សេចក្តីផ្តើម៖មេសារស់នៅក្នុងភូមិក្រាំងហុង
ហើយក៏បានជួបនឹងលោកគ្រូគង្វាលឌីណាមកពី
ភ្នំពេញ។ លោក
គង្វាលឌីណាក៏ចាប់ផ្តើមសំណេះសំណាលគ្នាប្រហែលជាមួយម៉ោង
បន្ទាប់មកទៀតគ្រូគង្វាលឌីណាក៏សួរ ទៅមេសាថា
នៅភូមិក្រាំងហុងប្រជាជនចូលចិត្តធ្វើអ្វីខ្លះ មេសាឆ្លើយថា
ពួកគេចូលចិត្តធ្វើស្រែចំការ ហើយគ្រូគង្វាលឌីណាសួរទៅមេសាថា តើពួកគេមានជំនឿលើអ្វី?
មេសាឆ្លើយថា ពួកគេមានជឿលើគ្រូ មន្តអាគមន៍ ជឿលើវិញ្ញាណដើមឈើ នៅពេលដែលកូនចៅឈឺ
ពួកគេជឿថា ប្រាកដជាកូនចៅរបស់
ពួកគេបានធ្វើមួយខុសនិងវិញ្ញាណដើមឈឺបានជាកូនចៅរបស់ពួកគេធ្លាក់ខ្លួនឈឺដូច្នេះ
ហើយពួកគេបាន នាំគ្នាទិញក្បាលជ្រូកសែនឲ្យវិញ្ញាណដើមឈើ
ដើម្បីឲ្យកូនចៅរបស់ពួកគេជាពីជំងឺ។ មិនតែប៉ុណ្ណោះ ពួក គេបាននាំគ្នាបង់ស្រន់ដុំថ្ម
ពួកគេគិតថា មានអ្នកតានៅក្នុងដុំថ្ម លោកគ្រូឌីណាសួរទៅមេសាថា តើពួកគេ
ធ្វើបែបនេះត្រឹមត្រូវឬទេ? មេសាឆ្លើយថា មិនត្រឹមត្រូវនោះទេ
វាជាការប្រព្រឹត្តិនូវអំពើបាប។ តាមរយៈ សាច់រឿងនេះបានបង្ហាញថាប្រជាជននៅភូមិក្រាំងហុងបានធ្លាក់ចូលក្នុងអំពើបាប
ហើយនៅព្រះគម្ពីរ លោកុប្បត្តិ ៣:១-២៤
នេះក៏ជាសាច់រឿងមួយដែលបង្ហាញអំពីដើមហេតុរបស់មនុស្សធ្លាក់ក្នុងអំពើបាបដែរ
តើដើមហេតុនៃការធ្វើបេសកកម្មជាអ្វី?
II.
សង្ខេបបទគម្ពីរ
ជាក់ស្តែងនៅក្នុងព្រះគម្ពីរលោកុប្បត្តិ
៣:១-២៤ នេះប្រាប់អំពីអ័ដាម និង អេវ៉ាបានធ្លាក់ចូលក្នុង
អំពើបាប ដោយសារតែចាញ់ការបោបញ្ឆោតរបស់អារក្សសាតាំងលួងលោមឲ្យពួកគេញ៉ាំដើមឈើដឹងខុស
ត្រូវដែលព្រះជាម្ចាស់បានហាមពួកគេមិនឲ្យញ៉ាំ។
ក្រោយមកព្រះជាម្ចាស់បានមករកពួកគេទាំងពីរនាក់ តែពួកគេបានរត់ពួនពីព្រះជាម្ចាស់
តែទ្រង់នៅតែបន្តហៅពួកគេទាំងពីរនាក់ទៀត ពួកគេឆ្លើយថាពួកគេនៅ អាក្រាត
ព្រះម្ចាស់សួរពួកគេថា ហេតុអ្វីបានជាឯងដឹង នរណាប្រាប់ឯង?
តែពួកគេមិនមានទំនួលខុសត្រូវ នោះទេ បែរជាឆ្លើយដាក់គ្នាទៅវិញទៅមក ជាលទ្ធផលទាំងពួកគេ
និងសត្វពស់ត្រូវបណ្តាសាទាំងអស់ គ្មាននរណាលើកលែងបាននោះទេ ពួកគេទាំងពីរត្រូវបានបណ្តេញចេញពីសួនច្បារអេដែន។
តែ ព្រះជាម្ចាស់នូវតែផ្តល់ព្រះគុណដល់អ័ដាម និង អេវ៉ា ដោយទ្រង់
ធ្វើសំលៀកបំពាក់សំរាប់បាំងរាងកាយ របស់ពួកគេ ព្រមទាំងសន្យាជាមួយពួកគេថែមទាំងផង។
III.
រចនាសម្ព័ន្ធបទគម្ពីរ
1.
ការធ្លាក់ចុះក្នុងអំពើបាប
(ខ.១-៨)
2.
លទ្ធផលនៃអំពើបាប
(ខ.៩-១៩)
3.
ព្រះគុណរបស់ព្រះជាម្ចាស់
(ខ.២០-២៤)
តើដើមហេតុនៃការធ្វើបេសកកម្មជាអ្វី?
IV.
កាត់ស្រាយបទគម្ពីរ
1.
ការធ្លាក់ចុះក្នុងអំពើបាប
(ខ.១-៨)
កាលពីដើមព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់
ព្រមទាំងមនុស្សដំបូងផងដែរ ឈ្មោះថា អ័ដាម និង នាងអេវា គឺមានភាពល្អប្រសើរ
(លោកុប្បត្តិ ១:៣១) ព្រះជាម្ចាស់ឲ្យពួកគេទាំងពីរនាក់មានសិទ្ធិអំណាច
ក្នុងការគ្រប់លើអ្វីៗទាំងអស់នៅផែនដី (លោកុប្បត្តិ ១:២៨)។ ហើយព្រះជាម្ចាស់មិនត្រឹមប្រគល់អំណាចឲ្យ
ពួកគេទាំងពីរនាក់នោះ ទ្រង់រៀបចំកន្លែងរស់នៅដ៏សែនល្អ គឺជាសួនច្បារអែន
ដែលជាកន្លែងដែលមាន អ្វីៗទាំងអស់សំរាប់ផ្គត់ផ្គង់ដល់ពួកគេ ម្យ៉ាងវិញទៀត
ព្រះជាម្ចាស់បានឲ្យពួកគេមានប្រុងប្រយ័ត្នចំពោះការ បរិភោគដើមដឹងខុសត្រូវទាំងនោះ
(លោកុប្បត្តិ ២:៨-៩; ១៦-១៧)។ យើងមើលឃើថា ជំពូក១ និង ជំពួក២ អ័ដាម និង អេវ៉ា
រស់នៅដោយសេចក្តីសុខសាន្ត ភាពអំណរ មានសន្តិភាព គ្មានទុក្ខលំបាក គ្មាន ភាពក្រៀមក្រំ
គ្មានភាពល្វីងជូរចត់ក្នុងជីវិត ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់
ប៉ុន្តែ មកដល់ជំពួក៣នេះបង្ហាញពីជិវិតរបស់ពួកគេទាំងពីរមានការធ្លាក់ចុះទៅវិញ
ជាក់ស្តែង ៣:១-៨ នេះប្រាប់
ពីជីវិតរបស់ពួកគេទាំងពីរបានធ្លាក់ចុះក្នុងអំពើបាប តើមូលអ្វីបានជាពួកគេទាំងពីរធ្លាក់ក្នុងអំពើបាប?
មក ពីពួកគេមិនបានស្តាប់បង្គាប់របស់ព្រះជាម្ចាស់
នូវអ្វីដែលព្រះជាម្ចាស់ហាមមិនឲ្យញ៉ាំដើមឈើដឹងខុស ត្រូវ។ ដែលយើងឃើញខ.១
ជាកិច្ចសន្ទនារវាងសត្វពស់ និងនាងអេវ៉ា តើសត្វពស់ចេះនិយាយមែនឬ? តើសត្វពស់នោះជានរណា
ហើយវាពីកន្លែងណា? ការពិតសត្វពស់វាមិនចេះនិយាយទេ តែអារក្សសាតាំង
វាមកក្លាយបន្លំជាសត្វពស់និយាយជាមួយនាងអេវ៉ា
ពីព្រោះសត្វពស់គឺជាសត្វដែលឆ្លាតជាងគេក្នុង ចំណោមសត្វទាំងអស់
ហើយក៏ជាសត្វដែលមានល្បិចបញ្ឆោតពិសពុលជាងគេដែរ ម្យ៉ាងវិញទៀតវា
ពីមុនជាទេវតាមួយដែលគោរពបំរើដល់ព្រះជាម្ចាស់
វាក៏មានអំណាចដែរ បន្ទាប់ពីព្រះជាម្ចាស់គឺវា
តែដោយសារវាមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ព្រមទាំងបះបោរប្រឆាំងជាមួយព្រះ
ដោយវាចង់មាន អំណាចង់គ្រប់លើអ្វីៗទាំងអស់
តែអារក្សសាតាំងមិនអាចប្រៀបស្មើរនឹងព្រះជាម្ចាស់បានទេ បើបប្រៀ
ធៀបជាមួយព្រះជាម្ចាស់វិញខុសគ្នាមេឃហើយនឹងដី ហេតុនេះហើយបានជា ក្រោយមកទ្រង់បានដាក់
ទណ្ឌកម្មវាដោយទំលាក់វាមកផែនដីនេះ។ សារតាំងវាគឺជា អារក្ស វិញ្ញាណអាក្រក់
ខ្មាំងសត្រូវ (ម៉ាថាយ ៤:១០)។ សាតាំងបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយផ្ទាល់
និងរារាំងផែនការរបស់ទ្រង់ (សាការី ៣:១; កិច្ចការ ២៦:១៨ )។ សាតាំងជាអ្នកនិយាយបង្ខូចព្រះជាម្ចាស់ និងរារាំងផែនការណ៍របស់ទ្រង់
(យ៉ូប ១:៦-១២)។ វាចង់គ្រប់គ្រងលើមនុស្ស និងបំផ្លាញមនុស្ស
ព្រមភាពស្មោះត្រង់របស់មនុស្សចំពោះព្រះជាម្ចាស់ (យ៉ូហាន ១០:១០)។
សាតាំងធ្វើការតាមរយៈការល្បួង ការបោកបញ្ឆោត
និងការប្រើល្បិចកលផ្សេងៗ ទៀត ដើម្បីឆក់យកការល្អ ដែលព្រះជាម្ចាស់បានផ្តល់ឲ្យដល់មនុស្ស
(ម៉ាកុស ៤:១៥; ២កូរិនថូស ១១:១៤; ២ថែស្សាឡូនីច ២:៩; វិវរណៈ ១២:៩)។
ថ្ងៃមួយអំណាចរបស់សាតាំងនឹងត្រូវដកចេញ ហើយវានឹងត្រូវ បោះចូលបឹងភ្លើងដែលឆេះអស់កល្ប
(វិវរណៈ ២០:១០)[1]។
វាពិតណាស់ អារក្សសាតាំងគឺវាពិតជាពួកកែ
ខាងបំភាន់ភ្នែកគេណាស់សូម្បីអេវ៉ាដែលមនុស្សដែលព្រះជាម្ចាស់បង្កើតដំបូងគេបង្អស់
ក៏អារក្សសាតាំង បញ្ឆោតបានដែរ
ដោយវាពញាក់អារម្មណ៍អេវ៉ាដោយសួរសំណួរល្បងលទៅអេវ៉ានៅចុងខ១ថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ
អារក្សសាតាំងវាពូកកែបង្កើតបំផុសសំនួរ
ឲ្យអេវ៉ាឆ្លើយប្រាប់វានូវខ.២-៣ ២ ស្ត្រីឆ្លើយតបថា
យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន ៣
តែត្រង់ដើមឈើ១ដែលនៅកណ្ដាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា
កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ សាតាំងពិតជាមេបោកបញ្ឆោតដ៏កំពូលមែន ពីមុនវាសួរសំណួរទៅអេវ៉ា
បរាជ័យ តែវាមិនសុខចិត្តនៅស្ងៀមនោះទេ
វាបន្តបញ្ជាក់ចំលើយបន្ថែមដែលអេវ៉ាបានឆ្លើយនៅចុង ខ៣
ហើយវានិយាយដោយទាយអារម្មណ៍របស់អេវ៉ាឲ្យគិតពិចារណា ខ.៤ អ្នកមិនស្លាប់ជាពិតមែនទេ ហើយ
វាចាប់ផ្តើមបញ្ជូលគំនិតធ្វើឲ្យអេវ៉ាមានការគិតថា ព្រះជាម្ចាស់ទ្រង់នឹងជ្រាបពីអ្វីដែលអេវ៉ាធ្វើទៅថ្ងៃក្រោយ
វាបានភាពល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ (លោកុប្បត្តិ ២:១៧)
សាតាំងវានិយាយបន្លើសព្រះបន្ទូលរបស់ ព្រះជាម្ចាស់ ដែលជាក់ស្តែងនៅខ.៥ នៅថ្ងៃណាដែលអ្នកបរិភោគ
នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង
អារក្សសាតាំងវាព្យាយាមបំបែកដានឲ្យអេវ៉ាឲ្យវង្វេង
ហើយគិតនូវអ្វីដែលវានិយាយ
ហើយវាមានយុទ្ធសាស្ត្រក្នុងការទាញចិត្តគំនិតរបស់អេវ៉ាឲ្យទៅតាមផ្លូវ របស់វា
ហើយវាព្យាយាមចោទប្រកាន់លើព្រះជាម្ចាស់ ដោយឲ្យមនុស្សមើលទៅព្រះជាម្ចាស់ថាមិនល្អ
(យ៉ូប ១:៩,១១) ដែលសាតាំងបានព្យាយាមចោទប្រកាន់លើសេចក្តីសុចរិតរបស់យ៉ូបនោះ
វាស្រដៀងគ្នា
និងសាច់រឿងរបស់អេវ៉ាដែលវាបំភាន់ភ្នែកឲ្យអេវ៉ាមានការយល់ច្រឡំព្រះបន្ទូលរបស់ទ្រង់
ពេលនេះអេវ៉ា ចាប់ផ្តើមបែកគំនិតសង្ស័យព្រះបន្ទូលព្រះ
ហើយចាប់ផ្តើមបើកគំនិតឲ្យអារក្សសាតាំងជ្រាបចូលក្នុងចិត្ត ដែលបណ្តាលឲ្យមានគំនិតផ្សេងៗ
ដូចជាមានចិត្តចង់ភ្លក់ ចង់ដឹង ចង់ពាល់
ដែលបញ្ចាក់ នៅ ខ.៦ថា ផ្លែឈើនោះបរិភោគបាន
ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន
ដើម្បីឲ្យបានប្រាជ្ញា នៅត្រង់នេះ
បើនាងអេវ៉ាបដិសេធចំពោះការបោកបញ្ឆោតរបស់អារក្ស ហើយនឹកចាំពីព្រះបន្ទូលរបស់
ព្រះជាម្ចាស់ នោះនាងមិនទៅប៉ះពាល់ដើមឈើនោះទេ
តែនាងអេវ៉ាបានអនុញ្ញាតឲ្យអារក្សមកគ្រប់គ្រង
បល្ល័ងលើចិត្តរបស់នាងឆាប់ជឿលើសេចក្តីភូតភររបស់អារក្សសាតាំង ដែលខុសពីសេចក្តីពិត
ហើយបែរ ជាច្រានចោលនូវសេចក្តីបង្គាប់របស់ព្រះជាម្ចាស់
ហើយទាំងមានចិត្តថ្លើមធំហ៊ានបះផ្លែឈើដែល ព្រះជាម្ចាស់បានហាមពីមុនមក។
មកដល់ត្រង់ចំណុចនេះ ខ្ញុំនឹកចាំមិត្តភក្តិរបស់ខ្ញុំពីរនាក់ នៅថ្ងៃមួយ
ឪពុកម្តាយរបស់ពួកគាត់បានដេញពួកគាត់ទៅរៀន ហើយឪពុកម្តាយប្រាប់ទៅពួកគាត់ទាំងពីរថា ពេល
ដើរទៅរៀនកុំដើរលេងផ្តេសផ្តាស ហើយពេលត្រឡប់មកពីសាលាវិញត្រូវឲ្យមកដល់ផ្ទះ
ម្យ៉ាងវិញទៀត នៅពេលញ៉ាំបាយ ឪពុកម្តាយនិយាយអប់រំកូនទាំងពីរថា កុំទៅប៉ះពាល់គ្រាប់បែក
ឬគ្រាប់មីន ដែលមិន ទាន់ផ្ទុះឲ្យសោះ ប្រសិនបើកូនប៉ះវា
នោះវានឹងបណ្តាឲ្យផ្ទុះអាចបំផ្លាញអាយុជីវិតរបស់កូនបានទៀតផង។ ក្រោយមក
កូនទាំងពីររបស់គាត់បានកុហកឪពុកម្តាយថាទៅរៀន ហើយក៏បានបបួលមិត្តភក្តិពីរនាក់ទៀត
ទៅជាមួយ ដើម្បីទៅមើលកន្លែងគ្រាប់បែកមិនផ្ទុះនៅឯវាលស្រែខាងក្រោយផ្ទះប្រហែលជា២
គីឡូម៉ែត្រ។ ពេលដល់កន្លែងគ្រាប់បែកមិនទាន់ផ្ទុះ
មិត្តភក្តរបស់ខ្ញុំពីរនាក់ក៏យកដំបងទៅវាយវា តែត្រូវមិត្តភក្តិដែល
ទៅជាមួយពួកគាត់ឃាត់ ពួកគាត់បាននិយាយថា បើចង់វាយវា ចាំពួកយើងដើរទៅឆ្ងាយបន្តិចសិន។
មិត្ត ភក្តិដែលទៅជាមួយពួកគេបានដើរចំងាយប្រហែល ១០ ម៉ែត្រ
ស្រាប់តែមិត្តភក្តរបស់ខ្ញុំបានវាយគ្រាប់បែក នឹងដំបង
ហើយគ្រាប់បែកក៏ផ្ទុះឡើងរំពងលឺដល់ជិតខាង គ្រាប់បែកធ្វើមិត្តភក្តិរបស់ខ្ញុំពីរនាក់ត្រូវបាត់បង់
ជីវិត ហើយមិត្តភក្តិពីរនាក់ទៀតដែលទៅជាមួយពួកគាត់ស្ទើរតែបាត់ជីវិតទៅហើយ។
យើងឃើញថា
មិត្តភក្តិរបស់ខ្ញុំ មិនស្តាប់តាមបង្គាប់ឪពុកម្តាយរបស់ពួកគាត់នោះទេ
ដោយសារតែពួកគាត់ចង់ភ្លក់ ចង់ប៉ះ ចង់ពាល់
នេះហើយលទ្ធផលដែលមិនស្តាប់បង្គាប់របស់គាត់គឺបណ្តាលឲ្យពួកគាត់បាត់បង់ជីវិត មិនតែ
ប៉ុណ្ណោះ ស្ទើរតែបំផ្លាញជីវិតអ្នកដទៃថែមទៀតផង ដូចគ្នាដែរ
នាងអេវ៉ាបានញ៉ាំផ្លែឈើបំផ្លាញជីវិតខ្លួន ឯងហើយ ក៏បានឲ្យប្តីរបស់នាងបរិភោគដែរ
នៅចុងខ.៦បានបញ្ជាក់ នោះនាងក៏យកផ្លែមកបរិភោគ
ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម អេវ៉ាមិនត្រឹមតែបំពុលខ្លួនឯងទេ
ហើយរីករាលដាលដល់ប្តី នាងថែមទៀត
ពេលនេះគំរោងរបស់អារក្សសាតាំងដែលប្រើការលួងលោមបានសំរេចជោគជ័យហើយ។
វាពិបាកបន្ទោសនាងអេវ៉ាណាស់ ជាធម្មតាប្តីប្រពន្ធ
ប្រសិនបើមានរបស់អ្វីញ៉ាំត្រូវតែចែករំលែកឲ្យគ្នាញ៉ាំ ទៅវិញទៅមក
មិនអាចញ៉ាំក្បត់គ្នាបានទេ តើការញ៉ាំផ្លែឈើដឹងខុសត្រូវវាពិតជាធ្វើឲ្យភ្នែកអែវ៉ាបាន
ភ្លឺពិតមែនឬទេ ហើយបានដឹងខុសត្រូវដូចព្រះ? ត្រូវ វាបានធ្វើភ្នែករបស់អេវ៉ាបានភ្លឺពិតមែន តែវាមិនអាច
ដូចព្រះនូវអ្វីដែលសាតាំងបាននិយាយនោះទេ
ហើយម្យ៉ាងវិញទៀតភ្នែករបស់អេវ៉ាពិតជាបានភ្លឺមែន ខ.៧ អេវ៉ាបានដឹងខ្លួនឯងនៅអាក្រាតនោះ ដោយយកស្លឺកល្វាមកធ្វើសំលៀកបំពាក់បិទបាំងកាយ
មិនមែនមាន ន័យថាពួកគេដូចជាកូនក្មេងដែលមិនដឹងអីនោះទេ មានន័យថា ពួកគេទាំងពីរនាក់មាន
សតិម្បជញ្ញះ ហើយមានការយល់ដឹងថ្មី ដែលពួកគេមើលឃើញខ្លួនពួកគេនៅអាក្រាត
ធ្វើឲ្យពួកគេមានអារម្មណ៍អៀន ខ្មាស់នោះ។
ហើយនៅខ៨ អេវ៉ា ហើយនិង អ័ដាមបានលឺព្រះសូរសៀងព្រះហៅពួកគាត់ទាំងពីរនាក់នៅ
ក្នុងសួនច្បារអេដែន ពួកគេមិនទាន់បានឆ្លើយនឹងព្រះជាម្ចាស់នោះទេ
ប៉ុន្តែពួកគេមានអារម្មណ៍ភ័យខ្លាច ខ្លាំងមែនទែនចំពោះព្រះជាម្ចាស់ តើមូលហេតុអ្វីបានជាអ្នកទាំងពីរមានការភ័យខ្លាចដល់ព្រះជាម្ចាស់
ដូច្នេះ? ប្រហែលជាពួកគេដឹងថា ខ្លួនធ្វើខុសជាមួយនិងបញ្ញាត្តរបស់ព្រះជាម្ចាស់
ហើយប្រហែលជា ពួកគេទាំងពីរមានសេចក្តីខ្មាស់អៀនចំពោះទ្រង់នូវអ្វីដែលពួកគេបានធ្វើ។ តើការធ្លាក់ចុះក្នុងអំពើបាប
បណ្តាលមកពីអី្វ? គឺបណ្តាលមកពីការមិនស្តាប់បង្គាប់របស់ព្រះជាម្ចាស់
នូវអ្វីដែលព្រះជាម្ចាស់ទ្រង់បាន ហាមដល់អ្នកទាំងពីរនោះ
ហើយការមិនស្តាប់បង្គាប់នាំមាន សេចក្តីអំណួតហើយក៏ជាកក្តាដែលជំរុញឲ្យ
ប្រព្រឹត្តិអំពើបាបធ្លាក់ចូលក្នុងសេចក្តីល្បួងរបស់អារក្សសាតាំង។ តើលទ្ធផលនៃអំពើបាបទទួល
បានអ្វីខ្លះ?
2.
លទ្ធផលនៃអំពើបាប
(ខ.៩-១៩)
ក្រោយពីអ័ដាមនិងអេវ៉ាបានលឺសំឡេងព្រះជាម្ចាស់ហើយ
ពួកគេបែរជារត់ពួនទ្រង់វិញ តែ ព្រះជាម្ចាស់ នូវតែបន្តហៅអ័ដាមទៀត ដែលយើមើលឃើញខ.៩ ឯងនៅឯណា
នេះជាសំណួរដែលបញ្ជាក់ ពីសញ្ញាបំភៃ។
ហើយអ័ដាមបានឆើ្លយតបទៅព្រះជាម្ចាស់វិញនៅខ.១០ ថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ
ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ កាលដែលអ័ដាម មិនទាន់ញ៉ាំផ្លែឈើ ដឹងខុសត្រូវ
អ័ដាមដូចជាមិនទាន់មានការខ្មាស់អៀននៅឡើយនោះទេ តែពេលនេះអ័ដាមឆ្លើយថានៅខ្លួន ទទេ
ព្រះជាម្ចាស់ក៏មានព្រះបន្ទូលសួរអ័ដាមនៅខ.១១ ថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា
ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី ពេលដែលព្រះជាម្ចាស់សួរសំណួរទៅអ័ដាមពីរ
សំណួរនេះ មិនមែនមាន័យថា
ព្រះជាម្ចាស់ទ្រង់មិនដឹងនូវទង្វើរបស់អ័ដាមបានប្រព្រឹត្តនោះទេ
ព្រះជាម្ចាស់ទ្រង់ជា្របដឹងមុនរួចទៅហើយ
ប៉ុន្តែព្រះជាម្ចាស់ចង់ឲ្យអ័ដាមមានភាពស្មោះត្រង់ និងមាន
ទំនួលខុសត្រូវចំពោះខ្លួនឯងនូវអ្វីដែលបានធ្វើខុស តែផ្ទុយស្រលះអ័ដាមទទួលខុសត្រូវទេថា
គាត់បាន ចូលរួម ចំណែកជាមួយអេវ៉ានោះឡើយ មិនតែប៉ុណ្ណោះ
អ័ដាមបានទំលាក់កំហុសទៅអេវ៉ាជាប្រពន្ធទៅវិញ ជាក់ ស្តែងយើងមើលឃើញនៅខ.១២ ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ
វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ ខ្ញុំនឹកឃើញរឿងមួយ
នៅថ្ងៃមួយពីរនាក់បងប្អូនរស់នៅផ្ទះក្បែរខ្ញុំ វិចិ្ឆកាជាបង
ហើយដារ៉ាជាប្អូន។ វិច្ឆកាមានផ្លែស្វាយញ៉ាំ ហើយដារ៉ាមើលឃើញបងកំពុងញ៉ាំស្វាយ
ក៏ស្រកទឹកមាត់លឺសូរក្អឹកៗ ក៏ដាច់ចិត្តសុំបងញ៉ាំដែរ វិច្ឆិកាក៏ឲ្យ ញ៉ាំដែរ។
ស្រាប់តែដល់ពេលល្ងាចឡើងដរ៉ាក៏ឈឺពោះរត់ចូលបង្គន់ជាញឹកញាប់ពេករហូតដល់អស់កំលាំង
ហើយឪពុកមើលឃើញដារ៉ាហាក់បីដូចជាទន់ដៃទន់ជើងក៏សួរកូនថា “កូនឯងកើតអ្វី” ដារ៉ាឆ្លើយថា
ឈឺ ពោះពុក ឪពុកក៏សួរដារ៉ាបន្តទៀតថា “តើព្រឹកមិញកូនបានញ៉ាំអ្វីខ្លះ?” ដារ៉ាឆ្លើយថា
មកពីបងវិច្ឆិកាឲ្យថ្វាយ កូនញ៉ាំព្រឹកមិញ បានជាកូនឈឺពោះដូច្នេះពុក។
តាមរយៈសាច់រឿងនេះ យើងមើលឃើញថា ដារ៉ាដែលជា
ប្អូនមិនព្រមទទួលកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តិនោះទេ
បែរជាទំលាក់កំហុសទៅបងប្រុសរបស់គាត់ ទៅវិញ។ ដូចគ្នាដែរ អ័ដាមមិនទទួលស្គាល់ថា
គាត់បានធ្វើខុសនោះទេ ម្យ៉ាងវិញទៀតមានគំនិតបន្ទោស នាងអេវ៉ាជាប្រពន្ធរបស់គាត់ដែលព្រះជាម្ចាស់បានបង្កើតមក។
ពេលនេះព្រះជាម្ចាស់មើលដូចជាឪពុក ម្នាក់ដែលកំពុងដោះស្រាយនូវបញ្ហាឲ្យកូន
ហើយជីកគាស់ដេញដោលសួរសំណួររកអ្នកដែលបង្កដើម ហេតុនៃបញ្ហា។
នៅពេលដំបូងព្រះជាម្ចាស់សួរទៅអ័ដាម ហើយអ័ដាមឆ្លើយដាក់អេវ៉ា ព្រះជាម្ចាស់មិនរង់
ចាំយូរ ទេក៏សួរទៅអេវ៉ាទៀតនៅខ.១៣ ឯងបានធ្វើអ្វីដូច្នេះ ហើយយើងមើលឃើញពាក់កណ្តាលខ.១៣
នាងអេវ៉ាឆើ្លយទៅកាន់ព្រះជាម្ចាស់វិញថា នាងទូលឆ្លើយថា
ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន នេះជាចំលើយដោះសាររបស់អេវ៉ាមិនព្រមទទួលការពិត
ទោះបីជាកក្តាទាំងអស់នោះមក ពីអារក្សសាតាំងក៏ដោយ ក៏នាងត្រូវតែទទួលកំហុសរបស់ខ្លួនដែលបានធ្វើដែរ
តែនាងបានបដិសេធ ហើយ ទំលាក់កំហុសទៅអារក្សសាតាំង នាងមានអំណួតចំពោះព្រះជាម្ចាស់។ ការពិតព្រះជាម្ចាស់បានជ្រាបមុន ហើយថា
អារក្សសាតាំងជាអ្នកដើមហេតុនៃបញ្ហា ដែលធ្វើឲ្យអ័ដាម និង អេវ៉ាធ្លាក់ចូលក្នុងជំរៅនៃអំពើបាប
បានជាខ.១៤ ព្រះជាម្ចាស់មានព្រះបន្ទូលទៅសត្វពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ
នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្ដាសាហើយ
គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត ដោយសារសត្វពស់ប្រព្រឹត្តិអំពើបាបតែវាមួយទេ
តែវានាំសត្វទាំងអស់ត្រូវបណ្តាសាដែរ។ជា ធម្មតាបើទះដៃម្ខាងវាមិនលឺទេ
តែបើទះទាំងសងខាងទើបវាលឺ ថ្វីដ្បិតតែអារក្សសាតាំងជាឫសគល់នៃ បញ្ហា តែអេវ៉ា
និងអ័ដាមបានចូលរួមចំណែកក្នុងការធ្វើតាមអារក្សសាតាំង ព្រះជាម្ចាស់មានសេចក្តី
យុត្តិធម៌ណាស់ ទ្រង់ដាក់បណ្តាសាអារក្សហើយ ព្រះក៏មិនលែងអ័ដាម និង អេវ៉ាឲ្យរួចខ្លួនដែរ
ពួកគេត្រូវតែ ទទួលលទ្ធផលនូវអ្វីពួកគេបានប្រព្រឹត្តិខុស ដែលយើងមើលឃើញ ខ.១៥ អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី
គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង
ហើយឯងនឹងចឹកកែងជើងគេ ជាក់ស្តែងនៅពាក់កណ្តាលកន្លែងចុងខ.១៥ ពូជនាងនឹងកិនក្បាលឯង
ហើយឯងនឹងចឹកកែងជើងគេ នេះបង្ហាញពីរូបភាពមួយប្រកាស់ពីសង្រ្គាមយ៉ាងក្តៅកគុករវាងព្រះជាម្ចាស់
និងអារក្សសាតាំង តែសង្រ្គាម នេះមិនមានរូបភាពបង្ហាញឲ្យឃើញដូចសង្រ្គាមនៅខាងក្រៅ
ដូចជាមានការផ្ទុះគ្រាប់បែក មានបាញ់ កាំភ្លើង ឬមានអាវុធនុយក្លែអែរនោះទេ តែវាជាសង្រ្គាមខាងក្នុងនៃចិត្តមនុស្សទៅវិញ
ដែលអំពើបានហូរ មកគ្របបាំងពីលើនៃសេចក្តីល្អរបស់មនុស្សកាលដែលមិនទាន់មានបាប
ដែលធ្វើឲ្យចិត្តមនុស្សពោរ ពេញដោយសេចក្តីអាក្រក់ ដូចជា មានចិត្តខឹងមួម៉ៅក្តៅក្រហាយ
ឈ្នានីសច្រណែនអ្នកដទៃ មានគំនិត អាក្រក់លើអ្នកដទៃ
មានចិត្តអាត្មានិយមគិតតែផលប្រយោជន៍ខ្លួនឯង មានចិត្តលោភលន់មិនចេះស្កប់ចិត្ត
លួចប្លន់ កាប់សំឡាប់ មានចិត្តរឹងរួស ចេះសង្ស័យ ចេះស្អប់ ចេះកុហកបោកប្រាស់ ចិត្តគំនិតទាំងអស់
នេះអារក្សសាតាំងបញ្ជូលទៅក្នុងគំនិតមនុស្ស
។
ទោះបីជាអារក្សខំប្រឹងរកមធ្យោបាយគ្រប់បែបយ៉ាងណា ក៏វាបរាជ័យដែរ
វាមិនឈ្នះអំណាចរបស់ព្រះជាម្ចាស់បានទេ ដោយព្រះអង្គឲ្យព្រះរាជបុត្រារបស់ទ្រង់ គឺ
ព្រះយេស៊ូវមានជ័យជំនះលើអារក្សសាតាំង
ដើម្បីមនុស្សគ្រប់រូបដែលជឿលើទ្រង់នឹងមានជ័យជំនះលើ អារក្សសាតាំងដូចទ្រង់ដែរ
មិនតែប៉ុណ្ណោះ ព្រះយេស៊ូវទ្រង់នឹងបំពេញសំរេចសេចក្តីសន្យានេះ (រ៉ូម ៦:២០)
អារក្សសាតាំងចាញ់អំណាចចេស្តារបស់ព្រះយេស៊ូវដោយស្វ័យប្រវត្តិ។ នេះជាសេចក្តីសន្យាព្រះជាម្ចាស់
នឹង អ័ដាមអេវ៉ា ហើយផ្តល់សេចក្តីសង្ឃឹមឲ្យពួកគេមានផ្លូវតាមពួជរបស់ពួកគេទាំងពីរនាក់
ប៉ុន្តែលទ្ធផល នៃអំពើបាបគឺត្រូវតែទទួលការដាក់ទោសដល់អេវ៉ា ខ.១៦ ១៦
ទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថា
អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង
ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់
ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង ត្រង់បង្ហាញអំពីការដាក់ទោសដល់អេវ៉ាសម
នឹងអ្វីដែលគាត់មិនបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់
មានចិត្តមហិចតាលោភលន់ចង់បានឋានៈស្មើនឹង ព្រះ ជាលទ្ធផលត្រូវវេទនាខ្លួនឯង
យើងនឹងមើលឃើញនៅពាក់កណ្តាលខ.១៦ ដែលព្រះជាម្ចាស់មាន ព្រះបន្ទូលថា ក្នុងវេលាដែលមានផ្ទៃពោះ
ឯងនឹងបង្កើតកូនដោយឈឺចាប់ ត្រង់នេះបង្ហាញពីរូបភាពមួយ
ពីការជំនុំជំរះដល់អេវ៉ាត្រូវជួបទុក្ខលំបាកវេទនា
ទទួលការឈឺចាប់ស្ទើរស្លាប់ស្ទើររស់ក្នុងការបង្កើតកូន វា អាចបាត់ឈាមច្រើន
វាធ្វើអស់កំឡាំង ប៉ុន្តែនៅពេលខ្លះក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដែរ។
បើកើត
កូនចេញមករួចពីគ្រោះថ្នាក់ក៏អរ តែបើកើតមិនចេញវិញត្រូវប្រឈមនឹងគ្រោះថ្នាក់
វាប្រៀបដូចជាទូកនៅ កណ្តាលទន្លេជួបនឹងខ្យល់ព្យុះមួយយ៉ាងធំ គ្មានកោះត្រើយនោះឡើយ។ ជាក់ស្តែងការបង្កើតកូនជាព្រះពរ
និងព្រះគុណរបស់ ព្រះជាម្ចាស់តាំពីដើមមកដែលទ្រង់សព្វព្រះហឫទ័យ (លោកុប្បតិ្ត ១:៨)
ហើយយើងក៏ ឃើញពីការឆ្លុះបញ្ចាំងស្រ្តីសម័យបច្ចប្បន្ននេះផងដែរ
ពីការឈឺចាប់ក្នុងពេលសំរាលកូន មើលឃើញពីការ រងទុក្ខវេទនា។ ម្យ៉ាងវិញទៀត នៅចុងខ.១៦
អេវ៉ាត្រូវប្តីត្រួតត្រា ត្រូវប្តីដឹកនាំ
វាជាការពិតណាស់បើយើង ក្រលេកមើលមកក្នុងសង្គមខ្មែរ ១០០%
គឺប្តីត្រូវតែដឹកនាំប្រពន្ធគ្រប់បែបយ៉ាងទាំងអស់ ទាំងការសម្រេច
ចិត្តគឺប្តីមានសិទ្ធអំណាចជាងប្រពន្ធ បើជ្រើសរើសចំបះប្តីល្អមិនសូវពិបាកប៉ុន្មានទេ
តែបើរើសចំប្តីមិនល្អ វា មានបញ្ហាទាស់ទែងគ្នា ត្រូវប្តីធ្វើបាប។
ព្រះជាម្ចាស់ទ្រង់មិនដាក់ទោសតែអេវ៉ាតែប៉ុណ្ណោះទេ ព្រះជាម្ចាស់
ទ្រង់ដាក់ទោសដល់អ័ដាមផងដែរ ខ.១៧-១៩ ១៧ រួចទ្រង់ក៏មានបន្ទូលទៅអ័ដាមថា
ដោយព្រោះឯងបានស្ដាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ
ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្ដាសាដោយព្រោះឯង
ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ១៨
ដីនឹងដុះជាបន្លាហើយនឹងអញ្ចាញឲ្យឯង
ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ១៩
ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ
ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី
ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ មានន័យថា អ័ដាមមិនរស់នៅសប្បាយ ឬស្រួលដូចមុនទៀតទេ
អ័ដាមត្រូវធ្វើការនឿយហត់ ហាលថ្ងៃ ហាលភ្លៀង កាប់គាស់ដីធ្វើស្រែចំការ
ប្រើកំលាំងបែកញើស ដើម្បីផ្គត់ផ្គង់គ្រួសារដោយលំបាកវេទនានៅ ផែនដីនេះ។ យើងឃើញថា ដោយសារអ័ដាមធ្វើបាប
ហើយអ័ដាមក៏ជាតំណាងឲ្យមនុស្សប្រុសទូទាំង ពិភពលោកទទួលការលំបាកវេទនាគ្រប់បែបយ៉ាង
ត្រូវមានទំនួលខុសត្រូវទទួលការរាប់រងចំពោះគ្រួសារ។
ទោះបីជាព្រះជាម្ចាស់ទាក់ទោសអ្នកទាំងពីរ
តែព្រះជាម្ចាស់ទ្រង់នូវតែផ្តល់ព្រះគុណដល់ពួកគេដែរ និង សេចក្តីស្រឡាញ់ដល់ពួកគេដដែល។
តើលទ្ធផលនៃអំពើបាបទទួលបានអ្វីខ្លះ? ទទួលបានសេចក្តីជំនុំជំរះ
មកពីព្រះជាម្ចាស់ ការជំនុំជំរះនេះគឺ ទទួលបានសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណ
នាំឲ្យរស់នៅដាច់ចេញ ពីព្រះជាម្ចាស់ លែងមានទំនាក់ទំនងជាមួយព្រះ។ តើព្រះគុណរបស់ព្រះជាម្ចាស់ជាអ្វី?
3.
ព្រះគុណរបស់ព្រះជាម្ចាស់
(ខ.២០-២៤)
ក្រោយពីព្រះជាម្ចាស់ជំនុំជំរះដល់អ័ដាម និង អេវ៉ាហើយ ទ្រង់បានផ្តល់ព្រះគុណដល់អ័ដាម និង អេវ៉ា ខ.២០ ២០
អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា»
ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់
អេវ៉ា
ក្លាយជាមាតានៃមនុស្សទាំងអស់ ហើយនៅខ.២១ ២១ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក
ឲ្យអ័ដាមនឹងប្រពន្ធគាត់ពាក់បិទបាំងកាយ ព្រះជាម្ចាស់បានផ្គត់ផ្គង់សំលៀកបំពាក់ដល់អ័ដាម
និង អេវ៉ា ហើយទ្រង់ការពារពួកគេមិនឲ្យលង់នូវអំពើបាបដល់ពួកគេថែមទៀត ២២
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា មើល មនុស្សបានត្រឡប់ដូចជាយើង១ដែរ
ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត
ហើយរស់ជារៀងរាបដរាបទៅ ២៣
ដូច្នេះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្ដេញគាត់ពីសួនច្បារអេដែនចេញ
ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ ២៤
ទ្រង់បណ្ដេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវ
ដែលជាអណ្ដាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត ព្រះជាម្ចាស់មិនចង់ឲ្យអ័ដាម និង អេវ៉ា
ប្រព្រឹត្តខុសតទៅទៀត ទ្រង់បានបណ្តេញ ចេញពីសួនច្បារ
ដើម្បីឲ្យពួកគេទទួលការប្រែចិត្តបែរត្រឡប់មករព្រះជាម្ចាស់វិញ ហើយមនុស្សអាចទទួល
បានព្រះគុណតាមរយៈការប្រោសលោះរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ ទើបអាចវិលត្រឡប់មករកដើមឈើ
ជីវិតបានជាថ្មីម្តងទៀត (វិវរណៈ ២:៧; ២២:២, ១៤, ១៩)។
តើព្រះគុណរបស់ព្រះជាម្ចាស់ជាអ្វី? ព្រះគុណ របស់ព្រះជាម្ចាស់ផ្តល់ឲ្យទៅអ័ដាម និង
អេវ៉ា គឺព្រះជាម្ចាស់ផ្តល់នូវសំលៀកបំពាក់ដើម្បីបិទបាំងរាងកាយ ហើយម្យ៉ាងវិញទៀត
ព្រះជាម្ចាស់ទ្រង់នូវតែការពារអ័ដាម និង អេវ៉ា ដោយទ្រង់មិនបណ្តោយឲ្យពួកគេ
ធ្លាក់ផុងជ្រៅក្នុងអំពើបាបតទៅទៀតនោះទេ ដោយទ្រង់ផ្តល់ឱកាសឲ្យពួកមានផ្លូវដើរ ហើយពួកគេចេញពី
សួនច្បារអេដែន ដើម្បីងាយស្រួលក្នុងការប្រែចិត្តបែរមករកព្រះជាម្ចាស់វិញ
ហើយពួជរបស់ពួកគេនឹង ទទួលបានសេចក្តីសង្រ្គោះតាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ។
V.
សេចក្តីបញ្ចប់
តើដើមហេតុនៃការធ្វើបេសកកម្មជាអ្វី? ដើមហេតុនៃការធ្វើបេសកកម្ម គឺមកពីមនុស្សធ្លាក់ចុះក្នុង
អំពើបាប ដោយសារអ័ដាម និង អេវ៉ាមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់
ពួកគេហ៊ានបះបោរប្រព្រឹត្តិអំពើបាប ប្រឆាំងជាមួយព្រះជាម្ចាស់ ម្យ៉ាងវិញទៀត
លទ្ធផលនៃអំពើបាបគឺជាត្រូវតែដាច់ចេញពីព្រះជាម្ចាស់
ហើយទ្រង់ត្រូវតែជំនុំជំរះអំពើបាបរបស់ពួកគេដែលបានប្រព្រឹត្ត លទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់
មានន័យថា ពួកគេស្លាប់ខាងឯព្រលឹងវិញ្ញាណ
លែងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដូចពីមុនទៀត ហើយ មិនមែនមានន័យថា
ពួកគេស្លាប់ខាងរូបកាយនោះទេ តែបើគេមិនព្រមប្រែចិត្តចេញពីអំពើបាប
ទៀតពួកគេអាចស្លាប់ខាងរូបកាយថែមទៀត ទោះបីយ៉ាងណា ព្រះជាម្ចាស់នូវតែផ្តល់ព្រះគុណ និង
សេចក្តីសន្យាដល់ពួក ថាព្រះជាម្ចាស់ប្រទានសេចក្តីសង្រ្គោះតាមរយៈពូជរបស់ពួកគេ។
VI.
ទេវសាស្រ្ត
·
ព្រះជាម្ចាស់ស្អប់អំពើបាប
ព្រោះព្រះជាម្ចាស់ទ្រង់បរិសុទ្ធ អំពើបាបមិនអាចនៅជាមួយ ទ្រង់បាននោះទេ
មានន័យថាព្រះជាម្ចាស់ស្អប់នូវទង្វើរបស់មនុស្សដែលបាន ប្រព្រឹត្តអំពើបាបបានប្រឆាំង
ទាស់ជាមួយទ្រង់ តែព្រះអង្គនូវតែស្រឡាញ់ដល់ពួកគេជានិច្ច ដោយប្រទាន
នូវសេចក្តីសន្យាដល់ពួកគេ។
·
ព្រះយេស៊ូវយាងមកផែនដីនេះ
ដើម្បីធ្វើការផ្សះផ្សាព្រះជាម្ចាស់ជាមួយមនុស្សឲ្យជានាជា មួយគ្នាវិញ
តាមរយៈបេសកកម្មរបស់ទ្រង់ ព្រមទាំងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ វាអាចនាំមនុស្ស ឲ្យវិលត្រឡប់បែរទៅរកព្រះជាម្ចាស់វិញ។
·
មនុស្សចូលចិត្តប្រព្រឹត្តិអំពើបាបដូចអ័ដាម
និង អេវ៉ា ហើយក៏មិនមានទំនួលខុសត្រូវចំពោះ នូវអ្វីដែលខ្លួនបានប្រព្រឹត្តដែរ។
មនុស្សចូលចិត្តបដិសេធជាមួយដំណឹងល្អ ក៏ដូចជាបដិសេធជាមួយ ព្រះយេស៊ូវដែរ
លទ្ធផលនៃការបដិសេធគឺជាអំពើបាប លទ្ធផលនៃអំពើបាបគឺទទួលការជំនុំជំរះ ហេតុនេះ
ដើម្បីឲ្យគេចពីការជំនុំជំរះ ផ្លូវមានតែមួយគត់គឺត្រូវទទួលជឿលើព្រះយេស៊ូវគ្រីស្ទ។
VII.
អនុវត្តន៍
ដូច្នេះ
យើងជាមនុស្សមានបាប យើងមិនអ្វីមួយដើម្បីជួយខ្លួនឯងឲ្យបានសង្រ្គោះនោះទេ មានតែ
យើងប្រែចិត្តចេញពីអំពើបាបបែររកព្រះយេស៊ូវវិញ។
0 Comments