សេចក្ដីផ្ដើម
យើងមើលឃើញពីមេរៀនមុនថា
យើងត្រូវប្រើប្រាស់ជីវិតរបស់យើងជាគំរូល្អក្នុងធ្វើបេសកកម្មថ្វាយដល់ព្រះជាម្ចាស់
ប៉ុន្តែទន្ទឹមនឹងប្រើប្រាស់ជីវិតរបស់យើងជាទីបញ្ចេញពរ
យើងក៏
មិនអាចបោះចោលព្រះបន្ទូលរបស់ព្រះនោះដែរ។
យើងត្រូវការព្រះបន្ទូលរបស់ព្រះក្នុងការប្រកាសដំណឹងល្អ
និងការធ្វើបេសកកម្មថ្វាយដល់ព្រះជាម្ចាស់។
សង្ខេបអត្ថបទគម្ពីរៈ
លោកសាវកប៉ុលបានធ្វើការប្រកាសដំណឹងល្អបន្ទាប់ពីលោកបានដើរផ្សារមើលពីជីវិតរស់នៅរបស់ពួកទីក្រុងអាថែន។
លោកបានប្រកាសពីព្រះអទិករដែលជាព្រះបង្កើតគ្រប់ទាំងអស់រហូតដល់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។
សំនួរស្នូលៈ តើសាវកប៉ុលបានធ្វើអ្វីខ្លះជាគំរូក្នុងការប្រកាសព្រះបន្ទូល?តើព្រះបន្ទូលរបស់ព្រះអ្វីខ្លះដែលគួរមាននៅក្នុងដំណឹងល្អ?
តួសេចក្ដី
ក.
ការយល់ដឹងពីវប្បធម៌របស់ពួកគេ(ខ២២-២៣)
·
សាវកប៉ុលបានព្យាយាមក្នុងការសង្កេតមើលពី
របៀបរស់នៅរបស់ពួកអ្នកដែលនៅទីក្រុង
អាថែន(ខ២២)
·
សាវកប៉ុលយល់ពីរបៀបនៃការថ្វាយបង្គំព្រះនៃសាសនារបស់ពួកទីក្រុងអាថែន(ខ២៣)
o
ឧទាហរណ៍
មានបេសសកជនជាច្រើនដែលព្យាយាមក្នុងការចំណាយពេលសិក្សាពីវប្បធម៌នៃក្រុមមនុស្សដែលខ្លួនត្រូវផ្សាយដំណឹងល្អ
ដូចជាសាវកប៉ុលបានព្យាយាមក្នុងការយល់ដឹងពីវប្បធម៌របស់ពួកអាថែន។
ខ.
ព្រះបន្ទូលនៅក្នុងដំណឹងល្អ(ខ២៤-៣១)
·
ព្រះពិតគឺជា
ព្រះអទិករដែលបង្កើតគ្រប់របស់ទាំងអស់មកមិនមែនជាព្រះដែលមនុស្សបង្កើតនោះទេ(ខ២៤)
·
ព្រះពិតមិនត្រូវការអោយមនុស្សបម្រើបាយទឹកនំចំណីអ្វីនោះទេ
ព្រោះទ្រងផ្គត់ផ្គង់ដោយព្រះអង្គទ្រង់(ខ២៥)
·
ព្រះពិតជាព្រះដែលបង្កើតមនុស្សជាតិទាំងអស់(ខ២៦)
·
ព្រះពិតបង្កើតមនុស្សអោយអាចមានទំនាក់ទំនងជាមួយនឹងព្រះអង្គ(ខ២៧)
·
ព្រះពិតជាព្រះដែលផ្ដល់អោយមនុស្សមានជីវិតសព្វថ្ងៃ(ខ២៨)
·
ព្រះពិតលើសពីការគិតរបស់មនុស្ស
មិនមែនមានរូបរាងដូចជាការស្រមើស្រមៃរបស់មនុស្ស ដែលអាចសងសង់បាននោះឡើយ(ខ២៩)
·
ព្រះពិតទាមទារអោយមនុស្សប្រែចិត្ត(ខ៣០)
·
ព្រះពិតជាព្រះដែលដែលអាចផ្ដល់ជីវិតមនុស្សអោយរស់ពីស្លាប់ឡើងវិញ(ខ៣១)
o
ឧទាហរណ៍ៈ ផ្ទះមានអ្នកសាងសង់ ផ្លូវមានអ្នកធ្វើ ដើមឈើមានអ្នកដាំ
អ្វីគ្រប់យ៉ាងសុទ្ធតែមានអ្នកបង្កើត ដូច្នេះផែនដីទាំងមូលក៏មានអ្នកបង្កើតដែរ គឺជា
ព្រះជាម្ចាស់ដែលមានពេញដោយអំណាចព្រះចេស្ដា ទ្រង់ពោរពេញដោយអំណាច
និងប្រាជ្ញាញ្ញាណហើយក៏លើសពីការយល់ដឹងរបស់មនុស្សជាតិផងដែរ។
សេចក្ដីបញ្ចប់
សរុបសេចក្ដីៈ
ទោះបើការប្រើប្រាស់ជីវិតក្នុងការធ្វើបេសកកម្មសំខាន់
ក៏ប៉ុន្តែការប្រកាសព្រះបន្ទូលនៅក្នុងការធ្វើបេសកកម្មនោះក៏សំខាន់ដែរ
ហើយយើងមិនអាចបោះបង់ចោលមួយណា ឬមានមួយណាសំខាន់ជាងមួយណានោះឡើយ។ បេសកកម្មគឺ
ត្រូវមានការប្រកាសព្រះបន្ទូលរបស់ព្រះ ដែលជាព្រះពិតរបស់យើងរាល់គ្នា។
ទេវសាស្រ្ត
ព្រះជាម្ចាស់ៈ ព្រះជាម្ចាស់ទ្រង់គឺជា
ព្រះដែលស្រលាញ់មនុស្សទ្រង់ចង់អោយមនុស្សទាំងអស់បានលឺព្រះបន្ទូលនៃសេចក្ដីសង្រ្គោះរបស់ទ្រង់
ហើយផ្លាស់ប្រែចិត្តស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់។
ព្រះគ្រីស្ទវិទ្យាៈ ព្រះពិតដែលលោកសាវកប៉ុលបានលើកឡើងនោះគឺ
ជាអង្គព្រះយេស៊ូវគ្រីស្ទដែលទ្រង់ជាព្រះអទិករ(យ៉ូហាន១:១-៣)
ជាព្រះដែលប្រោសមនុស្សអោយរួចពីបាបបាន(អេភេសូរ២:៨-៩)។
មនុស្សៈ មនុស្សមិនចូលចិត្តក្នុងការប្រកាសព្រះបន្ទូលនៃដំណឹងល្អនោះទេ
ព្រោះថាខ្លាចខ្មាស់គេ ឬថាខ្លួនមិនចេះរើសអើងជាដើម។
អនុវត្តន៍ៈ
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់
ក្នុងការធ្វើបេសកកម្មថ្វាយដល់ព្រះអង្គ ព្រោះថា ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងការធ្វើបេសកកម្មនោះគឺជា
ផ្នែកមួយដ៏សំខាន់ក្នុងការធ្វើជាទីបញ្ចេញពរ។
0 Comments