Breaking News

អ្នកដឹកនាំដែលមានការលះបង់ កិច្ចការ 9:២០- ២៩


សេចក្ដីផ្ដើម៖រឿងខ្លីៈ  បុរស់ម្នាក់ជាអ្នកប្រមឹង
ឃ្លាភ្ជាប់ៈ
            តាមរយៈសាច់រឿងនេះបុរស់ម្នាក់នេះបានលះបង់ពី ចារិកចាស់របស់គាត់ ហើយបានដើរ
ក្នុង ជីវិតថ្មីជាមនុស្សថ្មីក្នុងព្រះគ្រីស្ទ ហើយនៅក្នុងរឿងនេះក៏ ស្រដៀងគ្នានៅក្នុងអត្ដន័យនៅក្នុងអត្ដន័យនៅ ក្នុងបទគម្ពីររបស់យើងដែរនិយាយពីកាផ្លាស់ប្ដូរឬពីការលះបង់ចារិកចាស់របស់អ្នកដឹកនាំម្នាក់ ដែលពួក ជំនុំ ឬអ្នកជឿព្រះទាំងអស់ទទួលស្គាល់ពីការបម្រើរបស់គាត់ និងរៀនតាមគាត់។
សំនួរស្នូល
            តើអ្វីជាការផ្លាស់ប្ដូរយ៉ាងពិតប្រាដក? តើមានការផ្លាស់ប្ដូរបែបណាឮទើបហៅថាផ្លាស់ប្រែ បែបពា ទើបអាចនិយាយថា មានការផ្លាស់ប្រែយ៉ាងពិតប្រាកដ?



សង្ខេបបទគម្ពីរ
            មានបុរសម្នាក់ឈ្មោះសូល ពេលដែលគាត់នៅជាមួយនឹងពួកសិស្ស គាត់ក៏បានចាប់ប្រកាសពីព្រះ បន្ទូលរបស់ព្រះជាម្ចាស់ ពេលនោះឯងក៏បានធ្វើឲ្យពួគជំនុំមានការស្រឡាំងកាំងជាខ្លាំង គេក៏បានសួរគ្នាថា មិនមែនអ្នកនេះទេឬអី ជាអ្នកដែលបំផ្លាញ ចាប់ចង់ ទាំងបញ្ជូនអ្នកអំពាវនាវរកព្រះជាម្ចាស់ទៅ ពួក សង្គ្រាជ តែសូលក៏ប្រកាសព្រះបន្ទូលជាខ្លាំង ទាំងបញ្ជាក់ថា ទ្រង់ជាព្រះគ្រីស្ទពិតមែន ពេលនោះក៏មាន មនុស្សរកសម្លាប់គាត់ គេក៏បានការពារគាត់ ហើយមានម្នាក់ឈ្មោះ បាណាបាស ក៏បាននាំគាត់ទៅពូគជំនុំ នៅក្រុងយេរូសាឡឹម ព្រោះក្លាចពួកគេខ្លាចសូល តែពេលទៅដល់សូលបានប្រកាសពីព្រះបន្ទូលយ៉ាងក្លា ហាន ហើយជជែកជាមួយពួកហេលេន រហូតដល់ពួកហេលេនបានរកសម្លាប់គាត់ទៀត។ ហេតុនេះហើយ យើងនិងសិក្សាជាមួយគ្នាថា តើបទគម្ពីរនេះបង់បង្រៀនយើងពីអ្វី អំពីអ្នកដឹកនាំដែលមានការលះបង់? តើ សូលគាត់មានការលះបង់អ្វីខ្លះ? ចំពោះខ្លួនគាត់ និងសំរាប់ព្រះជាម្ចាស់ក្នុងការបម្រើដល់ពួកជំនុំ៕
1.         សូលចាប់ផ្ដើមលះបង់អ្វីៗគ្រប់យ៉ាងដែលគាត់មាននៅជីវិតចាស់(៩:២០-២២)
    មុននឹងយើងសិក្សាលំអិតជាមួយគ្នា (ប្រវត្ដិខ្លះរបស់លោក ប៉ុល) ប៉ុលជាមនុស្សម្នាក់ដែលពូកែ
ខាង ក្រឹត្យជាមួយនឹងពួកអាចារ្យផារីស៊ី នៅក្នុងជំពូក ៨:៣ និយាយពីប៉ុលជាមនុសម្នាក់ដែល ធ្វើទុកបុក ម្និញដល់ពួកអ្នកជឿព្រះជាម្ចាស់ជាខ្លាំង គាត់ចាប់មនុស្សប្រុស ទាំងស្រីដាក់គុន។ ៩:១-៩ គាត់ក៏នូវតែជា មនុស្សម្នាក់ដែល នៅតែគំរាមកំហែង កាប់សម្លាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់ មិនថានៅកន្លែងណានោះ ទេ។ ក្រោយមក ព្រះជាម្ចាស់ទ្រង់ក៏បានលេចមកជាពន្លឺភ្លឺនៅ ចំពោះគាត់ នៅផ្លូវទៅក្រុងដាម៉ាស់ ព្រះជាម្ចាស់ទ្រង់ក៏ មានបន្ទូលមកធ្វើឲ្យគាត់ បានស្គាល់ព្រះជាម្ចាស់ និងខ្វាក់ភ្នែកមើលអ្វីក៏លែងឃើញ។ ក្រោយមក អាន៉្នាស ក៏បានអធិស្ឋានសល់គាត់ គាត់ក៏បានមើលឃើញវិញ ក៏បាននិយាយពីកាអស្ចារ្យដែល ព្រះជាម្ចាស់ទ្រង់បានធ្វើចំពោះគាត់។
            2.       សូលក៏ត្រូវគេបៀតបៀន(៩:២៣-៣០)
កាលពីខ្ញុំ មិនទាន់បានជឿលើព្រះយេស៊ូវ ខ្ញុំជាក្មេងម្នាក់ចូលចិត្ដធ្វើបុណ្យ
សរុបសេចក្ដីមក
នៅក្នុងកិច្ចការ៩:២០-៣០ បាននិយាយអំ ជីវិតរបស់បុរសម្នាក់ គឺដែលគេបានហៅគាត់ថា លោកសាវក ប៉ុល ដែលគាត់បានលះបង់អ្វីៗដែលគាត់មាននៅក្នុងជីវិតចាស់របស់គាត់ ហើយបានក្លាយជាអ្នកដឹកនាំថ្មី នៅក្នុងព្រះគ្រីស្ទ ហើយគាត់ក៏បានប្រឈមមុខជាមួយនឹងការបៀតវិញក្រោយពេលដែលគាត់បានជឿលើ ព្រះយេស៊ូវគ្រីស្ទវិញ។
ទេវសាស្រ្ដ
ព្រះជាម្ចាស់
            ព្រះជាម្ចាស់ទ្រង់ជាព្រះ ទ្រង់មានអំណាចធ្វើគ្រប់ការទាំងអស់ដែលមនុស្សធ្វើមិនបានតែព្រះ ជាម្ចាស់ទ្រងអាចធ្វើបានទ្រង់អាចបំផ្លាស់បម្រែមនុស្សម្នាក់ឲ្យក្លាយជាមនុស្សម្នាក់ទៀត យ៉ាងអស្ចារ្យឲ្យ ជាមនុស្សម្នាក់ដែលទ្រង់បានប្រើគេ។ យើងក៏បានឃើញថា ព្រះជាម្ចាស់ទ្រង់មានមេត្ដាករុណាចំពោះ មនុស្សទាំងអស់ មិនថាអ្នកនោះជាមនុស្សបែបណា អាក្រក់ប៉ុណ្ណា ឬក៏មានឬ ក៏ក្រនោះទេ ព្រះអង្គទ្រង់ ស្រលាញ់ដល់មនុស្សទាំងអស់ហើយ មនុស្សទាំងអស់នឹងទទួលបានសេចក្ដីសង្គ្រោះតាមរយៈសេចក្ដី ជំនឿ(   )។ ព្រះអង្គទ្រង់ជាព្រះនៃសេចក្ដីដឹកនាំដល់មនុស្សទាំងឡាយ ព្រោះព្រះអង្គទ្រង់ជាអ្នករៀបចំ សំរាប់មនុស្សទាំងអស់ គ្រប់កិច្ចការអ្វីដែលទ្រង់បានដឹកនាំមនុស្សឲ្យធ្វើ គ្មានការណាមួយដែលបរាជ័យ នោះឡើយដូចជា ទ្រង់បានគង់នៅជាមួយដាវិឌ ដាវីឌក៏មានជ័យជំនះរហូតទៅ។

ព្រះគ្រីស្ទ
            ព្រះគ្រីស្ទទ្រង់ជាព្រះ ហើយគ្រប់យ៉ាងដែលទ្រង់បានធ្វើនោះ បានបង្ហាញបីអ្នកដឹកនាំដែលមានការ លះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះមនុស្ស ទ្រង់មានទាំងការលះបង់ព្រះជន្មរបស់ទ្រង់នៅលើឈឺឆ្កាង ដើម្បីសង្គ្រោះដល់មនុស្សទាំងអស់ ការលះបង់របស់ព្រះអង្គ នេះជាគម្រូរបស់អ្នកដឹកនាំទូទៅមិនអាចធ្វើ បានដូចជាព្រះអង្គឡើយ ទោះបីជាព្រះទ្រង់ជ្រាប់ថា ការអ្វីដែលទ្រង់បានប្រឈមក្នុងការលះបង់នោះ ដែលទ្រង់គ្មានបាបសោះ ទ្រង់មិនសមជាអ្នកទទួលសោះ បែរទ្រង់ជាអ្នកទទួល ការលះបងនេះបាន បង្ហាញថា ទ្រង់ជាអ្នកដឹកនាំដ៏ល្អ ហើយហ៊ានលះបង់គ្រប់បែបយ៉ាងព្រោះតែ ទ្រង់ចង់ឲ្យអ្នកដែលបានដើរ តាមព្រះអង្គបានទទួលនូវសេចក្ដីសង្គ្រោះហើយ ហ៊ានលះបង់ចំពោះគ្នាទៅវិញ ទៅមកដែរ ដោយប្រើក្ដី ស្រលាញ់ដល់មនុស្សផ្សេងទៀត ដូចជានៅក្នុងបទគម្ពីរយខាងលើ បានបកស្រាយពី សាវកប៉ុលគាត់បាន លះបង់ជីវិតរបស់គាត់ដើម្បីនាំសេចក្ដីស្រលាញ់ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដល់មនុស្សដែលគេមិន ទាន់ឭឲ្យគេបានឭពីព្រះនាមទ្រង់។
មនុស្ស
            មនុស្សទាំងអស់មានបាប តាមនិស្ស័យរបស់មនុស្សម្នាក់ៗភាគច្រើន មិនសូវជាមានអ្នកណាដែល ហ៊ានលះបង់សំរាប់អ្នកដ៏ទៃនោះទេ មនុស្សភាគច្រើនបានគិតពីប្រយោជន៏ខ្លួនឯងច្រើនជាងអ្នកដ៏ទៃដែរ ព្រោះមនុស្សមាននិស្ស័យបាប ហើយមនុស្សក៏មិនអាចដឹកនាំ មនុស្សឲ្យមានក្ដីស្រលាញ់ មានការលះបង់ ប្រយោជន៏ផ្ទាល់ដល់អ្នកដ៏ទៃនោះទេ ដូច្នេះហើយមនុស្សត្រូវការព្រះជាម្ចាស់ ឲ្យទ្រង់ជាអ្នកដឹកនាំនោះ ទើបអាចធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរបាន ហើយមនុស្សក៏មក្រអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបានដែរ បើគ្នាព្រះ ដូច្នេះហើយ ដើម្បីដឹកនាំមនុស្សឲ្យបានដើរតាមព្រះបន្ទូលរបស់ព្រះអង្គឲ្យមនុស្សមានការលះ បង់សំរាប់អ្នកដ៏ទៃនោះ មានតែសុំពឹងពីព្រះ។
ចំនុចអនុវត្ដន៏
ដូច្នេះហើយ ក្នុងនាមយើងជាក្រុមជំនុំរបស់ព្រះគ្រីស្ទ សូមឲ្យយើងទាំងអស់គ្នាបានសំឡឹងមើល
ទៅឯកាលះបង់របស់ព្រះជាម្ចាស់ ដែលទ្រង់ជាអ្នកដឹកនាំដ៏ល្អរបស់យើង ដោយទ្រង់បានលះបង់ព្រះជន្ម របស់ព្រះអង្គនៅលើឈឺឆ្កាងដើម្បីលោះយើងបានរួចពីអំពើបាប កុំឲ្យយើងបានលំឡឹងទៅ៝មនុស្សឡើយ ព្រោះថា មនុស្សមាននិស្ស័យបាបមនុស្សមិនអាចដឹកមនុស្សបានល្អ ឬ ក៏មនុស្សមិនអាចធ្វើអ្វីបានលះឥត ខ្ចោះដូចជាព្រះជាម្ចាស់នោះឡើយ។ ហើយក្នុងនាមយើងជាអ្នកដឹកនាំក្នុងព្រះគ្រីស្ទដូចគ្នា ចូរឲ្យយើងបានដឹកនាំរាស្រ្ដរបស់ព្រះអង្គឲ្យបានមើលទៅឯព្រះជាម្ចាស់ ហើយអ្នកដឹកនាំក៏ធ្វើការ ចូរសម្លឹងមើលទៅឯព្រះ ជាម្ចាស់ដើម្បីកុំងាយបាក់ទឹកចិត្ដ ព្រោះថាបើយើងធ្វើការដោយមើលទៅឯមនុស្ស នោះនឹងនាំឲ្យយើងនឹង មានការបាកទឹកចិត្ដជាមួយមនុស្ស តែបើយើងបានមើលទៅឯព្រះជាម្ចាស់វិញ នោះទ្រង់នឹងប្រទាននូវក្ដី សង្ឃឹមនឹងការកំសាន្ដចិត្ដដល់យើងទាំងអស់គ្នាដែលជាអ្នកដឹកនាំ និងជាអ្នកដែលបានដើរតាមព្រះអង្គ។

0 Comments

Type and hit Enter to search

Close