Breaking News

ការលូតលាស់ឈានទៅរកភាពពេញវ័យនៃពួកជំនុំ (១ពេត្រុស២ :១-១០)



I.សេចក្ដីផ្ដើម
       មានបុរសម្នាក់បានឡើងធ្វើទីបន្ទាល់នៅក្នុងពួកជំនុំមូយអំពីជិវិតរបស់គាត់មុនពេលដែលគាត់បានជឿលើព្រះយេស៊ូវគ្រីស្ទ។ មុនពេលដែលគាត់បានក្លាយជាគ្រីស្ទបរិស័ទគាត់ជាអ្នកដែលប្រមឹក
និងស្រាខ្លាំងណាស់ គឺគាត់មិនដែលគិតគូដល់គ្រួសារឡើយ។ ស្ទើតែរាល់ថ្ងៃដែលគាត់ហូបស្រា ហើយទោះបីជាគាត់គ្មានលុយទិញស្រាក៏ដោយក៏គាត់ទៅផឹកជំពាក់លុយគេ។ មិនតែប៉ុណ្ណោះគាត់ចូលចិត្តវាយធ្វើបាបប្រពន្ធនិងកូនរបស់គាត់ផងដែរ តែមានថ្ងៃមួយមានគ្រូគង្វាលម្នាក់បាននិយាយលើកទឹកចិត្តដល់គាត់ ថែមទាំងនិយាយពីសេចក្តីស្រលាញ់របស់ព្រះយេស៊ូវគ្រីស្ទ។ គាត់បានទទួលស្គាល់ថាគាត់ជាមនុស្សមានបាបហើយបានធ្វើខុសចំពោះប្រពន្ធកូនរបស់គាត់ តែគាត់គិតថាគាត់មិនអាចឈប់ផឹកបាននោះទេ។ តែលោកគ្រូគង្វាលបានអធិស្ឋានដល់គាត់ ព្រមទាំងចំណាយពេលជាមួយនិងគាត់ ហើយបង្រៀនព្រះបន្ទូលដល់គាត់។ មានពេលមួយគាត់ស្រាប់តែមានចិត្តចង់រកការងារធ្វើហើយចង់ទៅព្រះវិហារស្វែងយល់បន្ថែមពីព្រះ នៅពេលនោះហើយដែលជិវិតរបស់គាត់បានផ្លាស់ប្តូរជាច្រើន។ មិនតែប៉ុណ្ណោះក្រុមគ្រួសាររបស់គាត់បានទទួលជឿព្រះអង្គទាំងអស់គ្នា ឥឡូវនេះលោកពូបានក្លាយជាពួកជំនុំនៃព្រះដែលតែងតែលើកទឹកចិត្តដល់អ្នកដ៏ទែដែលមានបញ្ហាដូចជាលោកពូ។ ហើយលោកពូបានទទួលបទពិសោធន៏មួយពីព្រះជាម្ចាស់ដែលទ្រង់មានអំណាចក្នុងការផ្លាស់ប្តូរជិវិតចាស់របស់លោកពូ អោយលោកពូមានជិវិតថ្មីជាមួយនិងព្រះអង្គ។ សាច់រឿងខាងលើនេះបាននិយាយពីជិវិតរបស់លោកពូម្នាក់ដែលបានទទួលយកព្រះគ្រីស្ទមកគង់នៅក្នុងជិវិតរបស់គាត់ ហើយគាត់បានទទួលនូវជិវិតថ្មីពីព្រះជាម្ចាស់។ មិនតែប៉ុណ្ណោះគាត់បានក្លាយជាទីបន្ទាល់មួយក្នុងការប្រកាសប្រាប់ដល់អ្នកដ៏ទែអោយគេបានឃើញពីភាពវិសេសរបស់ព្រះដែលព្រះអង្គជាព្រះដែលមានអំណាចក្នុងការបំផ្លាស់បប្រែជិវិតចាស់របស់យើងបានដូចដែលមានចែងនៅក្នុងព្រះគម្ពីរ ១ពេត្រុស២:-១០។ 

សំណួរស្នូល៖​ តើមានចំណុចអ្វីខ្លះដែលជួយអោយអ្នកជឿមានការលូតលាស់ដែលឈានទៅរកភាពពេញវ័យបាន?     




សង្ខេបបទគម្ពីរ៖ អ្នកជឿលើព្រះអង្គគួរនិងលះចោលនូវអំពើបាបចោលចេញ ហើយគេត្រូវតែសង្វាតចង់បានអាហារខាងព្រលឹងវិញ្ញាណដើម្បីអោយគេបានរីកចំរើនឡើង។ ពួកគេជាអ្នកដែលវិសេសដែលបានទទួលយកព្រះគ្រីស្ទដែលទ្រង់ជាថ្មជ្រុងយ៉ាងវិសេស ព្រះអង្គនិងប្រទានដល់គេនូវជិវិតថ្មីជាជិវិតដែលមានសង្ឃឹមហើយគេបានទទួលនូវសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់ ដូច្នេះពួកគេក៏មានតួនាទីក្នុងការប្រកាសពីសេចក្តីសង្រ្គោះរបស់ព្រះទៅកាន់អ្នកដ៏ទៃផងដែរ។                                                           
រចនាសម្ព័ន្ធ
១.ការលះចោលនូវសេចក្តីអាក្រក់ហើយថែបំប៉នដោយព្រះបន្ទូល(ខ ១-៣)                                          
- ការលះចោលកប់ចោលនូវឥរិយាបទដែលមិនត្រឹមត្រូវ ហើយទទួលយកសេចក្តីពិតរបស់ព្រះ
២. ការទទួលស្គាល់ពីភាពពិសេសក្នុងការទទួលយកថ្មជ្រុងដ៏ល្អក(ខ៤-១០)
-ការទទួលបានជិវិតថ្មីពីព្រះ                                                                                       
-ជាអ្នកនាំសារទៅកាន់អ្នកទៀត                                                          ​​     
II. ការកាត់ស្រាយ                                                                                                                       
១.ការលះចោលនូវសេចក្តីអាក្រក់ហើយថែបំប៉នដោយព្រះបន្ទូល(ខ ១-៣)                                              
-ការលះចោលកប់ចោលនូវឥរិយាបទដែលមិនត្រឹមត្រូវហើយទទួលយកសេចក្តីពិតរបស់ព្រះ (កូល៉ុស៣:- ១១)                                                               ​​         ​​​​​  ​ ​​​​​ ​​  ​ ​​​  ​ ​          
ឧទាហរណ៏: ការលះចោលនូវភាពកុហកហើយរៀននិយាយពាក្យពិតត្រង់។   ​ ​​​​​        ​​    ​​ ​​ ​​         ​ ​        
២. ការទទួលស្គាល់ពីភាពពិសេសក្នុងការទទួលយកថ្មជ្រុងដ៏ល្អឯក(ខ៤-១០)
-ការទទួលបានជិវិតថ្មីពីព្រះ                                                                                       
-ជាអ្នកនាំសារទៅកាន់អ្នកឯទៀត                                                                                          
   ឧទាហរណ៏: មានបុរសម្នាក់គាត់បានជំពាក់លុយគេជាច្រើន ហើយថ្ងៃមួយម្ចាស់បំណុលបានមកទារពីគាត់។ បុរសនោះបានសូមអង្វរលន់តួដល់ចៅហ្វាយនោះសូមទុកពេលអោយគាត់បានរកលុយមកសងដល់បុរសអ្នកមាននោះ។បុរសអ្នកមាននោះបានលុបបំណុលចោលចេញដោយមិនយកលុដែល
បុរសនោះជំពាក់ទេ ដោយព្រោះសេចក្តីមេត្តារបស់គាត់។ ថ្ងៃក្រោយមកទៀតបុរសដែលជំពាក់លុយគេបានក្លាយជាអ្នកមាន គាត់បានទៅទារលុយគេ ហើយគ្មានក្តីអាណិតអាសូរដល់គេសោះថែមទាំងចាប់ខ្លួនអ្នកដែលជំពាក់នោះទៅដាក់គុកទៀត។ គាត់មិនបាននាំសារពីសេចក្តីមេត្តាដែលគាត់បានទទួលពីបុរសអ្នកមានដែលបានធ្វើមកចំពោះគាត់សោះតែផ្ទុយទៅវិញគាត់បានធ្វើបាបដល់អ្នកក្រខ្សត់។​       
III.សេចក្តីបញ្ចប់                                 

សរុបសេចក្តីមក: ព្រះជាម្ចាស់ចង់អោយអ្នកជឿលើព្រះអង្គបានលះចោលសេចក្តីអាក្រក់ដែលខ្លួនបានប្រព្រឹត្តចោលចេញ ហើយចូលមករកសេចក្តីពិតនៃព្រះអង្គ ព្រមទទួលយកជិវិតថ្មីដែលរស់នៅក្នុងព្រះវត្តមាននៃព្រះអង្គ ព្រោះយើងជាមនុស្សវិសេសដែលបានទទួលនៅសេចក្តីមេត្តាករុណាពីព្រះអង្គសូមអោយយើងក្លាយជាអ្នកដែលនាំសារពីសេចក្តីសង្រ្គោះរបស់ព្រះអង្គទៅកាន់អ្នកដ៏ទៃទៀត។                                                              
-ព្រះជាម្ចាស់
  ព្រះជាម្ចាស់ជាព្រះដែលបរិសុទ្ធព្រះអង្គចង់អោយមនុស្សបានលះចោលអំពើបាបរបស់គេចោលចេញ ព្រះអង្គចង់អោយរាស្រ្តទ្រង់បានបរិសុទ្ធដូចជាព្រះអង្គផងដែរ ១ពេត្រុស១:១៥-១៦

  - ព្រះគ្រីស្ទ
    ព្រះយេស៊ូវគ្រីស្ទទ្រង់ជាថ្មជ្រុងដ៏ល្អក អស់អ្នកណាដែលទទួលទ្រង់នោះគេនិងបានជិវិតថ្មី ព្រះអង្គមានអំណាចក្នុងការសំអាតបាបរបស់គេ ហើយទ្រង់ជាព្រះដែលពេញដោយសេចក្តីមេត្តាករុណា (២កូរិថូស៥:១៧)​        ​ ​​​​​                                                                   ​​         - មនុស្ស                                                                                                                                                         

មនុស្សមាននិស្ស័យបាបដែលគ្មានភាពសុចរិតរបស់ព្រះ ពួកគេសុទ្ធតែផ្ទុកដោយបាបពេញទាំងក្នុងចិត្ត គេត្រូវការព្រះដើម្បីនិងជួយសំអាត និងដឹកនាំជិវិតរបស់គេជារៀងរាល់ថ្ងៃ

   ចំណុចអនុវត្តន៏                                                                                                                  
   
  យើងទាំងអស់គ្នាបានទទួលនៅជិវិតថ្មីដែលមកពីទ្រង់ យើងអរព្រះគុណដល់ព្រះអង្គរាល់ថ្ងៃ ពីព្រោះតែសេចក្តីស្រលាញ់របស់ទ្រង់យ៉ាងធំដែលបានអត់ទោសដល់យើង ហើយជួយយើងអោយរស់នៅក្នុងសេចក្តីសង្ឃឹមសូមអោយជិវិតរបស់យើងបានលូតលាស់រាល់តែថ្ងៃហើយក្លាយជាសារមួយប្រាប់ដល់លោកិយដ៏ងងឹតពីសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ 

0 Comments

Type and hit Enter to search

Close