សេចក្តីផ្តើម៖មានសមាជិកពួកជំនុំម្នាក់គាត់បាននិយាយថាយើងដែលជាអ្នកជឿដល់ព្រះគ្រីស្ទ
គួរ
តែមានការរួបរួមនៅក្នុងការបំរើដល់ព្រះជាម្ចាស់ក្នុងពួកជំនុំរបស់យើង។
ប៉ុន្តែជាការពិតរូបគាត់
ផ្ទាល់គាត់មិនដែលចូលរួមនៅក្នុងសកម្មភាពជាមួយនោះទេក្នុងពួកជំនុំ គឺគាត់បានតែនិយាយតែប៉ុណ្ណោះ ។ ការរួបរួមមួយពិតប្រាកដដូចជាមានសមាជិកម្នាក់ក្នុងពួកជំនុំរបស់ខ្ញុំម្នាក់គាត់មានភាពសកម្មនៅក្នុងពួកជំនុំ ហើយរាល់កិច្ចការងារក្នុងពួកជំនុំគាត់តែងតែមានមុខជានិច្ចមិនដែលខាននោះទេ។
ផ្ទាល់គាត់មិនដែលចូលរួមនៅក្នុងសកម្មភាពជាមួយនោះទេក្នុងពួកជំនុំ គឺគាត់បានតែនិយាយតែប៉ុណ្ណោះ ។ ការរួបរួមមួយពិតប្រាកដដូចជាមានសមាជិកម្នាក់ក្នុងពួកជំនុំរបស់ខ្ញុំម្នាក់គាត់មានភាពសកម្មនៅក្នុងពួកជំនុំ ហើយរាល់កិច្ចការងារក្នុងពួកជំនុំគាត់តែងតែមានមុខជានិច្ចមិនដែលខាននោះទេ។
ការរួបរួមគឺមិនមែនតែការសម្តែងចេញជារូបភាពដែលនៅខាងក្រៅប៉ុណ្ណោះទេ
តែជាការរួបរួមដែលចេញពីក្នុងចិត្តមក ហើយជាការធ្វើសម្រាប់ថ្វាយដល់ព្រះជាម្ចាស់។
តែបើតាមការដែលខ្ញុំឃើញការដែលគាត់ធ្វើទាំងប៉ុន្មានគឺគាត់ធ្វើដើម្បីថា្វយដល់ព្រះ
ពីព្រោះថាអ្វីដែលគាត់បានធ្វើគឺគាត់មិនគិតប្រយោជន៍សម្រាប់ខ្លួនគាត់ឡើយគឺគាត់សម្រាប់ជាប្រយោជន៍រួមនៅក្នុងពួកជំនុំវិញ។
ឃ្លាភ្ជាប់
ការរួបរួមមួយដែលពិតប្រាកដគឺត្រូវមានការចូលរួមដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
សំនួរស្នូល:
តើហេតុអ្វីបានជាពួកជំនុំត្រូវមានការរួបរួមគ្នា?
សង្ខេបបទគម្ពីរ
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់
ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ
ដែលទ្រង់បានហៅមកធ្វើចុះព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់
ហើយទ្រាំទ្រគ្នាទៅវិញទៅមក
ដោយស្រឡាញ់ហើយខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង
មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក
ក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរមានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១
បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់
គង់នៅកណ្ដាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអសតែមានព្រះគុណផ្ដល់មកយើងរាល់គ្នារៀងរាល់ខ្លួន
តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទបានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ
ហើយបានប្រទានអំណោយទានដល់មនុស្ស»
តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្ដេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះឯព្រះដែលយាងចុះទៅនោះ
គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌
ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់
ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក
ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន
ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ
ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នាបានរួបរួម
ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់
គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត
ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោកហើយផាត់យើងចុះឡើង
ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ
តែដោយកាន់តាមសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់
ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូលបានផ្គុំ
ហើយភ្ជាប់គ្នាមកអំពីទ្រង់
ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យតាមខ្នាតការងាររបស់អវយវៈនិមួយៗ
នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់ ។
រចនាសម្ព័ន្ធ
I. ការរួបរួមជារូបកាយតែមួយនៅក្នុងព្រះគ្រីស្ទ(4:1-7)
1. ការរួបរួមដោយសេចក្តីស្រលាញ់មកពីព្រះគ្រីស្ទ(4:1-3)
2. ការរួបរួមតាមខ្នាតអំណោយទានរបស់គ្រីស្ទផ្តល់ឲ្យ
II. ព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំ(4:8-16)
1. ព្រះគ្រីស្ទទ្រង់គង់នៅស្ថានដ៏ខ្ពស់បំផុត(4:8-11)
2. ពួកជំនុំគឺជាអវ:យវ:និងជារូបកាយតែមួយរបស់ព្រះគ្រីស្ទ(4:12-16)
រឿងឧទាហរណ៍ ការសាងសង់អាគាបើឥតនៅផ្សេង
ហើយសំភារ:ផ្សេងៗទៀតនៅដាច់ដោយឡែកតើអាចមានអាគារបានដែរឬទេ
សរុបសេចក្តី
នៅក្នុងមេរៀននេះសរបានបញ្ជាក់ឲ្យយើងបានឃើញថា
ការរួបរួមនៅក្នុងពួកជំនុំពិតជាមានការយ៉ាងសំខាន់ណាស់នៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ្ទគ្រប់ៗរូប។
ការរួបរួមគ្នាក្នុងកិច្ចការងាររបស់ព្រះធ្វើឲ្យយើងកាន់តែបង្ហាញចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ជានិច្ច
ហើយការដែលពួកជំនុំចេះបង្ហាញសេចក្តីស្រលាញ់របស់ព្រះនោះវាបានធ្វើឲ្យពួកគេចេះ
ប្រើប្រាស់នូវអំណោយទានដែលព្រះបានប្រទានដល់ពួកគេ
អញ្ចឹងទេពួកជំនុំមានគ្រប់ធន់ធានមនុស្ស
ព្រមទាំងមានការបួករួមជាមួយនិងព្រះគ្រីស្ទផងនោះវាបានធ្វើឲ្យការងារមានភាពល្អប្រសើរឡើង។
ម្យ៉ាងវិញទៀតនោះព្រះគ្រីស្ទទ្រង់ជាក្បាលឬជាសិរសានៃពួកជំនុំ
ដែលទ្រង់ជាព្រះដែលគង់នៅស្ថានសួគ៍ទ្រង់ទតមើលរាលកិច្ចការដែលពួកជំនុំកំពុងតែធ្វើតើពួកជំនុំមានការរួបរួមយ៉ាងដូចម្តេចដែរ។
ឧទាហរណ៍ថាដូចជាតន្រ្តីបើសិនជាមិនរួបរួមទេនោះ គេមិនហៅថាតន្រ្តីនោះទេ
ហ្គីត្តាលេងផ្សេងស្គរលេងផ្សេងនោះការប្រគុំវាមិនពិរោះនោះទេ
តន្ត្រីទាល់តែយើងលេងមានតុងតែមួយតាមតែមួយទើបការប្រគុំវាបានពិរោះ។
ពួកជំនុំក៏ដូចជាតន្ត្រីអញ្ចឹងដែរត្រូវរូបរួមតែមួយទើបអាណាចក្ររបស់មានការរីកលូតលាស់នៅផែនដីនេះ
ហើយពួកត្រូវរូបរួមជាមួយព្រះគ្រីស្ទដោយមិនអាចខ្វះបាននោះទេ។
ទេវស្ត្រា
ព្រះជាម្ចាស់
យើងបានឃើញនៅក្នុងព្រះគម្ពីរមានការរួបរួមមួយយ៉ាងល្អបំផុតគឺជាព្រះជាម្ចាស់
នៅក្នុងកិច្ចការងាររបស់ទ្រង់ក្នុងការបង្កើតពិភពលោក ការសង្រោះមនុស្សលោក
ដែលមាននាមបីអង្គគឺព្រះវបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
គឺគំរួមួយសម្រាប់ដល់យើងរាលគ្នាក្នុងការបម្រើដល់ព្រះជាម្ចាស់
ហើយការរួបរួមរបស់ព្រះមានភាពពេញលេញក្នុងរបៀបនៃការរួបរួមគឺជាការរួបរួមដែលល្អឥតខ្ចោះរបស់ព្រះជាម្ចាស់។
ព្រះយេស៊ូវ
ចំពោះអង្គព្រះគ្រីស្ទវិញទ្រង់បានរួបរួមដោយបន្ទាបខ្លួនចុះចូលជាមួយនិងព្រះវបិតា
នៅក្នុងពន្ធ័កិច្ចរបស់ទ្រង់យាងមកផែនដីក្នុងការជួយសង្រ្គោះដល់ពិភពលោកទាំងមូល
រហូតដល់ទ្រង់សុគត់នៅលើឈើឆ្កាង ។ ទាំងនេះជាគំរួរមួយសម្រាស់បង្រៀនដល់ពួកជំនុំក្នុងការរួបរួមគ្នានៅក្នុងពួកជំនុំ។
មនុស្ស
នៅក្នុងពន្ធ័កិច្ចរបស់ព្រះជាម្ចាស់
អ្នកដឹកនាំ និងពួកជំនុំគឺជាមនុស្សដូចគ្នា
គ្មានអ្នកណាអាចធ្វើកិច្ចបានគ្រប់យ៉ាងបានទាំងអស់បាននោះទេ
ទាំងអ្នកដឹកនាំសមាជិកត្រូវតែរួបរួមគ្នាទើបអាចធ្វើកិច្ចការទាំងនោះបាន។
យ៉ាងណាមិញមនុស្សយើងមានភាពទន់ខ្សោយមិនមានសម្ថភាពគ្រប់គ្រាន់បាននោះទេ
ហេតុនេះបានជាអ្នកដឹកនាំត្រូរួបរួមជាមួយសមាជិកៗត្រូវរួបរួមជាមួយអ្នកដឹកនាំ
ហើយអ្នកដឹកនិងសមាជិកត្រូវរួបរួមជាមួយនិងព្រះគ្រីស្ទដោយមិនអាចខានបាននោះទេ។
អនុវន្ត៍
ចំពោះខ្លួនខ្ញុំផ្ទាល់ការរួបរួមជារូបកាយតែមួយនៅក្នុងព្រះគ្រីស្ទគឺជា ការរួបរួមដោយសេចក្តីស្រលាញ់មកពីព្រះគ្រីស្ទ
នៅក្នុងការរួបរួមតាមខ្នាតអំណោយទានរបស់គ្រីស្ទផ្តល់ឲ្យ ក្នុងការបំរើព្រះជាម្ចាស់
យកព្រះគ្រីស្ទទ្រង់ធ្វើជាសិរសាក្នុងការដឹកនាំពួកជំនុំ
ព្រះគ្រីស្ទទ្រង់គង់នៅស្ថានដ៏ខ្ពស់បំផុត
និងបង្រៀនឲ្យគេយល់ថាពួកជំនុំគឺជាអវ:យវ:និងជារូបកាយតែមួយរបស់ព្រះគ្រីស្ទហេតុនេះត្រូវមានការរួបរួមគ្នានៅក្នុងពួកជំនុំដើម្បីនរគរបស់ព្រះជាម្ចាស់នៅលើផែនដីនេះកាន់តែមានការរួបរួមថែមទៀត។
0 Comments