹមត្រូវ ពោលគឺ ពួកគេចេះតែធ្វើការអាក្រក់តែមួយគត់។ ពួកគេបានធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង រួមមានទាំងការកំផិត ការសាហាយស្មន ការកាប់សំលាប់ ការជិះជាន់កៀបសង្កត់ ការធ្វើបាបដល់អ្នកទាន់ខ្សោយ ការថ្វាយបង្គំ រូបព្រះ និង សេចក្ដីអាក្រក់ជាច្រើនផ្សេងៗទៀត ដែលព្រះទ្រង់ថា ទ្រង់មិនសព្វព្រះទ័យទាល់តែសោះ ហើយថាជាទីខ្ពើមដល់ទ្រង់ខ្លាំងណាស់ ដល់ម្លេះហើយបានជាទ្រង់បានបំផ្លាញពួកគេអស់គ្មានសល់អស់ រលីងទៅ គឺដោយស្ពន់ធ័រ និង ភ្លើងធ្លាក់ពីលើមេឃមកបំផ្លាញពួកគេ (លោកុ ១៩:២៤-២៥)

ពួកមនុស្សនៅក្រុងទាំងពីរនេះបានត្រូវបំផ្លាញដោយស្ពន់ធ័រ នឹងភ្លើងអស់ហើយ ហើយវាក៏កន្លង យូរហើយដែរ  ចុះហេតុអ្វីបានជាលោកអេសាយលើកយកមកនិយាយនៅក្នុងព្រះគម្ពីរដែលលោក សរសេរនេះទៀត?  ពិតណាស់មុនដែលពួកហោរានិយាយពីអ្វីមួយនៅក្នុងព្រះគម្ពីរ គឺសុទ្ធតែបង្គប់នូវអត្ត ន័យ ហើយនៅទីនេះលោកអេសាយក៏ចង់បង្ហាញដែរថា ទោះរឿងក្រុងទំាងពីរនោះកន្លងទៅយូរហើយ ក៏ពិតមែន ប៉ុន្តែនៅពេលនេះ អំពើបាបនោះក៏នឹងកើតមានទៀត គឺចំពោះអ៊ីស្រាអែលនឹងយូដាដែលធ្វើនៅ ពេលបច្ចុប្បន្ន គឺពួកគេកំពុងដើរនៅក្នុងកន្លងរបស់ក្រុងសូដុំម នឹងក្រុងកូម៉ារ៉ាហើយ  គឺពួកគេកំពុងតែ ប្រព្រឹត្តនូវ អំពើបាបដូចជាក្រុងទាំងពីរនោះហើយ អ្វីដែលពួកគេកំពុងធ្វើនោះដូចទៅនឹងមនុស្សនៅក្រុង ទាំងពីរនោះ ដែរពួកគេធ្វើដែរ។ នៅទីនេះលោកអេសាយពិតចង់ប្រាប់ដល់ពួកអ៊ីស្រាអែលថា តើពួកគេ មានការស្តាប់តាមបង្គាប់ដែលព្រះមានបន្ទូលចង់ឲ្យគេធ្វើទេ? តាមក្រឹត្យវិន័យរបស់ទ្រង់ឬទេ? ឬក៏ពួកគេ ស្តាប់ខាងត្រចៀកស្តាំ ហើយចេញវិញនៅត្រចៀកខាងឆ្វេង​ ដូច្នេះគេមិនយល់មិនចាំអ្វីទាល់តែសោះនូវអ្វី ដែលព្រះមានបន្ទូលមកពួកគេ។ ជាការពិតណាស់នៅក្នុង ព្រះគម្ពីរអេសាយ ១:១០-១៤ បានប្រាប់ថា ពួកគេកំពុង តែមានអំនូតនឹងតាំងខ្លួនគេថាជាអ្នកដែលគោរពតាមព្រះបន្ទូលរបស់ព្រះ ហើយប្រហែលជា គេគិតថាអ្វី  ដែលគេប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់នោះគិតថាល្អប្រសើរដែលនាំឲ្យព្រះសព្វព្រះទ័យ។ ពីព្រោះថាពួកគេបានថ្វាយបង្គំព្រះ អធិស្ឋាន ប្រជុំគ្នា បានថ្វាយដង្វាយយ៉ាងត្រឹមត្រូវ និងពួកគេខំប្រឹង ធ្វើពិធីសាសនាផ្សេងៗដើម្បីឲ្យព្រះសព្វព្រះហឫទ័យចំពោះទង្វើរខ្លួន។ ដូច្នេះតើព្រះជាម្ចាស់ទ្រង់មាន បន្ទូលយ៉ាងដូចម្តេចចំពោះទង្វើររបស់ពួកគេ? តើព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យឬទេ ចំពោះការខិតខំប្រឹង ប្រែងរបស់ពួកគេដែលថាធ្វើសំរាប់ព្រះអង្គ?

. ការថ្វាយបង្គំដែលព្រះមិនសព្វព្រះទ័យ

ពិតណាស់នៅក្នុងខ ១០ដល់១៥ បានប្រាប់ថាពួកអ៊ីស្រាអែលគេខំព្យាយាមធ្វើអ្វីៗទាំងអស់ដោយ គិតថានោះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ឲ្យគេធ្វើ។ ពួកគេធ្វើតាមសេចក្តីបង្គាប់របស់ ព្រះ នឹងក្រឹត្យវិន័យទ្រង់ ប៉ុន្តែជាការមួយដោយសោកស្តាយ ការនោះមិនត្រូវព្រះជាម្ចាស់ទ្រង់សព្វព្រះទ័យ ឡើយ ក្នុងខ១១ដល់១៥ បានប្រាប់ថា ទ្រង់មិនចូលចិត្តទៅនឹងសព្វគ្រប់ដែលគេនោះទេ ពិសេសចំពោះ ការថ្វាយដង្វាយយ៉ាងទៀតពេលរបស់គេ ការធ្វើពិធីផ្សេងផ្យេងៗតាមរបៀបសាសនាយ៉ាងទៀងពេល របស់ពួកគេ ឬការថ្វាយដង្វាយដោយការប្រើចៀម នឹងពពែនោះ។ ព្រះអង្គបានថា ទ្រង់មិនចូលចិត្តទេ ហើយក៏ស្អប់ ទ្រង់ធុញទ្រាន់ណាស់ មិនគួរឲ្យគេធ្វើទៀតនោះទេ ព្រោះថាបើព្រះពួកគេមានចិត្តចង់ថ្វាយ ដល់ព្រះអង្គ នោះគេមិនបាច់ធ្វើទៀតឡើយ ទ្រង់ធុញនឹងរបស់នោះហើយ។ គួរឲ្យចំឡែកទេ កាលពីដើម នៅពេលដែលរាស្រ្តរបស់ទ្រង់ធ្វើខុស ឬបានព្រះពរពីព្រះនៅអ្វីមួយ នោះទ្រង់តែងរំឮកគេថា គេត្រូវតែ ថ្វាយដង្វាយដល់ព្រះ ហើយដើម្បីនឹងសុំការអត់ទោស ទ្រង់ជាអ្នកប្រាប់គេឲ្យធ្វើ តែក្នុងអេសាយនៅក្នុង ចំនុចនេះ បែរជាទ្រង់មិនពេញចិត្តទៅវិញ។ តើទ្រង់ពិតជាធុញជាមួយដង្វាយ ពិធីចូលខែយ៉ាងទៀតទាត់ នឹងយញ្ញបូជារបស់រាស្ត្រទ្រង់មែនឬ? ឬក៏ទ្រង់ចង់ដូរអាហារ ដូចជាភីសា អាហារកូរេ ឬម្ហូបឆ្ងាយៗដែល មនុស្សនៅយើងបច្ចុប្បន្ននោះបរិភោគ? ប្រហែលជាអត់ទេ តែនៅក្នុងចំណុចនៃខនេះ ហាក់ដូចជាអ៊ិស្រា អែលគេធ្វើដើម្បីអួតខ្លួនឯងទៅវិញថា​ខ្លួនពិតជាបានធ្វើតាមព្រះមែន តែមិនព្រមមានចិត្តកែប្រែពិត ប្រាកដ នោះឡើយ។ 

   តើព្រះជាម្ចាស់ទ្រង់ចង់បានអ្វីពីអ៊ិស្រាអែល ក្រៅពីឲ្យគេធ្វើតាមបង្គាប់ទ្រង់នៅទីនេះ? តើមានអ្វីទៀតដែលអ៊ីស្រាអែលខ្វះចន្លោះអ្វីដែលមិនបានថ្វាយដល់ព្រះឬទេ?​ តើពួកគេអត់ចិត្តឬទេ ព្រោះ ខ្លួនខំធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ ប៉ុន្តែពេលក្រោយមកព្រះអង្គថា ទ្រង់មិនពេញចិត្តទេ? ព្រះអង្គ ដូចជាមនុស្សម្នាក់ដែលមានតែងតែមានចិត្តរារេឬអត់?  ឬព្រះអង្គដូចជាឪពុកម្តាយដែលចាស់ជរាម្នាក់ ដែលប្រើកូនឲ្យដួសបាយឲ្យហូប ប៉ុន្តែពេលម្ហូបអត់ឆ្ងាញ់បែរជាទំលាក់បាយចោល?  ហើយបែរជា ថារបស់នោះជាឥតប្រយោជន៍ទៅ។  ព្រះជាម្ចាស់ទ្រង់មិនមានព្រះទ័យដូច្នោះឡើយ ទ្រង់មិនមែនមិន ពេញចិត្តចំពោះអ្វីដែលគេធ្វើនោះទេ ពួកគេគឺធ្វើបានត្រឹមត្រូវហើយការដែលថ្វាយដង្វាយដោយស្មោះត្រង់ ថ្វាយយញ្ញបូជា នឹងធ្វើពិធីផ្សេងតាមពេល នឹងប្រជុំជំនុំតាមបង្គាប់ទ្រង់ តែអ្វីដែលព្រះជាម្ចាស់ទ្រង់ទត ឃើញមិនពេញព្រះទ័យ ទាំងស្អប់ខ្ពើម នឹងថាការធ្វើនោះឥតប្រយោជន៍ផងនោះគឺ ជីវភាពរបស់គេប្រចាំ ថ្ងៃដែលពរពេញដោយអំពើបាប ដូច្នេះហើយបានទ្រង់ថា គេធ្វើចេញពីអំពើបាបទេ មិនស្មោះត្រង់ពិតនោះ ទេ គេការអួតខ្លួនប៉ុណ្ណោះ។ លោកហោរាអេសាយបានប្រកាសថា បានជាទ្រង់មិនពេញចិត្តព្រោះតែអ្វី ដែលធ្វើពេញដោយអំពោះទុច្ខរិតទាំងអស់។ ហោរាអេម៉ុសក៏បានចោទប្រកាន់ដល់អ៊ីស្រាអែលនឹងយូដា ដូច្នេះដែរ ថាអ្វីដែលគេធ្វើគ្មានមួយណាថាសុចរិតឡើយ សុទ្ធតែទុចរិតទាំងអស់ (អេម៉ុស៥:២១-២៤)។

ពិតណាស់ប្រហែលជាទ្រង់សព្វព្រះទ័យចំពោះអ្វីដែលគេធ្វើ នេះបើតាមយើងឃើញពីព្រះគម្ពីរ ផ្សេងទៀត និក្ខមនំ លេវីវិន័យជាដើម  ព្រោះទ្រង់ចង់ឲ្យគេធ្វើថ្វាយទ្រង់ឲ្យមានក្បួនខ្នាតល្អដូចដែល អ៊ីស្រាអែលធ្វើនៅអេសាយ១;១១-១៥ នេះដែរ ប៉ុន្តែជាបញ្ហារបស់គេនាំឲ្យព្រះខឹងនោះគឺ ពួកគេមិនមាន ការថ្វាយបង្គំដោយពិតប្រាកដ ធ្វើតែសំបកខាងក្រៅ ដើម្បីឲ្យគេឃើញ តែខាងក្នុងចិត្តរបស់គេគឺមិនបាន បង្ហាញថាខ្លួនគេពិតជាចង់ថ្វាយបង្គំព្រះយ៉ាងពិតប្រាកដឡើយ ហើយទ្រង់មានបន្ទូលថា ទ្រង់សព្វព្រះទ័យ ចិត្តខាងក្នុងដែលពេញដោយការកែប្រែចិត្តពិតប្រាកដជាក់លាក់មែន មិនមែនគ្រាន់តែឫកពារខាងក្រៅ នោះទេ (១សាំ ១៦:៧)។ ឥរិយាបទខាងក្រៅរបស់គេដូចជាត្រឹមត្រូវ ប៉ុន្តែគំនិតរបស់គេខាងក្នុងរលួយគឺ មិនស្អាតទាល់តែសោះ។ ដូច្នេះមើលថា តើអ៊ីស្រាអែលគេធ្វើអ្វីបានជាព្រះមិនសព្វព្រះទ័យសោះ? ហើយតើពួកគេគួរធ្វើយ៉ាងណាទើបអាចធ្វើទៅព្រះសព្វទ័យ ហើយគាំទ្រឲ្យធ្វើបន្តទៀត?

  1. ការអំពាវនាវឲ្យមានការប្រែចិត្ត (១:១៦-១៧)
  មានមេឃុំម្នាក់គាត់បានប្រកាសដល់ប្រជាជនថា សូមកុំកាប់ព្រៃឈើនៅក្នុងស្រុកយើងអី សូមកុំគិត ថាកាប់វាមកធ្វើផ្ទះ ហើយបានក្តីសុខនោះឡើយ ចាំមើលតែអស់ព្រោះនៅក្នុងស្រុកយើងនោះ យើងទាំង អស់គ្នានឹងជួបបញ្ហាច្រើនដោយបាត់បង់ព្រៃឈើ ដូចជាភ្លៀងមិនទៀងទាត់ គ្រោះរីងស្ងួត ហើយគ្មានអ្វី មកទប់ទឹកនៅពេលមានភ្លៀងធ្លាក់ច្រើនរហូតជន់លិចនោះទេ។  តែអ្នកភូមិនៅតែកាប់ រហូត៥ឆ្នាំក្រោយ បញ្ហាក៏បានកើតមានដូចជាលោកមេឃុំថាមែន ភ្លៀងមិនទៀងទាត់ មានគ្រោះរីស្ងួតច្រើន ហើយប្រជាជន ខ្វះទឹកធ្វើស្រែ។  នេះជារឿងពិតដែលកើតមាននៅក្នុងស្រុករវៀងជាស្រុកកំណើតរបស់ខ្ញុំ ប្រជាជនគេគិត ថាកាប់ឈើទៅបានធ្វើផ្ទះរស់នៅល្អ ហើយក៏កាប់លក់ផងបានលុយ តែចុងក្រោយមានបញ្ហាលើសជាង ការរស់នៅក្នុងផ្ទះតូចតែសមរម្យហើយទឹកធ្វើស្រែទៅទៀត។  ដូច្នេះតើអ៊ីស្រាអែលគេមានបញ្ហាអ្វីបានជា លោកអេសាយប្រកាសអំពាវនាវឲ្យប្រែចិត្តឈប់ធ្វើទៀតទៅ តែត្រូវឲ្យពួកគេសំអាតអំពើអាក្រក់ចេញវិញ?

. ព្រះជាម្ចាស់សព្វព្រះទ័យចំពោះការឈប់ធ្វើអំពើបាប

ជាការពិតណាស់បើយើងមើលក្នុងខ១៥ប្រាប់ថា ទោះបីអ៊ីស្រាអែលគេខំលើលទូលសុំ អធិស្ឋាន ក៏ព្រះមិនខ្វល់មិនអើពើឡើយ ទ្រង់មិនយកព្រះនេត្រមើល ហើយក៏មិនយកត្រចៀកទ្រង់ស្តាប់ផង។ នេះ ពិតជាចំឡែកណាស់ អ៊ីស្រាអែលធ្វើឲ្យព្រះខឹង ហើយប្រែពីព្រះដែលធ្លាប់តែទតមើលនឹងជួយដល់រាស្រ្ត ទ្រង់ តែបែរជាមិនខ្វល់មិនអើពើ សូម្បីតែក្រឡែកមើលក៏មិនផង ប្រែពីព្រះដែលធ្លាប់តែជាស្តាប់នៅការ ទូលអង្វររបស់មនុស្ស តែបែរជាមិនស្តាប់ព្រមឡើយ។ លោកមីកាថា គេអំពាវនាវដល់ព្រះ តែទ្រង់មិនអើពើ ក៏គេចចេញផង ដោយសារគេមិនធ្វើតាមព្រះ (មីកា ៣:នៅ​គ្រា​នោះ គេ​នឹង​អំពាវ​នាវ​ដល់​ព្រះ​យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ​ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត )។  ហើយនៅក្នុងចំនុចទីពីរនេះពីខ១៦ដល់១៧  បានប្រាប់ថា អ៊ីស្រាអែលពួកគេមានបញ្ហាមួយ ដែលត្រូវការកែប្រែ ហើយឈប់ធ្វើទៀត គឺការកេងប្រវ័ញ ការ សង្កត់សង្កិន កាត់ក្តីដោយអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ បោកប្រាស នឹងអំពើអាក្រក់ផ្សេងទៀត ដូចជា ការសំឡាប់អ្នកផ្សេងដើម្បីផលប្រយោជន៍ជាដើម។ ហើយលុះត្រាតែពួកគេបែរចេញពីភាពអាត្មានិយម ដែលគិតតែពីខ្លួនឯង នឹងល្បិចល្បលដ៏អាក្រក់ទាំងនោះចេញទើបព្រះសព្វព្រះទ័យនឹងពួកគេ ព្រោះព្រះ អង្គបង្គាប់គេបានថ្វាយបង្គំព្រះអង្គដោយចិត្តកោតខ្លាចយ៉ាងពិតប្រាកដ មិនមែនយកដង្វាយពីការកេង ប្រវ័ញ ឬសង្កត់សង្កិនអ្នកដទៃហើយមកថ្វាយព្រះនោះឡើយ ត្រូវបានមកដោយការសុចរិត។ ការថ្វាយ ដង្វាយទ្រង់ដឹងថាគេពិតជាស្មោះត្រង់ តែសូមឲ្យដង្វាយដែលយកមកពីការត្រឹមត្រូវ កុំធ្វើតែសំបកក្រៅ តែគំនិតខាងក្នុង នឹងការប្រព្រឹត្តិចំពោះអ្នកក្រីក្រ ស្រី្តមេមាយដោយគ្នាចិត្តមេត្តាសោះនោះឡើយ។ ប្រហែលជាអ៊ីស្រាអែលដូចជាពួកអាចារ្យផារីស៊ីដែរ ដែលចូលចិត្តតែប្រើសកម្មភាពខាងក្រៅឲ្យគេមើល ឃើញ តែក្នុងចិត្តមិនបានថ្វាយបង្គំ លើកដំកើង នឹងថ្វាយសិរីល្អដល់ព្រះប្រាកដឡើយ ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ថា បណ្ដា​ជន​នេះ គេ​គោរព​ប្រតិបត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ គេ​ថ្វាយ​បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ‍» (ម៉ាថ ១៥:-៩)។

  
ហោរាអេសាយថា អ្វីដែលពួកគេកំពុងធ្វើនោះសូមធ្វើទៀតចុះ តែអ្វីដែលពួកគេត្រូវកែប្រែគឺ ត្រូវតែកែ បើចង់ឲ្យព្រះសព្វព្រះទ័យនឹងអ្វីដែលពួកគេធ្វើនោះ។ ត្រូវតែសំអាតចេញមិនឲ្យទ្រង់ឃើញ នូវអំពើអាក្រក់របស់ពួកគេឡើយ ត្រូវឈប់ធ្វើទៀត(ខ១៦) នេះដូចអ្វីដែលលោកគ្រូ វុទ្ធីបានប្រាប់ដល់ខ្ញុំថា កុំធ្វើបែបនោះទៀតព្រោះមិនពិន្ទុច្រើនទេ ហើយក៏មិនត្រឹមត្រូវបានល្អដែរ ត្រូវតែកែបើចង់ឲ្យធ្វើទៅបាន ពិន្ទុល្អ ហើយត្រូវនឹងគោលបំណងរបស់គាត់ចង់បាន។ ហើយលោកអេសាយថា ត្រូវសំអាតចេញឲ្យ អស់នូវអំពើទុច្ចរិតទាំងប៉ុន្មានដែលគេធ្វើនៅចំពោះព្រះនេត្ររបស់ព្រះ កុំឲ្យទ្រង់ឃើញថាពួកគេនៅតែធ្វើ វាទៀតឲ្យសោះ។ ត្រូវតែរៀនសូត្រឡើងវិញ  បើពីមុនឯងប្រព្រឹត្តដោយអយុត្តិធម៌ ត្រូវធ្វើដោយុត្តិធម៌វិញ បើពីមុនឯងសង្កត់សង្កិនគេ ត្រូវប្រែលើកស្ទូយគេវិញ បើពីមុនធ្លាប់គេងប្រវ័ញនោះឥឡូវត្រូវជួយដល់អ្នក ក្រីក្រ ពិសេសអ្នកដែលត្រូវឯងធ្វើបាបពីមុន រួមមានក្មេងកំព្រា នឹងស្រ្តីមេមាយផង ត្រូវឈរជាមួយគេ ដោយការពារក្តីគេ។ សង្កេតមើលលោកអេសាយហាក់ដូចជាអំពាវ នាវផង អប់រំផង ហើយក៏កំរាមផងដែរ គាត់ហាក់ដូចជាមានធម៌ត្រជាក់មានធម៌ក្រៅផង។ កុំធ្វើបាបអ្នក ដែលទន់ខ្សោយឡើយ សេចក្តីយុត្តិធម៌ របស់ពួកគេគួរតែបានដូចជាទឹកហូរ នឹងសេចក្តីសុចរិតដែលគេធ្វើ នោះក៏គួរតែបានដូចជាទន្លេធំដែរ (អេម៉ុស ៥:២៤ តែ​ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ​ធម៌​ហូរ​មក​ដូច​ជា​ទឹក ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ )។  នោះមានន័យថាប្តូរយ៉ាងខុស ១៨០ដឺក្រេខុសពីមុន សំរាប់ជី​វិតរស់ នៅរបស់ពួកគេកគួរតែមានសីលធម៌ ឲ្យតម្លៃអ្នកផ្សេងទៀតដែរ។ ពីមុនទ្រង់បានចំនុចទីមួយ ទ្រង់ថាស្អប់ខ្ពើមគេ ហើយចំនុចទីពីរ ទ្រង់ថាឲ្យប្រែ ចិត្ត ហើយសំអាតខ្លួនចេញដោយចេះរស់នៅដោយសុចរិត ចុះបើពួកគេបានប្រែចិត្តហើយចេះថ្វាយបង្គំ ព្រះអង្គដោយត្រឹមត្រូវទាំងគោរព នឹងលើកស្ទូយអ្នកក្រីក្រ ស្ត្រីមេមាយ ហើយលះបង់គ្រប់ទាំងអស់ ហើយ ស្មោះត្រង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លែងអាត្មានិយមគិតតែខ្លួនឯង នឹងចេះបង្ហាញក្តីស្រលាញ់ដល់គេ ផ្សេង តើអ៊ីស្រាអែលគេនឹងបានអ្វីមកវិញចេញពីការប្រែចិត្តនោះ? តើព្រះទ្រង់ឲ្យអ្វីដល់គេ?  តើទ្រង់នៅ តែខឹង មិនព្រមពេញព្រះទ័យទៀតឬ? ដូច្នេះយើងនឹងមើលបន្តទៅចំនុចទីបីបន្តទៀត៖

   III.ព្រះជាម្ចាស់នឹងសម្អាតឲ្យបានបរិសុទ្ធ (១:១៨-២០)

. ការពិភាក្សានាំទៅរកដំណោះស្រាយនៃអំពើបាប (១:១៨)

            បងជីដូនខ្ញុំម្នាក់គាត់ជាក្មេងស្ទៀវក្នុងភូមិខ្ញុំ ហើយនៅក្នុងភូមិខ្ញុំគាត់ជាអ្នកដែលហ៊ានជាងគេ បើ
គាត់ថាវៃគឺអ្នកដែលគាត់នឹងវៃនោះពិតជាគេចមិនផុតនោះឡើយ បើមិនឆាប់ៗក៏ពីរបីថ្ងៃក្រោយមកដែរ។
គាត់ជាមនុស្សដែលកាច់ណាស់ក្នុងគ្រួសារ នឹងក្នុងភូមិ ហើយពួកែផឹកស្រាខ្លាំងផងដែរ ពេលទៅរាំកន្លែង ណាភាគច្រើនគឺកំរថាអត់មានរឿងជាមួយគេនោះទេ តែងតែដើរវៃគេ ពិសេសពេលស្រវឹង។ នៅថ្ងៃមួយ អ្នកភូមិមានពិធីអាពាហ៍ពិពាហ៍ គាត់បានទៅចូលរួម កំពុងតែរាំៗ គាត់បានឃើញបុរសម្នាក់ទៀតមើលមុខ គាត់ គាត់ក៏ខឹងគេដោយថា ម្នាក់ហ្នឹងមើលបែបចង់ឌឺ គាត់ក៏បានដើរទៅវាយគេ រហូតបែកក្បាល ហើយ ចាក់គេទៀត តែអត់ស្លាប់ទេ។  ពេលនោះប៉ូលីសបានចាប់កាត់ទៅដាក់គុករយពេល២ខែ  ហើយឪពុក ម្តាយគាត់ត្រូវចេញថ្លៃអ្នកជំងឺដែលរបូសទាំងអស់ ហើយសងជំងឺចិត្តអស់មួយលានទៀត ទាំងថ្ងៃរបូស ហើយនឹងសងជំងឺចិត្តអស់ជាង៣លាន។ នៅពេល២ខែក្រោយមក ពេលគាត់ចេញពីគុក គាត់ហាក់ដូចជា ស្លូតជាងមុនបន្តិច ប៉ុន្តែអ្វីដែលគួរចំឡែកដែលធ្វើឲ្យកែប្រែយ៉ាងខ្លាំងនោះគឺ​ពេលគាត់បានយកប្រពន្ធ គាត់ ចាញ់ប្រពន្ធគាត់ អ្វីៗដែលគាត់ធ្វើពីមុនដែលធ្លាប់តែកាច់សាហាវផឹកស្រវឹងវាយគេ ឡួឡា តែពេលបាន ប្រពន្ធ គឺគាត់បានឈប់ទាំងអស់ ប្រពន្ធគាត់បានបំផ្លាសគាត់ឲ្យទៅជាល្អ ហើយគាត់ស្រលាញ់ប្រពន្ធគាត់ ខ្លាំងណាស់។  នេះជារឿងប្រឌិតមួយទេ មិនមែនជារឿងពិតនោះទេ ប៉ុន្តែប្រហែលជាក្នុងសង្គមសព្វថ្ងៃ មានមនុស្សបែបនេះ ដែលគ្មានអ្វីមកផ្លាសគាត់បាន តែបែរជាចាញ់ប្រពន្ធទៅវិញ លែងហ៊ាន។ ដូច្នេះយើង នឹងមើលពីអ៊ីស្រាអែលវិញ នៅពេលដែលពួកគេបានដឹងថាព្រះជាម្ចាស់ទ្រង់មិនសព្វព្រះទ័យចំពោះអ្វី ដែលគេធ្វើចំពោះព្រះ ដោយសារការប្រព្រឹត្តរបស់គេខាងក្រៅផ្សេង ហើយគំនិតខាងក្នុងផ្សេង ហើយការ ប្រព្រឹត្តិរបស់ពួកគេចំពោះអ្នកដទៃទៀត រឹងតែផ្សេងទៅទៀត ពោលគេមិនឲ្យតម្លៃ ថែមទាំងកៀបសង្កត់គេ តែនៅពេលដែលគេបានស្វែងរកព្រះយ៉ាងពិតប្រាកដ តើអ្វីដែលគេទទួលបានពីព្រះ?  គឺព្រះអង្គបានហៅ គេមកដើម្បីនឹងពិភាក្សាគ្នា តើទ្រង់ចង់និយាយរឿងអ្វីជាមួយគេ? 

  
អ្នកដឹងនាំ ឬគ្រូខ្លះ ពេលដែលកូនចៅ ឬសិស្សធ្វើខុស ជួនកាលពួកគេទុក្ខពេលឲ្យពួកគេកែកំហុស របស់ខ្លួនជាមុនសិន បានអាចមកជួបគាត់ ឬជួនកាលមកជួបគាត់មុនដើម្បីកែតម្រូវឲ្យល្អ។  ហើយព្រះជា ម្ចាស់បានប្រើវិធីដោយឲ្យលោកអេសាយប្រាប់អ៊ីស្រាអែលថាគេបានធ្វើខុស ហើយក៏ប្រាប់ឲ្យគេបានប្រែ ចិត្តពីសេចក្តីកំហុសនោះ ដើម្បីនឹងស្វែងរកព្រះយ៉ាងពិតប្រាកដវិញ នោះទើបទ្រង់បានហៅគេមកប្រាប់ ថែម មកយើងនឹងពិភាក្សាគ្នា ប្រហែលទ្រង់ចង់ថា យើងនឹងនៅទល់មុខគ្នាដើម្បីពិគ្រោះគ្នា ដោយសារ សេចក្តី​ស្រលាញ់របស់អញ នឹងភាពស្មោះត្រង់ របស់អញចំពោះពួជពង្សនៃឯង នោះទោះបើឯងមានបញ្ហា បាបច្រើនយ៉ាងណាក៏ដោយ ក៏អញអាចអត់ទោសឲ្យបានដែរ សំខាន់ឲ្យតែថាឯងពិតជាចង់ប្រែចិត្តរកអញ ពិតប្រាកដមែន។​​ ក្នុងខ១៨ប្រាប់ថា ទោះបីពួគេមានអំពើបាបដូចជាក្រហមទែង ក្រហមឆ្អៅយ៉ាងណាក៏ ដោយ កុំភ័យបើប្រែចិត្ត នោះនឹងបានសដូចជាហិមះ ដូចជារោមចៀម។ សរដូចហិមះសរយ៉ាងមិញ? គឺសរស្អាតគ្មានបាប រីឯរោមចៀម គឺឲ្យបានសរទន់ដែលគួរឲ្យអ្នកគង្វាលស្ទាបអង្អែរវា សរស្រស់ស្អាត។  ពិតណាស់ការពិភាក្សាគ្នាគឺជាស្តង់ដាតែមួយដែល ព្រះទ្រង់តែងតែធ្វើ ពិសេសនៅពេលដែលនរណាម្នាក់ បានធ្វើបាបទាស់នឹងទ្រង់ ជាជួនកាលព្រះអង្គក៏ដាក់ទោសគេទុកជាមេរៀនខ្លះដែរ ដូចជាស្តេចដាវីឌជា ដើម (២សាំ ១២:-, ១៥-១៨)។ ហើយការពិភាក្សាក៏ជាស្តង់ដាដែលមនុស្ស​ក៏ដូចជាប្រទេសមួយៗក្នុង សម័យនេះ ពេលមានទំនាស់គេត្រូវជួបគ្នាដើម្បីដោះស្រាយក្នុងការបញ្ចប់ទំនាសផងដែរ។ ព្រះក៏ចង់ ផ្សះផ្សា ជាមួយអ៊ិស្រាអែលដើម្បីកុំឲ្យគេមានទំនាស់ជាមួយទ្រង់។ ​
         ទ្រង់ហាក់ដូចជាផ្តល់ទំនុកចិត្ត ហើយក៏ដូចសន្យាដែរ បើគេព្រមប្រែចិត្ត ហើយព្រមមកឯងទ្រង់ ទាំង និយាយសារភាពកំហុត ហើយលន់តួចំពោះទ្រង់ នោះទ្រង់នឹងសំអាតគេឲ្យដូចជាមនុស្សដែលគ្នាអំពើបាប សោះ។ ក្នុងនៅរឿងររបស់ខ្ញុំខាងលើ នៅពេលដែលបុរស់ដែលកាច់ម្នាក់គាត់បានប្រពន្ធ ហើយគាត់បាន ទៅឯងប្រពន្ធគាត់ នោះគាត់បានប្រែចិត្តទៅជាល្អ លែងប្រព្រឹត្តអាក្រក់ទៅទៀត ដោយសារសេចក្តី ស្រលាញ់របស់ព្រះពន្ធ។ ហើយសំរាប់ខ្ញុំផ្ទាល់នៅពេលខ្ញុំធ្វើសំណេរខុសពីគំនិតរបស់លោក ហើយខ្ញុំបាន សួរលោកគ្រូ ទាំងមានចិត្តចង់បានពិន្ទុល្អនៅពេលក្រោយ នោះខ្ញុំក៏បានរីកចំរើនដល់សព្វថ្ងៃនេះ។ តែបើខ្ញុំ មិនព្រមចុះចូល នឹងស្តាប់តាមគ្រូប្រាប់នោះខ្ញុំគ្មានផ្លូវនឹងរីកចំរើនឡើយ។ ដូច្នេះអ៊ីស្រាអែល គេគ្មានផ្លូវនឹង បានសព្វព្រះទ័យព្រះបានឡើយ បើគេមិនព្រមស្តាប់ទ្រង់ ហើយយល់ព្រមប្រែចិត្ត ហើយចូលមករកទ្រង់ សារជាថ្មី ក៏គ្មានឱកាសនឹងបានរួចពីការដាក់ទោសរបស់ទ្រង់ដែរ តែពេលគេធ្វើតាម នោះទ្រង់បានសំអាត  គេវិញ គេបានបរិសុទ្ធចំពោះព្រះវិញ។ ក្នុងគម្ពីររ៉ូម៣;២៣ ថាឈ្នូលនៃអំពើបាបជាសេចក្តីស្លាប់ នោះមាន ន័យថាបើគេមិនព្រមប្រែចិត្តពីបាប នោះគេនឹងត្រូវបំផ្លាញដោយអំពើបាបខ្លួ​ន ប៉ុន្តែដោយសារអំណោយ នឹងការពឹងលើព្រះគ្រីស្ទ នោះយើងនឹងមានជីវិតអស់កល្ប។ ព្រះជាម្ចាស់រង់ចាំសំអាតពួកគេ តែតាមរយះ ខ១៨នេះ គឺអាស្រ័យនៅលើពួកគេទេ ថាតើពួកគេត្រូវធ្វើអ្វី បើគេចង់មានទំនាក់ទំនងជាមួយព្រះវិញ នោះ គេត្រូវឈប់ធ្វើតាមចិត្តរបស់ខ្លួនទៀត ហើយត្រូវស្តាប់បង្គាប់ដល់ព្រះជាងនាំចិត្តឯងឲ្យមានការទាស់ទទឹង នឹងព្រះ។ ដូចនេះយើងនឹងមើលពីផលទាំងពីររវាងការស្តាប់បង្គាប់នឹងមិនស្តាប់បង្គាប់ តើពួកគេនឹងទទួល បានអ្វីមកវិញទុកសំរាប់ខ្លួនឯង?

. គុណសម្បត្តិនៃការស្តាប់បង្គាប់ដល់ព្រះ ​(១:១៩)

នៅក្នុងព្រះគម្ពីរចោទិយកថា បាននិយាយច្រើនអំពីព្រះពរនឹងបណ្តាសារ ក្នុងនោះបានថា បើអ្នក ណាគោរពនឹងស្តាប់តាមបង្គាប់របស់ព្រះនោះនឹងបានព្រះពរ តែបើមិនស្តាប់ទេនោះនឹងបានរង្វាន់ជាការ បណ្តាសារវិញ (ចោទិ ១៨:19-20 ; ៣០:១៥-១៩)។ លោកណូអេនៅពេលដែលគាត់ បានស្តាប់បង្គាប់ ដល់ព្រះ ​នោះលោកនឹងគ្រួសារត្រូវព្រះរំដោះឲ្យរួចពីទឹកជំនន់ ចំនែកមនុស្សឯទៀតត្រូវស្លាប់ដោយមិន ធ្វើតាមព្រះ(លោកុ ៦:-, ១៣-១៦ ; :១៦)។ ហើយ លោកយ៉ូបស្មោះត្រង់ជាមួយព្រះពេញក្នុងជីវិត គាត់ នោះគាត់បានព្រះពរថ្វេដង (យ៉ូប៤២:១២-១៧) ដូច្នេះនៅពេលដែលអ៊ីស្រាអែលគេក៏ដួចគ្នាដែរ ប្រសិនបើគេស្តាប់តាមព្រះ នោះក្នុងខ១៩ថា គេនឹងបានបរិភោគល្អនៃស្រុកដែរ។  ព្រះអង្គមិនត្រឹមតែជំរះ គេឲ្យបានស្អាតប៉ុណ្ណោះ គេនឹងបានស៊ីផលល្អទៀត ផលល្អពីស្រុកនោះជាអ្វីទៅ? គឺព្រះជាម្ចាស់ទ្រង់នឹង សព្វព្រះទ័យគេមានជីវភាពរុងរឿងនៅក្នុងទឹកដីកំណើតរបស់ពួកគេ។ គេមិនត្រូវសំដែងការស្តាប់បង្គាប់តែ អាកប្បកិរិយាខាងក្រៅឡើយ តែត្រូវចេញពីក្នុងចិត្តនៃការកោតខ្លាចព្រះយ៉ាងពិតប្រាកដ។  ប្រហែលជា ទ្រង់នឹងផ្តល់ព្រះពរឲ្យគេតាមរយះការធ្វើរបស់គេ ផលដំណាំនឹងកើតឡើង ហើយសត្វនឹងចំរើនដែរផងដែរ ហើយអ្វីដែលលើសពីនោះគឺ ពួកគេនឹងក្លាយទៅជារាស្ត្ររបស់ព្រះ (ចោទិ ២៦:16-19; ២៨:-៦)។ យើង ថាបើគេស្តាប់ព្រះនោះគេនឹងបានព្រះពរដូចបានរៀបរាប់ខាងលើនេះ ចុះបើគេមិនស្តាប់វិញ តើគេនឹងបាន ផលអ្វីមកវិញ?

. គុណវិប្បត្តិនៃការមិនស្តាប់បង្គាប់ដល់ព្រះ (១:២០)

          ប្រសិនបើខ្ញុំរៀនដោយមិនស្តាប់លោកគ្រូអ្នកគ្រូ នោះខ្ញុំនឹងទទួលបានផលអាក្រក់មួយ គឺធ្លាក់ ឬបរាជ័យក្នុងជីវិត។ អ៊ីស្រាអែលដូចគ្នា បើគេមិនស្តាប់បង្គាប់ក៏គេត្រូវធ្លាក់ ហើយបរាជ័យដែរ មួយគឺព្រះ មិនសព្វព្រះទ័យ ទីពីរ គឺគេនឹងទទួលការជំនុំជំរះពីព្រះ ព្រះអង្គមានបន្ទូលក្នុងគម្ពីរចោទិយកថាហើយថា  គឹនឹងត្រូវបណ្តាសាបើមិនព្រះធ្វើតាមព្រះ គ្រប់អ្វីដែលគេធ្វើនោះមិនបានបង្គើតផងឡើងឡើយ ទ្រង់ឲ្យគេ យ៉ាងសាកសម (ចោទិ ២៨:១៥-១៩) ក្នុងការដែលមិនព្រមមានចិត្តផ្លាស់ប្រែការរស់នៅ នោះគេនឹងជួប បញ្ហាតែមហន្តរាយ(ខ២០)។ ដូច្នេះគេមានជំរើសតែពីរយ៉ាងប៉ុណ្ណោះដែលត្រូវរើស​ គឺស្តាប់បង្គាប់ នឹងមិន ស្តាប់បង្គាប់ ហើយក៏មានជំរើសតែពីរដែរដែលត្រូវទទួល គឺព្រះពរនៃការហួបផលក្នុងស្រុក នឹងត្រូវ បណ្តាសាជីវិតជួបប្រទះមហន្តរាយ គ្មានអ្វីនឹងស៊ី។ អាដាមនឹងនាងអេវ៉ា នៅគេស្តាប់បង្កាប់ព្រះ គេបានរស់ នៅក្នុងសួនអេដែនដល់ស្រស់ស្អាត់ដែលសំបូរដោយភោគផលយ៉ាងច្រើន ប៉ុន្តែនៅពេលដែលគេមិនបាន ស្តាប់តាមព្រះរាជ្យបញ្ជារបស់ព្រះ នោះគេបានឃ្លាតចេញពីកន្លែងដែលសំបូរ ហើយធ្លាក់ខ្លួនលំបាក មិន ត្រឹមតែខ្លួនជាប់បាប តែត្រូវព្រះដេញពីសូនដ៏ស្រស់ស្អាតសំបូរដល់ភោគផលនោះទៀត(លោកុ១:១៦-២៤)

សរុបសេចក្តី

សរុបមកអ៊ីស្រាអែល ពួកគេខំប្រឹងប្រែក្នុងការធ្វើតាមបង្គាប់របស់ព្រះជាម្ចាស់ យ៉ាងខ្ជាប់ខ្ជួន ដោយ ដោយមិនឲ្យខ្វះត្រង់ណាស់ឡើយ ប៉ុន្តែគ្រប់អ្វីៗដែលគេធ្វើនោះបែរជាព្រះមិនសព្វព្រះទ័យឡើយ ដោយ សារពួកគេខ្វះការប្រព្រឹត្តមួយដែលព្រះអង្គឆ្វែងយល់ថាវាពិតជាសំខាន់ដែលគេគួរតែធ្វើ គឺការឲ្យតម្លៃ មនុស្ស គេបានប្រព្រឹត្តិស្មោគរោគយ៉ាងស្ធឹកសន្ធាប់ ដែលទ្រង់ថាទ្រ់ង់ស្អប់ចំពោះដង្វាយ នឹងអ្វីផ្សេងទៀត ដែលគេធ្វើសំរាប់ព្រះ។ ពួកគេថ្វាយបង្គំតែសំបកខាងក្រៅ តែក្នុងគិតរបស់គេពេញដោយអំពើបាបចំពោះ ព្រះនេត្ររបស់ព្រះជាម្ចាស់។  គេប្រើជីវិតរស់នៅនៅដោយការជិះជាន់អ្នកដទៃ កាប់សំលាប់ កេងប្រវ័យ  ហើយធ្វើបាបចំពោះអ្នកក្រីក្រទន់ខ្សោយ។  ហូសេ ៤:-២ ថាគេគ្មានស្តាប់បង្គាប់ព្រះសោះ ហ៊ានធ្វើ អាក្រក់គ្រប់បែបយ៉ាងដើម្បីភាពរីកចំរើខ្លួនឯង។ ទោះគេខំថ្វាយដង្វាយយ៉ាងស្មោះត្រង់ ធ្វើពិធិយ៉ាងត្រឹម ត្រូវប៉ុណ្ណាក៏ព្រះទ្រង់មិនមើលដែរ ដូច្នេះដើម្បីឲ្យព្រះទ្រង់សព្វព្រះទ័យបានមានវិធីតែមួយគត់សំរាប់គេដើរ គឺលន់តួពិតប្រាកដចំពោះបាបដែលខ្លួនមាន ហើយលាងសំអាតដោយឈប់ធ្វើការនោះទៀត។ វិលរកព្រះ រៀនធ្វើការល្អ ប្រព្រឹត្តដោយយុត្តិធម៌ ជួយការពារដល់អ្នកទន់ខ្សោយជាដើម។ គេត្រូវតែប្រែចិត្ត ដើម្បីឲ្យ ព្រះបានសំអាតគេឲ្យស្អាត ទោះអំពើបាបរបស់គេស្ថិតក្នុងកំរិតណានៃទំនង់ការជំនុំជំរះក៏ដោយ ក៏ព្រះអាច លាងគេបានដែរ សំខាន់គេបានប្រែចិត្ត។  បើសិនជាពួកគេមានការចូលចំពោះព្រះ ហើយស្ម័គ្រចិត្តក្នុងការ ស្តាប់បង្គាប់នឹងធ្វើតាមព្រះគ្រប់បែបយ៉ាង នោះទ្រង់បានសន្យាថា ទ្រង់នឹងផ្តល់ផលល្អដល់ស្រុកគេ ផល នោះគឺគេនឹងបានព្រះពរមានរបស់ស៊ីយ៉ាងបរិបូរហូរហៀរ ឲ្យតែគេថាគេនឹងតាមព្រះយ៉ាងជាក់លាក់មែន។ ផ្ទុយទៅវិញបើគេមិនព្រមធ្វើតាមនឹងស្ម័គ្រចិត្តស្តាប់តាមទ្រង់ ហើយនូវតែធ្វើការអាក្រក់ដល់ទ្រ់ង់មិនសព្វ ព្រះទ័យនោះទៀត នោះគេនឹងមិនបានអ្វីឡើយ គេនឹងត្រូវបណ្តាសារ ពោលគេការជំនុំជំរះពីទ្រង់យ៉ាង ប្រជាក់ច្បាស់។  ដូច្នេះពួកគេគួរតែជ្រើសយកព្រះពរដោយប្រែចិត្តស្តាប់តាម ជាជាងបណ្តាសាជំនុំជំរះ ដោយមិនស្តាប់តាមព្រះ។

Ø  ផ្ទៃរឿង ឬ ទេវសាស្រ្តា

        ព្រះជាម្ចាស់   ទ្រង់ស្អប់ខ្ពើមណាស់ពិសេសចំពោះមនុស្សដែលចូលចិត្តមានចរិកកំពុត តែទ្រង់ពិតជា ចូលចំពោះនរណាដែលមានចិត្តយ៉ាងស្មោះត្រង់ក្នុងការសារភាព ហើយចង់ថ្វាយបង្គំព្រះអង្គដោយមាន ចិត្តនៃការបន្ទាប់ខ្លួនយ៉ាងពិតមិនមែនជាការធ្វើពុតនោះឡើយ។ ទ្រង់ចង់ឲ្យមនុស្សគេបានថ្វាយបង្គំទ្រង់ ដោយវិញ្ញាណនឹងសេចក្តីពិត មានន័យថាពួកគេមិនគ្រាន់តែមានចិត្តក្នុងការថ្វាយបង្គំដល់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែទាំងចរិកខាងក្រៅនឹងខាងក្នុងរបស់គេ ព្រមទាំងការប្រព្រឹត្តចេញសំរាប់អ្នកដទៃបញ្ជាក់ថាអ្នកនោះពិត ជាអ្នកកោតខ្លាចព្រះ។ ទ្រង់ពិតជាចង់បានចិត្តគេបានលន់តួមែន តែមិនត្រូវការការសំដែងឮកពារខាងក្រៅ ឡើយ ហើយទ្រង់នឹងសំអាតគេបើគេប្រែចិត្តតាមទ្រង់ ឲ្យគេមានទំនាក់ទំនងល្អជាមួយទ្រង់វិញ។

ព្រះយេស៊ូវ    ទ្រង់ក៏មិនសូវជាខុសទៅនឹងលក្ខណះរបស់ព្រះជាម្ចាស់ដែរ ទ្រង់ក៏មិនចង់បានអ្នកណា ដែលគ្រាន់តែធ្វើកំពុតជាកាសំដែងឮកពារថាថ្វាយបង្គំទ្រង់ ហើយមិនបានលះចោលអំពើបាបខ្លួនចេញ ឡើយ។ ហើយអ្នកណាសដែលស្វែងរកព្រះអង្គ នោះគេនឹងត្រូវទ្រង់សំអាតពីបាបរបស់ខ្លួនឲ្យស្អាតដូចជា ហិមះដែរ គឺទ្រង់នឹងសំអាតគេដោយសារព្រះលោហិតរបស់ទ្រង់ដែលសុគតនៅលើឈើឆ្កាង ដើម្បីតែបាប ជន ឲ្យគេបានសង្គ្រោះជាមួយទ្រង់។ ទ្រង់នឹងផ្តល់សង្ឃឹមដល់គេ ចង់មានទំនាក់ទំនង​ដូចជាឪពូកកូនដែរ

        មនុស្ស   ពិតណាស់មនុស្សទាំងអស់មិនថាជាអ៊ីស្រាអែល ឬក៏មនុស្សក្នុងសម័យណាក៏ដោយ ពួក គេតែងតែមានអំពើបាប (រ៉ូម៣:២៣) ហើយបាបត្រូវរុំគេមិនឲ្យធ្វើអ្វីដែលល្អត្រឹមត្រូវឡើយ។ ដូច្នេះបើជួយ ខ្លួនឯងមិនបាន នោះពួកគេមានតែផ្លូវមួយប៉ុណ្ណោះ គឺការប្រែចិត្តជឿលើព្រះយេស៊ូវ ហើយយល់ព្រមស័្មគ្រ តាមទ្រង់កុំរសាយ នោះទ្រង់នឹងជួយគេ ហើយតាមរយះព្រះបន្ទូលអេសាយ១:១៩បានថា គេនឹងបានចំរើន ឡើងក្នុងមុនរបរ ក្នុងស្រុកខ្លូន ហើយមិនតែប៉ុណ្ណោះ អ្វីដែលពិតជាពិសេសហើយជាផលនៃការប្រែចិត្ត របស់គេចំពោះព្រះយេស៊ូវ នោះគេនឹងបានជីវិតអស់កល្ប គេនឹងបានជីវិតមួយដែលឧត្តមពីព្រះតាមជំនឿ​គេនៅស្ថានសួគ៌។

Ø  ការអនុវត្តន៍

        ចំពោះអ៊ីស្រាអែល      ជាការពិតឃើញថាពួកគេពិតជាបានថ្វាយបង្កំ នឹងថ្វាយដង្វាយល្អបានមួយ ផ្អែក តែតើពិតជាល្អមែនឬ? មិនមែនឡើយ ដោយសារពួកគេខ្វះចំនុចដ៏សំខាន់មួយដែលព្រះចង់ឲ្យគេធ្វើ គឺគេមិនត្រូវធ្វើអំពើអាក្រក់តទៅទៀតឡើយ ពិសេសការកាប់សំឡាប់ ការជិះជាន់អ្នកក្រីក្រ ដូចជាក្មេងកំ ព្រា នឹងស្រ្តីមេមាយ ពួកគេគួរតែជួយទំនុកបំរុងដល់អ្នកទាំងនោះ ត្រូវរកយុត្តិធម៌ឲ្យគេ ទាំងការពាក្តីផង។ ពួកគេត្រូវតែធ្វើអំពើល្អទាំងនោះ ព្រោះទ្រង់មិនចង់ឃើញគេរីកចំរើន ហើយទុកអ្នកឯទៀតឲ្យរងវេទនាទេ ទ្រង់ចង់លើកស្ទួយមនុស្សទំាងអស់ ទ្រង់ចង់បានចិត្តគេជាជាងរូបកាយគេសំដែងដូចមនុស្សពុត (១សាំ ១៦: ៧) ទ្រង់មើលគេពីក្នុងមក។ ដូច្នេះពួកគេមានជំរើមិនច្រើនគឺតែមួយ បើចង់ឲ្យព្រះសព្វព្រះទ័យ គឺស្តាប់បង្គាប់ទ្រង់ ហើយស្ម័គ្រចិត្តធ្វើតាមអ្វីដែលទ្រង់បានបង្គាប់ដល់គេ ព្រោះថាបើគេស្តាប់តាម នោះនឹង បានពរ តែបើមិនស្តាប់ទេនឹងបានបណ្តាសារ ឬមហន្តរាយ។

        មនុស្សសព្វថ្ងៃ    គេមិនខុសពីអ៊ីស្រាអែលប៉ុន្មានឡើយ គេចូលចិត្តសំដែង ឬចូលចិត្តដើរខ្លាំងណាស់ ពិសេសថាខ្លួនពិតជាមនុស្សអស្ចារ្យ បានគោរពព្រះយ៉ាងត្រឹមត្រូវ ប៉ុន្តែមួយផ្អែកធំនៃជីវិតគេ​ នោះមិនបាន បញ្ជាក់ថាគេពិតជាជឿព្រះ ហើយធ្វើតាមព្រះមែននោះឡើយ ដូចជាសីលធម៌ការរស់នៅជាដើម គេមិន ធ្វើជាមនុស្សដែលកោតខ្លាចព្រះឡើយ ពិសេសសំរាប់អ្នកគ្រីស្ទាន ជួនកាលគេភ្លេចថាគេជាអ្វីសំរាប់សង្គម នឹងអ្នកជិតខាងគេ គេភ្លេចថាគេជាកញ្ចក់ឆ្លុះមួយ ឬជាសៀវភៅដ៏អស្ចារ្យមួយក្បាលដែលអ្នកមិនជឿគេ យកទៅអាន ដើម្បីនឹងបានឃើញការល្អចេញពីគេមក ហើយបានស្វែងរកព្រះនៃគេដើរ​គឺព្រះយេស៊ូវ។ គេភ្លេចថាគេជាអំបិល នឹងពន្លឹសំរាប់ជួយឲ្យអ្នកមិនជឿគេបានស្អាតលែងស្អុយដោយសារបាប ហើយឲ្យ ព្រះយេស៊ូវសំអាតគេ។  ពេលខ្លះគេខំសំដែងតួថាពិតជាបានថ្វាយបង្គំព្រះ តែធតុពិតនោះមិនមែនឡើយ គេមានអំណូតវិញ ហើយពេលសំដែងតូច្រើនពេក គេមិនបានជាតួពិត តែទៅជាអ្នកដែលតួញវិញ ព្រះអង្គ នឹងជំនុំដាក់ទោសគេ។ ដូច្នេះដើម្បីឲ្យព្រះសព្វព្រះទ័យនឹងគេ នោះគេមានជំរើសតែមួយដូចអ៊ីស្រាអែល ដែរ គឺស្តាប់បង្កាប់ទាំងស្ម័គ្រចិត្តធ្វើតាមទ្រង់ ដើម្បីឲ្យព្រះលោហិតរបស់ព្រះយេស៊ូវបានជួយសំអាចគេឲ្យ បានស្អាត ហើយខ្ញុំផ្ទាល់ផងដែរក៏ត្រូវតែប្រែចិត្តពិត ដោយមិនយកអ៊ីស្រាអែលជាគំរូ។ ជីវិតរស់នៅគឺពិតជា សំខាន់សំរាប់មនុស្សមិនថាគេជាអ្នកមិនជឿ ឬបើអ្នកជឿរឹតតែសំខានទៀត  ព្រោះព្រះចង់ឲ្យគេបានធ្វើ ទ្រង់ ព្រោះមានតែពួកគេទេដែលបានស្គាល់ នឹងឮបង្គាប់ព្រះមុនគេ។ ការកេងប្រវ័ញ ការកៀបសង្គតអ្នក ទន់ខ្សោយ ការប្រព្រឹត្តអយុត្តិធម៌ចំពោះអ្នកតូចទាប ហើយខំប្រឹងថ្វាយបង្គំ នឹងដង្វាយដល៉ព្រះ នោះវាជា ទីស្អប់ខ្ពើមដល់ព្រះណាស់ គេត្រូវលះចិត្តចេញ ហើយដើរតាមមាគ៌ារបស់ព្រះយេស៊ូវ នោះនឹងបានសេចក្តី ប្រោសលោះ ការលាងសំអាត ឲ្យរូចពីបាបយ៉ាងពិតប្រាកដ តាមរយព្រះលោហិតទ្រង់នៅលើឈើឆ្កាង។



Ø  ឯកសារពិគ្រោះ

·         ព្រះគម្ពីរសំរាប់សិក្សាសញ្ញាចាស់ នឹងសញ្ញាថ្មី
·         ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ
·         វចនានុក្រមព្រះគម្ពីរ
·         គន្ថះធិប្បាយព្រះគម្ពីរ

0 Comments

Type and hit Enter to search

Close