Breaking News

ពួកជំនុំត្រូវចុះចូលជាមួយអ្នកដឹកនាំ​ នេហេមា 8:1-12



      សេចក្តីផ្តើម៖មានរឿងមួយដែលបានកើតឡើងនៅក្នុងប្រទេសមួយ គឺដោយសាររាជរដ្ឋាភិបាលបានដឹកនាំប្រទេសជាច្រើនឆ្នាំហើយមិនមានការរីកចំរើនសោះ បណ្តាជនមានការខឹង
សម្បារយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ដោយពួកគេមិនពេញចិត្តចំពោះអ្វីដែលគេធ្វើ។ ប្រជាជនបានធ្វើការបោះប៉ោអ្នកដឹកនាំប្រទេសនាំគ្នាធ្វើកូតកម្មដើម្បីទំលាក់នាយករដ្ឋមន្រ្តីចេញពីតំណែង ។ ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរបានហាមឃាត់ បណ្តាជនត្រូវបានទទូលរងគ្រោះជាច្រើននាក់ខ្លះរងគ្រោះដល់ជីវិត និងមួយចំនួនត្រូវរងគ្រោះផ្នែករាងកាយ ។  ការរងគ្រោះទាំងនោះបណ្តាលមកពីការមិនចុះចូលចំពោះអ្នកដឹកនាំ។ សាច់រឿងខាងលើនេះគ្រាន់តែមានការពាក់ពន្ធ័នៅក្នុងសាច់រឿងក្នុងសេចក្តីអធិប្បាយនៅនេះខ្លះៗ។     
      ឃ្លាភ្ជាប់ 
ការមិនចុះចូលចំពោះអ្នកដឹកនាំវាបានធ្វើឲ្យមានបញ្ហា ទោះនៅកន្លែងណាក៏ដោយនៅកន្លែងការងា ឬស្ថាប័នណាៗក្តីចុះនៅក្នុងពួកជំនុំរបស់គ្រីស្ទានគួរតែមានការចុះចូលដែរឬយ៉ាងណា។
     សំនួរស្នូល:
ហេតុអ្វីបានជាការចុះចូលជាមួយអ្នកដឹកនាំមានសារ:សំខាន់ ?



សង្ខេបបទគម្ពីរ :
    លុះដល់ខែអស្សុជ នោះពួកកូនចៅអ៊ីស្រាអែល គេនៅក្នុងទីក្រុងគេទាំងអស់ ហើយបណ្ដាជនទាំងឡាយ ក៏មូលគ្នាមក នៅទីធ្លាដែលនៅមុខទ្វារទឹក ដោយមានចិត្តតែមួយ ហើយគេសូមស្មៀនអែសរ៉ា ឲ្យយកគម្ពីរក្រិត្យវិន័យរបស់លោកម៉ូសេ ដែលព្រះយេហូវ៉ាបានបង្គាប់ដល់ពួកអ៊ីស្រាអែលមករួចនៅថ្ងៃដំបូងខែអស្សុជ នោះអែសរ៉ា ដ៏ជាសង្ឃ លោកយកក្រិត្យវិន័យមក នៅចំពោះមុខនៃពួកជំនុំទាំងប្រុសទាំងស្រី នឹងអស់អ្នកដែលល្មមនឹងស្ដាប់បានហើយចាប់តាំងពីព្រលឹម ដរាបដល់ថ្ងៃត្រង់ នោះលោកក៏អានមើលក្នុងគម្ពីរនោះ នៅមុខគេទាំងអស់គ្នា ត្រង់ទីធ្លាដែលនៅមុខទ្វារទឹក ឯបណ្ដាជនទាំងឡាយ គេក៏ផ្ទៀងត្រចៀកស្ដាប់ ក្នុងគម្ពីរក្រិត្យវិន័យនោះស្មៀនអែសរ៉ាលោកឈរលើទីថ្កល់ធ្វើពីឈើ ដែលគេបានធ្វើសំរាប់ការនោះ មានម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា នឹងម្អាសេយ៉ា ឈរនៅខាងស្ដាំលោក ហើយពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាន៉ា សាការី នឹងមស៊ូឡាម ក៏ឈរនៅខាងឆ្វេងលោកអែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្ដាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ កាលលោកបានបើកគម្ពីរឡើង នោះពួកបណ្ដាជនទាំងឡាយក៏ក្រោកឈរ រួចអែសរ៉ាលោកក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះដ៏ធំ បានប្រកប ដោយព្រះពរ ពួកបណ្ដាជនក៏ទទួលថា អាម៉ែន‍ៗ ដោយប្រទូលដៃឡើង រួចឱនក្បាល
ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា នឹងពួកលេវី គេពន្យល់ក្រិត្យវិន័យដល់ពួកជន កំពុងដែលពួកជនឈរនឹង នៅកន្លែងរបស់គេពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដីឲ្យគេបានយល់បទដែលអានមើលនោះ ។ ឯនេហេមា ដែលជាចៅហ្វាយទីក្រុង នឹងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រិត្យវិន័យនោះ លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ នឹងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា យ៉ាងនោះពួកលេវីបានលួងលោម ឲ្យបណ្ដាជននៅស្ងៀម ដោយពាក្យថា ចូរអ្នករាល់គ្នាស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ កុំឲ្យព្រួយចិត្តឡើយ ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្ដីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន ។
រចនាសម្ព័ន្ធ
តួសេចក្តី                   
            I.        លោកអែសរ៉ាជារបស់ព្រះជាម្ចាស់(8:1-5)
1.       បណ្តាជនចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់(8:1-2)
2.       បណ្តាជនចុះចូលក្នុងការស្តាប់ព្រះបន្ទូលយ៉ាងយកចិត្តទុកដាក់(8:3-5)
II.       ព្រះយេហូវ៉ាជាព្រះដែលធំរបស់អែសរ៉ា(8:6-12)
1.       មនុស្សមានកាចុះចូលចំពោះព្រះដោយកាយវិការ(8:6-8)
2.       ការចុះចូលដល់ព្រះដោយអំណរ(8:9-12)
សរុបសេចក្តី
     យើងបានឃើញថាលោកអែសរ៉ាដែលជាសង្ឃរបស់ព្រះជាម្ចាស់  គាត់ត្រូវបានព្រះប្រើគាត់ឲ្យជាអ្នកដឹកនាំរាស្រ្តរបស់ព្រះជាម្ចាស់នៅក្នុងការថ្វាយបង្គំ ព្រមទាំងនាំបណ្តាជនឲ្យបានមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ។ លោកអែសរ៉ាបាននាំរាស្រ្តរបស់ព្រះស្តាប់ព្រះបន្ទូលហើយបណ្តាជនពួកគេក៏បានយកចិត្តទុកដាក់ក្នុងការស្តាប់នូវព្រះបន្ទូលព្រះយ៉ាងមានសេចក្តីអំណរ។ ពួកបណ្តាជនគេបានដឹងយ៉ាងច្បាស់ថាព្រះជាព្រះជាម្ចាស់ក្នុងជីវិតរបស់ពួកគេជាព្រះដែលធំ កាយវិការរបស់ពួកគេបានបង្ហាញថាព្រះសំខាន់សម្រាប់ពួកគេដោយមិនអាចខ្វះបាននោះទេ។ បានជាពួកបណ្តាជនគេមានសេចក្តីអំណរណាស់នៅពេលដែលគេបានស្តាប់ឮ ការបកស្រាយអត្ថន័យត្រង់ក្រិតវិន័យដែលព្រះជាម្ចាស់បានផ្តល់ឲ្យតាមរយ:លោកម៉ូសេ ដែលលោកអែសរ៉ាគាត់បានបកស្រាយ។  
ទេវស្ត្រា
ព្រះជាម្ចាស់ 
     ព្រះជាម្ចាស់ជាព្រះដែលទ្រង់ធំឧត្តមសម្រាប់មនុស្សគ្រប់ជាតិសាស្រ្ត បានមនុស្សត្រូវតែចុះចូលចំពោះព្រះជាម្ចាស់ ព្រះជាម្ចាស់ទោះជាមនុស្សមិនចុះចូលចំពោះទ្រង់ក៏ព្រះអង្គនូវតែជាព្រះ ពីព្រះព្រោះទ្រង់ជាព្រះស្រាប់ទៅហើយ។ បើយើងនិយាយជារួមគឺព្រះគឺជាព្រះដែលដឹកនាំដល់មនុស្សគ្រប់ស្រទាប់វណ្ណ:ទាំងអស់មន្រ្តីរាជការ រហូតដល់អ្នកតូចបំផុត បានយើងគួរតែចុះចូលចំពោះទ្រង់ដោយអំណរ និងដោយគោរពកោតខ្លាចដល់ទ្រង់។   
ព្រះយេស៊ូវ
    ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែកបានដឹកនាំមនុស្សលោកបានយ៉ាងប្រសើរបំផុត ជាពិសេសនៅក្នុងពន្ធ័កិច្ចរបស់ព្រះអម្ចាស់ទ្រង់ផ្ទាល់ ការចុះចូលជាមួយព្រះវបិតាក្នុងការធ្វើព័ន្ធកិច្ចនៅផែនដី ការចុះចូលរបស់ទ្រង់បានបង្ហាញថាទ្រង់មានការបន្ទាបអង្គទ្រង់ ជាលក្ខណ:មួយដែលមនុស្សមិនអាចធ្វើបាននោះទេ ជាលក្ខណ:ពិសេសរបស់ព្រះអង្គក្នុងការចុះចូលព្រះវបតាដែលជាអ្នកដឹកនាំរបស់ទ្រង់។
មនុស្ស
    ចំពោះមនុសបើសិនជាខ្ញុំជាអ្នកដឹកនាំគឺចុះចូលចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ ពីព្រោះមនុស្សយើងមានភាពទន់ខ្សោយមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់នោះទេ ហើយខ្ញុំក៏មិនអត្ថនោម័ត្រតែគំនិតខ្លួនឯងលើកិច្ចរួមក្នុងពន្ធ័កិច្ចរបស់ព្រះនោះដែរ។ មនុស្សមិនអាចគ្មានការបួករួមពីព្រះនោះទេ គឺត្រូវចាំបាច់ណាស់ទោះអ្នកដឹកនាំឬក៏មនុស្សធម្មតាក្តីគឺត្រូវតែមានព្រះមិនអាចខានបាន។
ចំនុចអនុវន្ត៍
       នៅក្នុងបទគម្ពីរនេះ បានជួយលើកទឹកចិត្ដដល់ដល់អ្នកដែលដឹកនាំជាមខ្លាំង ក្នុងការចែករំលែក រកវិធីសាស្រ្ដក្នុងការដឹកនាំ និងមានការរីកចម្រើន។ ជាពិសេសនោះ ក៏បានលើកទឹកចិតត្រូវបង្រៀនពួកគេឲ្យបានយល់ច្បាស់ពីរបៀបក្នុងការចុះចូលរបស់អ្នកដឹកនាំ ឲ្យគេបានដឹងថាព្រះយេហូវ៉ាជាព្រះដែលធំរបស់ពួកគេដែលពួកគេចាំបាច់ក្នុងការចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់។ មួយវិញទៀតក្នុងនាមយើង ជាពួកជំនុំជារាស្រ្ដរបស់ព្រះជាម្ចាស់ យើងត្រូវចុះចូលជាមួយអ្នកដឹកនាំ ដែលព្រះទ្រង់បានជ្រើសតាំង គេឡើងធ្វើជាអ្នកដឹកនាំយើង ការដែលយើងបានចុះចូលជាមួយអ្នកដឹកនាំ ក៏ដូចជាយើងបានចុះចូលជា មួយនឹងព្រះជាម្ចាស់ដែរការដែលចុះចូលនោះគឺយើងត្រូវ ចុះចូលអ្នកដឹកនាំនៅក្នុងពួកជំនុំរបស់ផងខ្លួន ដោយការចុះចូលចំពោះព្រះដោយកាយវិការ ព្រមទាំងចិត្តគំនិតរបស់គេផងដែរ គឺជាការចុះចូលដល់ព្រះដោយអំណរចេញពីក្នុងចិត្តមកដូចជាព្រះគ្រីស្ទបានចុះចូលជាមួយនឹងព្រះវបិតាដែរ។

0 Comments

Type and hit Enter to search

Close