Breaking News

ការត្រាស់ហៅលោកម៉ូសេ​​ និក្ខមនំ៤:១-៥


សេចក្ដីផ្ដើម៖រឿងក្រុមជំនុំក្រីក្រមានក្រុមជំនុំដែលនៅជនបទដាច់ស្រយាលមួយ ជាពួកជំនុំដែលក្រីក្រខ្លាំងណាស់ ដូច្នេះពួកជំនុំមិនដែលបានធ្វើបេសសកកម្មអ្វីនោះឡើយ ដោយព្រោះតែក្រី
ក្រពេក។ ពួកជំនុំបានមើលរំលងធនធានដែលខ្លួនឯងមាន គិតថាខ្លួនគ្មានសមត្ថភាពក្នុងការធ្វើការងារថ្វាយព្រះនោះឡើយ។ រឿងនេះទាក់ទងទៅនឹងបុរសម្នាក់គឺ លោកម៉ូសេ ដែលគាត់ត្រូវបានព្រះជាម្ចាស់ទ្រង់ត្រាស់ហៅអោយធ្វើការថ្វាយទ្រង់ប៉ុន្តែ គាត់គិតថាខ្លួនគ្មានសមត្ថភាពក្នុងការបម្រើព្រះជាម្ចាស់នោះទេ។
សង្ខេបអត្ថបទគម្ពីរៈ ព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅលោកម៉ូសេ ប៉ុន្តែគាត់បានប្រកែកជាមួយទ្រង់ដោយថាខ្លាចគេមិនជឿគាត់។ ព្រះទ្រង់បានបង្គាប់អោយគាត់បោះដំបងដែលនៅនឹងដៃគាត់ទៅលើដី នោះដំបងក៏ក្លាយទៅជាពស់ ម៉ូសេលូកដៃចាប់វិញ នោះពស់ក៏ក្លាយជាដំបងវិញ នេះគឺជាទីសម្គាល់សម្រាប់ពួកអ៊ីស្រាអែលអោយជឿតាមលោក។
សំនួរស្នូលៈ តើព្រះទ្រង់ទាមទារអោយអ្នកដែលទ្រង់ត្រាស់ហៅមានអ្វីខ្លះ ដើម្បីបម្រើទ្រង់?




តួសេចក្ដី
   . ម៉ូសេថាខ្លួនគ្មានសមត្ថភាព (ខ១)
·         ម៉ូសេគិតថានឹងគ្មានអ្នកជឿគាត់នោះទេ (ខ១)
·         ម៉ូសេគិតថានឹងគ្មានអ្នកណាស្ដាប់តាមគាត់នោះឡើយ(ខ១)
·         ម៉ូសេខ្លាចគេថា ព្រះទ្រង់មិនបានលេចមកឯគាត់(ខ១)
o   ឧទាហរណ៍រឿងកូនទារូបអាក្រក់ កូនទាគិតថាខ្លួនមានរូបអាក្រក់ហើយគ្មានអ្នកណាចង់រាប់អានខ្លួន ដូចជាលោកម៉ូសេដែលគ្មានទំនុកចិត្តថាគ្មានអ្នកណានឹងស្ដាប់តាមគាត់អញ្ចឹងដែរ។
   ខ. ព្រះទ្រង់ប្រើអ្វីដែលម៉ូសេមានដើម្បីបំពេញបេសសកម្មរបស់ទ្រង់ (ខ២-៥)
·         ម៉ូសេគាត់មិនមែនគ្មានអ្វីទាំងអស់នោះទេ ប៉ុន្តែគាត់មានដំបង(ខ២)
·         ដំបងបានក្លាយជាពស់ ដោយព្រះចេស្ដារបស់ព្រះ(ខ៣)
·         ពស់ក្លាយជាដំបងវិញ ដោយព្រះចេស្ដារបស់ព្រះ(ខ៤)
·         នេះគឺជាទីសម្គាល់ដែលអាចអោយពួកអ៊ីស្រាអែលជឿថា ព្រះទ្រង់មានបន្ទូលតាមរយៈម៉ូសេពិតប្រាកដមែន(ខ៥)
o   ឧទាហរណ៍ រឿង ហោរាអេលីយ៉ា និងស្រ្តីម៉េម៉ាយ(១ពង្សាវតាក្សត្រ១៧:១០-១៦) ស្រ្តីម៉េម៉ាយនោះបាននិយាយថា គាត់គ្មានអ្វីដែលអាចចិញ្ចឹមលោកអេលីយ៉ាជាអ្នកបម្រើព្រះបានឡើយ ប៉ុន្តែព្រះទ្រង់បានប្រើដុំម្សៅបន្តិចបន្តួចដែលស្រ្តីនោះមានហើយដើម្បីចិញ្ចឹមលោកអេលីយ៉ា ព្រមទាំងក្រុមគ្រួសាររបស់នាងរហូតដល់៣ឆ្នាំ។
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ ពួកជំនុំត្រូវសម្លឹងធនធានដែលខ្លួនឯងមាន អ្វីបន្តួច ឬអ្វីដែលមិនសំខាន់ ដែលថ្វាយទៅព្រះនោះទ្រង់នឹងគុណវាឡើងអោយចេញជាលទ្ធផលដែលស្មានមិនដល់។
ទេវសាស្រ្តៈ      
ព្រះជាម្ចាស់ៈព្រះជាម្ចាស់ទ្រង់ជាព្រះដែលជ្រាបរាល់ទាំងទុក្ខលំបាក និងសេចក្ដីត្រូវការរបស់មនុស្ស ប៉ុន្តែទ្រង់ចង់អោយមនុស្សបានស្ដាប់បង្គាប់ និងទុកចិត្តព្រះអង្គ ទ្រង់ប្រើនូវអ្វីដែលមនុស្សមានស្រាប់ដើម្បីបំពេញនូវផែនការរបស់ព្រះអង្គ ដូចជាព្រះអង្គទ្រង់ប្រើម៉ូសជាដើម។
ព្រះគ្រីស្ទវិទ្យាៈ ព្រះយេស៊ូវទ្រង់ជាព្រះដែលស្ដាប់បង្គាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដែលជាព្រះវរបិតារបស់ទ្រង់ ដូចជាលោកម៉ូសេនាំពួកអ៊ីស្រាអែលចេញពីអេសីព្ទ នោះព្រះយេស៊ូវទ្រង់ក៏ជាព្រះដែលបាននាំមនុស្សទាំងអស់ចេញពីបាបដូចគ្នាដែរ(កូលុស១:១៣-១៤)។
មនុស្សៈ មនុស្សតែងតែចូលចិត្តធ្វើតាមអ្វីដែលខ្លួនគិតថាត្រឹមត្រូវ និងអ្វីដែលជាចំណងចំនូលចិត្តរបស់ខ្លួន ហើយមិនចង់ស្ដាប់តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ តែងតែមានលេសក្នុងការមិនចង់បំពេញបេសសកម្មរបស់ព្រះជាម្ចាស់។
ចំណុចអនុវត្តន៍ៈ ក្នុងនាមជាពួកជំនុំរបស់ព្រះជាម្ចាស់ នោះត្រូវថ្វាយទៅដល់ព្រះនូវអ្វីដែលខ្លួនឯងមាន ទោះបើអ្វីដែលយើងគិតថាមិនសំខាន់ ឬតិចតួច ប៉ុន្តែព្រះអង្គទ្រង់នឹងប្រើអ្វីដែលយើងមានដើម្បីបេសសកម្មរបស់ព្រះអង្គជាមិនខានឡើយ។

0 Comments

Type and hit Enter to search

Close