Breaking News

ទំនាក់ទំនងនិងការចុះចូលចំពោះអ្នកដឹកនាំ ច្បាប់រដ្ឋ ១ពេត្រុស ២:១៣ -២៥

សេចក្តីផ្តើម: នៅក្នុងសង្គមយើងជាធម្មតា មនុស្សម្នាក់ៗ ត្រូវតែមានទំនាក់ទំនងជាមួយគ្នាទៅវិញ
ទៅមកមិនអាចខ្វះបានឡើយ ជាពិសេសគឺជាមួយរដ្ឋាភិបាល ច្បាប់ត្រូវបានបង្កើតឡើងក្នុងគផលបំណងឲ្យមនុស្សគោរព យើងជាពលរដ្ឋក្នុងប្រទេសត្រូវ គោរពច្បាប់ប្រទេសដែរ។
·         សំនួរស្នូល: តើគ្រីស្ទាន​ត្រូវមានទំនាក់ទំនងយ៉ាងណាក្នុងការចុះចូលជាមួយច្បាប់រដ្ឋាភិបាល?





·         សង្ខេបបទគម្ពីរ:

ត្រូវចុះចូលចំពោះច្បាប់នៃរដ្ឋ  និងអ្នកបំរើក៏ត្រូវតែចុះចូលចំពោះ គ្រប់ទាំងចៅហា្វយខ្លួនដែរ ។ ដូចជាព្រះគ្រីស្ទទ្រង់បានចុះចូល កាលណាមានគេជេណោះទ្រង់មិនបានជេគេតមវិញឡើយ។ ព្រះទ្រង់បានផ្ទុកអំពើបាបយើងរាល់គ្នាលើទ្រង់តែអង្គឯង តាមរយ:ការងទុក្ខ​សុគតលើឈើឆ្កាង។

រចនាសម្ព័ន:

1.ការចុះចូលជាមួយច្បាប់នៃមនុស្ស( ២:១៣- ១៧)
2.អ្នកបំរើត្រូវចុះចូលចំពោះចៅហ្វាយខ្លួន(២: ១៨- ២៥)

·         តួសេចក្តី:
1.ការចុះចូលជាមួយច្បាប់នៃមនុស្ស( ២:១៣- ១៧)
ត្រូវចុះចូលគ្រប់ច្បាប់នៃមនុស្ស ទោះបើជាស្តេច ចៅហ្វាយ អ្នកធំណាក៏ដោយត្រូវចុះចូល ពរញចិត្តដូចជាមានសេរីភាព ត្រូវរាប់អានមនុស្សទាំងអស់ ជាបងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។
2.អ្នកបំរើត្រូវចុះចូលចំពោះចៅហ្វាយខ្លួន(២: ១៨- ២៥)
ជាអ្នកបំរើត្រូវចុះចូលគ្រប់យ៉ាង មិនត្រឹមតែចៅហ្វាយណាដែលស្លូតប៉ុណ្ណោះទេ ទោះជាចៅហ្វាយណាដែលកាចក៏ត្រូវតែចុះចូលដែរមិនមែនចុះចូលដោយរើសមុខឡើយ ។

·         សេចក្តីបញ្ចាប់:

ក្នុងនាមជាគ្រីស្ទា ព្រះទ្រង់សព្វព្រះទ័យឲ្យ កូនរបស់ទ្រង់បានចុះចូលគ្រប់ទាំងច្បាប់ រដ្ឋអំណាច មិនបានឲ្យប្រឆាំងឡើយ ។ ដូចគ្នាពួកអ្នកបំរើក៏ចាំបាច់ត្រូវតែស្តាប់តាមនិងចុះចូលជាមួយនឹងចៅហ្វាយខ្លួនដែរ។

·         ផ្នែកទេវសាស្រ្ត:

       -ព្រះជាម្ចាស់ :

           សោយរាជ្យលើទាំងអស់  ទ្រង់ជាព្រះ ហើយក៏ជាស្តេចផងដែរ។

-ព្រះយេស៊ូវគ្រីស្ទ:

     ទ្រង់ជាព្រះតែកាល នៅក្នុងរូបអង្គជាមនុស្ស ទ្រង់ក៏បានចុះចូល ចំពោះច្បាប់នៃមនុស្ស ក្នុងរដ្ឋនៃសង្គមដែរ ។

-មនុស្ស: 
     
     ត្រូវការចុះចូលជាមួយច្បាប់ រដ្ឋជាច្បាប់នៃមនុស្ស និងត្រូវគោរពតាមច្បាប់ព្រះដែរ ។

·         ការអនុវត្តន៍:  

ក្នុងនាមជាគ្រីស្ទបរិសទ្ទ័  ត្រូវតែចុះចូលចំពោះច្បាប់រដ្ឋ ដោយយោតាមគំរូនៃព្រះគ្រីស្ទ ។ ទោះបីជាពិបាកយ៉ាងណាក៏ដោយ តែយើងត្រូវធ្វើតាម ដោយមានចិត្តអរវិញ ដោយដឹងថា ព្រះទ្រង់រង់ទុក្ខជាមួយយើង ខ្លាំងជាងយើងទៅទៀត។

0 Comments

Type and hit Enter to search

Close