Breaking News

អ្នកដឹកនាំដែលមានចិត្តក្លាហាន 1 សាំយ៉ូអែល​ 17:41-49



   សេចក្តីផ្តើម៖មានរឿងនិទានរបស់ខ្មែរមួយដែលមានភាពល្បីល្បាញ ទាំងមនុស្សចាស់និងកុមារក៏មានការចាប់អារម្មណ៍ផងដែរ។ គឺមានបុរស់ម្នាក់គាត់ជាមនុស្សខ្លាចស្លាប់ជាទីបំផុតនៅពេលមួយ
គាត់បាននាំប្រពន្ធរបស់គាត់ចេញទៅបរបបាញ់សត្វនៅឯព្រៃ ស្រាប់តែគាត់បានជួបនិងសត្វខ្លា គាត់មានការភ័យខ្លាចជាខ្លាំងចំពោះសត្វខ្លានោះ គាត់ក៏បានរតចោលប្រពន្ធ ហើយមិនដឹងរតទៅណាក៏លោតចូលក្នុងទឹកប្រូងបានធ្វើឲ្យក្រពើកំពុងតែដេកបានភ្ញាក់ ក៏រលាស់ខ្លួនជាប់និងដង្គាបឈើ។ ប្រពន្ធរបស់គាត់បានស្ទុះវឹងទៅចាប់យកដំបងមកវាយក្រពើនោះស្លាប់ទៅ។ ចំណែកឯប្តីវិញពេលបានដឹងថាប្រពន្ធបានវាយក្រពើនោះស្លាប់ហើយក៏ចូលមកលីក្រពើទៅផ្ទះចូលដល់ក្នុងភូមិហើយស្រែកឡើងថា ខ្លួចជាអ្នកបរបាញបានសត្វក្រពើបាន ព្រមទាំងអូតប្រាប់ដល់អ្នកភូមិផងរបងជាមួយគ្នា ប៉ុន្តែជាការពិតប្រពន្ធគាត់សោះជាអ្នកសម្លាប់សត្វក្រពើនោះ នាងជាស្រី្តដែលមានចិត្តក្លាហានក្នុងការសម្លាប់ក្រពើនោះបានវិញទេមិនមែនជាប្តីគាត់ឡើយ។ 
      ឃ្លាភ្ជាប់  
រឿងខាងលើនេះវាគ្រាន់តែជាការង្ហាញពីស្រ្តីម្នាក់មានចិត្តអង់អាចហានប្រយុទ្ធជាមួយក្រពើ ហើយក្នុងសាចរឿងនោះក៏មានការទាក់ទងខ្លះៗក្នុងសេចក្តីអធិប្បាយនៅថ្ងៃនេះផងដែរ។        
     សំនួរស្នូល:
តើអ្នកដឹកនាំត្រូវមានចិត្តក្លាហានយ៉ាងដូចម្តេច ក្នុងការដឹកនាំក្នុងពួកជំនុំ?



សង្ខេបបទគម្ពីរ :
      ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផកាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស នឹងសត្វព្រៃផងដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្ដាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស នឹងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្ដាប់ដៃនៃយើង កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួបគ្នាទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ ។
រចនាសម្ព័ន្ធ
I.        ដាវីឌជាមនុស្សដែលមានចិត្តក្លាហា(17:41-46)
II.       ជ័យជំនះរបស់ដាវីឌលើពួកភីលីស្ទីន(17:47-49)
សរុបសេចក្តី
    តាមរយ:មេរៀនខាងលើយើងបានឃើញថាពួកភលីស្ទីន មានការមើលងាយចំពោះដាវីឌដែលជាក្មេងម្នាក់ដើរចូលមកក្នុងសង្រ្គាមយ៉ាងក្តៅគគុគ ពួកគេបានប្រមាថចង់សំលាប់ដាវីឌយកសាច់គាត់ឲ្យសត្វស៊ីជាចំណី។ ក៏ប៉ុន្តែដាវីឌគាត់មានចិត្តក្លាហានណាស់ទោះជាគាត់ដឹងថាគាត់ជាមនុស្សដែលនៅក្មេងក៏ដោយ តែភាពក្លាហានរបស់គាត់មិនក្មេងនោះទេ។
   ខ្ញុំគិតថាដាវីដពិតជាបានដឹងច្បាស់ថាព្រះជាម្ចាស់កំពុងមានវត្តមានជាមួយនិងលោកនៅក្នុងការប្រយុទ្ធមួយនេះ។ ពីព្រោះពាក្យដែលគាត់បាននិយាយទៅកាន់ពួកភីលីស្ទីនថាដោយនូវព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវ៉ា ទើបបានធ្វើឲ្យកូលីយ៉ាតត្រូវស្លាប់ដូលនៅនិងកន្លែង ពេលនោះពួកភីលីស្ទីនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដាវីឌ។ យើងបានឃើញថាគ្រប់ការទាំងអស់គឺជាព្រះជាម្ចាស់ជាអ្នកនៅខាងក្រោយអ្វីដែលដាវីឌធ្វើទៅលើពួកភីលីស្ទីនក៏ដូចជាកូលីយ៉ាត ដើម្បីឲ្យពួកគេដឹងថាព្រះនៃសាស្រ្តអ៊ីស្រាអែលទ្រង់ជាព្រះដ៏ពិតក៏ជាព្រះរបស់មនុស្សគ្រប់ជាតិសាសន៍ផងដែរ។ ហេតុនេះអ្នកដឹកនាំគួរមានចិត្តក្លាហានក្នុងកិច្ចការដែលធ្វើទាំងប៉ុន្មានក្នុងពន្ធ័កិច្ចរបស់ទ្រង់។
ទេវស្ត្រា
ព្រះជាម្ចាស់
              ព្រះជាម្ចាស់ទ្រង់មានអំណាចនៅក្នុងជីវិតមនុស្សគ្រប់ៗរូបព្រះក៏អាចធ្វើអ្វីដែលមនុស្សធ្វើមិនកើតនោះបានដែរ។ ការស្លាប់របស់កូលីយ៉ាតជាបំណងព្រះហឬទ័យរបស់ព្រះ ហើយជ័យជំនះរបស់ដាវីឌក៏ជាផែនការណ៍របស់ព្រះជាម្ចាស់ផងដែរដើម្បីឲ្យពួកសាសន៍ដ៏ទៃបានដឹងថាព្រះជាព្រះដែលអំណាចរបស់ពួកកូនចៅអ៊ីស្រាអែលគឺជាព្រះយេហូវ៉ា។ 
ព្រះយេស៊ូវ
     បើយើងមើលពីព្រះយេស៊ូវវិញយើងបានឃើញថាទ្រង់ មានព្រះទ័យក្លាហានលើសនណាទាំងអស់ទោះទ្រង់បានដឹងថារូបភាពជាមនុស្សរបស់ទ្រង់មានការឈឺចាប់តែទ្រង់នៅតែទៅមុខជានិច្ច ភាពក្លាហាននោះគឺជាការសុគត់នៅលើឈើឆ្កាង ការធ្វើទារុណកម្មដែលឈឺចាប់បំផុត ដែលមនុស្សមិនអាចធ្វើបាននោះទេ។
មនុស្ស
     មនុស្សយើងមានភាពទន់ខ្សោយទន់ជ្រាយនៅក្នុងគ្រប់ការទាំងអស់ មនុស្សអាចធ្វើអ្វីបានទាល់តែយើមនុស្សពឹងដល់ព្រះជាម្ចាស់ បើមិនពឹងដល់ព្រះទេធម្មតាមនុស្សមនុស្ស មានការភ័យក្លាចព្រួយបារម្ភ ទោះជាមនុស្សធ្វើបានប៉ុន្តែវាមិនបានល្អទេ ហេតុនេះមនុស្សត្រូវការពឹងព្រះនៅក្នុងការដឹកនាំពួកជំនុំទើបមានចិត្តក្លាហានហ៊ានសម្រេចចិត្តនិងពុះពាររាល់បញ្ហានៅក្នុងពួកជំនុំបាន។
អនុវន្ត៍
     ដូច្នេះហើយយើងទាំងអស់គ្នាជាមនុស្សដែលាមានបាប មនុស្សតែងមានចំនុចខ្សោយរាង្គខ្លួន គ្មានអ្នក ណាម្នាក់ដែលអាចមានសេចក្ដីក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាទាំងអស់បាននោះទេ ហេតុនេះ ហើយ មានតែព្រះជាម្ចាស់ទេដែលធ្វើឲ្យយើងមានចិត្តក្លាហានោះវាមិនមែនឲ្យយើងធ្វើសង្រ្គាមដូចដាវីឌនោះទេ តែមានចិត្តក្លាហានក្នុងការដឹកនាំពួកជំនុំ កុំឲ្យភ័យក្លាចពួ្រយបារម្ភក្នុងប្រឈមមុខជាមួយ នឹងបញ្ហាការបៀតបៀន នឹងឧបសគ្គផ្សេងៗទាំងឡាយដែលមាន និងមានភាពជោកជ័យនាំ ប្រលឺងវិញ្ញាណមនុស្សថ្វាយព្រះបានដោយអំណរនៅក្នុងព្រះ។ ម្យ៉ាងក៏ដូចជានៅក្នុងការរស់នៅក្នុងសង្គម រស់នៅរបស់យើងសព្វថ្ងៃនេះ កន្លែងធ្វើការរស់នៅជាដើម គឺមានបញ្ហាច្រើនណាស់ ក្នុងការទៀមទារ សេចក្ដីក្លាហានរបស់យើងប្រឈមមុខដោះស្រាយ តែបើយើងមានព្រះជាម្ចាស់នោះ យើងមិនខ្លាចក្នុងការ ប្រឈមនោះទេ ព្រោះសេចក្ដីក្លាហានរបស់យើងព្រះគង់ជាមួយ។

0 Comments

Type and hit Enter to search

Close