Ø សេចក្ដីផ្ដើម មានយុវជនម្នាក់រស់នៅជនបទស្រុកស្រែចំការ
ហើយគ្រួសាររបស់គាត់ គឺជាគ្រួសារដែលមានជីវភាពធូរធារសមរម្យ។
គាត់គឺជាកូនតែម្នាក់ប៉ុណ្ណោះនៅក្នុងគ្រួសាររបស់គាត់
ហើយឪពុកម្ដាយគាត់ស្រឡាញ់គាត់ខ្លាំងណាស់ ដោយសារតែគាត់ជាកូនដែលចេះស្ដាប់បង្គាប់ឪពុកម្ដាយ ហើយក៏ជាសិស្សឆ្នើមម្នាក់នៅក្នុងសាលារៀនផងដែរ។ បន្ទាប់ពីគាត់បានបញ្ចប់ថ្នាក់ទី១២ គាត់ក៏បានមកទីក្រុងភ្នំពេញដើម្បីបន្ដការសិក្សានៅសាកលវិទ្យាល័យ។ ហើយមុនពេលគាត់មករៀននៅទីក្រុងភ្នំពេញ គាត់បានសន្យាជាមួយឪពុកម្ដាយរបស់គាត់ថា នឹងខិតខំប្រឹងរៀនសូត្រឲ្យបានល្អ។ បន្ទាប់ពីយុវជនម្នាក់នោះបានមកដល់ទីក្រុងភ្នំពេញ គាត់ក៏បានជួលបន្ទប់មួយកន្លែងដើម្បីស្នាក់នៅជាមួយមិត្ដភក្ដិដទៃទៀតដែលមកពីខេត្តផ្សេង។ នៅពេលដែលគាត់រៀនឆ្នាំទីមួយ គឺគាត់រៀនពូកែដូចជាអ្វីដែលគាត់បានសន្យាជាមួយឪពុកម្ដាយគាត់មែន។ ដោយព្រោះតែសេចក្ដីស្រឡាញ់ចំពោះកូនប្រុសតែម្នាក់របស់ឪពុកម្ដាយ គឺពួកគាត់ក៏បានឲ្យប្រាក់ដល់កូនប្រុសសំណប់របស់ពួកគាត់ច្រើនជាងមុនថែមទៀត។ រាល់ពេលដែលកូនប្រុសរបស់គាត់ចង់បានប្រាក់គឺពួកគាត់តែងតែឲ្យជានិច្ច ដោយមិនដឹងថាកូនប្រុសរបស់គាត់យកប្រាក់ទាំងនោះទៅធ្វើអ្វីឡើយ។
ហើយឪពុកម្ដាយគាត់ស្រឡាញ់គាត់ខ្លាំងណាស់ ដោយសារតែគាត់ជាកូនដែលចេះស្ដាប់បង្គាប់ឪពុកម្ដាយ ហើយក៏ជាសិស្សឆ្នើមម្នាក់នៅក្នុងសាលារៀនផងដែរ។ បន្ទាប់ពីគាត់បានបញ្ចប់ថ្នាក់ទី១២ គាត់ក៏បានមកទីក្រុងភ្នំពេញដើម្បីបន្ដការសិក្សានៅសាកលវិទ្យាល័យ។ ហើយមុនពេលគាត់មករៀននៅទីក្រុងភ្នំពេញ គាត់បានសន្យាជាមួយឪពុកម្ដាយរបស់គាត់ថា នឹងខិតខំប្រឹងរៀនសូត្រឲ្យបានល្អ។ បន្ទាប់ពីយុវជនម្នាក់នោះបានមកដល់ទីក្រុងភ្នំពេញ គាត់ក៏បានជួលបន្ទប់មួយកន្លែងដើម្បីស្នាក់នៅជាមួយមិត្ដភក្ដិដទៃទៀតដែលមកពីខេត្តផ្សេង។ នៅពេលដែលគាត់រៀនឆ្នាំទីមួយ គឺគាត់រៀនពូកែដូចជាអ្វីដែលគាត់បានសន្យាជាមួយឪពុកម្ដាយគាត់មែន។ ដោយព្រោះតែសេចក្ដីស្រឡាញ់ចំពោះកូនប្រុសតែម្នាក់របស់ឪពុកម្ដាយ គឺពួកគាត់ក៏បានឲ្យប្រាក់ដល់កូនប្រុសសំណប់របស់ពួកគាត់ច្រើនជាងមុនថែមទៀត។ រាល់ពេលដែលកូនប្រុសរបស់គាត់ចង់បានប្រាក់គឺពួកគាត់តែងតែឲ្យជានិច្ច ដោយមិនដឹងថាកូនប្រុសរបស់គាត់យកប្រាក់ទាំងនោះទៅធ្វើអ្វីឡើយ។
ដោយសារតែយុវជនម្នាក់នោះមានប្រាក់ចាយវាយហូរហៀរ
ហើយគួបផ្សំជាមួយនឹងការផ្លើតផ្លើនទៅនឹងភ្លើងពណ៌នៅទីក្រុងភ្នំពេញ គឺបានធ្វើឲ្យគាត់ចាប់ផ្ដើមរៀនកាន់តែខ្សោយទៅៗ។
រហូតដល់ឆ្នាំទី២ ទី៣ យុវជនម្នាក់នោះ គាត់ចាប់ផ្ដើមមានមិត្តភក្ដិកាន់តែច្រើនឡើងៗ
ហើយគាត់ក៏ចាប់ផ្ដើមដើរលេងជាមួយមិត្តភក្ដិទាំងនោះរហូតដល់ភ្លេចចូលរៀន។ មិនតែប៉ុណ្ណោះយុវជនម្នាក់នោះ
ក៏បានបណ្ដោយខ្លួនទៅតាមមិត្តភក្ដិរបស់គាត់ រហូតហ៊ានចូលរួម ប្រើប្រាស់ថ្នាំញៀនជាមួយមិត្តភក្ដិទាំងនោះ។
បន្ទាប់មកទៀត គាត់ក៏បានក្លាយទៅជាបងធំនៅក្នុង ក្រុមអ្នកលេង
ដើរវាយតប់គា្នគ្រប់ទីកន្លែង គឺកន្លែងណាមានបញ្ហា គឺតែងមានគាត់នៅទីនោះតែម្ដង។
ដំណឹងនេះបានលេចលឺដល់ឪពុកម្ដាយរបស់គាត់
ហើយពួកគាត់ក៏បានហៅកូនប្រុសសំណប់របស់គាត់ម្នាក់នោះមកអប់រំណែនាំជាច្រើនលើកច្រើនសារ
ប៉ុន្ដែដោយសារតែភាពផ្លើតផ្លើនសប្បាយហឺហារនៅក្នុងសង្គមយុវវ័យ
គឺបានធ្វើឲ្យយុវជនម្នាក់នោះលែងស្ដាប់ដំបូន្មានឪពុកម្ដាយរបស់គាត់ទៀតហើយ គឺគាត់ស្ដាប់លែងចូលតែម្ដង
ប្រៀបដូចជា យកទឹកមកចាក់លើក្បាលទាយ៉ាងដូច្នោះឯង ។ បញ្ហាទាំងនេះធ្វើឲ្យឪពុកម្ដាយរបស់យុវជនម្នាក់នោះខឹងនឹងគាត់យ៉ាងខ្លាំង
ហើយក៏ឈប់រាប់រកកូនរបស់គាត់ទុកជាកូនខ្លួនទៀតហើយ គឺដោយសារតែកូននោះលែងស្ដាប់បង្គាប់
លែងដើរតាមការណែនាំរបស់ពួកគាត់តទៅទៀត។ រហូតមានពេលមួយ ប៉ូលីសក៏បានចុះមកចាប់ខ្លួនយុវជនម្នាក់នោះទៅដាក់នៅក្នុងមណ្ឌលកែប្រែ។
ដំណឹងនេះបានលឺដល់ឪពុកម្ដាយរបស់យុវជននោះ ហើយពួកគាត់ក៏សម្រេចចិត្តថា
មកសួរសុខទុក្ខកូនខ្លួនដែលកំពុងស្ថិតនៅក្នុងមណ្ឌលកែប្រែនោះ។ ពួកគាត់តែងមកសួរសុខទុក្ខកូនប្រុសរបស់ខ្លួនជារឿយៗ
ទោះបីជាកូនរបស់គាត់បានធ្វើរឿងអាក្រក់ជាច្រើនយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែចង់ជួយដល់កូន
ហើយធ្វើយ៉ាងណាដើម្បីឲ្យកូនរបស់ពួកគាត់កែប្រែដូចដើមឡើងវិញ។
ដូច្នេះតាមរយៈសាច់រឿងដែលលោកអ្នកបងប្អូន
ទើបតែបានស្ដាប់អម្បាញ់មិញនេះ គឺវាមានភាពប្រហាក់ប្រហែលគ្នា ហើយក៏ស្រដៀងគ្នា ទៅនឹងសាច់រឿងមួយនៅក្នុងព្រះគម្ពីរពួកចៅហ្វាយ២:១១-២៣
ដែលនិយាយអំពីពួកអ៊ីស្រាអែល ដែលមិនស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។
Ø សំណួរស្នូល
§ តើអ្វីទៅជាការមិនស្ដាប់បង្គាប់របស់ពួកអ៊ីស្រាអែលចំពោះព្រះជាម្ចាស់?
§ តើព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញពួកគេចោល
ឬយ៉ាងណា?
Ø រចនាសម្ព័ន្ធ
I.
អំពើដ៏អាក្រក់របស់អ៊ីស្រាអែលចំពោះព្រះជាម្ចាស់(ខ១១-១៣)
II.
ការមិនស្ដាប់បង្គាប់តាមពួកចៅហ្វាយរបស់ខ្លួន(១៦-១៩)
III.
សេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ចំពោះអ៊ីស្រាអែល (១៤-១៥,២០-២៣)
១.
ការដាក់ទោសដល់ពួកអ៊ីស្រាអែល(ខ១៤-១៥)
២.
ការដាក់ទោសដើម្បីល្បងល និងជាការប្រមានដល់ពួកអ៊ីស្រាអែល(ខ២០-២៣)
Ø សង្ខេបបទគម្ពីរ
នៅពេលដែលពួកអ៊ីស្រាអែលបានចូលទៅកាន់កាប់ទឹកដីសន្យារួចមក
នោះពួកគេក៏បានចាប់ផ្ដើមធ្វើការអាក្រក់ជាច្រើននៅចំពោះព្រះជាម្ចាស់
ដោយការគោរពប្រតិបត្តិដល់រូបព្រះដទៃ ការគោរពថ្វាយបង្គំដល់ព្រះបាល
និងព្រះអាសថារ៉ូតជាដើម។ នៅពេលនោះឯង គឺពួកគេមិនបានដើរតាមបញ្ញត្តរបស់ព្រះជាម្ចាស់ដូចមុនទៀតឡើយ
ហើយពួកគេក៏កាន់តែប្រព្រឹត្តខុសច្រើនឡើងៗនៅចំពោះព្រះនេត្រនៃព្រះជាម្ចាស់។ ការទាំងអស់នេះហើយ
ដែលធ្វើឲ្យព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យខ្ញាល់នឹងពួកគេ។ ហើយមិនតែប៉ុណ្ណោះ
ដោយព្រោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចំពោះពួកគេ
គឺទ្រង់បានអនុញ្ញាត្តឲ្យសាសន៍ដទៃមានឱកាសនឹងបំផ្លាញពួកគេ ដែលជាហេតុធ្វើឲ្យពួកគេមិនអាចទប់ទល់នឹងពួកខ្មាំងសត្រូវរបស់ខ្លួនបានឡើយ។
ហើយដោយការមិនស្ដាប់បង្គាប់ទាំងនេះ បានធ្វើឲ្យព្រះជាម្ចាស់ទ្រង់តែងតែលូកព្រះហស្ថទ្រង់ទៅទាស់នឹងគេជាដរាប
ដើម្បីឲ្យពួកគេបានទទួលសេចក្ដីវេទនាដែលជាលទ្ធផលនៃការមិនស្ដាប់បង្គាប់។ ហើយម្យ៉ាងវិញទៀត
គឺដើម្បីឲ្យពួកគេមានចិត្តផ្លាស់ប្រែ និងវិលត្រឡប់បែរមកឯទ្រង់វិញ។ យើងឃើញថា ទោះបីជាព្រះអង្គទ្រង់មានព្រះទ័យខ្ញាល់
ហើយចង់វាយធ្វើបាបដល់ពួកគេខ្លាំងយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែតាមជួយសង្រ្គោះពួកគេជានិច្ចដែរ។
ទ្រង់ក៏បានតាំងឲ្យមានពួកចៅហ្វាយគ្រប់គ្រងលើគេដើម្បីនឹងដឹកនាំ ហើយជួយឲ្យគេរួចពីខ្មាំងសត្រូវដែលចង់មកឈ្លានពានទឹកដីរបស់ពួកគេផងដែរ
។ ប៉ុន្ដែនៅពេលដែលពួកចៅហ្វាយទាំងនោះបានស្លាប់ទៅ គឺពួកគេក៏បានបែរត្រឡប់ទៅប្រព្រឹត្តការអាក្រក់លើលពីមុនទៅទៀត។
ពួកគេមិនបានបោះបង់ចោលអំពើទុច្ចរិត និងភាពរឹងចចេសរបស់គេចេញឡើយ។ ទាំងអស់នេះហើយគឺ
ជាហេតុផលធ្វើឲ្យព្រះជាម្ចាស់ទ្រង់រឹតតែខ្ញាល់នឹងពួកគេកាន់តែខ្លាំងឡើងថែមទៀត។
Ø កាត់ស្រាយ
I.
ការអាក្រក់របស់អ៊ីស្រាអែលចំពោះព្រះជាម្ចាស់(ខ១១-១៣)
បន្ទាប់ពីលោកយ៉ូស្វេ បានដឹកនាំពួកអ៊ីស្រាអែលចូលទៅរស់នៅក្នុងទឹកដីកាណាន
ដែលព្រះជាម្ចាស់បានសន្យាជាមួយពួកព្ធយុកោគេរួចហើយ នោះលោកក៏បានស្លាប់ទៅរួចមកគេក៏បញ្ចុះសពលោកត្រង់ព្រំដីដែលជាមរកតរបស់លោកទៅ
(២:៨)។ ហើយនៅក្នុង
(២:១០) បានប្រាប់ថា បន្ទាប់ពីលោកយ៉ូស្វេស្លាប់ទៅ
ពួកអ៊ីស្រាអែល ក៏បានចាប់ផ្ដើមមូលគ្នាទៅជួបជុំនឹងពួកព្ធយុកោរបស់ពួកគេ ហើយមនុស្សដំណក្រោយ
ក៏បានត្រឡប់ជាមិនស្គាល់ព្រះជាម្ចាស់ ហើយបានប្រព្រឹត្តការដ៏អាក្រក់នៅចំពោះព្រះជាម្ចាស់។
ពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បើទោះបីជាពួកគេបានដឹងហើយថា ទ្រង់ ជាព្រះនៃពួកគេ
ជាព្រះដែលបាននាំគេចេញពីស្រុកអេស៊ីព្ទយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែនាំគ្នាទៅគោរពប្រតិបត្តិដល់រូបព្រះបាល
ព្រមទាំងនាំគ្នាទៅគោរពថ្វាយបង្គំដល់រូបព្រះដទៃទៀតដែល(ខ១១-១២)។ នៅទីនេះ ពួកអ៊ីស្រាអែលបាន ចាប់ផ្ដើមបែកគំនិតលែងដើរតាមផ្លូវរបស់ព្រះជាម្ចាស់ដូចមុនទៀតហើយ។
បើយើងមើល នៅក្នុង(ខ១៣) បាននិយាយអំពី ព្រះបាល
គឺជាព្រះរបស់ពួកអ្នកស្រុកកាណាន និងពួកភេនីស
ហើយឈ្មោះរបស់ព្រះបាលនេះមានន័យថា ព្រះអម្ចាស់ ។ ព្រះបាលក៏មានឈ្មោះច្រើនផ្សេងៗទៀត
គឺមានអ្នកខ្លះហៅថាជា កូនរបស់ដាកន អ្នកខ្លះទៀតថាជា កូនរបស់អែល ។
រីឯ អ្នកនៅក្នុងស្រុកស៊ីរី គេហៅព្រះបាលនេះថា ហាដាឌ់ ហើយនៅស្រុកបានប៊ីឡូនគេហៅថា
អាដាឌ់ ។ ពួកអ៊ីស្រាអែល ហើយនិងពួកអ្នកដែលជឿលើព្រះបាលនេះ
គឺគេមានជំនឿថា ព្រះនេះនឹងជួយផ្ដល់ឲ្យគេនូវភាពសម្បូររុងរឿង ផ្ដល់ជីវិត
ផ្ដល់ឲ្យមានភ្លៀងធ្លាក់ច្រើនតាមរដូវកាល ជាហេតុបានធ្វើឲ្យពួកគេនាំគ្នាធ្វើរូបគោដែលជានិមិត្តរូបតំណាងឲ្យព្រះបាល(១ពង្សាវតារក្សត្រ១២:២៨)។ ចំណែកឯ ព្រះអាសថារ៉ូត
គឺជាព្រះស្រីមួយ ដែលមានរូបសម្រស់ល្អឆើត ហើយព្រះរូបនេះ គឺជាប្រពន្ធរបស់ព្រះបាលនេះឯង។
ព្រះអាសថារ៉ូត គឺជាព្រះដែលអាចមានទំនាក់ទំនងជាមួយតារានាពេលល្ងាច និងក៏ជាព្រះដែលតំណាងឲ្យការធ្វើសង្រ្គាម។
នៅគ្រានោះ ពួកអ៊ីស្រាអែលបានចាប់ផ្ដើមបែរចេញពីព្រះអង្គ ពួកគេបានភ្លេចអស់ហើយ
ភ្លេចនូវរឿងអតីតកាលដែលពួកគេបានដើរជាមួយព្រះជាម្ចាស់កន្លងមក ទោះបីជាពួកគេដឹងថា ទ្រង់គឺជាព្រះដែលបានជួយសង្រ្គោះគេចេញពីកណ្ដាប់ដៃនៃពួកអេស៊ីព្ទមក
ជាព្រះដែលបាននាំគេដើរឆ្លងកាត់សមុទ្រក្រហម ជាព្រះដែលតែងតែជួយផ្គត់ចំណីអាហារឲ្យពួកគេជាច្រើនយ៉ាងណាក៏ដោយ។
រហូតមកដល់ពេលនេះផងដែរ ពួកគេក៏បានទទួល ទឹកដីដ៏ល្អ
ធំទូលាយ មានទឹកឃ្មុំនិងទឹកដោះហូរហៀរ មានអ្វីៗច្រើនសព្វគ្រប់ទាំងអស់
សម្បូរសប្បាយមែនទែន ហើយវាក៏ជាពេលមួយ ដែលពួកគេបានបែរចេញពីព្រះ ឈប់ស្ដាប់បង្គាប់ព្រះអង្គអស់ហើយ។
ផ្ទុយទៅវិញ ពួកគេក៏បានបែរទៅគោរពថ្វាយបង្គំដល់ព្រះរបស់សាសន៍ដទៃទៅវិញ។ ដូចគ្នាផងដែរ
ឧទារហណ៍ថាប្រសិនបើយើងមានកូនចិញ្ចឹមម្នាក់ យើងខិតខំចិញ្ចឹមបីបាច់ថែរក្សាគាត់ តាំងពីគាត់នៅតូចក្រូចឆ្មាមកម្ល៉េះ យើងមើលថែគាត់ យើងអប់រំណែនាំគាត់
យើងបញ្ជូនគាត់ឲ្យទៅរៀន រហូតដល់គាត់មានចំណេះដឹង មានការងារធ្វើល្អសមរម្យ។ បន្ទាប់ពីនោះមក មានពេលមួយ ដែលកូនម្នាក់នោះ បានដឹងថា
យើងមិនមែនជាឪពុកម្ដាយបង្កើតរបស់គាត់ ពេលនោះ
គាត់ក៏ចាប់ផ្ដើមឈប់គោរពឲ្យតម្លៃយើង ឈប់ស្ដាប់បង្គាប់យើង ហើយមើលងាយយើង។ ពីព្រោះគាត់ដឹងហើយថា
យើងមិនមែនជាឪពុកម្ដាយបង្កើតរបស់គាត់ទេ
បន្ទាប់មកគាត់ក៏ចង់ចេញពីយើងនៅតាមមិត្តភក្ដិរបស់គាត់ ទៅតាមសង្សាររបស់គាត់។ ដូច្នេះ
សួរថា តើយើងមានអារម្មណ៍បែបណា នៅពេលដែលគាត់ធ្វើទង្វើបែបនេះដាក់យើងយ៉ាងដូច្នេះ??
បាទខ្ញុំជឿថាបងប្អូន ប្រាកដជាមានអារម្មណ៍ អន់ចិត្ត ប្រាកដជាខឹងនឹងគាត់ណាស់។ ដូចគ្នាបងប្អូន
ព្រះជាម្ចាស់ព្រះអង្គក៏មានអារម្មណ៍ អន់ចិត្ត ព្រះទ័យខ្ញាល់ ខឹង ចំពោះពួកគេអ៊ីស្រាអែលបែបដូច្នោះដែរ។
ដូច្នេះ
នៅត្រង់ចំណុចនេះគឺចង់បញ្ចាក់ប្រាប់យើងអំពីការអាក្រក់ ដែលពួកអ៊ីស្រាអែលបានធ្វើទាស់នឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់
ដោយការបែរទៅប្រព្រឹត្តតាមព្រះដទៃវិញ។
II.
ការមិនស្ដាប់បង្គាប់តាមពួកចៅហ្វាយរបស់ខ្លួន(១៦-១៩)
នៅក្នុង(ខ១៦)បានប្រាប់ថា ទ្រង់បានតាំងឲ្យមានពួកចៅហ្វាយដែលបានជួយសង្រ្គោះគេ
ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ។ ដោយសារតែសេចក្ដីមេត្តាករុណា
សេចក្ដីអាណិតអាសូររបស់ព្រះជាម្ចាស់ចំពោះពួកគេ គឺទ្រង់បានតាំងឲ្យមានពួកចៅហ្វាយដើម្បីជួយសង្រ្គោះ
និងដឹកនាំពួកគេក្នុងការច្បាំងជាមួយខ្មាំងសត្រូវ ប្រយោជន៍ដើម្បីផ្សះផ្សាពួកគេឲ្យបានវិលត្រឡប់មកឯព្រះអង្គវិញ។
ហើយនៅក្នុង (៣:៩-១០,១៥)
ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គបានតាំងឲ្យមានអ្នកសង្រ្គោះម្នាក់ដែលនឹងជួយពួកគេឲ្យរួចពីខ្មាំងសត្រូវ។
បន្ទាប់ពីព្រះជាម្ចាស់ទ្រង់ជួយសង្រ្គោះពួកគេឲ្យរួចពីខ្មាំងសត្រូវរួចមក យើងឃើញថាពួកគេ
មានសេចក្ដីសុខបានមួយរយៈពេលប៉ុណ្ណោះ គឺមានន័យថា បន្ទាប់ពីនោះមក ពួកគេបានត្រឡប់ទៅប្រព្រឹត្តរឿងដ៏អាក្រក់នៅចំពោះព្រះអង្គដដែល។
ពួកគេហាក់បីដូចជាមិនបានកោតខ្លាចចំពោះអំណាចព្រះចេស្ដាទ្រង់ទាល់តែសោះ។ តួយ៉ាង ដូចជានៅក្នុង(ខ១៧)
បានប្រាប់ថា ពួកគេមិនបានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ទេ ហើយក៏មិនបានវិលមកឯទ្រង់វិញដែរ
គឺពួកគេមិនបានស្ដាប់តាមពួកចៅហ្វាយរបស់ពួកគេទេ ពួកគេនៅតែផិត នៅតែក្បត់ នឹងព្រះជាម្ចាស់
ហើយបានត្រឡប់ទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំរូបព្រះទាំងនោះដដែលវិញ។ នៅក្នុង(៣:១២;៤:១-២) ក៏បានបញ្ជាក់យ៉ាងច្បាស់ថា
លុះក្រោយមក ពួកគេក៏បានប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់
នៅព្រះនេត្រព្រះយេហូវ៉ាទៀត ។
នៅក្នុង(ខ១៨-១៩)ក៏បានប្រាប់បន្ថែមទៀតផងដែរថា ព្រះជាម្ចាស់ទ្រង់បានគង់នៅជាមួយពួកចៅហ្វាយទាំងនោះ
ដើម្បីនឹងជួយសង្រ្គោះដល់ពួកគេឲ្យរួចពីខ្មាំងសត្រូវ ក៏ប៉ុន្ដែ ទោះបីជាព្រះអង្គចង់ជួយដល់ពួកគេតាមវិធីណាក៏ដោយ
ក៏ពួកគេនៅតែមិនបែរត្រឡប់មករកទ្រង់វិញដែរ ពួកគេនៅតែប្រព្រឹត្តអំពើរំលងនៅចំពោះទ្រង់ដដែល
ហើយមិនត្រឹមតែប្រព្រឹត្តដូចជាពីមុនទេ គឺលើសពីមុនថែមមួយកំរិតទៀត។ វាហាក់បីដូចជាឪពុកដែលកំពុងតែប្រដៅកូនចឹង
នៅពេលដែលកូនធ្វើខុស ឪពុកម្ដាយតែងតែវាយប្រដៅកែតម្រង់កូនឲ្យដើរមករកផ្លូវល្អផ្លូវត្រឹមត្រូវវិញ។
ពេលដែលឪពុកម្ដាយកំពុងវាយប្រដៅកូន នោះគេប្រាកដជានឹងឈប់ធ្វើរឿងខុសទៀតហើយ
ដូច្នេះកូនក៏ឈប់ធ្វើខុសបានមួយរយៈពេល។ ហើយនៅពេលក្រោយមកទៀត កូននោះនៅតែធ្វើខុសដូចមុនដដែល
ដូច្នេះ ឪពុកក៏បា្រកដជានឹងវាយប្រដៅកូនបែបដូចមុនដដែលទៀត គឺវាជារឿងដដែលៗ។ ដូចជាព្រះអង្គវាយប្រដៅកែតម្រង់ពួកអ៊ីស្រាអែលចឹងដែរ
ពីព្រោះនៅពេលដែលព្រះអង្គវាយប្រដៅពួកគេនោះធ្វើឲ្យពួកគេរាងចាល
ខ្លាចលែងហ៊ានធ្វើខុសទៀតហើយ។ ប៉ុន្ដែមួយរយៈក្រោយមក បន្ទាប់ពីពួកចៅហ្វាយស្លាប់អស់ទៅ ពួកគេបានបែរទៅប្រព្រឹត្តអំពើដ៏អាក្រក់ទាស់នឹងទ្រង់ដដែលវិញ។
យើងមើលទៅ ពួកគេធ្វើតែរឿងដដែលៗ ពួកគេដូចជាអត់ចេះរាងចាលអត់ខ្លាចព្រះអង្គទាល់តែសោះ។
នៅពេលដែលជួបទុក្ខលំបាក ពួកគេស្រែកហៅព្រះឲ្យជួយ ពេលព្រះអង្គជួយពួកគេឲ្យមានសេចក្ដីសុខសប្បាយរីករាយ
រួចពីផុតពួកខ្មាំងសត្រូវរួចផុតពីសង្រ្គាមហើយ ពួកគេក៏ចាប់ផ្ដើមបែរទៅធ្វើអាក្រក់បន្ដ...ទៀត ។
យើងមើលទៅវាដូចជាពិបាកយល់ពីគំនិតរបស់ពួកគេមែនទែនតែម្ដង។
ដូច្នេះ
តាមរយៈទង្វើរបស់ពួកគេ តើព្រះជាម្ចាស់ទ្រង់នឹងខ្ញាល់ពួកគេដែរ ឬទេ?
ព្រះអង្គដាក់ទោសពួកគេដែរ ឬទេ?
III.
សេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ចំពោះអ៊ីស្រាអែល
(១៤-១៥,២០-២៣)
១.
ការដាក់ទោសដល់ពួកអ៊ីស្រាអែល(ខ១៤-១៥)
ជាពិតប្រាកដណាស់នៅក្នុង(ខ១៤) បានបញ្ជាក់យ៉ាងច្បាស់ថា
ដោយសារតែការមិនស្ដាប់បង្គាប់របស់ពួកអ៊ីស្រាអែល គឺបានធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខ្ញាល់នឹងពួកគេជាខ្លាំង
”ដូច្នេះព្រះយេហូវ៉ាក៏កើតមានសេចក្ដីខ្ញាល់ និងពួកអ៊ីស្រអែល “
ដោយទ្រង់បានសម្រេចព្រះទ័យថា នឹងប្រគល់ជីវិតរបស់ពួកគេទាំងអស់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវវាយបំផ្លាញឲ្យវិនាស
ពីព្រោះដោយសារតែការមិនស្ដាប់បង្គាប់ចំពោះព្រះអង្គ។ ដល់ម្ល៉េះបានជាពួកគេមិនអាច មានកម្លាំងដើម្បីនឹងប្រយុទ្ធតតាំងជាមួយនឹងខ្មាំងសត្រូវរបស់ពួកគេបាននោះឡើយ។
(ខ១៥) ” នៅកន្លែងណាដែលពួកគេចេញទៅនោះព្រះហស្ថនៃព្រះយេហូវ៉ានឹងទាស់ជាមួយគេជាដរាប
ឲ្យគេបានសេចក្ដីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលស្បថនឹងពួកគេដែរ “
យើងឃើញថាបញ្ហាទាំងអស់នេះ គឺបណ្ដាលមកពីការមិនស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះអង្គ ទើបបានជាព្រះអង្គទ្រង់ខ្ញាល់ចំពោះពួកគេជាខ្លាំងយ៉ាងដូច្នេះ
ដ្បិតយើងដឹងហើយថាព្រះជាម្ចាស់ទ្រង់ស្អប់ ទ្រង់មិនចូលចិត្តអ្នកណាដែលមិនចេះស្ដាប់បង្គាប់
អ្នកណាដែលរឹងចចេស មានៈ មិនព្រមធ្វើតាមការបង្គាប់របស់ទ្រង់ ។
មានឧទាហរណ៍មួយដែលនិយាយអំពី
កងទ័ពមួយក្រុមបានចេញទៅច្បាំងនៅឯសមរភូមិ ដែលដឹកនាំដោយមេបញ្ជាការម្នាក់ដែលមានបទពិសោធ
និងមានស្មារតី រឹងមាំ ហើយម៉ឹងម៉ាត់នៅក្នុងការធ្វើសឹកសង្រ្គាម។ កំឡុងពេលដែលពួកគេស្ថិតនៅក្នុងសមរភូមិ
ជាកន្លែងដែលពោរពេញទៅដោយការបាច់ប្រហារពីពួកខ្មាំងសត្រូវឥតឈប់ឈរ បានធ្វើឲ្យមេទ័ពម្នាក់នោះ
តែងតែណែនាំបង្ហាញប្រាប់ដល់កូនទាហ៊ានខ្លួនទាំងអស់អំពីយុត្ដិសាស្រ្ដបែបណាដែលអាចយកឈ្នះលើខ្មាំងសត្រូវបាន។
ហើយរាល់ពេលដែលមេទាហ៊ានរូបនោះណែនាំប្រាប់ពីយុត្តិសាស្រ្ដផ្សេងទៅដល់កូនទាហ៊ានឯទៀតៗ គឺតែងតែមានកូនទាហ៊ានពីរ
បីនាក់ តែងតែទាស់ប្រឆាំងនឹងគំនិតរបស់គាត់ជានិច្ច។ ព្រោះពួកគេគិតថាពួកគេមានសមត្ថភាពដើម្បីនឹងយកឈ្នះខ្មាំងសត្រូវបានដោយមិនចាំបាច់ស្ដាប់តាមការណែនាំរបស់មេទាហ៊ានម្នាក់នោះទេ។
ដូច្នេះដោយព្រោះតែ ការមិនព្រមស្ដាប់បង្គាប់ ការរឹងចចេស ការមិនកោតខ្លាចចំពោះមេទាហ៊ានរបស់ខ្លួន
បានធ្វើឲ្យមេទាហ៊ានម្នាក់នោះ បានសម្រចចិត្តបាញ់សម្លាប់កូនទាហ៊ានពីរបីនាក់នោះចោលតែម្ដង។
ព្រោះគាត់គិតថា បើទុកពួកគេឲ្យនៅក៏គ្មានប្រយោជន៍អ្វីដែរ ដូចជាមានពាក្យស្លោកមួយបាននិយាយថា
( ទុកក៏មិនចំណេញ ដកចេញក៏មិនខាត)។ ចុះចំណែកឯរឿងដែលយើងកំពុងសិក្សានេះវិញ
តាមរយៈការមិនស្ដាប់បង្គាប់របស់ពួកអ៊ីស្រាអែល
តើព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញពួកគេចោលទេ ព្រះអង្គនឹងសម្លាប់ពួកគេចោល ដូចជាមេទាហ៊ានបានសម្លាប់កូនទាហ៊ានយ៉ាងនេះដែរ
ឬយ៉ាងណា?
២. ការដាក់ទោសដើម្បីល្បងល និងជាការប្រមានដល់ពួកអ៊ីស្រាអែល(ខ២០-២៣)
(ខ២០-២១) ដោយសារការមិនស្ដាប់បង្គាប់
ការប្រព្រឹត្តរំលងសេចក្ដីសញ្ញាចំពោះព្រះជាម្ចាស់
នោះពួកអ៊ីស្រាអែលបានធ្វើឲ្យព្រះជាម្ចាស់មានព្រះទ័យខ្ញាល់(ខឹង) នឹងពួកគេជាខ្លាំង។ ជាហេតុបានធ្វើឲ្យព្រះជាម្ចាស់ទ្រង់លែងជួយសង្រ្គោះពួកគេចេញពីខ្មាំងសត្រូវគេទៀតហើយ
បន្ថែមពីលើនោះទៅទៀត ទ្រង់បានបណ្ដោយឲ្យពួកសាសន៍ដទៃមានអំណាចគ្រប់គ្រងត្រួតត្រាលើពួកគេវិញ។
ព្រះអង្គមិនបានលំអៀងដោយគិតថាពួកគេជារាស្រ្ដបរិសុទ្ធ
ហើយជារាស្រ្ដដែលទ្រង់បានជ្រើសរើសមកតាមរយៈសេចក្ដីសន្យាជាមួយពួកព្ធយុកោគេតាំងពីមុនមកនោះទេ
ទោះជាយ៉ាណា គឺព្រះទ្រង់នៅតែដាក់ទោសពួកគេឲ្យជួបសេចក្ដីវេទនាដូចគ្នា។ ប៉ុន្ដែនៅក្នុង(ខ២២-២៣)បានបង្ហាញថា ការដែលព្រះជាម្ចាស់ទ្រង់បណ្ដោយឲ្យពួកខ្មាំងសត្រូវនៃពួកសាសន៍ជិតខាង
មានអំណាចគ្រប់គ្រង ឬក៏មានអំណាចធ្វើបាបដល់ពួកអ៊ីស្រាអែលនោះគឺជាផែនការរបស់ព្រះជាម្ចាស់ផ្ទាល់ទៅវិញទេ។
ទ្រង់មានគោលបំណងចង់ល្បងល ហើយធ្វើការប្រមានដល់ពួកគេផងដែរ ដើម្បីឲ្យដឹងថាតើនៅពេលពួកគេជួបនឹងទុក្ខលំបាកទាំងអស់នេះអាចធ្វើឲ្យពួកគេវិលមកដើរតាមផ្លូវរបស់ព្រះជាម្ចាស់វិញដែរ
ឬយ៉ាងណា។ មួយវិញទៀត ព្រះអង្គប្រើពួកខ្មាំងសត្រូវទាំងនោះគឺដើម្បីចង់ឲ្យពួកអ៊ីស្រាអែលគ្រប់ជំនាន់
គ្រប់ដំណវង្ស បានទទួលបទពិសោធន៍ក្នុងការធ្វើសឹកសង្រ្គាម ឲ្យពួកគេមានភាពក្លាហានក្នុងការធ្វើសង្រ្គាមជាមួយពួកសាសន៍ដទៃទៅវិញ(៣:១-៤)។
ដូច្នេះ មានន័យថាព្រះអង្គមិនបានបំផ្លាញពួកគេចោលដូចជាអ្វីដែលយើងគិតនោះឡើយ
ផ្ទុយទៅវិញ គឺទ្រង់បែរជាចង់ឲ្យពួកគេបានត្រឡប់មកធ្វើជារាស្រ្ដដ៏ល្អ និងចេះស្ដាប់បង្គាប់ទ្រង់ឡើងវិញ។
ម្យ៉ាងវិញទៀត ទ្រង់ក៏ចង់ឲ្យពួកគេមានភាពក្លាហានក្នុងការធ្វើចម្បាំងផងដែរ ហើយជាពិសេសទៅទៀតនោះ
គឺទ្រង់ចង់ឲ្យពួកគេមើលឃើញពីអំណាចព្រះចេស្ដារបស់ទ្រង់ លើសជាងព្រះដទៃទៀត ។
Ø សរុបសេចក្ដី
Ø តើអ្វីទៅជាការមិនស្ដាប់បង្គាប់របស់ពួកអ៊ីស្រាអែលចំពោះព្រះជាម្ចាស់?
Ø តើព្រះជាម្ចាស់ទ្រង់នឹងបំផ្លាញពួកគេចោល
ឬយ៉ាងណា?
ការមិនស្ដាប់បង្គាប់ គឺជាការក៏អាក្រក់ដែលពួកគេបាន
ប្រព្រឹត្តរំលងនៅចំពោះព្រះជាម្ចាស់ ពួកគេលែងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គដូចមុនទៀតហើយ។
ពួកគេបានបះបោរ ពួកគេឈប់ធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់ទៀតហើយ។ មិនតែប៉ុណ្ណោះ គេបានបែរទៅគោរពថ្វាយបង្គំដល់រូបព្រះបាល
និងព្រះអាសថារ៉ូត ពួកគេបានរស់នៅតាមទំនៀមទំលាប់របស់សាសន៍ដទៃវិញ។ បើទោះបីជាមានពួកចៅហ្វាយដែលមានសមត្ថភាពក្នុងការដឹកនាំពួកគេយ៉ាងណាក៏
ក៏ពួកគេនៅតែមិនស្ដាប់បង្គាប់ នៅតែមិនវិលត្រឡប់មកឯព្រះអង្គវិញដដែល។ ហើយទង្វើដែលពួកគេបានធ្វើនេះ
គឺធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខ្ញាល់ នឹងពួកគេជាខ្លាំងរហូតដល់ទ្រង់មានបំណង ចង់បំផ្លាញពួកគេចោលទាំងអស់តែម្ដង។
តាមរយៈដំណើរជីវិតរបស់ពួកអ៊ីស្រាអែលនៅត្រង់ចំណុចនេះ យើងឃើញថាពួកគេសមនឹងទទួលការដាក់ទោសពីព្រះជាម្ចាស់មែន
ពួកគេមិនសមនឹងទទួលការអត់ទោសបាបពីព្រះជាម្ចាស់នោះទេ។ ក៏ប៉ុន្ដែដោយព្រោះសេចក្ដីស្រឡាញ់
សេចក្ដីមេត្តា ករុណា និងសចក្ដីអាណិតអាសូរចំពោះគេ ព្រះអង្គទ្រង់នៅតែទុកឱកាសឲ្យគេកែខ្លួន
និងវិលមកឯទ្រង់វិញ ដ្បិតព្រះអង្គទ្រង់នឹងមិនប្រកាន់ទោសចំពោះពួកគេឡើយ (អេសាយ១:១៨) ទោះបើអំពើបាបគេពណ៌ក្រហមទែង គង់តែបានសដូចហិមៈវិញជាមិនខាន។
Ø ទំនាក់ទំនងសញ្ញាចាស់
និងសញ្ញាថ្មី
យើងដឹងថាព្រះជាម្ចាស់ទ្រង់គឺជាព្រះលើអស់ទាំងព្រះ
ទ្រង់ជាព្រះដែលសុចរិត និងយុត្តិធ៌ម
ហើយទ្រង់មិនសព្វព្រះហឫទ័យឲ្យរាស្ដ្ររបស់ទ្រង់ទៅគោរពថ្វាយបង្គំដល់ព្រះដទៃនោះឡើយ ទ្រង់ស្អប់អំពើបាបរបស់មនុស្សដែលតែងតែធ្វើខុស
ហើយមិនព្រមកែខ្លួនមកវិញ។ ផ្ទុយទៅវិញ ព្រះអង្គទ្រង់ក៏ជាព្រះដែលពេញដោយសេចក្ដីមេត្តា
ករុណាចំពោះរាស្រ្ដរបស់ទ្រង់ផងដែរ ទោះបីជារាស្រ្ដរបស់ទ្រង់បានធ្វើបាបទាស់នឹងទ្រង់ជាយ៉ាងណាក៏ដោយ
ក៏ទ្រង់នៅតែទុកឱកាសឲ្យពួកគេដើម្បីកែខ្លួន ហើយឲ្យបានវិលត្រឡប់មកឯទ្រង់វិញ
មានន័យថាទ្រង់នៅតែចង់ជួយសង្រ្គោះរាស្ដ្រទ្រង់ឲ្យមានសេរីភាព និងចង់ឲ្យពួកគេបានត្រឡប់ក្លាយទៅជារាស្ដ្រដែលចេះស្ដាប់បង្គាប់ទ្រង់ដូចមុនឡើងវិញ។
ចំពោះពួកចៅអ៊ីស្រាអែល
គឺពួកគេជាមនុស្សដែលតែងតែធ្វើបាបទាស់ជាមួយនឹងព្រះជាម្ចាស់ម្ដងហើយម្ដងទៀត។ នៅពេលដែលព្រះអង្គទ្រង់ប្រទានឲ្យពួកគេមានភាពសម្បូរសប្បាយ
និងមានអ្វីៗគ្រប់បែបយ៉ាង បែរជាធ្វើឲ្យពួកគេឆាប់ជឿតាមព្រះដទៃទៅវិញ គឺពួកគេក៏ងាយនឹងបែរចេញពីព្រះជាម្ចាស់ណាស់។
ពួកគេគឺជាសាសន៍ដែលមានក្បាលរឹង ហើយមិនស្ដាប់បង្គាប់តាមព្រះជាម្ចាស់ទាល់តែសោះ។
ដោយសារតែអំពើបាបតែម្យ៉ាងគឺពួកគេត្រូវបានដាច់ចេញពីព្រះជាម្ចាស់ លែងមានទំនាក់ទំនងជិតស្និតស្នាលជាមួយទ្រង់តទៅទៀត។
គេត្រូវរស់នៅដោយវេទនា និងមានភាពភ័យខ្លាចជានិច្ច។
ប៉ុន្ដែ ផ្ទុយពីពួកកូនចៅអ៊ីស្រាអែល ដែលតែងតែប្រព្រឹត្តអំពើបាប
និងមិនស្ដាប់បង្គាប់តាមព្រះជាម្ចាស់ យើងឃើញពីគំរូរបស់អង្គព្រះយេស៊ូវគ្រីស្ទវិញ
ព្រះអង្គបានយាងមកលើផែនដីនេះដោយការស្ដាប់បង្គាប់តាមព្រះវរបិតាទ្រង់(ភីលីព២:៥-៨)។ ព្រះអង្គមិនដែលធ្វើឲ្យព្រះជាម្ចាស់ទ្រង់មានព្រះទ័យខ្ញាល់
ដូចជាពួកអ៊ីស្រាអែលបានធ្វើនោះឡើយ។ ទ្រង់បាននាំយកនូវសេចក្ដីសង្រ្គោះ ហើយនិងការផ្លាស់ប្ដូរដ៏ធំសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់។
តាមរយៈព្រះយេស៊ូវគ្រីស្ទទ្រង់បានផ្ដល់ឲ្យយើងមានសិទ្ធិអំណាចរួចផុតពីអំពើបាបគ្រប់គ្នា
ជាពិសេសនោះ យើងគ្រប់គ្នាអាចមានឱកាសដើម្បីនឹងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់យ៉ាងជិតស្និតឡើងវិញ
ដោយការទទួលជឿលើអង្គទ្រង់ផ្ទាល់។
Ø អនុវត្តន៍
ដូច្នេះ
បន្ទាប់ពីការសិក្សាមេរៀនខាងលើនេះរួចមក
យើងឃើញថាព្រះជាម្ចាស់ទ្រង់ជាព្រះដែលស្អប់អំពើអាក្រក់ ហើយទ្រង់ក៏មិនចង់ឲ្យរាស្រ្ដរបស់ផងទ្រង់នាំគ្នាទៅប្រព្រឹត្តអំពើអាក្រក់បែបយ៉ាងដូច្នោះដែរ។
ទ្រង់ជាព្រះដែលពេញដោយសេចក្ដីមេត្តា ករុណា សន្ដោសប្រោសប្រណីជានិច្ច
ទោះបីជារាស្រ្ដរបស់ផងទ្រង់បានទៅប្រព្រឹត្តអំពើដ៏អាក្រក់ទាស់ទទឹងនឹងទ្រង់យ៉ាងណាក៏ដោយ
ក៏ទ្រង់នៅតែទុកឱកាសដើម្បីឲ្យពួកគេកែខ្លួនឡើងវិញដែរ (រ៉ូម៥:៨)។
ជាមួយគ្នាផងដែរ
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ មានន័យថាយើងត្រូវបានរំដោះចេញពីរនាំងនៃអំពើបាបរួចហើយ ព្រះអង្គបានរាប់យើងថាជាពួកបរិសុទ្ធរួចហើយដែរ។
ដូច្នេះ ប្រសិនបើបងប្អូនដឹងថាខ្លួនបានធ្វើខុសដោយការមិនស្ដាប់បង្គាប់ចំពោះព្រះអង្គមែន
នៅថ្ងៃនេះ ចូរឲ្យយើងរាល់គ្នាគិតពិចារណាឡើងវិញម្ដងទៀត
នូវអ្វីដែលយើងបានធ្វើរំលងនៅចំពោះព្រះជាម្ចាស់ ដ្បិតយើងដឹងហើយថា ព្រះជាម្ចាស់ទ្រង់នៅតែទុកឱកាសឲ្យយើង
ដើម្បីឲ្យយើងអាចកែខ្លួនចេញពីអំពើទាំងអស់នោះ។ ហើយជាពិសេសនោះ គឺមិនត្រូវឲ្យយើងធ្វើដូចជាពួកអ៊ីស្រាអែលដែលតែងតែធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខ្ញាល់(ខឹង)
ដោយព្រោះការ មិនស្ដាប់បង្គាប់ចំពោះទ្រង់នោះឡើយ។ ប៉ុន្ដែ ចូរឲ្យយើងទាំងអស់គ្នា ចេះរស់នៅដោយយកគំរូតាម
អង្គព្រះយេស៊ូវគ្រីស្ទ ដ្បិតព្រះអង្គតែងតែស្ដាប់បង្គាប់ដល់ព្រះវរបិតាទ្រង់ជានិច្ច
ទោះបីជាទ្រង់ត្រូវទទួលរងនូវការឈីចាប់ និងការលំបាកវេទនាយ៉ាងណាក៏ដោយ
ក៏ទ្រង់មិនដែលរាថយ មិនដែលត្អូញត្អែចំពោះការទាំងអស់នោះឡើយ។
0 Comments