Breaking News

អ្នកដឹកនាំដែលមានការលះបង់ កិច្ចការ 9:​ ២០- ២៩


សេចក្ដីផ្ដើម៖រឿងខ្លីៈ  បុរស់ម្នាក់ជាអ្នកប្រមឹង
          មានបុរសម្នាក់ នៅក្នុងភូមិត្រូវបានគេដាក់ រហ័សនាមថា បុរសប្រមឹក ព្រោះថា បុរសម្នាក់ នោះ គាត់មិនត្រឹមតែផឹកស្រាប្រមឹងតែ ប៉ុណ្ណោះនោះទេ គាត់ដើរឡូឡា វៃគេវៃឯងថែម
ទៀតផង ទោះបីជា ពុកម្ដាយរបស់គាត់ បានហាមប្រាមយ៉ាងណា ស្ដីប្រដៅយ៉ាងណា ឬ ប្រធានភូមិហាមឃាតយ៉ាងមិច គឺ គាត់នៅតែ ប្រព្រឹត្ដិការទាំងអស់នោះដ៏ដែរ មួយរយៈពេលក្រោយគាត់ក៏បានកាត់បន្ថយការទាំងអស់នោះ ហើយ គាត់ក៏បានស្គាល់មនុស្សក្រុម មនុស្សមួយក្រុមនោះក៏បានបបួលគាត់ទៅធ្វើការជាមួយ កាងារដែល ពួកគេបានបបួលមនុស្សប្រមឹងនោះទៅធ្វើនោះ គឺជាកាងារលួចប្លន់​ហើយប្រើ គ្រឿងញ្ញាណថែម ទៀត ដោយព្រោះកាទាំងអស់នោះហើយ យូៗទៅបុរស់ម្នាក់នោះក៏មានអារម្មណ៏ថា ភ្ញាក់ខ្លួនថា ខ្លួនក៏បាន ប្រព្រឹត្ដិការអាក្រក់ ក៏បានរត់គេចខ្លួន ឈប់នៅស្រុកក៏សុំពុកម្ដាយមករស់នៅទីក្រុងភ្នំពេញ នៅទៅក្រុងភ្នំ ពេញនោះ ក៏បានមកនៅជាមួយនឹងមិត្ដភក្កជា អ្នកជឿព្រះ ដូច្នេះហើយ បុរសប្រមឹងនោះ ក៏បានទៅរៀន ព្រះបន្ទូលជាមួយសិស្សដ័ទៃ និងមកថ្វាយបង្គំព្រះជាម្ចាស់ជារៀងរាល់ថ្ងៃអាទិត្យ រហូតដល់ពេលមួយ​ គាត់ក៏បានផ្ដាច់ជ្ញាចិត្ដថា គាត់ឈប់ប្រព្រឹត្ដិការទាំងអស់នោះទៀតហើយ ដូច្នេះហើយ ការលួចប្លន់ ប្រើគ្រឿងញ្ញាណក៏គាត់ឈប់ប្រព្រឹត្ដិទៀតដែរ គាត់បាននិយាយថា គាត់ចង់រស់នៅបម្រើព្រះជាម្ចាស់វិញ ព្រោះគាត់បានប្រព្រឹត្ដិកាអាក្រក់ច្រើនដែលមិនសមនឹងលើកលែងទោសបាន។​គាត់ក៏បានសម្រេចចិត្ដ មក រៀននៅសាលាព្រះគម្ពីរហើយ ឥឡូវគាត់ក៏បានក្លាយជាគ្រូគង្វាលដែលបម្រើព្រះដោយមានការផ្ដាចជ្ញា ចិត្ដយ៉ាងខ្លាំង។
ឃ្លាភ្ជាប់ៈ
          តាមរយៈសាច់រឿងនេះបុរស់ម្នាក់នេះបានលះបង់ពី ចារិកចាស់របស់គាត់ ហើយបានដើរក្នុង ជីវិតថ្មីជាមនុស្សថ្មីក្នុងព្រះគ្រីស្ទ ហើយនៅក្នុងរឿងនេះក៏ ស្រដៀងគ្នានៅក្នុងអត្ដន័យនៅក្នុងអត្ដន័យនៅ ក្នុងបទគម្ពីររបស់យើងដែរនិយាយពីកាផ្លាស់ប្ដូរឬពីការលះបង់ចារិកចាស់របស់អ្នកដឹកនាំម្នាក់ ដែលពួក ជំនុំ ឬអ្នកជឿព្រះទាំងអស់ទទួលស្គាល់ពីការបម្រើរបស់គាត់ និងរៀនតាមគាត់។
សំនួរស្នូល
            តើអ្វីជាការផ្លាស់ប្ដូរយ៉ាងពិតប្រាដក? តើមានការផ្លាស់ប្ដូរបែបណាឮទើបហៅថាផ្លាស់ប្រែ បែបពា ទើបអាចនិយាយថា មានការផ្លាស់ប្រែយ៉ាងពិតប្រាកដ?




សង្ខេបបទគម្ពីរ
          មានបុរសម្នាក់ឈ្មោះសូល ពេលដែលគាត់នៅជាមួយនឹងពួកសិស្ស គាត់ក៏បានចាប់ប្រកាសពីព្រះ បន្ទូលរបស់ព្រះជាម្ចាស់ ពេលនោះឯងក៏បានធ្វើឲ្យពួគជំនុំមានការស្រឡាំងកាំងជាខ្លាំង គេក៏បានសួរគ្នាថា មិនមែនអ្នកនេះទេឬអី ជាអ្នកដែលបំផ្លាញ ចាប់ចង់ ទាំងបញ្ជូនអ្នកអំពាវនាវរកព្រះជាម្ចាស់ទៅ ពួក សង្គ្រាជ តែសូលក៏ប្រកាសព្រះបន្ទូលជាខ្លាំង ទាំងបញ្ជាក់ថា ទ្រង់ជាព្រះគ្រីស្ទពិតមែន ពេលនោះក៏មាន មនុស្សរកសម្លាប់គាត់ គេក៏បានការពារគាត់ ហើយមានម្នាក់ឈ្មោះ បាណាបាស ក៏បាននាំគាត់ទៅពូគជំនុំ នៅក្រុងយេរូសាឡឹម ព្រោះក្លាចពួកគេខ្លាចសូល តែពេលទៅដល់សូលបានប្រកាសពីព្រះបន្ទូលយ៉ាងក្លា ហាន ហើយជជែកជាមួយពួកហេលេន រហូតដល់ពួកហេលេនបានរកសម្លាប់គាត់ទៀត។ ហេតុនេះហើយ យើងនិងសិក្សាជាមួយគ្នាថា តើបទគម្ពីរនេះបង់បង្រៀនយើងពីអ្វី អំពីអ្នកដឹកនាំដែលមានការលះបង់? តើ សូលគាត់មានការលះបង់អ្វីខ្លះ? ចំពោះខ្លួនគាត់ និង​សំរាប់ព្រះជាម្ចាស់ក្នុងការបម្រើដល់ពួកជំនុំ៕
​    - សូលចាប់ផ្ដើមលះបង់អ្វីៗគ្រប់យ៉ាងដែលគាត់មាននៅជីវិតចាស់(:២០-២២)
    មុននឹងយើងសិក្សាលំអិតជាមួយគ្នា (ប្រវត្ដិខ្លះរបស់លោក ប៉ុល) ប៉ុលជាមនុស្សម្នាក់ដែលពូកែ
ខាង ក្រឹត្យជាមួយនឹងពួកអាចារ្យផារីស៊ី នៅក្នុងជំពូក ៨:៣ និយាយពីប៉ុលជាមនុសម្នាក់ដែល ធ្វើទុកបុក ម្និញដល់ពួកអ្នកជឿព្រះជាម្ចាស់ជាខ្លាំង គាត់ចាប់មនុស្សប្រុស ទាំងស្រីដាក់គុន។ ៩:-៩ គាត់ក៏នូវតែជា មនុស្សម្នាក់ដែល នៅតែគំរាមកំហែង កាប់សម្លាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់ មិនថានៅកន្លែងណានោះ ទេ។ ក្រោយមក ព្រះជាម្ចាស់ទ្រង់ក៏បានលេចមកជាពន្លឺភ្លឺនៅ ចំពោះគាត់ នៅផ្លូវទៅក្រុងដាម៉ាស់ ព្រះជាម្ចាស់ទ្រង់ក៏ មានបន្ទូលមកធ្វើឲ្យគាត់ បានស្គាល់ព្រះជាម្ចាស់ និងខ្វាក់ភ្នែកមើលអ្វីក៏លែងឃើញ។ ក្រោយមក អាន៉្នាស ក៏បានអធិស្ឋានសល់គាត់ គាត់ក៏បានមើលឃើញវិញ ក៏បាននិយាយពីកាអស្ចារ្យដែល ព្រះជាម្ចាស់ទ្រង់បានធ្វើចំពោះគាត់។
            ដូច្នេះហើយយើងក៏បានឃើញថា សូលគាត់ជាមនុស្សម្នាក់ដែលមានអ្វីៗគ្រប់យ៉ាង ទាំងអំណាច និងអ្វីៗជាច្រើនទៀត អាចនិយាយបានថា ជីវិតរបស់គាត់អាចស្រណុកសុខស្រួលបានបើគាត់ មិនមក បម្រើព្រះជាម្ចាស់។ មនុស្សម្នាក់ដែលធ្លាប់មានអំណាចក្នុងការគំរាមកំហែងគេ ចាប់គេដាក់គុក រកសម្លាប់ គេ ជាមនុស្សម្នាក់ដែលមានអំណាចនៅក្នុងសង្គមពេលនោះ គាត់បានលះបង់អ្វីៗទាំងអស់ដែលគាត់មាន មកប្រែក្លាយជាអ្នកដឹកនាំព្រះបន្ទូលយ៉ាងក្លាហាន។ ខ១ ពេលដែលសុលនៅក្នុងក្រុងដាម៉ាសជាយូរថ្ងៃ គាត់ក៏បានចាប់ផ្ដើមប្រកាសពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ។​ ពេលនោះក៏បានធ្វើឲ្យអ្នក ដែលឭ គេមានចិត្ដឆ្ងល់ថា អ្នកនេះមែនទេ ដែលបំផ្លាញពួកអ្នកដែលអំពាវរកព្រះជាម្ចាស់?  គាត់ក៏បានធ្លាប់ មកទីនេះដើម្បីចាប់ចង់ បញ្ជូនទៅពួកសង្គ្រាជ!!!!!!! ប៉ុន្ដែសូលគាត់ក៏បានចាប់ផ្ដើម ប្រកាសព្រះបន្ទូលមាន កំលាំងកាន់ខ្លាំងឡើងដែលបានបញ្ជាក់ពីព្រះយេស៊ូវថាព្រះយេស៊ូវទ្រង់ជាព្រះរាជបុត្រានៃព្រះមែន។ អ្នក ដឹកនាំម្នាក់ ដែលមានការលះបង់ខ្ពស់ក្នុងការបម្រើព្រះជាម្ចាស់ ដូចជាលោកសាវកប៉ុល លោកក៏បាន បង្ហាញឲ្យយើងបានឃើញថា គាត់ក៏មនុស្សម្នាក់ដែលបានបង្ហាញលក្ខណៈជាអ្នកដឹកនាំគម្រូសំរាប់យើង ទាំងអស់គ្នាបានដើរតាមលោកផងដែរ។ យើងក៏បានឃើញពីគម្រូជាច្រើនទៀត ដែលអ្នកដឹកនាំមានការ លះបង់ខ្ពស់ក្នុងការបម្រើព្រះជាម្ចាស់ និងថែរក្សាហ្វូងចៀមរបស់ទ្រង់ផងដែរ ដូចជាអ័ប្រាហាំ គាត់ក៏ជាអ្នក ដឹកម្នាក់ដែលមានការលះបង់ខ្ពស់ក្នុងការទុកចិត្ដលើព្រះជាម្ចាស់ផងដែរ ដែលគាត់ហ៊ានលះបង់ស្រុក កំណើតរបស់ខ្លួនឯង លាញ្ញាតិសន្ដានរបស់ខ្លួនដើម្បីដើរតាមព្រះជាម្ចាស់ផងដែរ យើងក៏បានឃើញថា នេះជាគម្រូមួយដែលអ្នកដឹកនាំបង្ហាញពីការលះបង់អ្វី ដែលខ្លួនមានដើរតាមព្រះជាម្ចាស់នៃយើងវិញ (លោកុ១២)។ យើងក៏បានឃើញតួរអង្គជាច្រើនទៀតបានបង្ហាញពីគម្រូរបស់អ្នកដឹកនាំដែលលះបង់គ្រប់ យ៉ាងដែលខ្លួនមានព្រោះ នាំដំណឹងល្អនិង នាំព្រះបន្ទូលមកកាន់មនុស្សជាច្រើនតាមរយៈការទុកចិត្ដក្នុង សេចក្ដីជំនឿលើព្រះជាម្ចាស់។
 -  សូលក៏ត្រូវគេបៀតបៀន(:២៣-៣០)
កាលពីខ្ញុំ មិនទាន់បានជឿលើព្រះយេស៊ូវ ខ្ញុំជាក្មេងម្នាក់ចូលចិត្ដធ្វើបុណ្យ ដាក់បាត់លោក រាប់បាត
គេធ្វើពីធី បិណ្ឌភ្នំឬ មានបុណ្យផ្សេងៗ ខ្ញុំតែងតែទៅព្រោះ ខ្ញុំគិតថា ខ្ញុំចង់រស់នៅមានសេចក្ដីសុខនឹងគេ ខ្ញុំ ចង់រស់មានចំនេះវិជ្ជាមានប្រាជ្ញា ជាពិសេសនោះ ខ្ញុំចាប់អារម្មណ៏ថា បើធ្វើបុណ្យច្រើននោះ ពេលស្លាប់ទៅ ហើយកើតមកជាតិក្រោយ មានសម្រស់ស្រស់ស្អាត។ ពេលដែលពុក ម្ដាយបងប្អូនរបស់ខ្ញុំពួកគាត់បាន ទទួលជឿលើព្រះយេស៊ូវនោះ ខ្ញុំមានអារម្មណ៏ថាមិនសប្បាយចិត្ដសោះជាមួយពួកគាត់លើសពីនេះ ទៅ ទៀត ពេលមានកម្មវិធីគេធ្វើណូអែលផង ខ្ញុំមិនចូលរួមទេហើយក៏មិនបរិភោពអ្វីទាំងអស់ឲ្យតែរបស់ដែល មកពីកន្លែងកម្មវិធីនោះ ខ្ញុំក៏តែងស្ដី តាំងមានការពេពជ្រាយដល់គាត់ រហូតដល់ថ្ងៃមួយ ពួកគាត់បានបាក់ ទឹកចិត្ដហើយឈប់ជឿលើព្រះជាម្ចាស់ ហើយក្រោយរហូតមកទៀតខ្ញុំក៏ចាប់ផ្ដើមជឿលើព្រះអង្កម្ចាស់ យេស៊ូវគ្រីស្ទ ក៏ពួកគាត់ចាប់ផ្ដើមមានការបៀតបៀនមកលើខ្ញុំវិញម្ដង។
            នៅពេលដែលខ្ញុំបានអានជាច្រើនដងមើលពីជីវីតរបស់លោកសាវកប៉ុល ជាពិសេសនៅចំនុចក្នុង អត្ដបទខគម្ពីរនេះ បាននិយាយថា ក្រោយពេលដែលសូលបាន ប្រកាសពីព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ហើយនោះ ពួគយូដាគេបានពិគ្រោះគ្នារកសម្លាប់លោកចោល តែពួកសិស្សក៏បានរកមធ្យោបាយដើម្បី ការពារដល់លោកវិ(ខ២៣-២៥)  ក៏ធ្វើឲ្យខ្ញុំនឹកឃើញដូចជារឿងខាងលើនេះ ជារឿងរបស់ខ្ញុំពីមុន ពេលដែលធ្លាប់បៀត បៀនគេហើយក៏ត្រូវគេបៀតបៀនវិញ ហើយរឿងនេះក៏អាចឲ្យបងប្អូនទាំងអស់គ្នា បានឆ្លុះបញ្ចាំងពីជីវិត របស់ខ្លួនឯងដែរថា តើបងប្អូនធ្លាប់ឆ្លង់កាត់រឿងបែបនេះដែរឬទេ ហើយតើបងប្អូន គួរឆ្លើយតបយ៉ាងដូច ម្ដេចដែរ? ការដែលប្រឈមមុខជាមួយសេចក្ដីបៀតបៀត មិនត្រឹមតែមាននៅ សម័យបច្ចុប្បន្ននេះ ឬនៅ មាននៅក្នុងសម័យលោកសាវកប៉ុលនោះទេយើងក៏បានឃើញការប្រឈម មុខជាមួយនឹងការបៀតបៀន និងសេចក្ដីស្លាប់របស់បុរស់ពីរនាក់ដែរ គឺលោកសាដ្រាក់មែ សាក់និង អ័បេឌ នេកោ លោកត្រូវបានគេយកបោះចូលទៅក្នុងភ្លួកភ្លើងទាំងពីរនាក់ដោយព្រោះ ពួកគេទាំងពីបាក់មិន គោរពរូបព្រះដែលសេ្ដចនេប៊ូន្នសា បានសាងសង់ តែដោយព្រើការទុកចិត្ដ នឹងជឿលើព្រះអង្គ ព្រះបានការពារពួកគេដោយអំណាចរបស់ទ្រង់ គឺភ្លើងមិនឆេះពួកគេឡើយ(ដារីញ៉ែល៣:-៣០)។ ហើយ យើងក៏បានឃើញគម្រូអ្នកដឹកនាំជាច្រើនទៀត ដែលបានបង្ហាញពីការលះបង់អ្វីៗដែលខ្លួនមានព្រោះ ដំណឹងល្អ។ ២៦-៣០ ពេលដែលលោកសូលបានចូលមកដល់ក្រុងយេរ៉ូសាឡឹមហើយ ពួកអ្នកដែលជឿ ព្រះហើយ គេធ្លាប់ស្គាល់ និងធ្លាប់ឭពីឈ្មោះរបស់លោកប៉ុល ពួកគេមានការភ័យខ្លាចជាខ្លាំង តែ បាណាបាស់វិញ គាត់ក៏បានរៀបរាប់ពីរឿងរបស់លោកសូលទៅពួកគេ រួចហើយក៏បានធ្វើឲ្យពួកគេលែង មានភាពភ័យខ្លាចហើយ សូលក៏បាននៅក្នុងក្រុងយេរ៉ូសាឡឹម ទាំអបង្រៀនព្រះបន្ទូលដោយចិត្ដក្លាហាន  រហូតគាត់បានជជែគជាមួយពួកហេលេន បានធ្វើឲ្យពួកគេទាំងនោះបានរករឿងសម្លាប់គាត់ ក៏បានបងប្អូន នៅនោះបានបញ្ជូនលោកទៅដល់តើសុសទៀត។នេះ ជាមួយបានបង្ហាញយ៉ាងច្បាស់ថា ការលះបង់ ចោលពីជីវិតចាស់បានធ្វើឲ្យមនុស្សដ៏ទៃទៀតស្ទើតែមិនជឿព្រោះថា អ្នកដឹកនាំម្នាក់តែងតែ ដឹកនាំមនុស្ស ឲ្យមកធ្វើបាបដល់ពួកបងប្អូនក្នុងព្រះគ្រីស្ទ ក៏បានក្លាយជាបងប្អូនស្ងួនស្ងារក្នុងព្រះគ្រីស្ទវិញ យ៉ាងអស្ចារ្យ ដែលព្រះជាម្ចាស់ទ្រង់បានធ្វើ ទ្រង់បានប្ដូរមនុស្សម្នាក់ផ្សេងទៀតបាន។
          សរុបសេចក្ដីមក
នៅក្នុងកិច្ចការ៩:២០-៣០ បាននិយាយអំ ជីវិតរបស់បុរសម្នាក់ គឺដែលគេបានហៅគាត់ថា លោកសាវក ប៉ុល ដែលគាត់បានលះបង់អ្វីៗដែលគាត់មាននៅក្នុងជីវិតចាស់របស់គាត់ ហើយបានក្លាយជាអ្នកដឹកនាំថ្មី នៅក្នុងព្រះគ្រីស្ទ ហើយគាត់ក៏បានប្រឈមមុខជាមួយនឹងការបៀតវិញក្រោយពេលដែលគាត់បានជឿលើ ព្រះយេស៊ូវគ្រីស្ទវិញ។
ទេវសាស្រ្ដ
ព្រះជាម្ចាស់
          ព្រះជាម្ចាស់ទ្រង់ជាព្រះ ទ្រង់មានអំណាចធ្វើគ្រប់ការទាំងអស់ដែលមនុស្សធ្វើមិនបានតែព្រះ ជាម្ចាស់ទ្រងអាចធ្វើបានទ្រង់អាចបំផ្លាស់បម្រែមនុស្សម្នាក់ឲ្យក្លាយជាមនុស្សម្នាក់ទៀត យ៉ាងអស្ចារ្យឲ្យ ជាមនុស្សម្នាក់ដែលទ្រង់បានប្រើគេ។ យើងក៏បានឃើញថា ព្រះជាម្ចាស់ទ្រង់មានមេត្ដាករុណាចំពោះ មនុស្សទាំងអស់ មិនថាអ្នកនោះជាមនុស្សបែបណា អាក្រក់ប៉ុណ្ណា ឬក៏មានឬ ក៏ក្រនោះទេ ព្រះអង្គទ្រង់ ស្រលាញ់ដល់មនុស្សទាំងអស់ហើយ មនុស្សទាំងអស់នឹងទទួលបានសេចក្ដីសង្គ្រោះតាមរយៈសេចក្ដី ជំនឿ(   )។ ព្រះអង្គទ្រង់ជាព្រះនៃសេចក្ដី​​ដឹកនាំដល់មនុស្សទាំងឡាយព្រោះព្រះអង្គទ្រង់ជាអ្នករៀបចំ សំរាប់មនុស្សទាំងអស់ គ្រប់កិច្ចការអ្វីដែលទ្រង់បានដឹកនាំមនុស្សឲ្យធ្វើ គ្មានការណាមួយដែលបរាជ័យ នោះឡើយដូចជា ទ្រង់បានគង់នៅជាមួយដាវិឌដាវីឌក៏មានជ័យជំនះរហូតទៅ។

ព្រះគ្រីស្ទ
          ព្រះគ្រីស្ទទ្រង់ជាព្រះ ហើយគ្រប់យ៉ាងដែលទ្រង់បានធ្វើនោះ បានបង្ហាញបីអ្នកដឹកនាំដែលមានការ លះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះមនុស្ស ទ្រង់មានទាំងការលះបង់ព្រះជន្មរបស់ទ្រង់នៅលើឈឺឆ្កាង ដើម្បីសង្គ្រោះដល់មនុស្សទាំងអស់ ការលះបង់របស់ព្រះអង្គ នេះជាគម្រូរបស់អ្នកដឹកនាំទូទៅមិនអាចធ្វើ បានដូចជាព្រះអង្គឡើយ ទោះបីជាព្រះទ្រង់ជ្រាប់ថា ការអ្វីដែលទ្រង់បានប្រឈមក្នុងការលះបង់នោះ ដែលទ្រង់គ្មានបាបសោះ ទ្រង់មិនសមជាអ្នកទទួលសោះ បែរទ្រង់ជាអ្នកទទួល ការលះបងនេះបាន បង្ហាញថា ទ្រង់ជាអ្នកដឹកនាំដ៏ល្អ ហើយហ៊ានលះបង់គ្រប់បែបយ៉ាងព្រោះតែ ទ្រង់ចង់ឲ្យអ្នកដែលបានដើរ តាមព្រះអង្គបានទទួលនូវសេចក្ដីសង្គ្រោះហើយ ហ៊ានលះបង់ចំពោះគ្នាទៅវិញ ទៅមកដែរ ដោយប្រើក្ដី ស្រលាញ់ដល់មនុស្សផ្សេងទៀត ដូចជានៅក្នុងបទគម្ពីរយខាងលើ បានបកស្រាយពី សាវកប៉ុលគាត់បាន លះបង់ជីវិតរបស់គាត់ដើម្បីនាំសេចក្ដីស្រលាញ់ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដល់មនុស្សដែលគេមិន ទាន់ឭឲ្យគេបានឭពីព្រះនាមទ្រង់។
មនុស្ស
          មនុស្សទាំងអស់មានបាប តាមនិស្ស័យរបស់មនុស្សម្នាក់ៗភាគច្រើន មិនសូវជាមានអ្នកណាដែល ហ៊ានលះបង់សំរាប់អ្នកដ៏ទៃនោះទេ មនុស្សភាគច្រើនបានគិតពីប្រយោជន៏ខ្លួនឯងច្រើនជាងអ្នកដ៏ទៃដែរ ព្រោះមនុស្សមាននិស្ស័យបាប ហើយមនុស្សក៏មិនអាចដឹកនាំ មនុស្សឲ្យមានក្ដីស្រលាញ់ មានការលះបង់ ប្រយោជន៏ផ្ទាល់ដល់អ្នកដ៏ទៃនោះទេ ដូច្នេះហើយមនុស្សត្រូវការព្រះជាម្ចាស់ ឲ្យទ្រង់ជាអ្នកដឹកនាំនោះ ទើបអាចធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរបាន ហើយមនុស្សក៏មក្រអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបានដែរ បើគ្នាព្រះ ដូច្នេះហើយ ដើម្បីដឹកនាំមនុស្សឲ្យបានដើរតាមព្រះបន្ទូលរបស់ព្រះអង្គឲ្យមនុស្សមានការលះ បង់សំរាប់អ្នកដ៏ទៃនោះ មានតែសុំពឹងពីព្រះ។
ចំនុចអនុវត្ដន៏
ដូច្នេះហើយ ក្នុងនាមយើងជាក្រុមជំនុំរបស់ព្រះគ្រីស្ទ សូមឲ្យយើងទាំងអស់គ្នាបានសំឡឹងមើល
ទៅឯកាលះបង់របស់ព្រះជាម្ចាស់ ដែលទ្រង់ជាអ្នកដឹកនាំដ៏ល្អរបស់យើង ដោយទ្រង់បានលះបង់ព្រះជន្ម របស់ព្រះអង្គនៅលើឈឺឆ្កាងដើម្បីលោះយើងបានរួចពីអំពើបាប កុំឲ្យយើងបានលំឡឹងទៅ៝មនុស្សឡើយ ព្រោះថា មនុស្សមាននិស្ស័យបាបមនុស្សមិនអាចដឹកមនុស្សបានល្អ ឬ ក៏មនុស្សមិនអាចធ្វើអ្វីបានលះឥត ខ្ចោះដូចជាព្រះជាម្ចាស់នោះឡើយ។ ហើយក្នុងនាមយើងជាអ្នកដឹកនាំក្នុងព្រះគ្រីស្ទដូចគ្នា ចូរឲ្យយើងបានដឹកនាំរាស្រ្ដរបស់ព្រះអង្គឲ្យបានមើលទៅឯព្រះជាម្ចាស់ ហើយអ្នកដឹកនាំក៏ធ្វើការ ចូរសម្លឹងមើលទៅឯព្រះ ជាម្ចាស់ដើម្បីកុំងាយបាក់ទឹកចិត្ដ ព្រោះថាបើយើងធ្វើការដោយមើលទៅឯមនុស្ស នោះនឹងនាំឲ្យយើងនឹង មានការបាកទឹកចិត្ដជាមួយមនុស្ស តែបើយើងបានមើលទៅឯព្រះជាម្ចាស់វិញនោះទ្រង់នឹងប្រទាននូវក្ដី សង្ឃឹមនឹងការកំសាន្ដចិត្ដដល់យើងទាំងអស់គ្នាដែលជាអ្នកដឹកនាំ និងជាអ្នកដែលបានដើរតាមព្រះអង្គ។

0 Comments

Type and hit Enter to search

Close