សេចក្ដីផ្ដើម:
មាននិស្សិតម្នាក់ដែលទើបតែរៀនចប់នៅសាលាគម្ពីរហើយជាពេលដែលគាត់ត្រូវបម្រើព្រះពេញពេល
នៅព្រះវិហារដើមរបស់គាត់។ តែថ្ងៃមួយមានបេសកកជនម្នាក់បានណាត់គាត់ទៅហូប
អាហារថ្ងៃត្រង់ជា
មួយនិងនិស្សិតម្នាក់នោះ។ ពេលដែលហូបអាហារបណ្តើរបេសកកជនបាននិយាយលើកទឹកចិត្តដល់និស្សិ
តនោះថា លោកគ្រូពិតជាចង់ចាត់អោយគិរីទៅបម្រើព្រះនៅខេត្តដាច់ស្រយ៉ាលមួយពីព្រោះទីនោះពុំទាន់
មានដំណឹងល្អទៅដល់នោះទេ ហើយមានមនុស្សរស់នៅច្រើនណាស់ដែលត្រូវការដំណឹងល្អ។ គិរីបានឆ្លើ
យមកវិញដោយមិនបង្អង់សោះ ទាំងទឹកមុខមិនសប្បាយចិត្ត សូមទោសលោកគ្រូខ្ញុំចង់រស់នៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះព្រោះទីនេះមានការរស់នៅស្រួលហើយខ្ញុំចង់រៀនភាសារអង់គ្លេសបន្ថែម
ខ្ញុំមិនចង់ទៅ រស់នៅតំបន់ដែលគ្មានទឹកស្អាត គ្មានភ្លើងអគ្គិសនីគ្មានភាពទាន់សម័យទាល់តែសោះ។
រឿងមួយនេះគ្រាន់ តែជារឿងប្រឌិតរបស់ខ្ញុំប៉ុណ្ណោះ តែប្រហែលអាចនិងកើតឡើងជាក់ស្តែងផងដែរ។
តាមរយះសាច់រឿង មួយនេះបានបង្ហាញប្រាប់ពីនិស្សិតម្នាក់ដែលបានបដិសេធក្នុងការបម្រើព្រះនៅឯខេត្តដាច់ស្រយ៉ាលឆ្ងាយ
ពីទីក្រុង ដូចគ្នាផងដែរនៅក្នុងព្រះគម្ពីរយ៉ូណាស ១ :១-១០ បានប្រាប់ពីការបដិសេដរបស់លោកយ៉ូណាសចំពោះការត្រាស់ហៅ
របស់ព្រះជាម្ចាស់ទៅទីក្រុងនីនីវេផងដែរ។
សំណួរស្នូល :
យើងនិងសឹក្សាជាមួយគ្នាថាតើលោកយ៉ូណាសបានឆ្លើយតបយ៉ាងដូចម្តេចចំពោះការត្រាស់ហៅរបស់ព្រះហើយតាមរយះការមិនស្តាប់បង្គាប់របស់គាត់តើយ៉ូណាសបានជួបនិងហេតុការណ៏អ្វីខ្លះ?
សង្ខេបបទគម្ពីរ: ព្រះជាម្ចាស់បានត្រាស់ហៅលោកយ៉ូណាសអោយទៅក្រុងនីនីវេដើម្បីប្រកាសពីអំពើអាក្រក់ដែល
គេបានប្រព្រឹត្តទាស់និងព្រះជាម្ចាស់។ ក៏ប៉ុន្តែលោកយ៉ូណាសបានបដិសេធហើយរត់គេចពីព្រះជាម្ចាស់
ដោយការជិះនាវាទៅឯក្រុងតើសីសវិញ។ កំពុងតែនៅលើនាវានោះព្រះជាម្ចាស់បានធ្វើអោយមានខ្យល់
ព្យុះយ៉ាងខ្លាំងបានបក់បោកបានជាអ្នកជិះនាវាទាំងអស់បានភ័យហើយស្វែងរកមូលហេតុដែលនាំអោយមានហេតុការណ៏នេះកើតឡើងបានជាពួកគេនាំគ្នាចាប់ឆ្នោតក៏ប៉ះចំលោកយ៉ូណាស។
យ៉ូណាសបាននិ យាយប្រាប់ពួកគេតាមត្រង់ថាលោកបានគេចពីព្រះជាម្ចាស់ ដូច្នេះសូមបោះលោកចូលទៅក្នុងទឹកសមុទ្រ
នោះសមុទ្រនឹងបានស្ងប់ ពេលនោះពួកគេបានធ្វើតាមលោកយ៉ូណាសហើយសមុទ្រក៏បានស្ងប់មែន។
I.ព្រះត្រាស់ហៅយ៉ូណាសតែយ៉ូណាសបដិសេធដោយការត់គេច
(១-៣)
ក. ព្រះត្រាស់ហៅយ៉ូណាសទៅនីនីវេ
បើយើងមើលទៅក្នុងប្រវត្តិសាស្រ្តនៃកណ្ខគម្ពីរនេះនោះយើងនិងឃើញថាលោកយ៉ូណាសជាហោរារបស់ព្រះជាម្ចាស់នៅក្នុងសម័យស្តេច
យេរ៉ូបោមទី២ជាស្តេចនៃអ៊ីស្រាអែល។ ស្តេចយេរ៉ូបោមបានប្រព្រឹត្តអំពើដ៏លាមកនៅចំពោះព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់បានសម្រេចសេចក្តីសន្យារបស់ទ្រង់តាមរយះ
បទទំនាយរបស់លោកយ៉ូណាសពីការវាយយកក្រុងដាម៉ាសមកវិញ ដូចដែលមាននៅ២ពង្សាវតាក្សត្រ ១៤:២៥។
យើងឃើញថាអ៊ីស្រាអែលមិនទាន់មានការទន្ទ្រានពីពួកអាសើរនៅឡើយទេ ហើយពួកគេបានទទួលនូវសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់ដូចដែលនៅក្នុងកណ្ឌគម្ពីរហូសេជំពូក១០:១
បាននិយាយថា អ៊ីស្រាអែលមានការរីកចំរើនដូចជាដើមទំពាំងបាយជូដែលមានស្លឹកទ្រប់ទ្រល់ដើមខ១ព្រះបន្ទូលទ្រង់បានមកដល់លោកយ៉ូណាស
ដែលជាកូនរបស់អ័មីថាយ។ ខ២ព្រះជាម្ចាស់ បានត្រាស់ហៅលោកយ៉ូណាសអោយទៅទីក្រុងនីនីវេ ជាទីក្រុងធំមួយរបស់ប្រទេសអាសសើរដើម្បីប្រាប់
ពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះអំពើបាបរបស់ពួកគេដែលទាស់ប្រឆាំងជាមួយនិងព្រះជាម្ចាស់។ត្រង់កន្លែងនេះតើអំពើបាបរបស់ក្រុងនីនីវេគឺជាអ្វី? បើតាមទំនាយរបស់ហោរាណាហ៊ុមបានប្រាប់ពីអំពើបាបរបស់ក្រុងនីនីវេថា
<< វេទនាដល់ទីក្រុង
ដែលប្រឡាក់ដោយឈាម វាចេញដោយសេចក្ដីកំភូត នឹងសេចក្ដីច្រឡោត ការរឹបជាន់មិនចេះបាត់ចេញឡើយ (ណាហ៊ុម៣:១) >>។
តាមរយះបទគម្ពីរនេះបានបង្ហាញថានីនីវេបានប្រព្រឹត្តឧក្រឹត្តកម្មជាច្រើនដែលមានការបង្ហូរឈាមសេចក្តីកំ
ភូតការឹបជាន់ធ្វើបាបដល់អ្នកក្រីក្រ អំពើអយុត្តធម៌ជាច្រើន ហើយកិច្ចការទាំងអស់នេះហើយដែលបណ្តាលអោយព្រះជាម្ចាស់ទ្រង់ខ្ញាល់ឡើងទាស់ជាមួយនឹងពួកគេ។តែព្រះជាម្ចាស់ទ្រង់មានព្រះហឬទ័យស្រឡាញ់និងមេត្តាករុណាដល់ពួកគេ ទោះបីជាពួកគេជាសាសន៏ដ៏ទៃ បានជាព្រះអង្គចាត់អោយយ៉ូណាសទៅប្រាប់ពីអំពើបាបដែលពួកគេបានប្រព្រឹត្តហើយបានប្រែចិត្តលន់តួររកព្រះអង្គវិញ
នោះទ្រង់និងមិនបំផ្លាញពួកគេចោលទេ ដូចដែលមាននៅក្នុងយ៉ូណាស៤:១១។ នៅ ខ៣ បាននិយាយថាលោកយ៉ូណាសបានបដិសេធមិនព្រមទៅក្រុងនីនីវេតាមព្រះអង្គបានបង្គាប់នោះទេតែលោកបានទៅក្រុងតើសីសវិញ។តើមានមូលហេតុអ្វីបានជាលោកយ៉ូណាសមិនចង់ទៅក្រុងនីនីវេដើម្បីប្រកាសពីសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់?
លោកយ៉ូណាសពិតជា ដឹងយ៉ាងប្រាកដថាព្រះជាម្ចាស់និងមានសេចក្តីមេត្តាករុណាដល់មនុស្ស
ទាំងអស់ដែលបានប្រែចិត្តវិលមករកព្រះអង្គវិញ ដូច្នេះលោកខ្លាចប្រជាជននីនីវេបានលន់តួចំពោះព្រះ
ហើយបានការអត់ទោសពីព្រះជាម្ចាស់ និយាយសង្ខេបមកគឺលោកយ៉ូណាសចង់អោយក្រុងនីនីវេត្រូវបាន
បំផ្លាញដូចដែលបានចែងក្នុងយ៉ូណាសជំពូក៣:២ ថា << រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា
ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្ដីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី
គឺដោយហេតុនោះ បានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ
ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង
>>។
ខ. យ៉ូណាសបានរត់គេចពីព្រះជាម្ចាស់
ជាបន្តមកទៀតព្រះបន្ទូលនៃព្រះបានប្រាប់ថាលោយ៉ូណាសបានរត់គេចពីព្រះជាម្ចាស់ដោយការជិះសំពៅនៅលើសមុទ្រអោយរួចពីព្រះភក្រ្តទ្រង់។យ៉ូណាសបានដឹងច្បាស់ថាលោកមិនអាចរត់គេចពីព្រះជាម្ចាស់បាននោះទេនៅពេលដែលព្រះជាម្ចាស់បានធ្វើអោយមានព្យុះបក់បោកយ៉ាងខ្លាំងពេលនោះលោកបានសាភាពថាលោកបានរត់
គេចពីព្រះជាម្ចាស់ជាការទាស់ប្រឆាំងជាមួយនិងព្រះជាម្ចាស់
ខ១០។ តើមនុស្សអាចរត់គេចពីព្រះជាម្ចាស់ ហើយទៅលាក់ខ្លួននៅកន្លែងណាមិនអោយព្រះឃើញបានដែរឬទេ? ទនុកតម្កើង១៣៩:៧
បញ្ជាក់ថា <<
តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់
តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់
>>។ព្រះជាម្ចាស់ទ្រង់សព្វញ្ញុតញ្ញាណទ្រង់ជាព្រះដែលទតឃើញ ហើយជ្រាបដឹងទាំងអស់ទោះទាំង
ការល្អ និងការដែលអាក្រក់ផង ដូចដែលបានចែងក្នុងសុភាសិត១៥:៣។ ហើយជាពិតប្រាកដក្នុងខណះ ពេលដែលលោកយ៉ូណាសបានអធិស្ឋានរកព្រះនៅក្នុងពោះត្រីនោះព្រះជាម្ចាស់ទ្រង់លឺហើយបានជួយ
សង្គ្រោះដល់លោកយ៉ូណាសចេញពីពោះត្រីដូចដែលបានប្រាប់ក្នុងយ៉ូណាសជំពូក២:៣ ថា<< … ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ
នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងទូលបង្គំ>>។
ឧទាហរណ៏: មានរឿងមួយបានកើតឡើងក្នុងថ្ងៃរៀបការស្រាប់តែបាត់កូនក្រមុំដ៏ស្រស់ស្អាត
មានគេនិយាយតគ្នាថាកូនក្រមុំបានរត់គេចពីមង្គលការបាត់ហើយដោយព្រោះតែកូនក្រមុំមិនបានស្រលាញ់កូនកម្លោះសោះហើយនាងត្រូវឪពុកម្តាយនាងបានបង្ខំ។មិនតែប៉ុណ្ណោះកូនក្រមុំស្គាល់កូនកម្លោះច្បាស់ថាជាបុរសមានវ័យចាស់និងមានរូបអាក្រក់។ II.លទ្ធផលចំពោះការបដិសេធការត្រាស់ហៅរបស់ព្រះ(ខ៤-១៦)
ក.ព្រះប្រទានមេរៀនមួយចំពោះអ្នកដែលបដិសេធទ្រង់(ខ៤-៧)
នៅក្នុងខ៤ ដល់ ខ៦ ព្រះជាម្ចាស់បានធ្វើការអស្ចារ្យមួយគឺមានខ្យល់យ៉ាងខ្លាំងបក់បោកលើសមុទ្រហើយពួកអ្នកដែលនៅលើនាវាមានការភិតភ័យយ៉ាងខ្លាំងបានជាពួកគេអំពាវនាវរកព្រះរបស់គេរៀងៗខ្លួន។បើយើងពិនិត្យមើលក្នុងកណ្ឌយ៉ូណាសនេះគឺមានច្រើនដងដែលព្រះជាម្ចាស់បានធ្វើការអស្ចារ្យដល់លោកយ៉ូណាសចំពោះការមិនស្តាប់បង្គាប់តាមព្រះជាម្ចាស់ដូចជាទ្រង់ធ្វើអោយមានខ្យល់បក់បោកយ៉ាងខ្លាំង(១:4)មានត្រីមួយមកលេបលោកយ៉ូណាស(២:១)អោយត្រីខ្ជាក់លោកយ៉ូណាសចេញ(២:១០)
មានដើមវល្លិ (៤:៦) អោយមានដង្កូវ(៤:៧)និង មានខ្យល់ក្តៅបក់ពីទិសខាងកើត(៤:៨)។
មានមូលហេតុជាច្រើនដែលព្រះជាម្ចាស់បានធ្វើការអស្ចារ្យរបស់ទ្រង់តែត្រង់កន្លែងនេះបានចង្អុល
បង្ហាញថាលោកយ៉ូណាសបានរត់គេចពីព្រះជាម្ចាស់ហើយកំពុងតែសង្ខំលាក់ខ្លួនក្នុងនាវាដោយមិនបានខ្វល់ខ្វាយពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ទៅទីក្រុងនីនីវេសោះ។ចំណែកឯខ៥មានព្រឹត្តការណ៏មួយដែលគួរអោយចាប់អារម្មណ៏បំផុតគឺពួកអ្នកដែលនៅលើនាវាគេបានភិតភ័យជាខ្លាំងដូចជាចលាចលមួយគេនាំគ្នាសស្រាក់សស្រាំជួយគ្នាគេគិតពីជិវិតរបស់គេសំខាន់ជាងអ្វីទាំងអស់សូម្បីតែឥវ៉ាន់ដែលមានតម្លៃយ៉ាងណាក៏ដោយក៏ពួកគេនាំគា្នបោះចោលទៅក្នុងសមុទ្រអស់ហើយពួកគេប្រហែលជាមានជាតិសាសន៏ខុសៗគ្នាបានជាព្រះបន្ទូលព្រះប្រាប់ថាពួកគេបានអំពាវនាវរកព្រះរបស់ពួកគេរៀងខ្លួន។ចុងខ៥នេះបានបញ្ជាក់ម្តងទៀតហើយពីការមិនខ្វល់ខ្វាយរបស់លោកយ៉ូណាសគឺលោកបានគេងលក់យ៉ាងស៊ប់ក្នុងនាវាទៅវិញដូចដែលបានពន្យល់ពីខាងដើមមកថាលោកយ៉ូណាសមិនទៅទីក្រុងនីនីវេក្នុងការប្រកាសប្រាប់គេពីការជំនុំជំម្រះរបស់ព្រះដោយលោករត់គេចពីព្រះម្តងនេះតើលោកយ៉ូណាសនៅតែមិនអើពើបានទៀតទេពីសុខទុក្ខរបស់អ្នករួមដំណើរជាមួយនិងគាត់ដែលអាចនិងស្លាប់ដល់ជិវិតដោយព្រោះតែលេចស្លាប់ក្នុងក្នុងសមុទ្រ។
ទិដ្ឋភាពនេះនៅលើសំពៅប្រាកដជាម្នាក់ៗចេញមកជុំគ្នាជ្រួល ច្រាលទាំងអស់គ្នាគ្មាននរណារម្នាក់អាចគេងបានទៀតទេតែលោកយ៉ូណាសបានគេងលក់យ៉ាងសុខស្រួល។
ដើមខ៦មានអ្នកនាវាម្នាក់បានដើរទៅដាស់ យ៉ូណាសអោយអំពាវនាររកព្រះជាម្ចាស់។
យ៉ូណាសជាហោរារបស់ព្រះលោកគួរតែជាអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃហើយជាអ្នកដែលដឹងអំពីកិច្ចការដែលកើតឡើងនោះមកពីអ្វីដែរ។
ខ. ការមិនស្តាប់បង្គាប់របស់យ៉ូណាសត្រូវបានបើកបង្ហាញ (ខ៧-១០) នៅត្រង់កន្លែងនេះខ៧បានប្រាប់ពីពួកដែលធ្វើដំណើរលើនាវាគេបានរិះរកមធ្យោបាយដើម្បីអោយ
បានដឹងថា ការអក្រក់ដែលកើតឡើងចំពោះពួកគេគឺមកពីមូលហេតុអ្វី។ ពួកគេបានប្រើវិធីចាប់ឆ្នោត
បើឆ្នោតនោះចំនរណាគេគឺបង្ហាញថាអ្នកនោះហើយដែលជាអ្នកនាំអោយមានបញ្ហា។យើងមិនអាចដឹងបានទេថាតើគេចាប់ឆ្នោតដោយវិធីសាស្រ្តបែបណានោះទេ
តែយើងអាចមើលឃើញពីសាច់រឿងជា
ច្រើនដែលបាននិយាយនៅក្នុងព្រះគម្ពីរអំពីការចាប់ឆ្នោតដូចជានៅពេលដែលរាស្រ្តអ៊ីស្រាអែលបានប្រព្រឹត្តបាបដោយព្រោះមានបុរសម្នាក់ចេញពីពូជអំបូរយូដាបានយករបស់ដែលព្រះជាម្ចាស់អោយ
បំផ្លាញ ពេលនោះព្រះជាម្ចាស់ជំនុំជម្រះពួកគេដោយអោយគ្រប់ទាំងកូនចៅអ៊ីស្រាអែលបានមកតាមពូជអំបូរហើយព្រះជាម្ចាស់ទ្រង់ជាអ្នកជ្រើសរើសម្នាក់ម្តងៗ
នោះក៏ប៉ះចំលោកអេកានដូចដែលបានចែងនៅក្នុង ព្រះគម្ពីរ យ៉ូស្វេ ជំពូក៧។
ឧទាហរណ៏ : កាលពីសប្តាហ៏មុនក្នុងកម្មវិធីយុវជនខ្ញុំបានដឹកនាំយុវជនលេងល្បែងកំសាន្តនៅក្នុងព្រះវិហាររបស់ខ្ញុំ
ពេលនោះខ្ញុំត្រូវការជ្រើសរើសមនុស្សពីរនាក់ហើយដើម្បីធ្វើការជ្រើសរើសដោយយុត្តិធម៌ ខ្ញុំបានឈរនៅកណ្តាលហើយបង្វិលដបទឹកសុទ្ធ។ប្រសិនជាខ្ញុំបង្វិលដបទឹកសុទ្ធហើយក្បាលដបទឹកសុទ្ធនោះឈប់ចំនរណា
គឺអ្នកនោះហើយដែលជាអ្នកដែលខ្ញុំត្រូវជ្រើសរើស។
ជាបន្តមកទៀតយើងឃើញពីសាច់រឿងនេះបានបង្ហាញប្រាប់ថាឆ្នោតដែលពួកគេបានចាប់គឺប៉ះចំ
យ៉ូណាស នៅចុងខ៧។ ហើយបន្ទាប់ពីពួកគេបានដឹងថាឆ្នោតប៉ះចំយ៉ូណាស នោះម្នាក់ៗបាននាំគា្នផ្ចង់
អារម្មណ៏មកកាន់យ៉ូណាសទាំងអស់គ្នាព្រោះគេកំពុងតែជជីកសួរពីយ៉ូណាសថាគាត់បានធ្វើអ្វីដែល
ខុស។ នៅទីនេះបានបង្ហាញពីរូបភាពមួយដូចដែលចៅក្រមកំពុងតែសួរក្តីដល់ជនជាប់ចោទ ហើយ យ៉ូណាសគឺកំពុងក្លាយជាជនជាបចោទដែលត្រូវឆ្លើយប្រាប់គ្រប់យ៉ាងអ្វីដែលគាត់បានធ្វើខ្លះ។
មានសំ ណួរមួយដែលជាសំណួរសួរចំៗតែម្តងគឺជាសំណួរសួរចាក់បេះដូងយ៉ូណាស ហើយត្រង់កន្លែងនេះយ៉ូ
ណាសបានប្រាប់នូវចម្លើយដ៏ពិត គឺគាត់បានឆ្លើយនៅក្នុងខ៩ថា “ ខ្ញុំជាសាសន៏ហេព្រើ ហើយខ្ញុំកោត
ខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ និងដែគោកផង ។
សាសន៏ហេព្រើ យើងអាចឃើញមានការលើកមកនិយាយនៅក្នុងលោកុប្បត្តិជំពូក១៤:១៣
ដែលថាអាប់រ៉ាមជាសាសន៏ហេព្រើ។ ជាពិតប្រាកដអស់អ្នកដែលនៅលើនាវាទាំងអស់ មានការស្ញែង ខ្លាចជាខ្លាំងគ្រាន់តែគេបានលឺយ៉ូណាសនិយាយភ្លាម
ហើយពួកគេបានដឹងពីការមិនស្តាប់បង្គាប់ ដែលជាការរត់គេចពីព្រះជាម្ចាស់ បានជាពួកគេបានជួបនិងគ្រោះដ៏អាក្រក់នេះ
(ខ ១០)។ ម្យ៉ាងវិញទៀតយើងក៏អាចដឹងបានថាលោកយ៉ូណាស ម្តងនេះ មិនបានកុហកអ្វីទេ គឺយ៉ូណាសបានប្រាប់តាមពីកំហុសរបស់គាត់
គឺមកពីគាត់ដែលនាំអោយមានបញ្ហានេះកើតឡើង។
គ.យ៉ូណាសត្រូវទទួលទោសកំហុស
(ខ១១-១៦)
ចាប់ពីខ១១ រហូតដល់ខ១៣ បាននិយាយពីទឹកចិត្តរបស់យ៉ូណសដែលមានការខ្វល់ខ្វាយយកចិត្ត
ទុកដាក់ គឺជាចិត្តដែលលះបង់សុខចិត្តស្លាប់ដើម្បីជួយដល់ពួកនាវាដែលនៅលើទូក
ដោយយ៉ូណាស
និយាយថា <<ចូរបោះខ្ញុំទៅក្នុងសមុទ្រទៅនោះសមុទ្រនិងបានស្ងប់>> ។ តែពីមុនមកយ៉ូណាសបានរត់
គេចដោយមិនខ្វល់ពីការវិនាសរបស់ទីក្រុងនីនីវេដែលនិងត្រូវវិនាសនោះទេ ដូចដែលមាននៅយ៉ូ
ណាស៤:៥។ ទោះបីជាពួកនាវាខិតខំចែវទូកទៅឯច្រាំងយ៉ាងណាក៏ដោយក៏នៅតែមិនអាចដោះស្រាយ បញ្ហាបានដែរ
គឺសមុទ្រនៅតែកំរើកខ្លាំងឡើយ ពួកគេក៏បានស្រែករកព្រះយេហូវ៉ាសូមអោយទ្រង់បាន ជួយអោយពួកគេបានរួចផង
(ខ១៣-១៤)។ សាច់រឿងនេះបានបង្ហាញប្រាប់ថាបញ្ហាដែលនាំអោយព្រះ ជាម្ចាស់ទ្រង់ធ្វើអោយមានខ្យល់បក់បោកជាខ្លាំង
គឺមកពីយ៉ូណាស ដូច្នេះហើយមានតែយ៉ូណាសផ្ទាល់ ដែលអាចជួយដល់ពួកដែលនៅលើនាវាបាន។ដូច្នេះហើយនៅខចុងក្រោយនៃជំពូក១នេះបាននិយាយថាបន្ទាប់ពីគេបោះយ៉ូណាសទៅក្នុងសមុទ្រនោះសមុទ្រក៏ស្ងប់ស្ងាត់។ហេតុនេះហើយបានជាមនុស្ស
ទាំងអស់នៅលើទូកពួកគេដែលជាសាសន៏ដ៏ទៃបានឃើញពីការអស្ចារ្យរបស់ព្រះដោយគេបានទទួលស្គាល់ពីអំណាចរបស់ព្រះដែលទ្រង់ធ្វើអោយមានព្យុះបក់បោកទ្រង់ក៏មានអំណាចក្នុងការបញ្ឈប់វាផងដែរ
ហើយពួកគេក៏នាំគ្នាថ្វាយបង្គំដល់ព្រះអង្គ។ជាពិតប្រាកដសាច់រឿងនេះមិនទាន់បានបញ្ចប់នៅ ឡើយនោះទេ
ព្រះជាម្ចាស់ទ្រង់ដាក់ទោសយ៉ូណាសអោយគាត់បានធ្វើតាមផែនការនៃទ្រង់ តែនៅជំពូក២យើងនិងឃើញពីព្រះហឬទ័យព្រះដែលទ្រង់បានសណ្តាប់នូវសេចក្តីអធិស្ធាន
អំពាវនាវរបស់លោកយ៉ូណាសនៅក្នុងពោះត្រី ហើយព្រះអង្គមា្ចស់បានជួយសង្រ្គោះយ៉ូណាស។ យើងអាចមើលឃើញពីសេចក្តីមេត្តាករុណារបស់ព្រះដែលទ្រង់មានព្រះហឬទ័យនិងការអត់ទោសដល់
យើង។
សរុបសេចក្តីមក ៖ យ៉ូណាសបានបដិសេធការត្រាស់ហៅរបស់ព្រះ ហើយបានរត់គេចពីព្រះជាម្ចាស់ តែគាត់មិនអាចលាក់ខ្លួនពីព្រះអង្គបានឡើយ។ដោយព្រោះតែការមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទើបយ៉ូណាសត្រូវជួបនិងខ្យល់ព្យុះមកបក់បោកនាវាដែលគាត់ជិះដូច្នេះដើម្បីអោយព្យុះនោះបានស្ងប់យ៉ូណាសត្រូវទទួលទោស។ជាចុងក្រោយនៃជំពូកមួយនេះយ៉ូណាសបានលះបង់ជិវិតរបស់ខ្លួនដើម្បីជួយដល់អស់អ្នកដែលជិះនៅក្នុងនាវាទាំងអស់ដោយយល់ព្រមអោយគេបោះរូបលោកចូលទៅក្នុងសមុទ្រ។
- ព្រះជាម្ចាស់ : ព្រះជាម្ចាស់ទ្រង់ស្អប់អំពើបាបដែលមនុស្សបានប្រព្រឹត្តតែព្រះអង្គមានសេចក្តីមេត្តាករុ
ណាដល់មនុស្ស ព្រះអង្គទុកឱកាសដល់មនុស្សមានបាបក្នុងការប្រែចិត្តមករកព្រះអង្គវិញ។
-ព្រះយេស៊ូវគ្រីស្ទ : ព្រះយេស៊ូវគ្រីស្ទទ្រង់ស្រលាញ់ដល់មនុស្សទាំងអស់ព្រះអង្គបានយាងមកសង្រ្គោះ
ដល់គ្រប់ទាំងសាសន៏អោយតែគេបានទទួលយកព្រះអង្គមកធ្វើជាព្រះអង្គសង្រ្គោះនោះគេនិងបានរួច
ពីអំពើបាប ។
-មនុស្ស :
មនុស្សត្រូវការសេចក្តីមេត្តាករុណានិងការអត់ទោសពីព្រះជាម្ចាស់បើសិនជាព្រះជាម្ចាស់មិនទុកឱកាស
ហើយទ្រង់រាប់ទោសកំហុសរបស់មនុស្ស នោះមនុស្សនិងមិនអាចឈរនៅចំពោះទ្រង់បាន មនុស្សត្រូវការព្រះគុណនៃព្រះ។ក្នុងចិត្តរបស់មនុស្សតែងតែមានចិត្តចង្អៀតចង្អល់ស្រលាញ់តែជាតិសាសន៏ខ្លួន
ហើយមានចិត្តស្អប់ដល់គ្នាទៅវិញទៅមកគឺចង់អោយគេវិនាស។
ចំណុចអនុវត្តន៏
យើងជាអ្នកដែលបម្រើដល់ទ្រង់ត្រូវមានចិត្តស្រលាញ់ដល់គ្រប់មនុស្សទាំងអស់ហើយរីករាយសាទរនៅពេលដែលបានឃើញជាតិសាសន៏ជាច្រើនបានប្រែចិត្តមករកព្រះអង្គវិញ។
មិនត្រូវមានចិត្តរើស
អើងឡើយហើយត្រូវមានចិត្តស្តាប់បង្គាប់ដល់ព្រះអង្គក្នុងការធ្វើការថ្វាយព្រះអង្គទោះបីជាកិច្ចការនោះយើងមិនចង់ធ្វើក៏ដោយពីព្រោះថាការគិតរបស់យើងអាចមិនត្រឹមត្រូវតែព្រះជាម្ចាស់ទ្រង់មិនដែលសម្រេចចិត្តខុសនោះទេ។
ឯកសារយោង
១. ព្រះគម្ពីបរិសុទ្ធ
២. សម្ព័ន្ធព្រះគម្ពីរកម្ពុជា ព្រះគម្ពិរសម្រាប់សិក្សា ឆ្នាំ២០១៣
៣. ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ និពន្ធដោយ ដន ហ្វីលេមីង
៤. ការពិនិត្យទូទៅលើព្រះគម្ពីរសញ្ញាចាស់ និង ថ្មី ក្បួនមុខវិជ្ជា និពន្ធដោយ
ដិននីស ជេ ម៉ក
0 Comments