Ø សេចក្ដីផ្ដើម៖មានក្រុមកុលសម្ព័ន្ធមួយក្រុមធំរស់នៅក្នុងតំបន់ព្រៃភ្នំមួយកន្លែង។ ក្នុងនោះមានបុរសម្នាក់ដែលមានឋានៈជាមេកុលសម្ព័ន្ធគ្រប់គ្រងនៅក្នុងតំបន់នោះទាំងមូល។
បុរសម្នាក់នោះ
គាត់មានប្រពន្ធ និងមានកូនប្រុសតែម្នាក់ដែលគាត់ស្រឡាញ់ស្មើជីវិតគាត់។ បុរសនោះគាត់មានអំណាចលើសគេនៅក្នុងតំបន់ដែលគាត់រស់នៅនោះ។ ជារឿយៗគាត់តែងតែដើរគំរាមកំហែង ធ្វើបាប និងគាប់សង្កត់ដល់ប្រជាជននៅក្នុងតំបន់នោះ ទាំងប្រមូលយកទ្រព្យសម្បតិ្ត ឬរបស់មានតម្លៃដែលពួកគេមាន។ អំពើទាំងនេះធ្វើឲ្យអ្នកខ្លះបង្ខំចិត្តរត់ភៀសខ្លួនចោលផ្ទះសម្បែងទៅរស់នៅកន្លែងផ្សេង។ ក្រោយមកក៏មានអ្នកផ្សាយដំណឹងល្អពីរនាក់ បានចូលទៅផ្សាយដំណឹងល្អនៅក្នុងតំបន់ដែលមេកុលសម្ព័ន្ធរូបនោះកាន់កាប់។ ពេលចូលទៅដល់ក្នុងតំបន់នោះភ្លាមមានគេមកប្រាប់អ្នកទាំងពីរនោះថា សូមកុំចូលទៅក្នុងភូមិនេះអី ព្រោះមានមេកុលសម្ព័ន្ធម្នាក់មានអំណាចខ្លាំងណាស់ គាត់តែងតែធ្វើបាបប្រជាជននៅទីនោះជារៀងរាល់ថ្ងៃ។ ប៉ុន្ដែពួកគាត់ទាំងពីរនោះនៅតែចង់ចូលទៅផ្សាយដំណឹងល្អនៅក្នុងតំបន់នោះដដែល។ ពេលដែលពួកគេចូលទៅដល់ភ្លាមក៏បានជួបនិងមេកុលសម្ព័ន្ធនោះតែម្ដង រំពេចនោះអ្នកទាំងពីរនាក់នោះ បាននិយាយពីដំណឹងល្អប្រាប់ដល់មេកុលសម្ព័ន្ធរូបនោះជាច្រើន ហើយឃ្លាចុងក្រោយពួកគេបាននិយាយថា ”ព្រះយេស៊ូវនឹងជួយអ្នកគ្រប់ពេល ដរាបណាអ្នកទទួលជឿដល់ទ្រង់“ ។ មេកុលសម្ព័ន្ធរូបនោះខឹងជាខ្លាំង ក៏បានចាប់អ្នកផ្សាយដំណឹងល្អទាំងពីរនាក់នោះទុកមួយកន្លែង។ កន្លងបានជាមួយសប្ដាហ៍ក្រោយមក មានលឺដំណឹងថាកូនប្រុសសំណប់របស់មេកុលសម្ព័ន្ធមានជម្ងឺជាទម្ងន់ ហើយគ្មានគ្រូល្បីៗណាអាចមើលកូនឲ្យជាបានទេ។បុរសជាឪពុករូបនោះអស់សង្ឃឹមហើយពិបាកចិត្ដណាស់ដោយដឹងថាកូនខ្លួនមិនអាចរស់បានទេ ដោយសារវាមិនបានបរិភោគអាហារច្រើនថ្ងៃហើយ។ ក្នុងយប់ដ៏ស្ងាត់ជ្រងំមួយខណៈពេលដែលមេកុលសម្ព័ន្ធរូបនោះអង្គុយ នៅក្រោមដើមឈើមួយម្នាក់ឯង រំពេចនោះក៏ស្រាប់តែលឺសម្លេងមួយបានមកខ្សឹបដាក់ត្រចៀកគាត់ថា ”កុំឲ្យភ័យឡើយដ្បិតព្រះយេស៊ូវនឹងជួយអ្នក“ ពាក្យនេះធ្វើឲ្យគាត់នឹកចាំបុរសពីរនាក់ដែលគាត់បានចាប់ចងកាលពីថ្ងៃមុននោះ។ នៅពេលព្រលឹមស្រាងៗ មេកុលសម្ព័ន្ធរូបនោះ ក៏ទៅជួបអ្នកទាំងពីរនាក់នោះ ហើយនិយាយថា ”បើសិនជាអ្នកអាចព្យាបាលជម្ងឺកូនប្រុសរបស់យើងឲ្យជានោះយើងនឹងជឿដល់ព្រះរបស់អ្នកទាំងពីរជាពិត។ ពាក្យសម្ដីនេះបានធ្វើឲ្យអ្នកទាំងពីរនាក់នោះអរជាខ្លាំង រួចពួកគាត់ក៏បានចូលទៅកាន់កូនប្រុសម្នាក់នោះដោយអធិស្ឋានខ្លាំងៗទៅចំពោះព្រះជាម្ចាស់។ ប្រហែលជាមួយម៉ោងក្រោយមកក្មេងតូចនោះក៏បើកភ្នែក ហើយនិយាយទៅកាន់ឪពុកខ្លូនថា ”ពុកកូនឃ្លានណាស់“ សម្លេងនេះធ្វើឲ្យខ្លួនជាឪពុកត្រេកអរជាខ្លាំង ហើយក៏លត់ជង្គងចុះស្រែកសរសើរដល់ព្រះអម្ចាស់។ ក្រោយមក មេកុលសម្ព័ន្ធរូបនោះក៏បានទទួលជឿព្រះយេស៊ូវ និងទទួលពិធីជ្រមុជនៅថ្ងៃជាមួយគ្នានោះតែម្ដង។ ហើយគាត់ក៏បានផ្លាស់ប្ដូរអត្តចរិតកាលពីមុនចោលទាំងអស់ហើយបានដើរជួយប្រជាជន និងជួយផ្គត់ផ្គង់ដល់គ្រួសារដែលក្រីក្រនៅក្នុងតំបន់នោះវិញ។ ក្រោយមកគាត់ក៏ក្លាយទៅជាមេកុលសម្ព័ន្ធដ៏ល្អ និងមានអ្នកគោរពស្រឡាញ់គាត់គ្រប់គ្នា។ មិនតែប៉ុណ្ណោះ គាត់បានសាងសង់ព្រះវិហារតូចមួយដើម្បីថ្វាយបង្គំព្រះជាមួយអ្នកស្រុកនៅក្នុងតំបន់នោះរៀងរាល់ថ្ងៃអាទិត្យផងដែរ។

ដូច្នេះ តាមរយៈសាច់រឿងខាងលើនេះ
គឺវាមានភាពស្រដៀងគ្នាទៅនិងសាច់រឿងមួយនៅក្នុងព្រះគម្ពីរ កិច្ចការ៩:១-១៩
ដែលបាននិយាយរៀបរាប់អំពីការផ្លាស់ប្រែចិត្តអស្ចារ្យរបស់លោកសុលក្នុងការទទួលជឿលើព្រះយេស៊ូវគ្រីស្ទ។
Ø
សំណួរស្នូល
§
តើអ្វីជាមូលហេតុដែលធ្វើឲ្យលោកសុលអាចផ្លាស់ប្រែទទួលជឿព្រះបានយ៉ាងដូចច្នេះ?
Ø
រចនាសម្ព័ន្ធ
I.
សុលជួបការអស្ចារ្យរបស់ព្រះនៅតាមផ្លូវ(៩:១-៩)
II.
ការអស្ចារ្យដែលធ្វើឲ្យសុលផ្លាស់ប្រែចិត្ត(៩:១០-១៩)
Ø
សង្ខេបបទគម្ពីរ
មានបុរសម្នាក់ឈ្មោះសុល
គឺជាអ្នកដែលមានអំណាចនៅស្រុកយូដា ហើយគាត់តែងតែដើរគំរាមគំហែង និងវាយធ្វើបាបដល់ពួកអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ។
មានពេលមួយគាត់ក៏បានសុំការអនុញ្ញាត្តពីសម្ដេចសង្ឃ
ដើម្បីនឹងចេញលិខិតចាប់ខ្លួនដល់អ្នកដែលជឿលើព្រះយេស៊ូវទាំងអស់នៅក្រុងដាម៉ាស
យកមកកាត់ទោសនៅក្រុងយេរូសាឡឹម។
ហើយកំពុងដែលលោកសុលបានធ្វើដំណើរតាមដងផ្លូវទៅឯក្រុងដាម៉ាស នោះក៏ស្រាប់តែមានពន្លឺមួយចុះពីលើមេឃមកភ្លឺជុំវិញខ្លួនគាត់។
ហើយគាត់ក៏បានដួលផ្គាប់មុខនៅដី ពេលនោះព្រះអម្ចាស់ទ្រង់បានមានបន្ទូល គាត់ថា
ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ
ដ្បិតខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកតែងធ្វើទុក្ខដល់ខ្ញុំជានិច្ច។
នៅពេលនោះផងដែរពួកអ្នកដែលដើរជាមួយលោកសុលមានភាពភ័យខ្លាចជាខ្លាំងព្រោះពួកគេបានលឺសម្លេងព្រះអង្គ
ប៉ុន្ដែមិនឃើញអ្នកណាសោះ។ ជាមួយគ្នានោះ
លោកសុលគាត់ក៏បានក្រោកឡើងទាំងភ្នែកងងឹតមើលអ្វីមិនឃើញទាល់តែសោះ
តែព្រះអម្ចាស់បានប្រាប់ឲ្យគាត់ចូលទៅក្នុងទីក្រុងហើយស្វែងរកម្នាក់ឈ្នោះអាន្ន៉ានាស
ដើម្បីឲ្យអ្នកនោះបានដាក់ដៃលើគាត់។
ដូច្នេះសុលក៏ធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ហើយចូលទៅក្នុងទីក្រុងដាម៉ាស។
បន្ទាប់ពីនោះមក ព្រះអម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់អាន្ន៉ានាស
ថាឲ្យគាត់ទៅឯផ្លូវមួយដែលហៅថា ផ្លូវត្រង់ ហើយស្វែងរកបុរសម្នាក់ឈ្មោះសុល
រួចដាក់ដៃលើគាត់ដើម្បីឲ្យភ្នែកគាត់បានភ្លឺឡើង។ ប៉ុន្ដែអាន្ន៉ានាស គាត់បានទូលទៅព្រះអម្ចាស់
ថាមនុស្សជាអ្នកដែលប្រព្រឹត្តអាក្រក់
និងបានធ្វើបាបដល់ពួកបរិសុទ្ធរបស់ព្រះជាម្ចាស់ជាច្រើនណាស់។
តែព្រះអម្ចាស់ទ្រង់បានបង្គាប់គាត់ឲ្យចេញទៅចុះ
ដ្បិតទ្រង់បានជ្រើសអ្នកនោះសម្រាប់នឹងប្រកាសពីព្រះនាមទ្រង់រួចហើយ។
ដូច្នេះអាន្ន៉ានាសក៏ចេញទៅហើយដាក់ដៃលើសុល រំពេចនោះសុលក៏បានមើលឃើញដូចធម្មតាវិញ
ហើយគាត់ក៏ទទួលបុណ្យជ្រមុជទឹកនៅពេលនោះតែម្ដង។
Ø
កាត់ស្រាយ
I.
សុលជួបការអស្ចារ្យរបស់ព្រះនៅតាមផ្លូវ(៩:១-៩)
បន្ទាប់ពីបានដឹងថា ពួកសាវកបានធ្វើការអស្ចារ្យ ជាច្រើនឲ្យបណ្ដាជន
បានឃើញដោយការប្រោសជម្ងឺ និងការអស្ចារ្យផ្សេងៗទៀត នោះក៏មានមនុស្សជឿដល់ព្រះអម្ចាស់កាន់តែច្រើនឡើងៗ
(៥:១២-១៤)។
ហើយដំណឹងនេះក៏បានលេចលឺដល់ពួកសម្ដេចសង្ឃ និងអស់អ្នកដែលមានអំណាចដទៃទៀត
នោះពួកគេក៏បានចាប់ផ្ដើមបៀតបៀនដល់ពួកសាវក ដោយចាប់ពួកគេយកទៅឃុំឃាំងទុកក្នុងគុក(៥:១៧-១៨)។
ហើយបន្ទាប់ពីនោះមក ក៏មានម្នាក់ឈ្មោះ សុល គឺជាអ្នកដែលបានដើរធ្វើទុក្ខបៀតបៀនដល់ពួកអ្នកជឿព្រះយេស៊ូវខ្លាំងជាងគេ
គាត់បានធ្វើទុក្ខដល់ពួកអ្នកជឿទាំងអស់នៅគ្រប់ទីកន្លែង ក្នុងក្រុងយេរូសាឡឹម
ហើយពួកជំនុំត្រូវបានខ្ចាត់ខ្ចាយ ហើយមានអ្នកខ្លះត្រូវបានចាប់ដាក់គុកផងដែរ(កិច្ច៨:៣)។ លោកសុលគឺជាអ្នកស្រុកយូដាកើតនៅក្រុងតើសុស ស្រុកគីលីគា
និងជាសិស្សរបស់លោកកាម៉ាលាល(កិច្ច២២:៣)។
លោកបានបង្ហាញខ្លួនច្បាស់នៅក្នុងពេលដែលគេគប់សម្លាប់ស្ទេផាននឹងដុំថ្ម(៧:៥៨)។
យើងឃើញថាលោកសុលនៅតែបន្ដបៀតបៀនដល់ពួកសាវកជាបន្ដបន្ទាប់ គ្រប់ទិសទី(៩:១)។ ហើយបន្ទាប់ពីគាត់បានធ្វើទុក្ខបៀតបៀនដល់ពួកអ្នកជឿនៅក្នុងក្រុងយេរូសាឡឹមហើយ
នោះគាត់បានសុំច្បាប់ពីសម្ដេចសង្ឃ ទៅឯសាលាប្រជុំនៅស្រុកដាម៉ាសដើម្បី
នឹងចាប់ពួកអ្នកជឿយកដាក់គុកនៅក្រុងយេរូសាឡឹម(៩:២)។ (ផ្លូវពីស្រុកដាម៉ាសទៅទីក្រុងយេរូសាឡឹមមានចម្ងាយប្រហែល២៤១គ.ម)។
នៅពេលដែលសុលបានធ្វើដំណើរទៅស្រុកដាម៉ាសនៅតាមផ្លូវ
នោះគាត់បានឃើញមានពន្លឺមួយភ្លឺពីលើមេឃមក គ្របនៅជុំវិញខ្លួនរបស់គាត់ ហើយរំពេចនោះលោកសុលក៏បានដួលទៅលើដីភ្លាមតែម្ដងដោយព្រោះតែសិរីល្អនៃព្រះអម្ចាស់បានជះឥទ្ធិពលមកលើគាត់
រួចក៏មានសម្លេងនៃព្រះអម្ចាស់បានមានបន្ទូលទៅកាន់សុលថា ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំបែបនេះ?
(កិច្ចការ៩:៣-៤)។ យើងឃើញថាសុលបានធ្វើការបៀតបៀនដល់ពួកជំនុំជាខ្លាំង
ហើយការបៀតបៀនពួកជំនុំនេះ គឺមានន័យថាបៀតបៀនដល់ព្រះអម្ចាស់ដូចគ្នា
ពីព្រោះជាពួកជំនុំរបស់ព្រះគ្រីស្ទ ហើយជាពួកជំនុំក៏ជារូបកាយនៃទ្រង់ផងដែរ(១កូរិនថូស១២:២៧)។ នៅ(ខ៥) បានប្រាប់ថា
សុលបាននិយាយជាមួយព្រះអម្ចាស់ ដ្បិតសម្លេងដែលបាននិយាយជាមួយសុលនោះគឺជាសម្លេងរបស់ព្រះយេស៊ូវគ្រីស្ទ
ដោយព្រោះតែសុលបានធ្វើបាបដល់ពួកជំនុំរបស់ព្រះអង្គ
ទើបបានជាទ្រង់បង្ហាញឲ្យសុលឃើញដោយពន្លឺដ៏ភ្លឺពីលើមេឃមកជុំវិញខ្លួនរបស់សុល។
នៅពេលនោះសុលភ័យញ័រខ្លួនជាខ្លាំងទាំងអស្ចារ្យក្នុងចិត្តដោយព្រោះគាត់បានឃើញព្រះអម្ចាស់ដោយផ្ទាល់ភ្នែកតែម្ដង
ជាហេតុធ្វើឲ្យគាត់ក្រោកមិនរួចសោះ។
បន្ទាប់មកទៀតទើបព្រះអម្ចាស់ទ្រង់បានហៅឲ្យសុលក្រោកឡើង
ប៉ុន្ដែនៅពេលដែលគាត់ក្រោកឈរឡើងភ្នែកគាត់ទាំងពីរមិនអាចមើលអ្វីឃើញទាល់តែសោះ រួចព្រះអម្ចាស់ទ្រង់បានបង្គាប់ឲ្យគាត់ចូលទៅក្នុងទីក្រុងនោះ
នឹងមានគេមកប្រាប់ឲ្យគាត់ធ្វើអ្វីមួយដើម្បីឲ្យភ្នែកគាត់ភ្លឺឡើងវិញ(ខ៦-៩)។ នៅពេលនោះឯង
សុលគាត់ហាក់បីដូចជាមិនសូវស្រួលក្នុងចិត្តទាល់តែសោះ
ពីព្រោះគាត់មិនដែលជួបប្រទះនូវហេតុការណ៍ដ៏អស្ចារ្យបែបនេះឡើយ
គឺវាពិតជាមានភាពភ្ញាក់ផ្អើល និងតក់ស្លុតខ្លាំងមែនទែនចំពោះគាត់។ ជាពិតប្រាកដនៅពេលដែលយើងមិនធ្លាប់ជួបនូវបញ្ហាអ្វីមួយពីមុនមក
គឺវាហាក់បីដូចជាធ្វើឲ្យយើងភាំងស្មារតីរកនិយាយអ្វីក៏មិនចេញ ធ្វើអ្វីក៏មិនកើត។ ដូចគ្នាផងដែរ
សុលគាត់ពិតជាមានអារម្មណ៍បបនេះនៅពេលដែលគាត់ជួបព្រឹត្តិការណ៍នេះ
នៅចំពោះមុខគាត់ផ្ទាល់បែបនេះ។
ដូច្នេះតើលោកសុលនឹងត្រូវធ្វើយ៉ាងណាបន្ដទៀតបន្ទាប់ពីព្រឹត្តិការណ៍នេះបានកើតឡើងចំពោះគាត់បែបនេះ?
II.
ការអាស្ចារ្យដែលធ្វើឲ្យសុលផ្លាស់ប្រែចិត្ត(៩:១០-១៩)
បន្ទាប់ពីព្រះអម្ចាស់បានបង្ហាញការអស្ចារ្យឲ្យសុលឃើញរួចមក
នោះទ្រង់ក៏យាងមកលេចឲ្យបុរសម្នាក់ឈ្នោះអាន្ន៉ានាសដែលជាសិស្សរបស់ទ្រង់បានឃើញ រួចទ្រង់បានបង្គាប់ឲ្យគាត់ចេញទៅរកបុរសម្នាក់ឈ្មោះសុល(ខ១០-១១)។
ប៉ុន្ដែយើងឃើញថា ដោយសារតែសុលជាមនុស្សម្នាក់ដែលតែងតែដើរធ្វើបាបដល់ពួកជំនុំនៃព្រះ
បានធ្វើឲ្យអាន៉ា្ននាសគាត់ក្រែងរអា មិនចង់ហ៊ានចេញទៅជួបគាត់នោះទេ
ពីព្រោះគាត់ខ្លាចសុលបន្ដធ្វើបាបដោយចាប់គាត់ដាក់គុកបន្ដទៀត(ខ១៣-១៤)។ ជាពិតប្រាកដមនុស្សយើងនៅពេលបានជួបនូវបញ្ហាអ្វីមួយដោយការធ្វើបាប
ការកាប់សម្លាប់ស្រស់ៗនៅនឹងមុខដូច្នេះ គឺពួកគេមិនហ៊ាននឹងចេញទៅប្រឈមមុខជាមួយទៀតនោះទេ
ពីព្រោះដោយសារតែភាពភ័យខ្លាចតែងតែនៅដិតជាប់ក្នុងចិត្តជានិច្ច
ទោះបីជាដឹងថាព្រះជាម្ចាស់ទ្រង់នៅចាំជួយក៏ដោយ
ក៏អារម្មណ៍នៃការភ័យខ្លាចតែងនៅក្នុងចិត្តជានិច្ច។ ដូចជាអាន្ន៉ានាសដូច្នោះដែរ
បើទោះបីជាគាត់ដឹងថាព្រះអម្ចាស់នឹងជួយគាត់
ប៉ុន្ដែអារម្មណ៍គាត់នៅតែមានភាពភ័យខ្លាចចំពោះលោកសុលដូចមុនដែរ។ ប៉ុន្ដែនៅក្នុង(ខ១៥)បានប្រាប់ថា
ដោយព្រោះព្រះអម្ចាស់ទ្រង់បានមានបន្ទូលលើកទឹកចិត្តគាត់ថា ចូរទៅចុះដ្បិតអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ
សម្រាប់នឹងប្រកាសឈ្មោះខ្ញុំ ដូច្នេះមិនត្រូវឲ្យគាត់ខ្លាចទៀតឡើយ ប៉ុន្ដែត្រូវឲ្យគាត់មានចិត្តត្រេកអរសប្បាយវិញ
ពីព្រោះព្រះអម្ចាស់ទ្រង់បានរើសសុលមកជាស្រេចដើម្បីធ្វើជាអ្នកប្រកាសពីព្រះនាមទ្រង់ទៅហើយ។
ហើយការដែលព្រះអង្គចង់ឲ្យអាន៉្នានាសចេញទៅដាក់ដៃលើសុលនេះ គឺទ្រង់ចង់ឲ្យសុលបានឃើញជាក់ស្ដែងថា
ព្រះអង្គគឺជាព្រះដ៏ពិតប្រាកដមែន មិនមែនដូចជាព្រះដទៃដែលសុលធ្លាប់ឃើញពីមុននោះទេ។ ដូចជាមានឧទាហរណ៍មួយ
ដែលនិយាយអំពី បុរសម្នាក់ដែលជាសមាជិកនៅក្នុងពួកជំនុំមួយ គឺតាំងពីតូចមក
គាត់មិនដែលបានទៅដំណើរកំសាន្ដនៅទីក្រុងអង្គរនោះទេ
ប៉ុន្ដែគាត់បានលឺមិត្តភក្ដិគាត់និយាយថា ទីក្រុងអង្គរនៅខេត្តសៀមរាប គឺពិតជាមានភាពស្រស់ស្អាតអស្ចារ្យណាស់។
នៅពេលបុរសម្នាក់នោះលឺគាត់ មិនបានជឿតាមអ្វីដែលមិត្តភក្ដិគាត់ប្រាប់គាត់ទេ។
គាត់ថាវាគ្មានអ្វីអស្ចារ្យនោះទេ គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្ដែមានថ្ងៃមួយនៅក្នុងព្រះវិហារមានកម្មវិធីបោះជំនុំយុវជនដែលត្រូវប្ររព្ធធ្វើនៅតំបន់ទីក្រុងអង្គរ
ហើយជាមួយគ្នា បុរសម្នាក់នោះ គាត់ក៏មានឱកាសបានទៅដំណើរកំសាន្ដក្នុងកម្មវិធីបោះជំរុំយុវជននោះដែរ។
ហើយនៅពេលដែលគាត់បានទៅដល់កន្លែងប្រាសាទអង្គរវត្តលើកដំបូង គឺគាត់បានលាន់មាត់ថា វ៉ាវ...ពិតជាអស្ចារ្យណាស់
ប្រាសាទអង្គរវត្តពិតជាមានភាពស្រស់ស្អាតដូចជាគេនិយាយមែន ពិតជាដូចជាគេនិយាយថា
បានលឺមួយរយដង មិនស្មើបានឃើញម្ដងមែន។ ហើយបើយើងមើលរឿងមួយនៅក្នុងព្រះគម្ពីរដែលស្រដៀងគ្នាទៅនឹងការអស្ចារ្យដែលព្រះយេស៊ូវធ្វើឲ្យពួកសិស្សជឿដល់ទ្រង់នោះ
គឺនៅពេលដែលព្រះយេស៊ូវគំរាមដល់ខ្យល់ព្យុះឲ្យស្ងប់ទៅវិញ
គឺបានធ្វើឲ្យពួកសិស្សភ្ញាក់ផ្អើល និងអស្ចារ្យក្នុងចិត្តគ្រប់គ្នា(លូកា៨:២២-២៥)។ ដូចគ្នាផងដែរ
នៅទីនេះ លោកសុលពីមុនគាត់មិនបានជឿថាមានព្រះអម្ចាស់ដែលមានអំណាចអស្ចារ្យនោះឡើយ
គាត់ថាព្រះអម្ចាស់នេះគឺដូចជាព្រះផ្សេងៗទៀតដែលគាត់ធ្លាប់ជួបប្រទះពីមុនមកដែរ
គឺគ្មានអ្វីអស្ចារ្យនោះទេ។
ប៉ុន្ដែនៅពេលដែលសុលជួបនូវការជាក់ស្ដែងដែលព្រះអម្ចាស់បង្ហាញឲ្យគាត់ឃើញផ្ទាល់ភ្នែកបែបនេះ
នោះគាត់មានការភ័យខ្លាច និងភ្ញាក់ផ្អើលខ្លាំងណាស់។ រហូតមក នៅពេលដែល
អាន៉្នានាសបានមកដាក់ដៃលើគាត់នោះស្រាប់តែមានដូចជាស្រកាជ្រុះចេញពីភ្នែកគាត់មក
ហើយភ្នែករបស់គាត់បានភ្លឺឡើងវិញ នោះគាត់សរសើរតម្កើងដល់ព្រះនាមទ្រង់។ ជាមួយគ្នានោះ
សុលក៏បានទទួលជឿលើព្រះអម្ចាស់ ហើយបានទទួលពិធីជ្រមុជទឹក ពីអាន្ន៉ានាសនៅពេលនោះឯង(ខ១៦-១៩)។
Ø សរុបសេចក្ដី
បន្ទាប់ពីទទួលការបៀតបៀនយ៉ាងខ្លាំងរបស់សុល ចំពោះពួកអ្នកជឿព្រះយេស៊ូវ
នៅក្រុងយេរូសាឡឹមរួចមកគាត់ក៏បន្ដដំណើរទៅក្រុងដាម៉ាសដើម្បីតាមចាប់ពួកអ្នកជឿបញ្ជូនមកឃុំឃាំងនៅយេរូសាឡឹមបន្តទៀត។
ប៉ុន្ដែយើងឃើញថា នៅពេលសុលធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវ
ព្រះអម្ចាស់ទ្រង់បានលេចមកនៅចំពោះមុខគាត់ផ្ទាល់តែម្ដង។
ហើយដោយព្រោះសិរីល្អនៃព្រះអង្គ
នោះសុលភ័យខ្លាចជាខ្លាំងរហូតធ្វើឲ្យគាត់ត្រូវដួលផ្កាប់មុខនៅដីភ្លាម។
ចំណែកឯភ្នែកគាត់ក៏ត្រូវងងឹតមើលអ្វីមិនឃើញទាំងអស់។
ប៉ុន្ដែព្រះអម្ចាស់ទ្រង់បានបង្គាប់ឲ្យសុលចូលទៅក្នុងទីក្រុងដាម៉ាស
ដើម្បីឲ្យអាន៉ានាសដែលជាសិស្សរបស់ទ្រង់ដាក់ដៃលើក្រោយមកគាត់ក៏អាចមើលឃើញវិញ។ ដោយការអស្ចារ្យទាំងនេះធ្វើឲ្យសុលកោតខ្លាចចំពោះព្រះអម្ចាស់ជាខ្លាំង
រួចគាត់ក៏ចូលទៅក្នុងទីក្រុងតាមការបង្គាប់របស់ព្រះអង្គ។ ក្រោយមក អាន៉្នានាសក៏បានដាក់ដៃលើគាត់
រំពេចនោះភ្នែកគាត់ក៏មើលឃើញឡើងវិញ។ ដោយសារតែគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យផ្ទាល់ភ្នែកបែបនេះ
នោះក៏បានធ្វើឲ្យសុលផ្លាស់ប្រែចិត្តភ្លាម រួចក៏ព្រមទទួលពិធីជ្រមុជ
ហើយជឿលើព្រះអម្ចាស់នៅក្រុងដាម៉ាសតែម្ដងទៅ។
Ø ទំនាក់ទំនងសញ្ញាចាស់ និងសញ្ញាថ្មី
ព្រះជាម្ចាស់ទ្រង់ជាព្រះដែលមានពេញដោយអំណាចព្រះចេស្ដា
ទ្រង់ជាព្រះដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ព្រះអង្គជាព្រះលើអស់ទាំងព្រះដ្បិតគឺគ្មានព្រះណាមួយស្មើទ្រង់ឡើយ។
ព្រះអង្គតែងតែចង់ជួយដល់កូនរបស់ទ្រង់ឲ្យវិលត្រឡប់មកជឿលើទ្រង់វិញ
ព្រះអង្គមិនដែលបោះបង់ចោលកូនរបស់ទ្រង់នោះទេ។ ជាពិសេស ទ្រង់តែងបង្ហាញការអស្ចារ្យច្រើនដល់មនុស្សបានឃើញពីអំណាចចេស្ដារបស់ទ្រង់ដើម្បីឲ្យគេដឹងថាទ្រងជាព្រះដ៏ពិត(កិច្ចការ៩:៣-៤)។
មនុស្សយើងមានបាបហើយតែងតែធ្វើខុសនៅចំពោះព្រះអម្ចាស់
យើងតែងមានសេចក្ដីលោភលន់ចង់បានអ្វីៗគ្រប់បែបយ៉ាង(លូការ១២:១៥)។ យើងគ្រប់គ្នាពិតជាមិនសមនឹងទទួលបានសេចក្ដីសង្រ្គោះនោះទេ
ពីព្រោះយើងតែងតែធ្វើអំពើទាស់នឹងបំណងព្រះហឫទ័យទ្រង់ជានិច្ច។
ដ្បិតយើងបានស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប យើងជាមនុស្សរឹងចចេស
ហើយក៏ជាមនុស្សដែលតែងតែធ្វើឲ្យព្រះអង្គមានព្រះហឫទ័យខ្ញាល់ជាខ្លាំងផងដែរ(អេភេសូរ២:១-៣)។
ចំណែកឯព្រះយេស៊ូវគ្រីស្ទវិញ យើងឃើញថាទ្រង់ជាព្រះដែលមានព្រះទ័យសប្បុរសចំពោះរាស្រ្ដទ្រង់ជានិច្ច
ដ្បិត ព្រះអង្គបានធ្វើការជាច្រើននៅលើផែនដីនេះដើម្បីជួយសង្រ្គោះមនុស្សឲ្យរួចពីអំពើបាប
ហើយដើម្បីនាំយើងគ្រប់គ្នាបានក្លាយទៅជាកូនស្ងួនភ្ញានៃព្រះវរបិតាឡើងវិញ(យ៉ូហាន១:១២)។
ដោយសារតែអំពើបាបរបស់មនុស្សគ្រប់ជាតិសាសន៍ ព្រះអង្គសុខចិត្តរងទុក្ខជំនួសយើង
ព្រះអង្គបានចេញថ្លៃលោះអំពើបាបជំនួសយើងរាល់គ្នា(រ៉ូម៥:៨)។
ទោះបីជាមនុស្សយើងមានអំពើបាបយ៉ាងណាក៏ដោយក៏ទ្រង់នៅតែមិនប្រកាន់ មិនបន្ទោសយើងនោះទេ
ដ្បិតដោយព្រោះអំពើបាបដែលនៅក្នុងយើងបានធ្វើឲ្យយើងគ្រប់គ្នាប្រព្រឹត្តអំពើមិនគួរគប្បីទាំងអស់នេះ(រ៉ូម៧:១៥-១៧)។
Ø អនុវត្តន៍
ជាមួយគ្នាផងដែរ ខ្ញុំដឹងថា
ខ្ញុំគឺជាម្នាក់ដែលព្រះអម្ចាស់ទ្រង់បានត្រាស់ហៅឲ្យចេញពីអំណាចនៃអំពើបាប
ដ្បិតពីដើមខ្ញុំក៏ជាអ្នកដែលប្រព្រឹត្តបាបដូចអ្នកឯទៀតដែរ។ ប៉ុន្ដែនៅពេលនេះ
អរព្រះគុណដល់ព្រះអង្គដែលទ្រង់នៅតែទុកឱកាសឲ្យខ្ញុំបានរួចពីចំណងនៃអំពើបាប។
ហើយជាពិសេសនោះ ព្រះអង្គបានផ្ដល់ឯកសិទ្ធិដ៏ពិសេសដល់លោកអ្នកបងប្អូនដូចគ្នាដែរ
ដើម្បីឲ្យយើងទាំងអស់គ្នាបានចេញទៅប្រកាសដំណឹងល្អដល់អ្នកឯទៀតបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទដូចជាយើងដែរ។
ដ្បិតព្រះអម្ចាស់ទ្រង់បានធ្វើការអស្ចារ្យជាច្រើននៅក្នុងជិវិតរបស់យើងម្នាក់ៗ ហើយក៏ដូចជាទ្រង់បានធ្វើឲ្យសុលឃើញពីអំណាចដ៏អស្ចារ្យរបស់ទ្រង់ផងដែរ។
ដូច្នេះ
ចូរឲ្យយើងគ្រប់គ្នាបានអធិស្ឋាន ហើយចេញទៅដោយមានចិត្តក្លាហាន
និងមានអំណរគ្រប់ពេលវេលា ដ្បិតព្រះអម្ចាស់ទ្រង់នឹងគង់នៅក្នុងយើង ហើយចាំជួយការពារ
ជួយប្រទានកម្លាំងដល់យើងគ្រប់ទីកន្លែងដែលយើងបានទៅដល់។
ហើយព្រះអង្គក៏មិនដែលបោះបង់ចោលលោកអ្នកបងប្អូនឡើយ។
0 Comments