Breaking News

ពួកជំនុំដ៏ពិត កូឡុស 3:1-11

         
   សេចក្តីផ្តើម៖មានកាលពីខ្ញុំនៅក្មេងខ្ញុំទទួលជឿលើព្រះជាយេស៊ូវ ខ្ញុំបានជឿព្រះជាង៨ឆ្នាំមកហើយខ្ញុំចូលចិត្តច្រៀងសរសើរដំកើងដល់ព្រះជានិច្ច ហើយរាល់ថ្ងៃអាទិត្យខ្ញុំតែងតែទៅព្រះវិហារ
មិនដែលខាន់នោះទេ ដោយសារលោកគ្រូគង្វាលតែងតែឲ្យខ្ញុំអានព្រះគម្ពីររាល់ថ្ងៃអាទិត្យ។ ក៏ប៉ុន្តែម្តាយរបស់ខ្ញុំ និងយាយបងប្អូនរបស់ខ្ញុំ ពួកគាត់មិនបានទទូលជឿព្រះនោះទេ គឺពួកគាត់ជឿខាងព្រះពុទ្ធសាសនា បានជារាល់ពេលថ្ងៃសិល៍គាត់តែងតែងប្រើខ្ញុំអុចធូប ឲ្យខ្ញុំឲ្យទៅវត្ត ប្រគេនចង្ហាន់ដល់លោកសង្ឃ  ដើម្បីឲ្យគាត់សប្បាយចិត្តគឺខ្ញុំមានតែធ្វើតាមគាត់ តែខ្ញុំមិនបានទៅថ្វាយបង្គំព្រះពុទ្ធនោះទេ។ ពេលខ្លះក៏ខ្ញុំមិនចិត្ដ ធ្វើតាមគាត់ដើម្បីឲ្យពួកគាត់បានសប្បាយចិត្ដ ហើយខ្ញុំពេលខ្លះក៏មានអារម្មណ៏ថា ចង់សប្បាយដែរ ព្រោះមានមិត្ដភក្កជាច្រើនបាន ពេលនោះមិត្ដម្នាក់បានមកបបួលខ្ញុំទៅវត្ដ គាត់និយាយថា ឯងត្រង់ម្លេះ ទៅខ្លះ ទៅថ្វាយបង្គំខ្លះទៅ។ ខ្ញុំគិតថាល្អដែរ គំនិតនោះប៉ុន្ដែអរគុណព្រះដែលខ្ញុំមិនបានទៅធ្វើដូចជា ពួកគេ។
ឃ្លាភ្ជាប់ៈ     រឿងខាងលើវាគ្រាន់តែជារឿងមួយដែលគាត់តែចង់លើកឡើងថា គ្រីស្ទដ៏ពិតប្រដកត្រូវរស់នៅយ៉ាងដូចម្តេចប៉ុណ្ណោះ ដែលយើងនិងធ្វើការសិក្សាជាមួយគ្នានូវមេរៀនខាងក្រោមនេះថាគ្រីស្ទានត្រូវរស់នៅយ៉ាងដូចម្តេច។



            សង្ខេបគម្ពីរ
ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្ដាំនៃព្រះចូរផ្ចង់ចិត្តទៅឯសេចក្ដីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្ដីទាំងប៉ុន្មាន ដែលនៅផែនដីឡើយដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទកាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ ។ ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស ហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីការដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក ជាសណ្ឋានដែលគ្មានសាសន៍ក្រេក នឹងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង ។
            សំនួរស្នូល
          តើពួកជំនុំដ៏ពិតប្រាកដត្រូវរស់នៅយ៉ាងដូចម្តេច?
រចនាបទគម្ពីរ
I.          ការរស់នៅគឺដោយស្វែងរកអី្វដែលនៅស្ថានលើវិញ (1-4)
          II.        ពួកជំនុំត្រូវរស់នៅក្នុងជីវិតថ្មីវិញ (5-11)
1.       ចូរសំលាប់និស្ស័យចាស់ចោល (6-9)
2.       ប្រដាប់ខ្លូនដោយមនុស្សថ្មីវិញ (10-11)
.           សរុបសេចក្តី
   ធ្វើជាពួកជំនុំឬគ្រីស្ទានដ៏ពិតប្រាកដត្រូវផ្ចងចិត្តគំនិតទៅអ្វីដែលនៅស្ថានសួគ៍ ការរស់នៅលើផែនដីនេះត្រូវស្វែងរកអ្វីដែលនៅផែនដីសម្រាប់ជាប្រយោជន៍នៅនរគស្ថានសួគ៍ មិនមែនមានន័យថាយើងមិនធ្វើការងាររកស៊ីអ្វីនោះទេ តែយើងលើកទឺកចិត្ត គ្រាន់តែឲ្យបងប្អូនបានគិតពីកិច្ចរបស់ផង ចំណាយពេលក្នុងការបំរើដល់ព្រះខ្លះ កុំប្រឹងរកស៊ីរហូតដល់ថ្នាក់ភ្លេចព្រះ និងមួយទៀតយើងបានទទូលជឿលើព្រះគ្រីស្ទហើយនោះគឺត្រូវរសនៅក្នុងជីវិតថ្មី យើងគួរតែលះកាត់ចោលនូវជីវិតចាស់ចោលចេញពីព្រោះថា បើសិនជាយើងជាមនុស្សហើយត្រូវមានការផ្លាស់ប្រែយ៉ាងពិតប្រាកដ  ឧទាហរណ៍ដូចជាសត្វជ្រូកមានគ្រីស្ទានខ្លះ   ដូចជាសត្វជ្រូកអញ្ចឹងសត្វជ្រូកទោះបីជាម្ចាស់ខំប្រឹងប្រែងលាងវាស្អាតយ៉ាងណាក៏វានៅ តែត្រឡប់ទៅដេកនិងផុកវិញដែរ មានន័យថាយើងជាគ្រីស្ទានមិនត្រូវត្រឡប់ទៅរកជីវិតចាស់វិញនោះទេ ពីព្រោះយើងបានកើតជាថ្មីហើយក៏មិនដូចជាសត្វជ្រូកច្រះផុកហើយត្រឡប់ទៅប្រឡាក់ជាមួយនិងអំពើបាបទៀតនោះទេ។ ពីព្រោះព្រះបានសម្លាប់និស្ស័យចាស់របស់ខ្ញុំពីមុនរួចជាស្រេចហើយហើយខ្ញុំក៏បានត្រឡប់ជាបានថ្មីជាមួយនិងព្រះគ្រីស្ទដែរ បានហតុឲ្យខ្ញុំផ្ចង់ចិត្តគំនិតទៅស្ថានសួគ៍ដែលព្រះទ្រង់បានរៀបចំឲ្យវិញ។

ទេវសាស្រ្ត
            មនុស្ស
     យើងបានដឹងថាមនុស្សមានភាពកំសោយត្រូវការសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ដើម្បីឲ្យមានភាពរឹងមាំក្នុងសេចក្តីជំនឿ វាជាប្រយោជន៍សម្រាប់មនុស្ស បើសិនជាគ្មានព្រះបន្ទូលព្រះទេ មនុស្សប្រហែលគិតអ្វីផ្សេងៗក្រៅពីទ្រង់ ហើយក៏មិនយល់ថាព្រះសំខាន់ប៉ុណ្ណាសម្រាប់ពួកគេនោះទេ ពីព្រោះមានមនុស្សមួយចំនួនបានគិតថាប្រាក់សំខាន់ ហើយគិតប្រាក់ដូចជាព្រះ គេមានចិត្តលោភលន់រហូតដល់ធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យតែបានប្រាក់។ នេះហើយបានជាមនុស្សត្រូវការសិក្សាព្រះបន្ទូលពីព្រោះព្រះបន្ទូលព្រះអាចជួយកែដំរង់ បង្ហាត់បង្រៀនរំឮកមនុស្សឲ្យបានដឹងខ្លួននៅពេលធ្វើខុសអ្វីមួយ ដើម្បីឲ្យអ្នកជឿទាំងនោះបានគ្រប់លក្ខណ៍នៅចំពោះព្រះដោយគ្មានកន្លែងបន្ទោសបាន។
            ព្រះគ្រីស្ទ
     ព្រះទ្រង់មានអំណាចចេស្តា ទ្រង់បានរៀបចំកន្លែងសម្រាប់អ្នកដែលបានទទូលជឿព្រះដ៏ពិតប្រកដអ្នកដែលបានមានចិត្តគំនិតនៅក្នុងទ្រង់ ផ្ចង់ចិត្តគំនិត ទៅឯនរគស្ថានសួគ៍មនុស្សមិនមានលត្ថភាពដូចជាព្រះបាននោះទេ ក្នុងទ្រង់បើមនុស្សពឹងដល់ទ្រង់ ព្រះទ្រង់និងអាចបំផ្លាស់បំប្រែមនុស្សឲ្យរស់នៅក្នុងជីវិតថ្មីបាន ពីព្រោះទ្រង់ជាព្រះដែលមានអំណាចបំផុតសម្រាប់ទ្រង់គ្មានអ្វីដែលទ្រង់ធ្វើមិនកើតគឺគ្មាននោះទេ ក៏និងធ្វើឲ្យយើងធ្វើជាគ្រីស្ទានដ៏ពិតប្រាកដមែន។

            អនុវត្តន៍
ការលើកទឹកចិត្ត (កូឡុស3:16-17) សំនួរឲ្យឆ្លុះបញ្ចាំង:តើមានការអ្វីដែលធ្វើឲ្យរារាំងចិត្តអស់លោកអ្នករាល់គ្នាមិនឲ្យស្វែងរកនរគស្ថានសួគ៍ មានបញ្ហា ការខ្វាយខ្វល់ ជូបទុក្ខលំបាក ការបៀតបៀន ឫបញ្ហានិស្ស័យចាស់បានធ្វើឲ្យរារាំមិនឲ្យចិត្តគំនិតផ្ចង់ទៅឯព្រះ បើសិនជាមានបញ្ហានោះមែន សូមបានពឹងដល់ព្រះសូមចាំថាព្រះទ្រង់ជាគ្រូបង្រៀនយ៉ាងល្អ ដែលនិងជួយឲ្យអ្នករាល់គ្នា បានធ្វើជាគ្រីស្ទានយ៉ាងពិតប្រាកដ និស្ស័យចាស់និងត្រូវបានសំឡាប់បើសិនជាយើងចេះពឹងលើទ្រង់នេះជាចំនុចសំខាន់ដែលជាគន្លឹះជួយឲ្យធ្វើជាគ្រីស្ទបរិស័ទយ៉ាងពិតប្រាកដ។  សូមថ្វាយអ្វីៗដែលជាបញ្ហាទាំងនោះទៅព្រះ ទ្រង់និងជួយកំសាន្ត ចិត្តអ្នករាល់គ្នាបានរស់នៅក្នុងជីវិតមួយថ្មីមានអំណរក្នុងវត្តមានរបស់ព្រះជាអម្ចាស់ និងក៏ជួយឲ្យយើងបានយល់ឃើញថាព្រះពិតជាសំខាន់ជាងអ្វីៗទាំងអស់។

0 Comments

Type and hit Enter to search

Close