សេចក្តីផ្តើម៖រឿងខ្លី អំពីយុវជននិងម្នាក់ និងគ្រូគង្វាល បាននិយាយអំយុវជននោះ
គោរពធ្វើតាមគ្រូណាស់ ព្រោះ គេគិតថា គ្រូគង្វាល
ជាមនុស្សម្នាក់ទទួលបានការត្រាស់ហៅមកពីព្រះ។ តែ
គាត់ក៏មានចំងលល់សួរគ្រូថា គាត់មាននារីដ៏ស្រស់ស្អាតម្នាក់មកសាភាពស្រលាញ់គាត់ ហើយថ្មីនេះមានក្រុមហ៊ុនមួយមានប្រាក់ខែ ច្រើនណាស់មកហៅគាត់ធ្វើការ គាត់បានសួរថា តើការនេះជាការត្រាស់ហៅរបស់ព្រះជាម្ចាស់? លោក គ្រូបា្រប់ថា ចូរកុំគិតពីសាច់ឈាមច្រើនពេក ចូរសម្លឹងមើលទៅឯព្រះជាម្ចាស់វិញ។ លោកុប្បត្តិ(12:1-5)
គាត់ក៏មានចំងលល់សួរគ្រូថា គាត់មាននារីដ៏ស្រស់ស្អាតម្នាក់មកសាភាពស្រលាញ់គាត់ ហើយថ្មីនេះមានក្រុមហ៊ុនមួយមានប្រាក់ខែ ច្រើនណាស់មកហៅគាត់ធ្វើការ គាត់បានសួរថា តើការនេះជាការត្រាស់ហៅរបស់ព្រះជាម្ចាស់? លោក គ្រូបា្រប់ថា ចូរកុំគិតពីសាច់ឈាមច្រើនពេក ចូរសម្លឹងមើលទៅឯព្រះជាម្ចាស់វិញ។ លោកុប្បត្តិ(12:1-5)
ឃ្លាភ្ជាប់
បានជាយើងបានឃើញថារឿងខាងលើនេះវាគ្រាន់តែចង្ហាញថា
អ្នកដឹកនាំត្រូវយល់ថា
ការត្រាសហៅក្នុងដឹកនាំមកពីព្រះគឺមានលក្ខណ:ខុសប្លែកពីការដឹកនាំផ្សេងៗយ៉ាងដូចម្ដេច?
សំនួរស្នូល:
ព្រះជាម្ចាស់ទ្រង់បានត្រាសហៅឲ្យអ្នកធ្វើជាអ្នកដឹកនាំតើអ្នកគួឆ្លើយតបបែបណា?
សង្ខេបបទគម្ពីរ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមថា
ចូរឯងចេញពីស្រុក ពីញាតិសន្ដាន នឹងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ
អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង
ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង
ហើយនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលផ្ដាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង
អាប់រ៉ាមក៏ចេញទៅ
ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ
នោះគាត់អាយុបាន៧៥ឆ្នាំហើយ ក៏យកសារ៉ាយជាប្រពន្ធនឹងឡុតជាក្មួយ
ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន
កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ ។
រចនាសម្ព័ន្ធ
I. អ្នកដឹកនាំយល់ពីការត្រាសហៅរបស់ព្រះ (12:1-3)
II.
លោកអប្រាហាំស្តាប់បង្គាប់តាមព្រះជាម្ចាស់(12:4-5)
សរុបសេចក្តី
អ្នកដឹកនាំដែលបានយល់ថាព្រះត្រាសហៅមិនងាយមានពិតប្រាកដនោះទេ
បានជានៅក្នុងព្រះគម្ពីរលោកុប្បត្តិជំពូក១២បានប្រាប់ថា
លោកអាប្រាហាំព្រះជាម្ចាស់សត្រាសហៅលោកដើម្បីឲ្យបានធ្វើជាអ្នកដឹកនាំ ។
លោកអប្រាហាំបានយល់យ៉ាងច្បាស់ថាព្រះជាម្ចាស់ទ្រង់បានត្រាសហៅលោកឲ្យបានធ្វើជាអ្នកដឹកនាំ
ដែលព្រះជាម្ចាស់បានសន្យាជាមួយនិងគាត់ទោះបីជាគាត់មិនទានកូនក៏គាត់ស្តាប់បង្គាប់តាមព្រះជាម្ចាស់
។ លោកអ្នកបងប្អូន
ហើយនិងខ្ញុំព្រះជាម្ចាស់បានត្រាសហៅដើម្បីធ្វើជាអ្នកដឹកនាំបំរើដល់ព្រះជាម្ចាស់
ដើម្បីឲ្យមនុស្សបានស្តាប់ឮព្រះបន្ទូលរបស់ទ្រង់។ មួយវិញទៀតយើងត្រូវយល់ថា ការត្រាសហៅគឺដើម្បីដឹកនាំពួកជំនុំ
ឬ
ដឹកនាំប្រទេសជាតិឬដឹកនាំអ្វីមួយគឺទ្រង់មានគោលបំណងរបស់ទ្រង់ដើម្បីដឹកនាំឲ្យមានការផ្លាសប្រែ
ផ្តល់នូវសេចក្តីសន្យារបស់ព្រះជាម្ចាស់
ព្រះចង់បានការស្តាប់បង្គាប់ក្នុងការទ្រង់ហៅឲ្យដឹកនាំ។
ទេវស្ត្រា
ព្រះជាម្ចាស់
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សមិនមែនមកពីខ្វះសម្ថភាព នៅក្នុងការដឹកនាំនោះទេតែ
ព្រះជាម្ចាស់ចង់បង្ហាញឲ្យមនុស្សបានដឹងថាភាពជាព្រះរបស់ទ្រង់
ទ្រង់អាចហៅអ្នកណាធ្វើការបំរើទ្រង់ក៏បានតាមអំណាចចេស្តារបស់ទ្រង់។
ព្រះជាម្ចាស់ទ្រង់មានអំណាចភាពព្រះរបស់ទ្រង់មានអំណាចគ្មានអ្នកណាស្មើនិងទ្រង់បាននោះទេ។
ព្រះយេស៊ូវ
ចំនែកព្រះគ្រីស្ទវិញទ្រង់បានធ្វើតាមការត្រាសហៅពីព្រះវបិតា
ទ្រង់បានយាងមកពីស្ថានសួគ៍ដើម្បីធ្វើជាអ្នកដឹកមនុស្ស
ទ្រង់បានធ្វើការជាច្រើនក្នុងការដឹកនាំមនុស្សដើម្បីនាំមនុស្សឲ្យបានចូលទៅក្នុងនរគរបស់ទ្រង់។
ព្រះគ្រីស្ទទ្រង់បានជាអ្នកដឹកនាំដែលជោកជ័យបំផុតនៅក្នុងពន្ធ័កិច្ចរបស់នៅលើផែនដីនេះ
ដូចជានៅក្នុងទំនុកដំកើងជំពូក២៣ថាទ្រង់ជាអ្នកគង្វាលដ៏ល្អ
ហើយមួយវិញទៀតការដឹកនាំរបស់ទ្រង់ដើម្បីសំរេចរាល់សេចក្តីសន្យារបស់ទ្រង់ចំពោះលោកអប្រាហាំយ៉ាងពិតប្រាកដ
ក្នុងការដឹកនាំប្រជាជាតិគ្រប់ជាតិសាសន៍។
មនុស្ស
អ្នកដឹកនាំពិតប្រាកដមិនងាយមានពិតប្រាដកនោះទេ ពីព្រោះមិនយល់ពីគោលបំណង
ដែលទ្រង់បានត្រាសហៅឲ្យធ្វើជាអ្នកដឹកនាំ
តែលោកអប្រាហាំលោកបានយល់យ៉ាងច្បាស់លាស់ថាព្រះពិតជាបានហៅគាត់ធ្វើជាអ្នកដឹកនាំ
ទោះជាយ៉ាងនោះក្តីភាពជាមនស្សមិនមាភាពពេញលេញដូចជាព្រះនោះទេ ភាពមិនពេញលេញគឺមានន័យថា
មនុស្សមិនមានសម្ថភាពគ្រប់គ្រាន់ដូចជាព្រះនោះទេ
មនុស្សត្រូវការពឹកពាក់ព្រះជាម្ចាស់នៅក្នុងការដឹកមនុស្សយើងខ្សោយពីមនុស្សមានបាប់
ការដឹកនាំយើងត្រូវការព្រះជាម្ចាស់ទ្រង់ធ្វើជាជំនួយដល់យើងរាល់គ្នា។
អនុវន្ត៍
ការត្រាសហៅមកពីព្រះជាម្ចាស់យើងត្រូវធ្វើតាមដូចលោកលោកអប្រាហាំបានចាកចេញពីស្រុកកំនើតលោកអប្រាហាំចេញទៅកាន់ទឹកដីសន្យាតាមសេចក្តីដែលព្រះបាន
សន្យាជាមួយលោកថា ព្រះជាម្ចាស់និងបង្កើតនរគមួយយ៉ាងធំពីលោកអប្រាហាំ
លោកអប្រាហានិងមានកេរ៍ឈ្មោះយ៉ាងល្បីល្បាញលោកអប្រាហាំជាអ្នកដឹកនាំគ្រប់ជាតិសាសន៍
លោកក៏បានធ្វើការស្តាប់បង្គាប់ លោកអប្រាហាំចូលក្នុងទឹកដីសន្យា ព្រះជាម្ចាស់ក៏បានប្រើលោកអ្នកបងប្អូនផងដើម្បីធ្វើជាអ្នកដឹកនាំ
ហើយលោកអ្នកត្រូវយល់ថាការត្រាស់ហៅរបស់ព្រះគឺទ្រង់មានគោលបំណងរបស់ទ្រង់គឺធ្វើជាអ្នកដឹកនាំអ្វីមួយជាមិនខាន។
0 Comments